ឯកឧត្តមបណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់ទីផ្សារប្រកបដោយនិរន្តភាព

photo_2025-03-26_13-13-23 (2)

សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញការគាំទ្រ និងចង់ឃើញស្នាដៃសិប្បកម្មកែច្នៃ ក្នុងស្រុកមានការអភិវឌ្ឍន៍យ៉ាងលឿន ផ្នែកសមត្ថភាពកែច្នៃកសិផលខ្មែរ និងត្រីសាច់ មានផលិតភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព។

មានប្រសាសន៍បែបនេះ គឺក្នុងឱកាសឯកឧត្តមបណ្ឌិត និងសហការី បានអញ្ជើញចុះពិនិត្យមើលផ្ទាល់ ផលិតកម្មចំនួនពីរកន្លែង ក្នុងក្រុងសៀមរាប គឺទី១ សិប្បកម្ម HT FOOD ដែលមានបង្កើតផ្សារកសិករ និងទី២ សហគ្រាសកែច្នៃត្រី សំណាងសុធា ស្ថិតនៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីបានអញ្ជើញពិនិត្យមើលទីតាំងផលិតកម្មកែច្នៃត្រី ការចែកចាយកសិផល សាច់ និងផ្សារកសិករសៀមរាបលក់ផលិតផលខ្មែរ ដែលផលិតដោយកសិកររួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងកែច្នៃផលិត និងអាចរកទីផ្សារ ដោយខ្លួនឯងបានថែមទៀតនោះ គួរតែរកវិធីសាស្ត្របន្ថែម ដើម្បីពង្រីកផលិតកម្មឲ្យដំណើរការជាប់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ និងចែកចាយកុំឲ្យដាច់លើទីផ្សារ។

សម្រាប់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មវិញ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ដល់បងប្អូនជាម្ចាស់សិប្បកម្ម និងប្រជាពលរដ្ឋទូទៅក្នុងករណី  ដែលបងប្អូនចង់បានទុនបន្ថែមទៀត ដើម្បីយកទៅពង្រីកក្នុងសង្វាក់ផលិតកម្មនោះ គឺអាចទាក់ទងមកធនាគារ ARDB ដែលមានការផ្តល់ជូនក្នុងអត្រាការប្រាក់សមរម្យ និងមានការអនុគ្រោះផងដែរ៕


IMG_5758 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

កំពង់ធំ-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់និងសហការីដោយមានការចូលរួមពី អភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី ការបង្កាត់ពូជត្រី និងផលិតកម្មទាពង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងកម្មវិធីពេលព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ បានអញ្ជើញទៅកសិដ្ឋាន TP ចិញ្ចឹមត្រីរ៉ស់កំពង់ធំ របស់លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋាន ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានស្រះចិញ្ចឹមត្រីរស់ជិត ១០០ ស្រះ និងអាចប្រមូលទិន្នផលត្រីបានចន្លោះពី ១៥ ទៅ២០ តោននៅក្នុងមួយថ្ងៃ និងជាកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ទ្រង់ទ្រាយធំមួយនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីដំណើរការចិញ្ចឹម ការគ្រប់គ្រងបច្ចេកទេសផលិតកម្ម ការថែទាំ ការគ្រប់គ្រងថ្លៃដើម និងការធ្វើទីផ្សារ។ ក្នុងឱកាសនោះដែរ លោក […]

image_2026-06-26_15-28-12
ឥណ្ឌាទំនងជាផ្អាកនាំចេញស្ករសមួយរយៈពេល ដោយសារបាតុភូតអែលនីញ៉ូ

ម៉ុមបៃ៖ ប្រទេសឥណ្ឌា ដែលធ្លាប់ជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងមានស្ករសនៅសល់តិចតួចសម្រាប់ការនាំចេញ ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ បង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Nino) ដែលកំពុងគំរាមកំហែងដល់ផលិតកម្មអំពៅ និងការកើនឡើងនៃតម្រូវការអេតាណុល។ ដោយសារសម្ពាធអាកាសធាតុបែបនេះ ស្ករសឥណ្ឌារាប់លានតោននឹងផ្អាកនាំចូលទៅកាន់ទីផ្សារពិភពលោក ព្រមរឹតត្បិតការនាំចូលនៅទូទាំងតំបន់អាស៊ី អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាថែមទៀត។ ប្រភពពាណិជ្ជករនាំចេញស្ករស បាននិយាយថា ឥណ្ឌានៅមានសល់ស្ករសតិចតួចសម្រាប់ការនាំចេញ ចំណែកតម្រូវការអេតាណុលនៅក្នុងស្រុក បានកើនឡើងយ៉ាងខ្លាំង ដូច្នេះធ្វើឱ្យឥណ្ឌាប្រុងប្រយ័ត្នចំពោះការនាំចេញ ព្រោះខ្លាចខ្វះតម្រូវការក្នុងស្រុក។ ទំនិញស្ករស គឺប្រធានបទរសើបផ្នែកនយោបាយនៅក្នុងសង្គមឥណ្ឌា ដែលជាប្រទេសប្រើប្រាស់ស្ករច្រើនជាងគេលើពិភពលោក ហើយស្ករផ្អែមនេះមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនឥណ្ឌា ជាពិសេសគ្រួសារក្រីក្រត្រូវការស្ករសខ្លាំងណាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ នាយកគ្រប់គ្រងក្រុមហ៊ុននាំចេញទំនិញកសិកម្មរបស់ឥណ្ឌា បាននិយាយថា “ការផ្គត់ផ្គង់ស្ករសមានសភាពតឹងតែងរួចទៅហើយនៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះ បាតុភូតអែលនីញ៉ូ កំពុងលេចចេញជាគ្រោះថ្នាក់ដ៏ធំមួយ។” ប្រសិនបើភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ដំណាំអំពៅអាចរងផលប៉ះពាល់ និងធ្វើឱ្យឥណ្ឌាខ្វះស្ករសសម្រាប់នាំចេញយ៉ាងហោចណាស់បីឆ្នាំ ស្របពេលប្រទេសប្រេស៊ីល ក៏អាចរងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូដូចគ្នានេះដែរ។ ប្រទេសប្រេស៊ីល ដែលជាប្រទេសនាំចេញស្ករសធំជាងគេ ក៏កំពុងបង្វែរអំពៅទៅផលិតជាអេតាណុលវិញ ព្រោះមានទីផ្សារល្អ។ ប្រទេសឥណ្ឌាបាននាំចេញស្ករសចំនួន៦,៨លានតោន ជារៀងរាល់ខ្នាំ ឬប្រហែលនឹង១០ភាគរយ នៃការនាំចេញសកល។ នៅឆ្នាំ២០២៦នេះ បន្ទាប់ពីបាននាំចេញស្ករសប្រហែល៨០០ ០០០តោន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដែលជាវេលាចុងបញ្ចប់នៃរដូវប្រមូលផលឆ្នាំនេះ។ យោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាល និងឧស្សាហកម្មស្ករស […]

image_2026-06-26_13-18-17
ការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឆាប់ទទួលបានផលលឿនជាងចិញ្ចឹមក្នុងរោងបើកចំហរ

ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ ៖ ស្របពេលអាកាសធាតុការប្រែប្រួល និងមានភាពមិនទៀងទាត់ ដូចនាពេលបច្ចុប្បន្ន បាននិងកំពុងជះឥទ្ធិពលមិនសូវល្អដល់វិស័យកសិកម្ម ដែលទាមទារឱ្យមាន ការកែប្រែទម្លាប់ពីការចិញ្ចឹមសត្វបែបប្រពៃណីមកចិញ្ចឹមតាមបែបទំនើប។ តួយ៉ាងការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឬចិញ្ចឹមតាមបែបទំនើប ត្រូវបានវាយតម្លៃថា មាន់អាចលូតលាស់ធំធាត់លឿន ឆាប់បានផល និងចំណេញពេញវេលា ជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ ដែលមិនប្រព័ន្ធគ្រប់គ្រង់ជាក់លាក់។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ នៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំ កាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១ មកដល់ឆ្នាំ២០២៥ លោកចិញ្ចឹមមាន់នៅក្នុងរោងបើកចំហរ។ តែចូលមកដល់ឆ្នាំ២០២៦នេះ លោកបានចាប់ផ្តើមសាងសងរោងចិញ្ចឹមមាន់បិទជិត ឬចិញ្ចឹមមាន់បែបទំនើប (អ៊ីវេប ) ចំនួនពីររោង ក្នុងនោះ លោកសាងសង់ថ្មីមួយរោង និងកែច្នៃរោងចាស់ឱ្យទៅជារោងបែប អ៊ីវែប មួយរោង។ លោកអះអាងថា “យើងចិញ្ចឹមមាន់ក្នុងរោងត្រជាក់ តាំងពីយើងចាប់ផ្តើមដាក់ដំបូងរហូតមកទល់សព្វថ្ងៃនេះ ឃើញថា ការធំលូតលាស់របស់កូនមាន់មានភាពល្អប្រសើរជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ។ ព្រោះវាក្តៅ ពីមួយវគ្គទៅវគ្គមាន់មិនសូវធំស្មើគ្នា ដូចការចិញ្ចឹមនៅតាមរោងបិទជិតនោះទេ”។ បើតាមលោក យឹម គឹមសាន […]

image_2026-06-26_13-08-59
ធនាគារ ARDBចូលរួមគាំទ្រ និង​លើកម្ពស់​សមត្ថភាព​ផ្នែកគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់ម្ចាស់ជីវកម្ម​ក្នុងស្រុក​

ដោយ ឡុង សារេត​ ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)​ បន្ត​​ចូលរួមគាំទ្រនិងលើកកម្ពស់ដល់ការ​បណ្តុះបណ្តាល​​សមត្ថភាព​ជូន​​ម្ចាស់អាជីវកម្មក្នុងស្រុក​​ផ្តោតលើប្រធានបទ “គោលការណ៍គណនេយ្យ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ​”។​ វគ្គបណ្តុះបណ្តាល​នេះ​​​រៀបចំនៅ​មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច​ តេជោដោយ​មានកិច្ចសហការពីសមាគម​សហគ្រិនវ័យក្មេងកម្ពុជា សមាគម​ធនាគារនៅកម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ​​កាលព្រឹកថ្ងៃទី​២៥ ខែមិថុនា​។​ អ្នកស្រី ជុន សុថានី នាយក​នាយកដ្ឋាន​យុទ្ធសាស្ត្រ​និងអភិវឌ្ឍន៍អាជីវកម្ម​នៃសាជីវកម្ម​ធានាឥណទានកម្ពុជា​ និងជាសមាជិកក្រុមប្រឹក្សាភិបាល​នៃសមាគម​សហគ្រិន​វ័យក្មេងកម្ពុជា​បានឱ្យដឹង​ថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីមួយនៅក្នុង​កម្មវិធីដំណើរការទទួលឥណទាន​​របស់សមាគម​សហគ្រិនវ័យក្មេង​ ដោយមានការសហការ​ជាមួយនិងភាគីពាក់ព័ន្ធផ្សេងរួមទាំងសមាគមធនាគារ​និងធនាគារមួយចំនួន​ដែលបានឧបត្ថម្ភ​មកដល់កម្មវិធីរបស់យើង​។ កម្មវិធីASSESS យើងចាប់ផ្តើមតាំងពីឆ្នាំ​២០២៥​ ហើយមានកម្មវិធីមួយកញ្ចប់បានបញ្ចប់នៅឆ្នាំ​២០២៥ហើយ​សម្រាប់ឆ្នាំ​២០២៦នេះ​កម្មវិធីរបស់យើងបានចាប់ផ្តើម​ក្នុងខែមិថុនា​ ហើយនៅថ្ងៃទី​២៥ ខែមិថុនានេះ​ជាថ្ងៃទី២នៃ​វគ្គសិក្សាទាំង៧​របស់​Assess to finance Program ដែលវគ្គសិក្សាលើកទី១យើងធ្វើ​ទី​១៩ខែមិថុនា​ ផ្តោតទៅលើប្រធានបទ​ ការពង្រីកអាជីវកម្មនិង​ផែនការកំណើន​ ហើយសម្រាប់ថ្ងៃនេះវិញ ប្រធានបទ​ផ្តោតលើ​គោលការណ៍​គណនេយ្យ​និងការគ្រប់គ្រងហិរញ្ញវត្ថុ​។ ការៀបចំរបាយការហិរញ្ញវត្ថុ​ ការយល់ដឹងបីស្តង់ដាគណនេយ្យ​ផ្សេងៗដែលខាងនិយ័តករ​មានតម្រូវការ​សម្រាប់​ស្ថាប័ន ឬអាជីវកម្ម​ទូទៅ​ ក៏ដូចជាការៀបចំនូវគោលនយោបាយ​ នីតិវិធី​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ​នៅក្នុងអាជីវកម្ម​ផងដែរ។​ គោលបំណង​សំខាន់នៃការបង្កើត​កម្មវិធី Assess to finance Program​ របស់យើងនេះគឺដើម្បីជួយ​បង្កើនសមត្ថភាពរបស់ SME ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ​ ក៏ដូចជាការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់​អាចទៅទទួលបានហិរញ្ញប្បទាន​ពីស្ថាប័ន​ធនាគារ ។ដូចនេះគោលបំណងរបស់យើង​គឺចង់ជួយដល់ SME​ទាំងអស់ដែលមានតម្រូវការ​ផ្នែកហិរញ្ញវត្ថុ​ ដែលកន្លងមកម្ចាស់អាជីវកម្មទាំងនោះនៅមានការខ្វះខាត​អ្វីខ្លះ របាយការណ៍​ពេលទៅជួបគ្រឹះស្ថាន​ធនាគារ​ ឈានទៅសិក្សាដើម្បីទទួលបានឥណទាន​។ […]

កាលវិភាគផ្សព្វផ្សាយ