សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកវិស័យកសិកម្មនៅតែមានសក្តានុពល និងទទួលបានកំណើនវិជ្ជមាន

photo_2025-06-04_11-03-04

រាជធានីភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជាមានប្រសាសន៍ថា វិស័យកសិកម្មនៅតែបន្តរួមចំណែកប្រមាណ១៦%នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស), តម្លៃបន្ថែមសរុបរបស់វិស័យកសិកម្មបន្តកើនឡើងពីប្រមាណជិត២០ប៊ីលានរៀលនៅឆ្នាំ២០១៥ដល់ជាង៣១ប៊ីលានរៀល ហើយវិស័យមួយនេះនៅតែបន្តមានកំណើនជាវិជ្ជមានជាមធ្យមក្នុងរង្វង់០,៧%នៅចន្លោះឆ្នាំ២០២០-២០២៤។

ថ្លែនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ កាលថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ ជារួមថា កត្តាដែលនាំឱ្យមានកំណើននៅក្នុងវិស័យកសិកម្មអាស្រ័យលើ ៖ (ទី១)-ការកើនឡើងនៃផ្ទៃដីដាំដុះ។ដំាំស្រូវកើនឡើងពី៣,៣៣លានហិកតានៅឆ្នាំ២០១៩ ដល់១៣,៥៥លានហិកតានៅឆ្នាំ២០២៣។ ដំណាំសាកវប្បកម្មកើនពី២៣ម៉ឺន៧ពាន់ហិកតានៅឆ្នាំ២០១៩ដល់៣១ម៉ឺន៩ពាន់ហិកតានៅឆ្នាំ២០២៣។ ដំណាំឧស្សាហកម្មកើនពី១លាន ២សែន៨ម៉ឺនហិកតានៅឆ្នាំ២០១៩រហូតដល់១លាន៦សែន៣ម៉ឺនហិកតានៅឆ្នាំ២០២៣។ (ទី២)-ការកើនឡើងនៃទិន្នផលដោយអាស្រ័យដោយភាពប្រសើរឡើងនៃការប្រើប្រាស់បច្ចេកទេសនិងគ្រាប់ពូជ និង(ទី៣)-ការផ្លាស់ប្តូររូបភាពនៃការធ្វើកសិកម្មបែបបុរាបទៅជាកសិកម្មទំនើបបែបសហគមន៍។

សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់ខាងលើនេះ ស្ថិតក្នុងបរិការណ៍នៃការប្រែប្រួលសកលលោកដែលកំពុងតែប្រែប្រួលលឿន និងមានភាពមិនពិតប្រាកដខ្ពស់។ ជាមួយនិងវិបត្តិនិងវិញ្ញាសារថ្មីៗដែលកើតឡើងគ្រប់ពេល នឹងអាចបន្ទុចបង្អាក់កំណើននិងដំណើរការសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ត្រូវការបង្កើនល្បឿននៃការពង្រឹងសមត្ថភាពស្ថាប័ន ជំរុញការលើកកម្ពស់អភិបាលកិច្ច និងជំរុញគ្រប់ការដ្ឋានកែទម្រង់រួម រួមទាំងការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីរក្សាកំណើននិងសន្ទុះសេដ្ឋកិច្ច។

ដើម្បីធានាសាកសិទ្ធភាព ប្រសិទ្ធភាពនិងសមិទ្ធកម្មនៅក្នុងការអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងយន្តការតាមដានត្រួតពិនិត្យនិងវាយតម្លៃ ទាំងកម្រិតគោលនយោបាយថ្នាក់ជាតិ ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយតាមវិស័យ និងគោលនយោបាយតាមក្រសួងស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះគោលនយោបាយអាទិភាពទាំង៦, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការដឹកនាំ សម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដោយឡែកសម្រាប់គោលនយោបាយអាទិភាព២នៅក្នុងវិស័យកសិកម្មដែលដឹកនាំនិងអនុវត្តផ្ទាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងការសម្របសម្រួលខ្សែច្រវ៉ាក់ផលិតកម្ម ផលិតផលកសិកម្ម ដែលមានភារកិច្ច៖ (ទី១)-តាមដានការវិវត្តន៍ថ្លៃកសិកម្ម កសិផល, (ទី២)-វិភាគផលវិបាកការប្រែប្រួលថ្លៃ, (ទី៣)-កំណត់ថាផលិតផលកសិកម្មណាមួយដែលអាចជួបវិបត្តិនិងត្រូវការអន្តរាគមន៍, (ទី៤)-អនុវត្តវិធានការអន្តារាគមន៍ឬ គោលការណ៍សម្រេចពី (គ.ស.ហ) និង (ទី៥)-រាយការណ៍ពីវឌ្ឍនៈភាពនិងលទ្ធផលពីកិច្ចអន្តរាគមន៍។

យោតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកសិកម្មចំនួន១៧លានហិកតា ដោយបានបែងចែកផ្ទៃដីដាំដុះដំណាំ, ផ្ទៃដីព្រៃ, ផ្ទៃដីសម្រាប់ការចិញ្ចឹមសត្វ ព្រមទាំងដែនទឹកជាតំបន់គ្រប់គ្រងជលផលទឹកសាប-ទឹកសមុទ្រ។ ទន្ទឹមនិងនេះកម្ពុជាមានផ្ទៃដីធ្វើស្រែវស្សាប្រមាណ៣លានហិកតានិង ផ្ទៃដីស្រែប្រាំងប្រមាណ៧០ម៉ឺនហិកតា និងអាចពង្រីកបានដល់៩០ម៉ឺនហិកតាក្នុងឆ្នាំ២០២៥៕


697082782_1435758145262738_285231265578006568_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលថ្មីៗនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈ មោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ […]

IMG_7196
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករក្នុងស្រុកស្អាង គួរកាត់បន្ថយជីគីមី ដោយប្រើផ្សំជាមួយជីកំប៉ុស​ ដើម្បីកាត់បន្ថយថ្លៃដើម

ស្រុកស្អាង ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ដោយមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៦១០នាក់។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំ២ ទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។ សមាគមបណ្តាញកសិករតេជោ ជាស្ពានហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ គោលបំណងទី២ គឺការធ្វើកសិកម្មយ៉ាងណាឱ្យចំណេញ […]

image_2026-05-15_09-48-41
ម៉ាឡាវី និងឡាវ ពង្រីកកម្មវិធីកាត់បន្ថយថ្នាំសម្លាប់សត្វល្អិត និងវិធានការចម្រុះការពារដំណាំ

វៀងច័ន្ទ៖ អស់រយៈពេលជាច្រើនទសវត្សមកហើយ ថ្នាំសម្លាប់សត្វល្អិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម នៅប្រទេសម៉ាឡាវី ដោយគាំទ្រដល់ផលិតកម្មដំណាំ និងទិន្នផល។ ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ធូរលុង ការគ្រប់គ្រងមិនមានសុវត្ថិភាព និងការព្រួយបារម្ភអំពីបរិស្ថាន បានបង្កើនសម្ពាធលើវិស័យនេះ។ នៅចន្លោះឆ្នាំ២០១៥ និង២០២៣ គម្រោងមូលនិធិបរិស្ថានសកល មានទឹកប្រាក់ចំនួន២,៥៥លានដុល្លារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងវិញនូវការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ ផ្តោតលើពង្រឹងវិធានការច្បាប់ ប្រព័ន្ធបោះចោល និងការបណ្តុះបណ្តាលកសិករ។ គម្រោងនេះបានគាំទ្រដល់ការពិនិត្យសើរើឡើងវិញនូវច្បាប់ស្តីពីថ្នាំសម្លាប់សត្វល្អិតជាតិ និងបានបណ្តុះបណ្តាលបុគ្គលិកផ្នែកច្បាប់ អំពីការចុះបញ្ជីថ្នាំសម្លាប់សត្វល្អិត ការត្រួតពិនិត្យ ការអនុវត្ត និងការគ្រប់គ្រងវដ្តជីវិត។ អ្នកសម្របសម្រួលក្រុមប្រឹក្សាគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅប្រទេសម៉ាឡាវី និងជាអតីតអ្នកសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងមូលនិធិបរិស្ថានសកល បានមានប្រសាសន៍ថា យើងបានវិនិយោគយ៉ាងច្រើនលើការពង្រឹងប្រព័ន្ធច្បាប់ មិនមែនគ្រាន់តែដោះស្រាយបញ្ហាភ្លាមៗនោះទេ។ ហេតុនេះបានធ្វើឱ្យប្រទេសម៉ាឡាវីគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតបានល្អប្រសើរក្នុងវដ្តជីវិតទាំងមូល ចាប់ពីការនាំចូលរហូតដល់ការបោះចោល។ គម្រោងនេះក៏បានបង្ហាញផែនការយុទ្ធសាស្ត្រសម្រាប់ក្រុមប្រឹក្សាត្រួតពិនិត្យថ្នាំសម្លាប់សត្វល្អិត និងពង្រឹងកិច្ចសហការជាមួយការិយាល័យស្តង់ដារ ម៉ាឡាវី និងក្រសួងកសិកម្ម។ ចំណែកវិធានការបរិស្ថាន រួមមានការបំផ្លាញចចោលថ្នាំសម្លាប់សត្វល្អិត ដែលលែងប្រើប្រមាណ២០៨តោន រួមទាំងសមាសធាតុសរីរាង្គបំពុលជាប់បានយូរ តាមរយៈការដុតក្នុងសីតុណ្ហភាពខ្ពស់។ រីឯកាកសំណល់កខ្វក់ចំនួន៤០តោនទៀត ត្រូវបានកាប់ចោលយ៉ាងមានសុវត្ថិភាពនៅក្នុងកន្លែងចាក់សំរាម។ ប្រព័ន្ធសាកល្បងសម្រាប់គ្រប់គ្រងសំបកធុងថ្នាំសម្លាប់សត្វល្អិត ក៏ត្រូវបានណែនាំ និងបន្តគម្រោងលើសពីរយៈពេលកំណត់ ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មផលិតថ្នាំសម្លាប់សត្វល្អិត។ នៅកម្រិតកសិដ្ឋាន គម្រោងបណ្តុះបណ្តាលអំពីវិធានការចម្រុះការពារដំណាំ និងវិធីសាស្រ្តការពារដំណាំផ្សេងទៀត ក៏ត្រូវបានបន្តផងដែរ។ ស្ត្រីកសិករម៉ាឡាវី […]

700581847_966096872837149_3189571690137847169_n
ឧកញ៉ា ឡាយ ឈុនហួ បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាលនិងវិស័យឯកជន ត្រូវសហការយ៉ាងជិតស្និទ្ធធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល

ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាល និងវិស័យឯកជនត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល។ លើសពីនេះប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបា​​នលើកឡើងថា ការកំណត់ផែនការនាំចេញអង្ករ ១ លានតោន អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ និងវិស័យស្រូវអង្ករកម្ពុជា ដូចជា៖ បង្កើនចំណូលរបស់កសិករ តាមរយៈការលក់ស្រូវបានតម្លៃល្អ និងមានទីផ្សារច្បាស់លាស់ និងជំរុញការផលិតស្រូវមានគុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ជាពិសេស បង្កើនតម្លៃបន្ថែមក្នុងស្រុក ព្រោះកម្ពុជាអាចនាំចេញអង្ករ ជំនួសការលក់ស្រូវឆៅ និង​បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច នៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ ដូចជាការដឹកជញ្ជូន កែច្នៃ និងនាំចេញ។ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជិត៤៧ម៉ឺនតោន និងស្រូវសើមជាង២,៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ បើគិតជាទឹកប្រាក់​នៃការនាំចេញ គឺសរុបជាង៨៤០លានដុល្លារ ដោយក្នុងនោះចំណូលនាំចេញអង្ករមានជាង២៦៦លានដុល្លារ។ កម្ពុជាទទួលបានចំណូលជាង២២៦លានដុល្លារ ពីការនាំចេញអង្ករប្រមាណ៤៦៩ពាន់តោន ក្នុង​រយៈ​ ពេលបួនខែ ឆ្នាំ២០២៦​។ ប្រទេសក្នុងសហគមន៍អាស៊ាន កំពុងក្ដោបក្ដាប់ទីផ្សារឈានមុខគេ ដោយបានបញ្ជា​ទិញ​អង្ករពីកម្ពុជា រហូត ដល់ជាង១៧ម៉ឺនតោន, ចិនឈរនៅលេខរៀងទី២ រីឯអឺរ៉ុបធ្លាក់មកត្រឹមលេខ៣។ សហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ