ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់សន្តិសុខស្បៀងនឹងកើនដល់៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣០

food-security

ទីក្រុងម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសផែនការពង្រីកការគាំទ្ររបស់ខ្លួនដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរយៈពេលវែង នៅអាស៊ី និងប៉ាស៊ីហ្វិក នូវទំហំទឹកប្រាក់ចំនួន២៦ពាន់លានដុល្លារ ដែលធ្វើឱ្យមូលនិធិសរុបរបស់ខ្លួនសម្រាប់ការងារសន្តិសុខស្បៀងកើនដល់ទៅ៤០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២-២០៣០។

បើតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ជំនួយនេះនឹងផ្តល់មូលនិធិដល់កម្មវិធីដ៏ទូលំទូលាយមួយ សម្រាប់ដំណើរការផលិតកម្មស្បៀងនៅគ្រប់ដំណាក់កាល ចាប់ពីការធ្វើកសិកម្ម និងការកែច្នៃ រហូតដល់ការចែកចាយ និងការប្រើប្រាស់។

តាមរយៈការផ្តល់ហិរញ្ញប្បទាន និងការគាំទ្រគោលនយោបាយសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុន កម្មវិធីនេះមានគោលបំណងជួយប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក ដើម្បីផលិតអាហារចម្រុះ និងមានជីវជាតិ បង្កើតការងារ កាត់បន្ថយផលប៉ះពាល់បរិស្ថាន ព្រមទាំងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មដែលធន់។

លោក ម៉ាសាតូ កាន់ដា (Masato Kanda)​ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៨ របស់ធនាគារ នាទីក្រុង មីឡាន ថា ៖ គ្រោះរាំងស្ងួត ទឹកជំនន់ អាកាសធាតុក្តៅខ្លាំង ដែលមិនធ្លាប់មានពីមុនមក និងធនធានធម្មជាតិ ដែលរិចរិលកំពុងបំផ្លាញផលិតកម្មកសិកម្ម និងគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅតាមសហគមន៍ជនបទ។

លោកបន្តថា ការគាំទ្របន្ថែមនេះនឹងជួយប្រទេសនានា អាចកាត់បន្ថយភាពអត់ឃ្លាន កែលម្អរបបអាហារ និងការពារបរិស្ថានធម្មជាតិ ព្រមទាំងផ្តល់ឱកាសផ្សេងៗសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។ វានឹងជំរុញឱ្យមានការផ្លាស់ប្តូរក្នុងខ្សែច្រវាក់តម្លៃអាហារទាំងមូល ចាប់ពីការដាំដុះ និងកែច្នៃអាហារ ដល់ការចែកចាយ និងប្រើប្រាស់។

មហិច្ឆតាថ្មីនេះបន្ថែមពីលើការប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីខែកញ្ញា ឆ្នាំ២០២២ ក្នុងការត្រៀមថវិកាវិនិយោគ១៤ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥ ដើម្បីកែលម្អសន្តិសុខស្បៀង និងបន្ធូរបន្ថយវិបត្តិស្បៀងអាហារក្នុងតំបន់។ ត្រឹមចុងឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានសន្យាផ្តល់ហិរញ្ញប្បទាន១១ពាន់លានដុល្លារ (ប្រហែល៨០ភាគរយ នៃថវិកាត្រៀមដំបូង) ជាមួយនឹងការវិនិយោគបន្ថែមចំនួន៣,៣ពាន់លានដុល្លារ លើកម្មវិធីសម្រាប់ឆ្នាំ២០២៥។

តួលេខមូលនិធិ ដែលបានប្រកាសបន្ថែមចំនួន ២៦ពាន់លានដុល្លារ រួមមាន ១៨,៥ ពាន់លានដុល្លារជាជំនួយផ្ទាល់របស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់រដ្ឋាភិបាលប្រទេសសមាជិក និងចំនួន៧,៥ ពាន់លានដុល្លារ ជាការវិនិយោគវិស័យឯកជន។ ត្រឹមឆ្នាំ២០៣០, ធនាគារអភិវឌ្ឍន៍អាស៊ី មានបំណងគាំទ្រការវិនិយោគលើវិស័យឯកជន ក្នុងចំនួនជាង២៧ភាគរយ នៃថវិកាកម្មវិធីសរុប ៤0ពាន់លានដុល្លារ ដែលបង្ហាញពីតួនាទីសំខាន់របស់វិស័យឯកជន ក្នុងការជំរុញការលើកកម្ពស់ការជំរុញប្រព័ន្ធស្បៀង។

ជាងពាក់កណ្តាលនៃប្រជាជន ដែលខ្វះអាហារូបត្ថម្ភនៅលើពិភពលោករស់នៅក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍ។ ការបាត់បង់ជីវចម្រុះ និងកង្វះអាហារូបត្ថម្ភកំពុងធ្វើឱ្យមានបញ្ហាប្រឈមដល់ប្រព័ន្ធស្បៀង ដែលមានចំណែក៧0ភាគរយ នៃការប្រើប្រាស់ទឹកជាសកល ប្រមាណ៥0ភាគរយនៃដី ដែលអាចរស់នៅបាន និងចំនួន៨0ភាគរយ នៃការបាត់បង់ជីវចម្រុះ។ ប្រព័ន្ធស្បៀងក៏ផ្តល់ការងារដល់៤0ភាគរយ នៃកម្លាំងពលកម្មក្នុងតំបន់ផងដែរ។

ដើម្បីគាំទ្រដល់ការជំរុញប្រព័ន្ធស្បៀង កម្មវិធីគាំទ្រនេះនឹងធ្វើទំនើបកម្មខ្សែច្រវាក់តម្លៃកសិកម្ម សំដៅបង្កើនលទ្ធភាពទទួលបានស្បៀង ដែលមានតម្លៃសមរម្យ និងសុវត្តិភាពល្អសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ។ វាក៏នឹងវិនិយោគលើការកែលម្អគុណភាពដី និងការអភិរក្សជីវចម្រុះ ដែលជាធាតុសំខាន់សម្រាប់ផលិតភាពវិស័យកសិកម្ម ដែលរងការគំរាមកំហែងកាន់តែកើនឡើងពីការប្រែប្រួលអាកាសធាតុ ការបំពុល និងការបាត់បង់ដី និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។ កម្មវិធីនេះនឹងគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និងការវិភាគ ឌីជីថល ដើម្បីជួយដល់ការសម្រេចចិត្តរបស់កសិករ កសិពាណិជ្ជកម្ម និងអ្នកបង្កើតគោលនយោបាយ។

ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងបង្កើតមូលនិធិមូលធនធម្មជាតិ (Natural Capital Fund) ដែលជាយន្តការគ្រោងទុក មានហិរញ្ញប្បទានចម្រុះចំនួន១៥០លានដុល្លារ ជាមួយការគាំទ្រជាស្នូលពីមូលនិធិបរិស្ថានសកល (Global Environment Facility) និងការរួមចំណែកដែលរំពឹងទុកពីដៃគូផ្សេងទៀត រួមទាំងកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (Global Agriculture and Food Security Program) ផងដែរ។ មូលនិធិនេះនឹងគាំទ្រដល់គម្រោងប្រព័ន្ធកសិចំណីអាហារ របស់កសិករ និងអ្នកច្នៃប្រឌិតនានា ដែលការពារ ស្តារ និងគ្រប់គ្រងមូលធនធម្មជាតិប្រកបដោយនិរន្តរភាព នៅក្នុងប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ទាំងអស់៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ