រដ្ឋាភិបាលឡាវ កំណត់ផែនការសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងដោះស្រាយបញ្ហាប្រឈមធំៗ

P1

វៀងច័ន្ទន៍៖ រដ្ឋាភិបាលឡាវ បានអនុម័តលើគោលនយោបាយអាទិភាពសំខាន់ៗ និងផែនការសកម្មភាពរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ និងជំរុញកំណើនសេដ្ឋកិច្ចឡាវ បន្ទាប់ពីមានការរីកចម្រើនដ៏រឹងមាំ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥នេះ។

សារព័ត៌មានវៀងច័ន្ទន៍ ថែមស៍ របស់ឡាវ បានចេញផ្សាយថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡាវ ដែលមានវត្តមានអភិបាលខេត្ត និងតំណាងមកពីស្ថាប័នរដ្ឋសំខាន់ៗ ក្រោមអធិបតីនាយករដ្ឋមន្ត្រីឡាវ លោក សុនិសៃ ស៊ីផាន់ដន (Sonexay Siphandone) បានកត់សម្គាល់ថា សេដ្ឋកិច្ចឡាវបានកើនឡើងចំនួន៤,៥ ភាគរយ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥។

កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីឡាវ ក៏បានលើកឡើងថា កំណើននេះបានមកពីវិស័យសំខាន់ៗ រួមមាន សេវាកម្ម កសិកម្ម រុក្ខាប្រមាញ់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេស។ ទិន្នផលស្រូវប្រាំងរបសើឡាវ បានកើនឡើងដល់៤២៣ ៨០០តោន ឬស្មើនឹង៩៤ភាគរយនៃផែនការគ្រោងទុក សម្រាប់ឆ្នាំ២០២៥ ខណៈការនាំចេញកសិផល និងរុក្ខាប្រមាញ់ ទទួលបានប្រាក់ចំណូលជាង១,១២ពាន់លានដុល្លារ ឬស្មើនឹង៧៥ភាគរយនៃផែនការគ្រោងទុក។

ចំណែកការប្រមូលចំណូលរដ្ឋ បានកើនឡើងដល់៣៧,៧៥៨ពាន់លានគីប ឬស្មើនឹង៣,៩៧ពាន់លានដុល្លារ ត្រូវជា៥៥ភាគរយនៃផែនការឆ្នាំ២០២៥ ខណៈការចំណាយមានចំនួន២៨,២២៣ពាន់លានគីប ឬស្មើនឹង២,៩៧ពាន់លានដុល្លារ ត្រូវជា៣៩ភាគរយនៃផែនការសម្រាប់ឆ្នាំ២០២៥នេះ។

រដ្ឋាភិបាលឡាវ បានផ្តល់អាទិភាពចំពោះការចំណាយលើប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់សម្រាប់មន្ត្រីរដ្ឋការ យោធិន និងនគរបាល និវត្តជន ជនពិការ និងគ្រូបង្រៀនស្ម័គ្រចិត្តនៅទូទាំងប្រទេស។

ចំណែកអតិផរណា ជាមធ្យមក្នុងរង្វង់អត្រា១១ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ហើយត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹមលេខមួយខ្ទង់ នាចុងឆ្នាំនេះ។ រីឯទុនរូបិយប័ណ្ណបរទេសបម្រុង គឺគ្រប់គ្រាន់សម្រាប់ការនាំចូលរយៈពេល៤,៩ខែ ហើយត្រូវបានគេព្យាករណ៍ថា នឹងអាចទ្រទ្រង់សម្រាប់ការនាំចូលរយៈពេលប្រាំខែ នៅត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៥នេះ។ វឌ្ឍនភាពនៃការងារសងបំណុល ស្ថិរភាពតម្លៃ និងសន្តិសុខស្បៀង ក៏ដំណើរការបានល្អផងដែរ។

រដ្ឋាភិបាលឡាវ បានផ្អាកការចុះកិច្ចព្រមព្រៀងថ្មីសម្រាប់ការរុករកធនធានរ៉ែ ខណៈដំណើរការត្រួតពិនិត្យលើសកម្មភាពរុករករ៉ែមាស និងធនធានរ៉ែកម្រ កំពុងបន្តអនុវត្ត។

កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីឡាវ ក៏បានលើកឡើងពីវឌ្ឍនភាពការងារសាងសង់ស្ពានឆ្លងកាត់ទន្លេនៅទូទាំងប្រទេសឡាវ និងបានអនុម័តជាគោលការណ៍នូវគម្រោងសាងសង់ និងគម្រោងកែលម្អផ្លូវសម្រាប់ឆ្នាំ២០២៦ និងសម្រាប់គម្រោងអនុវត្តបន្តនៅបណ្តាឆ្នាំខាងមុខទៀត។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលឡាវកំពុងតែជំរុញការសាងសង់ផ្លូវល្បឿនលឿន និងផ្លូវដែក រួមទាំងផ្លូវល្បឿនលឿនតភ្ជាប់ឡាវ-ចិន និងផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងវៀងច័ន្ទន៍ និងទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។

រីឯវិស័យ​គ្រប់គ្រង​ដីធ្លីវិញ ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាង៧៦,៩០០ត្រូវបាន​ចេញជូនប្រជាជន ឬស្មើនឹង​២៦ភាគរយ​នៃ​ផែនការសម្រាប់​ឆ្នាំ២០២៥។​​ ដើម្បីដោះស្រាយបញ្ហាកង្វះខាតគ្រូបង្រៀន រដ្ឋាភិបាលឡាវ បានសម្រេចដំឡើងប្រាក់បំណាច់ដល់គ្រូបង្គោល គ្រូកម្មសិក្សា គ្រូជាប់កិច្ចសន្សា គ្រូបង្រៀនស្ម័គ្រចិត្ត និងចាត់តាំងមន្ត្រីយោធាឱ្យបំពេញភារកិច្ចជួយបង្រៀន។ ចំណែកនៅក្នុងវិស័យសុខាភិបាលសាធារណៈវិញ រដ្ឋាភិបាលឡាវ ក៏មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលបុគ្គលិកទាំងថ្នាក់មជ្ឈឹម និងថ្នាក់មូលដ្ឋាន។

រដ្ឋាភិបាល​ឡាវ មាន​គោលបំណង​បញ្ចប់​ការវាយតម្លៃ​លើ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ជាតិ​រយៈពេល​ប្រាំ​ឆ្នាំ លើកទី​ទី​៩ ឆ្នាំ​២០២១-២០២៥ និង​ផែនការ​ឆ្នាំ​២០២៥។  ទន្ទឹមនឹងនេះដែរ សេចក្តីព្រាងផែនការប្រាំឆ្នាំរំកិល លើកទី១០ ឆ្នាំ២០២៦-២០៣០ និងផែនការឆ្នាំ២០២៦ នឹងត្រូវធ្វើបន្តទៀត ដើម្បីត្រៀមដាក់ជូនអង្គប្រជុំរដ្ឋសភាអនុម័តបន្តទៀត។

លើសពីនេះ រដ្ឋាភិបាលឡាវ នឹងដោះស្រាយបញ្ហាប្រឈមនានា មានដូចជាបញ្ហាកង្វះគ្រូបង្រៀន និងកង្វះកម្លាំងពលកម្ម អត្រាបោះបង់ការសិក្សា និងបញ្ហាប្រាក់ខែទាបជាដើម។ រដ្ឋាភិបាលឡាវ ក៏នឹងបន្តដោះស្រាយបញ្ហាទាក់ទងនឹងតម្លៃថាមពលអគ្គិសនី ពាណិជ្ជកម្មក្រៅប្រព័ន្ធ ការនាំចូលយានយន្តខុសច្បាប់ និងហានិភ័យតម្លៃប្រេងឥន្ធនៈ។

កិច្ចប្រជុំពេញរបស់អង្កគណៈរដ្ឋមន្ត្រីឡាវ ក៏បានអនុម័តគោលការណ៍ស្នើសុំដំណោះស្រាយលើការកែសម្រួលតម្លៃថាមអគ្គិសនី ផលប៉ះពាល់នៃការដំឡើងពន្ធ៤០ភាគរយរបស់សហរដ្ឋអាមេរិក មកលើផលិតផលនាំចេញរបស់ឡាវ ការគ្រប់គ្រងទំនិញប្រើប្រាស់ និងតម្លៃប្រេងឥន្ធនៈ ផែនការនាំចេញក្នុងរដូវវស្សា និងមូលនិធិសម្រាប់គាំទ្រដល់ការផលិតទំនិញក្នុងស្រុក៕


697082782_1435758145262738_285231265578006568_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលថ្មីៗនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈ មោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ […]

IMG_7196
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករក្នុងស្រុកស្អាង គួរកាត់បន្ថយជីគីមី ដោយប្រើផ្សំជាមួយជីកំប៉ុស​ ដើម្បីកាត់បន្ថយថ្លៃដើម

ស្រុកស្អាង ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ដោយមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៦១០នាក់។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំ២ ទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។ សមាគមបណ្តាញកសិករតេជោ ជាស្ពានហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ គោលបំណងទី២ គឺការធ្វើកសិកម្មយ៉ាងណាឱ្យចំណេញ […]

image_2026-05-15_09-48-41
ម៉ាឡាវី និងឡាវ ពង្រីកកម្មវិធីកាត់បន្ថយថ្នាំសម្លាប់សត្វល្អិត និងវិធានការចម្រុះការពារដំណាំ

វៀងច័ន្ទ៖ អស់រយៈពេលជាច្រើនទសវត្សមកហើយ ថ្នាំសម្លាប់សត្វល្អិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម នៅប្រទេសម៉ាឡាវី ដោយគាំទ្រដល់ផលិតកម្មដំណាំ និងទិន្នផល។ ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ធូរលុង ការគ្រប់គ្រងមិនមានសុវត្ថិភាព និងការព្រួយបារម្ភអំពីបរិស្ថាន បានបង្កើនសម្ពាធលើវិស័យនេះ។ នៅចន្លោះឆ្នាំ២០១៥ និង២០២៣ គម្រោងមូលនិធិបរិស្ថានសកល មានទឹកប្រាក់ចំនួន២,៥៥លានដុល្លារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងវិញនូវការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ ផ្តោតលើពង្រឹងវិធានការច្បាប់ ប្រព័ន្ធបោះចោល និងការបណ្តុះបណ្តាលកសិករ។ គម្រោងនេះបានគាំទ្រដល់ការពិនិត្យសើរើឡើងវិញនូវច្បាប់ស្តីពីថ្នាំសម្លាប់សត្វល្អិតជាតិ និងបានបណ្តុះបណ្តាលបុគ្គលិកផ្នែកច្បាប់ អំពីការចុះបញ្ជីថ្នាំសម្លាប់សត្វល្អិត ការត្រួតពិនិត្យ ការអនុវត្ត និងការគ្រប់គ្រងវដ្តជីវិត។ អ្នកសម្របសម្រួលក្រុមប្រឹក្សាគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅប្រទេសម៉ាឡាវី និងជាអតីតអ្នកសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងមូលនិធិបរិស្ថានសកល បានមានប្រសាសន៍ថា យើងបានវិនិយោគយ៉ាងច្រើនលើការពង្រឹងប្រព័ន្ធច្បាប់ មិនមែនគ្រាន់តែដោះស្រាយបញ្ហាភ្លាមៗនោះទេ។ ហេតុនេះបានធ្វើឱ្យប្រទេសម៉ាឡាវីគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតបានល្អប្រសើរក្នុងវដ្តជីវិតទាំងមូល ចាប់ពីការនាំចូលរហូតដល់ការបោះចោល។ គម្រោងនេះក៏បានបង្ហាញផែនការយុទ្ធសាស្ត្រសម្រាប់ក្រុមប្រឹក្សាត្រួតពិនិត្យថ្នាំសម្លាប់សត្វល្អិត និងពង្រឹងកិច្ចសហការជាមួយការិយាល័យស្តង់ដារ ម៉ាឡាវី និងក្រសួងកសិកម្ម។ ចំណែកវិធានការបរិស្ថាន រួមមានការបំផ្លាញចចោលថ្នាំសម្លាប់សត្វល្អិត ដែលលែងប្រើប្រមាណ២០៨តោន រួមទាំងសមាសធាតុសរីរាង្គបំពុលជាប់បានយូរ តាមរយៈការដុតក្នុងសីតុណ្ហភាពខ្ពស់។ រីឯកាកសំណល់កខ្វក់ចំនួន៤០តោនទៀត ត្រូវបានកាប់ចោលយ៉ាងមានសុវត្ថិភាពនៅក្នុងកន្លែងចាក់សំរាម។ ប្រព័ន្ធសាកល្បងសម្រាប់គ្រប់គ្រងសំបកធុងថ្នាំសម្លាប់សត្វល្អិត ក៏ត្រូវបានណែនាំ និងបន្តគម្រោងលើសពីរយៈពេលកំណត់ ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មផលិតថ្នាំសម្លាប់សត្វល្អិត។ នៅកម្រិតកសិដ្ឋាន គម្រោងបណ្តុះបណ្តាលអំពីវិធានការចម្រុះការពារដំណាំ និងវិធីសាស្រ្តការពារដំណាំផ្សេងទៀត ក៏ត្រូវបានបន្តផងដែរ។ ស្ត្រីកសិករម៉ាឡាវី […]

700581847_966096872837149_3189571690137847169_n
ឧកញ៉ា ឡាយ ឈុនហួ បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាលនិងវិស័យឯកជន ត្រូវសហការយ៉ាងជិតស្និទ្ធធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល

ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាល និងវិស័យឯកជនត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល។ លើសពីនេះប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបា​​នលើកឡើងថា ការកំណត់ផែនការនាំចេញអង្ករ ១ លានតោន អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ និងវិស័យស្រូវអង្ករកម្ពុជា ដូចជា៖ បង្កើនចំណូលរបស់កសិករ តាមរយៈការលក់ស្រូវបានតម្លៃល្អ និងមានទីផ្សារច្បាស់លាស់ និងជំរុញការផលិតស្រូវមានគុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ជាពិសេស បង្កើនតម្លៃបន្ថែមក្នុងស្រុក ព្រោះកម្ពុជាអាចនាំចេញអង្ករ ជំនួសការលក់ស្រូវឆៅ និង​បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច នៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ ដូចជាការដឹកជញ្ជូន កែច្នៃ និងនាំចេញ។ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជិត៤៧ម៉ឺនតោន និងស្រូវសើមជាង២,៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ បើគិតជាទឹកប្រាក់​នៃការនាំចេញ គឺសរុបជាង៨៤០លានដុល្លារ ដោយក្នុងនោះចំណូលនាំចេញអង្ករមានជាង២៦៦លានដុល្លារ។ កម្ពុជាទទួលបានចំណូលជាង២២៦លានដុល្លារ ពីការនាំចេញអង្ករប្រមាណ៤៦៩ពាន់តោន ក្នុង​រយៈ​ ពេលបួនខែ ឆ្នាំ២០២៦​។ ប្រទេសក្នុងសហគមន៍អាស៊ាន កំពុងក្ដោបក្ដាប់ទីផ្សារឈានមុខគេ ដោយបានបញ្ជា​ទិញ​អង្ករពីកម្ពុជា រហូត ដល់ជាង១៧ម៉ឺនតោន, ចិនឈរនៅលេខរៀងទី២ រីឯអឺរ៉ុបធ្លាក់មកត្រឹមលេខ៣។ សហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ