វិស័យកសិកម្ម ជាពិសេសផ្នែកជលផលហ្វីលីពីន ស្ថិតក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញ

csm_A.Gomez_80185ba461

ម៉ានីល៖ សាកលវិទ្យាល័យអាស៊ី និងប៉ាស៊ីហ្វិក សម្រាប់ស្បៀងអាហារ និងកសិកម្មប្រទេសហ្វីលីពីន បានប្រកាសថា វិស័យកសិកម្មរបស់ខ្លួនអាចរក្សាបាននិរន្តរភាពនៃនិន្នាការល្អឡើងវិញនៅឆ្នាំ២០២៥នេះ ដោយត្រូវបានរំពឹងថា នឹងកើនឡើងចន្លោះពី១,៥ភាគរយ ទៅ២,៥ភាគរយ ដែលបង្ហាញពីដំណើរការដ៏រឹងមាំនៃការដំាដំណាំ និងឧស្សាហកម្មបសុបក្សី។

នាយិកាប្រតិបត្តិនៃសាកលវិទ្យាល័យអាស៊ី និងប៉ាស៊ីហ្វិក សម្រាប់អាហារ និងកសិកម្ម លោកស្រី ម៉ារី អាណែត ដាកុល (Marie Annette Dacul) បានមានប្រសាសន៍ថា តម្លៃបន្ថែមសរុបរបស់វិស័យកសិកម្ម និងនេសាទ អាចស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះចំនួន១,៥ភាគរយ កាលពីឆ្នាំ២០២៤។

លោកស្រីនាយិកាប្រតិបត្តិ បានបញ្ជាក់ដូច្នេះនៅក្នុងសន្និសិទបង្ហាញលទ្ធផលពាក់កណ្តាលឆ្នាំ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មស្បៀងអាហារ និងកសិកម្ម ដោយលើកឡើងថា ក្តីសង្ឃឹមដែលអាចប៉ាន់ស្មានបាននៅពេលនេះ គឺកើតចេញពីការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដំណាំ និងឧបករណ៍ឌីជីថលរបស់ប្រទេសហ្វីលីពីន។

លោកស្រីបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាប្រព័ន្ធ​មានដូចជាករណីកសិករឈានចូលដល់វ័យចំណាស់ កសិដ្ឋានចាប់ផ្តើមទ្រុឌទ្រោម និងខ្សែសង្វាក់តម្លៃមិនទាន់បានអភិវឌ្ឍនៅឡើយ គឺនៅតែជាកត្តាកំណត់ចំពោះសក្តានុពលរីកចម្រើន។ កំណើននាពេលអនាគតនឹងនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការដោះស្រាយភាពរាំងស្ទះដោយសាររចនាសម្ព័ន្ធជាមូលដ្ឋានទាំងនេះ។

លោក​ស្រី​បាន​មានប្រសាសន៍​ថា ការដាំដំណាំ ការចិញ្ចឹមបសុបក្សី និង​អាជីវកម្ម និង​សេវាកម្ម​ផ្នែកវិស័យកសិកម្ម​ នឹង​ដើរ​តួនាទី​ជា​កត្តា​ជំរុញ​សម្រាប់​កំណើនកសិ​សេដ្ឋកិច្ច ដែលត្រូវបាន​រំពឹង​ទុក​នៅក្នុង​ឆ្នាំ២០២៥​នេះ។

យោងតាមមជ្ឈមណ្ឌលសម្រាប់អាជីវកម្មស្បៀងអាហារ និងកសិកម្ម របស់សាកលវិទ្យាល័យ​អាស៊ី និងប៉ាស៊ីហ្វិក បានឱ្យដឹងទៀតថា​​ វិស័យដាំដំណាំត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី១,៥ភាគរយ ទៅ២,៥ភាគរយ ចំណែកការចិញ្ចឹមបសុបក្សី នឹងកើនឡើងពី៨ភាគរយ ទៅ៩ភាគរយ និងសកម្មភាពកសិកម្ម និងសេវាកម្ម នឹងកើនឡើងពី២ភាគរយ ទៅ៣ភាគរយ។

ការដាំ​ដំណាំ ​គឺជា​យុថ្កា​នៃ​ការអនុវត្ត​វិស័យ​កសិកម្ម និង​ជលផល​របស់​ប្រទេសហ្វីលីពីន ដោយសារ​វិស័យនេះ បានរួមចំណែក​ពាក់កណ្តាល​នៃ​ផលិតកម្ម​ប្រចាំឆ្នាំ​។ ទន្ទឹមនឹងនេះ ការចិញ្ចឹមបសុបក្សីនៅតែជាតួអង្គរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងនេសាទ ដែលតម្លៃសរុបបន្ថែមត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការប្រូតេអ៊ីនសម្រាប់សត្វ។

មជ្ឈមណ្ឌលសម្រាប់អាជីវកម្មស្បៀងអាហារ និងកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យអាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា វិស័យបសុសត្វ និងជលផល នៅក្នុងឆ្នាំ២០២៥នេះនឹងនៅតែងើបឡើងវិញយឺតៗ ដោយសារបញ្ហាប្រឈមនៃការផ្ទុះជំងឺឆ្លងជាបន្តបន្ទាប់។

វិស័យបសុសត្វ ដែលត្រូវបានជំរុញជាចម្បងដោយផលិតកម្មជ្រូក អាចកើនឡើងរវាង១,៥ភាគរយ និង២,៥ភាគរយ លើមូលដ្ឋានប្រចាំឆ្នាំ។  តម្លៃសរុបបន្ថែមរបស់វិស័យជលផលអាចធ្លាក់ចុះមួយភាគរយ ឬនៅតែស្ថិតក្នុងកម្រិតល្អដដែល។ ចំណែកតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម និងនេសាទ បានកើនឡើងចំនួន២,២ភាគរយនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥នេះ។

លោកស្រី ម៉ារី អាណែត ដាកុល បានសង្កត់ធ្ងន់ថា ការការពារសម្រាប់អនាគតវិស័យកសិកម្ម គឺជាការចាំបាច់ដោយសារកំណើនប្រជាជនរបស់ប្រទេសហ្វីលីពីន និងការកើនឡើងនៃតម្រូវការស្បៀងអាហារ ស្របពេលមានការគំរាមកំហែងកាន់តែខ្លាំង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

លោកស្រីបាននិយាយថា ការច្នៃប្រឌិត ភាពធន់ និងការប្រកួតប្រជែងប្រកបដោយនិរន្តរភាព គឺចាំបាច់ណាស់ក្នុងការធានាថា វិស័យកសិកម្មនឹងបំពេញតម្រូវការស្បៀងអាហារនាពេលអនាគត។ ចំណែកបច្ចេកវិទ្យាមួយចំនួន ដែលអាចចូលរួមជួយដល់ការផ្លាស់ប្តូរវិស័យកសិកម្មហ្វីលីពីន រួមមាន ដ្រូន បញ្ញាសិប្បនិមិត្ត កសិដ្ឋានឆ្លាតវៃ វេទិកាឌីជីថលសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាជីវសាស្រ្ត។

លោកស្រីនាយិកា បានបញ្ជាក់បន្ថែមទៀតថា វិស័យកសិកម្មក៏កំពុងបង្ហាញនូវនិន្នាការ ដែលកំពុងតែរីកចម្រើន មានដូចជា កសិកម្មឆ្លាតវៃផ្នែកអាកាសធាតុ និងកសិកម្មកកើតឡើងវិញ ពាណិជ្ជកម្មអេឡិចត្រូនិក ការកើនឡើងនៃកសិករសហគ្រឹនវ័យក្មេង និងការធ្វើកសិកម្មនៅតាមតំបន់ទីក្រុង។

លោក​ស្រី​បាន​បញ្ជាក់ដូច្នេះ​ថា​ «​ប្រសិន​បើ​មាន​អាហារ​នៅ​លើ​តុ​ មានន័យថា ប្រទេស​មាន​អនាគតល្អ​។​ វិស័យកសិកម្ម គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សន្តិសុខ​ជាតិ​ និង​ការ​អភិវឌ្ឍ​រួម​ទាំង​អស់​។ ការធ្វើ​កំណែទម្រង់​ត្រូវ​តែ​អនុវត្តប្រកប​ដោយ​ទស្សនៈ​វែង​ឆ្ងាយ​ ដោយមិន​គ្រាន់​តែ​សម្រាប់​ការ​រស់រាន​មាន​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​វិបុលភាព​ទាំងអស់»៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ