ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា

ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)​ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតអំពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរ បវរសួស្ដី សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ភាពចម្រុងចម្រើនសម្បូរសប្បាយ ថ្កុំថ្កើន រុងរឿងដល់ជាតិមាតុភូមិ និងប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ។

ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ៍លើលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីទេវតាឆ្នាំថ្មី ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់បានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕


th
ហ្វីលីពីនគ្រោងនាំចេញផ្លែទុរេនស្រស់ ទៅកាន់​ទីផ្សារប្រទេស​អេហ្ស៊ីប

ទីក្រុងដាវ៉ៅ៖ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសថា​​ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងទីផ្សារប្រទេសចិន ឥឡូវនេះផ្លែទុរេនស្រស់របស់ប្រទេសហ្វីលីពីន ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារក្នុងប្រទេសអេហ្ស៊ីប​​ នាតំបន់មជ្ឈឹមបូព៌ា។ ប្រធានផ្នែកត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម ប្រចាំកំពង់ផែទីក្រុងដាវ៉ៅ ប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា ការនាំចេញផ្លែទុរេនស្រស់នេះមិនទាន់បានកំណត់ពេលច្បាស់លាស់នៅឡើយទេ ដោយសាររដូវប្រមូលផលផ្លែទុរេន ឆ្នាំ២០២៥នេះ នឹងចាប់ផ្តើមពីខែកក្កដា ដល់សីហា។ ប៉ុន្តែជាការល្អ ដែលអេហ្សីបបានយល់ព្រមឱ្យបញ្ជូនផ្លែទុរេនស្រស់ហ្វីលីពីនទៅកាន់ប្រទេសរបស់ខ្លួន។ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន អ្នកនាំចេញផ្លែទុរេនហ្វីលីពីន ត្រូវតែធានាថា អ្នកនាំចូលទៅប្រទេសអេហ្ស៊ីបត្រូវទទួលបានលិខិតអនុញ្ញាតនាំចូលពីអាជ្ញាធររបស់អេហ្ស៊ីប។ លោកស្រីប្រធានផ្នែកត្រួតពិនិត្យ​ បាននិយាយទៀតថា តម្រូវការផ្នែភូតគាមអនាម័យត្រូវបានអនុលោមតាមទំាងអស់ ហើយអាជ្ញាធរកំពង់ផែទីក្រុងដាវ៉ៅ ប្រទេសហ្វីលីពីន នឹងចេញវិញ្ញាបនបត្រភូតគាមអនាម័យ ដើម្បីបញ្ជាក់ថា ផ្លែទុរេនស្រស់ មិនមានសត្វល្អិតឡើយ។ ដូច្នេះការនាំចេញទៅកាន់ទីផ្សារអេហ្ស៊ីប នឹងដំណើរការក្រោយពេលបញ្ចប់ការបំពេញលក្ខខណ្ឌខាងលើនេះ។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ យោងតាមអត្ថបទចេញផ្សាយលើគេហទំព័រមួយ​ ដែលលក់ផលិតផលកសិកម្មជុំវិញពិភពលោក បានឱ្យដឹងថា ផ្លែទុរេនស្រស់នាំចេញពីប្រទេសហ្វីលីពីន ត្រូវសម្អាតមេរោគយ៉ាងត្រឹមត្រូវសម្រាប់ការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប ស្របតាមកិច្ចព្រមព្រៀងស្តីពីការត្រួតពិនិត្យបច្ចេកទេសអស់រយៈពេលជិតពីរឆ្នាំ និងក្រោមការសម្របសម្រួលទ្វេភាគីរវាងភ្នាក់ងារត្រួតពិនិត្យភូតគាមអនាម័យរបស់ហ្វីលីពីន និងអេហ្សីប។ ដំណើរការត្រួតពិនិត្យភូតគាមអនាម័យនេះ បានចាប់ផ្តើមតាំងពីក្នុងខែមិថុនា ឆ្នាំ២០២៣ នៅពេលប្រទេសហ្វីលីពីនដាក់ពាក្យស្នើសុំជាផ្លូវការសម្រាប់នាំចូលផ្លែទុរេនស្រស់ទៅកាន់ទីផ្សារអេហ្សីប។  ចាប់តាំងពីពេលនោះមក អាជ្ញាធរនៃប្រទេសទាំងពីរបានសហការគ្នាដោះស្រាយតាមតម្រូវការសម្រាប់វិភាគហានិភ័យសត្វល្អិត ស្តង់ដារអនាម័យ និងនីតិវិធីនាំចេញ ដោយស្របតាមគោលការណ៍របស់អេហ្ស៊ីប៕

4_6_2025_2337
ឥណ្ឌូណេស៊ី ចង់បន្តនាំអង្ករចូលពីកម្ពុជា តែត្រូវការគុណភាពល្អ និងតម្លៃទាបសមរម្យ

ទីក្រុងហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ីក៏ស្ថិតក្នុងចំណោមប្រទេស ទិញអង្ករចូលដើម្បីបង្រ្គប់តម្រូវការក្នុងស្រុក ដែលស្របពេលជាមួយគ្នានេះដែរ ចាំបាច់ត្រូវការផ្គត់ផ្គត់អង្ករពីដៃគូមួយចំនួន ជាពិសេសពីដៃគូពាណិជ្ជកម្មក្នុងចំណោមសមាជិកអាស៊ាន​ ដូចជា កម្ពុជា វៀតណាម​ និងថៃ ជាដើម។ កន្លងមកប្រទេសឥណ្ឌូណេស៊ី ក៏មានការនាំចូលអង្ករពីប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្គត់ផ្គង់​អង្ករ​ចំនួន២៥​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ២០២៤​​។​ តាមរយៈកិច្ចព្រមព្រៀង​នេះ ​ត្រូវបាន​គេ​មើលឃើញថា ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​ ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសារព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ី នាដើមសប្តាហ៍នេះ ពី​ការកើនឡើងលើវិស័យ​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​ឥណ្ឌូណេស៊ី និងកម្ពុជា។ ទោះបីយ៉ាងណាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានបង្ហាញពីបញ្ហា​ប្រឈមមួយ​ជុំវិញ​តម្លៃ​ប្រកួតប្រជែង និង​ថ្លៃ​ដឹកជញ្ជូន​ ដែលចាំបាច់ណាស់ជាជម្រើសរបស់អ្នកពាណិជ្ជករ។ ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ បានថ្លែងថា «យើងឃើញថា ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​កម្ពុជាមិនសូវទាន់​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ក្នុង​តំបន់នោះទេ​។ ទោះបីយ៉ាងណា​ឥណ្ឌូណេស៊ី ​ថ្លឹងថ្លែង​អំពីគុណភាព និងតម្លៃ ប្រសិនបើ​យើងមាន​តម្រូវការ​ណាមួយនោះ»។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា​«យើងក៏ត្រូវការទំនិញមានគុណភាពល្អដូចទំនិញរបស់ប្រទេសដទៃទៀតដែរ។ អង្ករ គឺប្រទេសឥណ្ឌូណេស៊ីត្រូវការនាំចូលពីបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម។ សម្រាប់តម្លៃឃើញថា អង្ករកម្ពុជានៅមានចន្លោះខ្វះខាតបន្តិច ដូចជាថ្លៃខ្ពស់ជាង ឬទាបជាង ពោលគឺនៅខ្វះត្រង់ចំណុចនេះបន្តិច។ ទាំងអស់នេះយើងអាចចោទសួរថា តើប្រទេសទាំងពីរអាចចរចារឿងតម្លៃនេះបាន […]

image_2025-06-05_14-41-58
​ឡាវ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ ជា​លើក​ដំបូងចំនួន៩០តោន ​ទៅ​ប្រទេស​ចិន

វៀងចន្ទន៍៖ កាលពីសប្តាហ៍មុន ប្រទេសឡាវបានចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងចំនួន៩០តោន ទៅកាន់ប្រទេសចិន ដែលជាការកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងវិស័យពាណិជ្ជកម្មកសិកម្មរបស់ប្រទេសឡាវ។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ថា ការនាំចេញនេះគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងឡាវ និងចិន បន្ទាប់ពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ កាលពីឆ្នាំ២០២៣ ក្នុងការនាំចេញផ្លែស្វាយស្រស់របស់ឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាកិច្ចព្រមព្រៀងបើកទ្វារវិស័យពាណិជ្ជកម្ម និងការវិនិយោគកាន់តែទូលំទូលាយរបស់ឡាវ។ លោក ប៊ុនចាន់ ខុមប៊ុនយ៉ាស៊ីត (Bunchan Kombonyasit)​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រាប់ថា ក្រសួងផ្តោតលើការលើកកម្ពស់ផលិតផលកសិកម្ម ដែលមានសក្តានុពលខ្ពស់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល បង្កើតការផ្លាស់ប្តូរពីបរទេស និងគាំទ្រដល់ការកែច្នៃតម្លៃបន្ថែមសម្រាប់ការនាំចេញ។ រដ្ឋាភិបាលឡាវបានកំណត់គោលដៅសម្រាប់កំណើនវិស័យកសិកម្មចំនួន៤,៣ភាគរយ នៅឆ្នាំ២០២៥នេះ ដោយមានបំណងជំរុញការរួមចំណែករបស់វិស័យកសិកម្មដល់ផលិតផលក្នុងស្រុករបស់ប្រទេ ឱ្យដល់២២,៤ភាគរយ។ គួរបញ្ជាក់ថា ប្រទេសឡាវ មានគោលបំណងលើកកម្ពស់ផលិតកម្មកសិកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្តដល់កសិករ និងអ្នកផលិត ឱ្យប្រឹងបង្កើនគុណភាព ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ ដែលទើបតែសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២៤ កន្លងមក។ ប្រទេសឡាវ មានធនធានធម្មជាតិច្រើន រួមជាមួយនឹងដីមានជីវជាតិសម្រាប់ការដាំដុះដំណាំផ្សេងៗ សម្រាប់នាំចេញទៅកាន់ទីផ្សាប្រទេសចិន៕

4_6_2025_2337
ប្រាំខែដើមឆ្នាំ​២០២៥ កម្ពុជារកប្រាក់ចំណូល​ជិតមួយលានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករចំនួនជាង៤៤៧ពាន់តោន​ ទៅកាន់ទីផ្សារអន្តរជាតិចំនួន៦៣ប្រទេស​ នៅទូទាំងពិភពលោក ដោយរកប្រាកចំណូលបានជិតមួយពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា​ ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជាចំនួន៤៨ក្រុមហ៊ុន បាននាំអង្ករទៅកាន់ទីផ្សារចំនួន៦៣គោលដៅ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦គោលដៅ ​មានបរិមាណស្រូវអង្ករចំនួន១៦០ ៧៣២តោន គិតជាទឹកប្រាក់ចំនួន១២៦.៧៥​លានដុល្លារ។ ចំណែកអង្ករនាំចេញទៅកាន់ទីផ្សារប្រទេសចិន ​និងក្រុងហុងកុង មានបរមានចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចំពោះគោលដៅបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន ចំនួនប្រាំប្រទេស មានបរិមាណ៤៩ ៧០០ តោន​ គិតជាទឹកប្រាក់ចំនួន៣៤.៥៦លានដុល្លារ និងនាំចេញទៅកាន់គោលដៅ៣០ប្រទេសផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក  តំបន់មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ ដោយមានបិរមាណអង្ករចំនួន៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារ។ ចំពោះប្រភេទអង្ករនាំចេញវិញ មានអង្ករក្រអូបចំនួន៧៥.៥៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៩.៣៣ភាគរយ អង្ករ៤៤ចំហុយ ២.៤៣ភាគរយ អង្ករសរីរាង្គចំនួន២.០៣ភាគរយ  និងអង្ករផ្សេងៗចំនួន០.៦៥ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១០២ ៩៧៣តោន […]

កាលវិភាគផ្សព្វផ្សាយ