កសិករ​ដាំទុរេន​​មានទំនុកចិត្ត​ខ្ពស់ លើការនាំចេញ​ដោយផ្ទាល់​ទៅទីផ្សារប្រទេស​ចិន​​

495446095_1077706510836329_8560887773388754088_n

ខេត្តកំពត​៖ កសិករ​ប្រកបមុខរបរដាំទុរេន​ នៅក្នុងខេត្ត បាននិយាយថា ពួកគាតើ​ចង់បាន​​ការនាំចេញ​ដោយផ្ទាល់​ ទៅកាន់ប្រទេសចិន​ ​​បន្ទាប់ពីភាគីចិន​បង្ហាញ​សចេតនា​ចង់ដឹងកាន់តែច្បាស់មកលើ​គុណភាពទុរេន​កម្ពុជា​។

​តួយ៉ាង​​ថ្មី​ៗនេះ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin)  ​​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានធ្វើទស្សនៈកិច្ចស្វែងយល់ពីគុណភាព ​និងការដាំដុះ​ដំណាំទុរេន​នៅក្នុងសហគមន៍​ចម្ការស្តេចទុរេន​មួយកន្លែង ស្ថិតនៅក្នុងខេត្តកំពត​ ហើយសកម្មភាព​របស់ឯកឧត្តម ត្រូវបានកសិករ និងសហគ្រិន​ក្នុងស្រុក​ យល់ឃើញថា ​វា​បានផ្តល់ក្តីសង្ឃឹម​ ក៏ដូចជាទំនុកចិត្ត​កាន់តែ​ខ្ពស់​ដល់កសិករ​លើការនាំចេញផ្លែទុរេន​ដោយផ្ទាល់​ទៅទីផ្សារប្រទេសចិន ​នៅពេលដ៏ខ្លីខាងមុខ​។​

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធាន​សហគមន៍ចម្ការស្តេចទុរេន​ នៅខេត្ត​កំពត ​បាន​យល់ឃើញថា ​សកម្ម​ភាព​​របស់​ឯកឧត្តម វ៉ាង វិនប៊ីន ធ្វើទស្សនៈកិច្ច​នៅក្នុងពេលនេះ ​វាជាឱកាសដ៏ល្អ​មួយ​សម្រាប់ដំណាំទុរេនកម្ពុជា​ ព្រោះ​ឯកឧត្តម​ទូត​ គឺជាតំណាង​ផ្លូវការរបស់ប្រទេសចិន។​ ដូច្នេះ​ដំណើរទស្សនៈកិច្ច​របស់ថ្នាក់ដឹកនាំ​ប្រចាំ​ស្ថានទូតចិន នៅសហគមន៍​ថ្ងៃនេះ​​វាជារូបភាពមួយ​មានឥទ្ធិពល និងមានប្រសិទ្ធភាព​ក្នុងការផ្សព្វផ្សាយ​អំពីទីផ្សារទុរេនរបស់​កម្ពុជា​។ ជាពិសេស​ជួយ​ផ្សព្វផ្សាយ​ឱ្យគេបានស្គាល់ពីទុរេន​​ពូជឪខាក់​។​

លោកមានប្រសាសន៍ទៀតថាថា “នៅក្នុងដំណើរទស្សនៈកិច្ច​​​ ខ្ញុំបាន​​​បង្ហាញឱ្យគាត់​​បាន​ស្គាល់ពី
រសជាតិ​ទុរេនខ្មែរ​ និង​​ឱ្យគាត់បានដឹង​អំពីរបៀបរបប ​ឬលក្ខណៈពិសេស​ចំពោះការដាំដុះទុរេន​ខ្មែរ​ ។​ ព្រោះ​នេះ​ជារឿងធំ​មួយ​ ដោយ​ថ្មីៗនេះ ប្រទេសវៀតណាម​បាននាំចេញទុរេន​របស់​ខ្លួន​ធ្លាក់​​ចុះ​ និងតម្លៃ​ផ្លែទុរេនចុះថ្លៃយ៉ាង​ខ្លាំង ដោយសារបញ្ហាស្តង់ដាសុវត្ថិភាព​ គុណភាព​ទុរេន​នេះ។ ដូច្នេះ​នៅពេល​គេកំពុងមានការបារម្ភ​អំពីបញ្ហាទាំងនេះ​ យើងបានបង្ហាញរឿងវិជ្ជមាន​របស់យើងបានផលចំណេញច្រើន។​​ ខ្ញុំជឿថា ​បន្ទាប់ពីការចុះទស្សនៈកិច្ច​នៅសហគមន៍​នេះទៅ​ វាបាន​ចូលរួម​បន្ថែមទៀតដល់​ដៃគូ​ ​រវាង​ក្រសួងកសិកម្មកម្ពុជា​ និងខាងភាគចិន​ នឹងរួមគ្នាជំរុញ​ការងារនាំចេញ​ឱ្យបានលឿន​”។

ទាក់ទងនិងការនាំចេញ​ទុរេន​នៅទីផ្សារប្រទេសចិននេះ,  លោក ឃឹម ប៊ុនឡែន ​យល់ឃើញថា ​​ឆ្នាំនេះ​​ការនាំចេញ​មិនទាន់​អាច​ធ្វើបាន​ទេ ព្រោះរដូវប្រមូលផល​ធំ​ ជិតចូលមកដល់​​ហើយ​ ជាពិសេស​រទុរេនពូជម៉ាន់ថង​។​ ប៉ុន្តែ​បើនៅ​​ឆ្នាំក្រោយ​សង្ឃឹម​ថា កម្ពុជា​អាចរៀបចំខ្លួនទាន់​។​ ​

លោក​លើកឡើង​ថា​ “ក្នុងនាមជាសហគ្រិន និងកសិករខ្មែរមួយរូប​ ខ្ញុំបានជម្រាប​ប្រាប់​គាត់ថា​ សម្រាប់ទីផ្សារស្រុកខ្មែរ​មានទំហំតូច ហើយពេលខ្លះ​វិនិយោគិនចិនបោះទុន​ធំពេក​ ​ពេលខ្លះវា​លើសកម្លាំង ដែលអាចផលិតបាន​។​ ដូច្នេះ​បើសិនជាការវិនិយោគ​​ធ្វើតាម​រូបភាព​ ខ្នាតតូចៗ ឬខ្នាតមធ្យម​ ​ចាប់ផ្តើម​មានច្រើនកន្លែង​ ទើបវាស្របទៅនិងបរិបទនៅកម្ពុជា​សព្វថ្ងៃ ​តែសូមឱ្យមានអ្នកវិនិយោគពិតៗ”។

​ទន្ទឹមនឹង​ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន​ប្រចាំកម្ពុជា​ បានបង្ហាញ​សកម្មភាព​កាន់តែច្បាស់​ចង់ឱ្យមានការនាំចេញទៅចិននៅពេល​បន្ទាប់ លោក​ ឃឹម ប៊ុនឡែន​ ក៏បានសំណូមពរ​ដល់ស្ថាប័នពាក់ព័ន្ធ​ជួយទប់ស្កាត់​ការលូចនាំទុរេនដោយខុសច្បាប់ពីប្រទេស​ជិតខាង​ផងដែរ​៕


736440903_36578561948458406_5047929346715830688_n
គិរីកាហ្វេ ជួបពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជា ចូលទីផ្សារអាម៉េរិក

បុរីញូវយ៉ក៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦នេះ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Vannara Om) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី។) ជំនួបពិភាក្សាគ្នានៅលើទឹកដីអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ […]

image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់

វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]

FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

កាលវិភាគផ្សព្វផ្សាយ