របរចិញ្ចឹមមាន់របស់កសិករនៅអូរសោមជួយទាំងចំណូល និងជួយឱ្យមិនចំណាកស្រុក

ពលរដ្ឋមួយចំនួនដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ មិនត្រឹមតែជាការងារមួយនៅក្បែរផ្ទះសម្បែងមិនចំាបាច់ចេញទៅធ្វើការក្រៅផ្ទះ និងខ្លះទៀតត្រូវចំណាកស្រុកឆ្ងាយទេ តែមុខរបរកសិកម្មបែបបុរាណមួយនេះថែមទាំងអាចជួយរកចំណូលគ្រួសារមួយផ្នែកធំផងដែរ។

ក្នុងរយៈពេលជាង២ឆ្នាំមកនេះកសិករដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ស្រុកបានលើកឡើងថាជីវភាពផ្លាស់ប្តូរមួយកម្រិត ក្នុងនេះអាចជួយជួសជុលផ្ទះ ទិញម៉ូតូ និងអាចឱ្យកូនចៅទៅរៀនមិនជួបការលំបាកដូចដែលពួកគាត់ធ្លាប់ជួបប្រទះកាលពីមុននេះទៀតផង។

អ្នកស្រី ញ៉ែម ខាត់ណារស់នៅភូមិឆាយលុក ឃុំ អូរសោម ស្រុក វាលវែង ខេត្តពោធិ៍សាត់បានលើកឡើងថា មុនចាប់មុខរបរចិញ្ចឹមមានជាអាជីពនេះគាត់ និង ស្វាមីជាអ្នកដើរស៊ីឈ្នួលគេ តាមចំការ ហើយឃើញថាជីវភាពខ្វះខាតច្រើន។កាលនោះមុខរបរស្ទើររកស៊ីព្រឹកខ្វះល្ងាចតែបន្ទាប់ពីគម្រោងរេដបូកចូលមកក្នុងអំឡុងចុងឆ្នាំ២០២២អ្នកស្រីក៏ស្ម័គ្រចិត្តចូលគម្រោងនេះ ហើយសម្រេចចិត្តជ្រើសរើសមុខរបរចិញ្ចឹមមាន់។

ស្រ្តីដែលធ្លាប់តែស៊ីឈ្នួលគេហើយបានផ្លាស់ប្តូរមុខរបរចិញ្ចឹមមាន់រូបនេះបានរំលឹកថា កាលពីកកើតដំបូងឡើយ អ្នកស្រីមិនមានអ្វីទាំងអស់គឺបានអង្គការសម្ព័ន្ធមិត្ត សត្វព្រៃជួយបណ្តុះបណ្តាលលើបច្ចេកទេសចិញ្ចឹមមាន់ ជួយរៀបចំ និងសាងសង់ទ្រុង ផ្តល់មាន់ជិត៨០ក្បាល និងផ្តល់ចំណី៦បាវ។ក្នុងរយៈពេលត្រឹមតែ៣ខែមាន់ដែលអង្គការផ្តល់ជាមេពងស្រាប់ៗនោះធ្វើឱ្យអ្នកស្រីអាចយកពងលក់ និងភ្ញាស់កូនមាន់អាចលក់បានប្រាក់ចំណូលជាបន្តបន្ទាប់ ធ្វើឱ្យអ្វីៗដែលធ្លាប់តែជួបការលំបាកអាចផ្លាស់ប្តូរមកល្អប្រសើរយ៉ាងខ្លីប៉ុណ្ណោះ។

ស្រ្តីដែលបានប្រកាន់យកមុខរបរចិញ្ចឹមមាន់តាមរយៈគម្រោងរេដបូកនេះបានប្រាប់បន្ថែមថា”គម្រោងគេអត់លែងដៃយើងទេ។គេបានជួយយើងរហូតមកដល់សព្វថ្ងៃ។ដោយសារតែការជួយនេះហើយទើបធ្វើឱ្យមុខរបរចេះតែលូតលាស់ ហើយពុំមានឧបសគ្កច្រើនរឿងមាន់ឈឺងាប់ដូចអ្នកដទៃទេ។មកដល់ពេលនេះខ្ញុំមានថវិការធ្វើផ្ទះ ទិញម៉ូតូ មានថវិការឱ្យកូនរៀន និងការចាយវាយប្រចាំថ្ងៃនេះគឺតាមរយៈការចិញ្ចឹមមាន់នេះឯង”។

ដោយឡែកលោក ភ្ញាំង ភាព អ្នកជ្រើសរើសចិញ្ចឹមមាន់មួយរូបទៀតដែលចាប់ផ្តើមចិញ្ចឹមមាន់ក្នុងអំឡូងចុងឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ននេះបានប្រាប់ថាការចិញ្ចឹមមាន់ក៏ជាមុខរបរមួយជួយឱ្យក្រុមគ្រួសាររបស់លោកបានផ្លាស់ប្តូរមកល្អប្រសើរជាងមុន។គាត់ធ្លាប់តែដើរស៊ីឈ្នួល និងពេលខ្លះនៅតែផ្ទះដែលគ្មានមុខរបរអ្វីសោះនោះបានជួយឱ្យលោកមានអាជីពមួយរឹងមាំគួរសម។

បុរសវ័យ២៣ឆ្នាំរូបនេះបានរៀបរាប់ថា មុខរបរនេះបានជួយឱ្យគាត់មានលំនឹងក្នុងគ្រួសារ មើលទៅវាហាក់ពុំមានអ្វីធំដុំតែនៅពេលយើងចិញ្ចឹមមានបច្ចេកទេសត្រឹមត្រូវពោលគឺមាន់មិនឈឺងាប់វាពិតជាមុខរបរមួយអាចជួយឱ្យយើងអាចរកចំណូលបានសម្រាប់ចិញ្ចឹមគ្រួសារ។

ដោយឡែកកញ្ញា ផេង សោភា អ្នកទទួលខុសត្រូវមួយរូបរបស់អង្គការសម្ព័ន្ធមិត្ត សត្វព្រៃ ដល់សមាជិកក្រុមគ្រួសារពលរដ្ឋនៅឃុំអូរសោម បានឱ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ មកគម្រោង រេដបូក តំបន់ជួរភ្នំក្រវាញខាងត្បូង របស់អង្គការសម្ព័ន្ធមិត្ត បានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមកង្កែប ។ក្រៅពីនេះក៏បានបច្ចេកទេសរៀបចំទ្រុងមាន់ និងអាងកង្កែប ដល់ សមាជិក គម្រោងអភិវឌ្ឍន៍ ជីវភាពសហគមន៍មូលដ្ឋាន។

តាមរយៈគម្រោងនេះ មានពលរដ្ឋ ចំនួន ១០គ្រួសារនៅភូមិឆាយលូក ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានស្ម័គ្រចិត្ត ដើម្បី ចិញ្ចឹមមាន់ និង១គ្រួសារផ្សេងទៀតបានចិញ្ចឹមកង្កែប ដែលមិនត្រឹមជួយដល់ជីវភាពទេ តែស្រ្តីមួយចំនួននៅអាចថែរក្សាផ្ទះសម្បែង និងមើលថែទាំកូនចៅថែមទៀត។ពួកគាត់បង្ហាញពីក្តីរីករាយដោយមិនចាំបាច់ចំណាកស្រុកឬចេញស៊ីឈ្នួលគេជួបការលំបាកដូចមុនទៀតឡើយ៕


xuat-khau-gao-an-do-2085-6993jpg-9849-8169
វៀតណាមនឹងកាត់បន្ថយបរិមាណនាំចេញអង្ករ ចាប់ពីឆ្នាំ២០២៦

ហាណូយ៖ ប្រទេសវៀតណាមគ្រោងនឹងនាំចេញអង្ករក្នុងបរិមាណ៧លានតោន នៅឆ្នាំ២០២៦ ដោយធ្លាក់ចុះពី៨លានតោន នាំចេញកាលពីឆ្នាំមុន ដោយកាត់បន្ថយបន្តិចម្តងៗមកនៅត្រឹម៤លានតោន នៅឆ្នាំ២០៣០ នេះបើយោងតាមសមាគមស្បៀងអាហារវៀតណាម។ ប្រធានសមាគមស្បៀងអាហារវៀតណាម បានលើកឡើងថា ឆ្នាំ២០២៦ បង្ហាញពីការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយការផ្គត់ផ្គង់ជាសកលមានផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកនាំចេញអង្ករទាំងអស់ រួមទាំងប្រទេសវៀតណាមផងដែរ។ យោងតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាម កាលពីខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នេះមិនមែនដោយសារតែលក្ខខណ្ឌទីផ្សារលើសកលលោកប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មស្រូវអង្ករនេះតែម្តង។​ ទន្ទឹមនឹងការកាត់បន្ថយនេះ ប្រទេសវៀតណាមនឹងផ្តោតលើការកែលម្អគុណភាព និងការបង្កើនតម្លៃបន្ថែម ដោយផ្តោតលើការផលិតអង្ករមានគុណភាពខ្ពស់ជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ឆ្នាំ២០២៦បង្ហាញពីបញ្ហាប្រឈមមួយចំនួន។ នៅដើមខែមករា ឆ្នាំ២០២៦នេះ ប្រទេសវៀតណាមបាននាំចេញអង្ករប្រហែល២៥០,០០០តោន ទៅកាន់ប្រទេសហ្វីលីពីន ប៉ុន្តែតម្លៃមិនបានប្រែប្រួលខ្លាំងនោះទេ ដោយសារអង្ករក្នុងស្តុកឆ្នាំ២០២៥ របស់ហ្វីលីពីននៅសល់ច្រើន។ លើសពីនេះ ប្រព័ន្ធកូតានាំចូលអង្កររបស់ហ្វីលីពីន បានធ្វើឱ្យវៀតណាមពិបាកក្នុងការនាំចេញ ជាពិសេសក្នុងអំឡុងពេលប្រមូលផលស្រូវរបស់កសិករវៀតណាម។ លោកប្រធានសមាគមស្បៀងអាហារវៀតណាម បានមានប្រសាសន៍ទៀតថា ដូច្នេះ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវសម្រាប់កសិករក្នុងរដូវប្រមូលផលខាងមុខនេះ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធរបស់វៀតណាម គួរតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មក្នុងការស្តុកស្រូវជាបណ្តោះអាសន្នក្នុងរដូវប្រមូលផល។ លើសពីនេះ ការលើកកម្ពស់កិច្ចសន្យារវាងថ្នាក់រដ្ឋាភិបាល និងរដ្ឋាភិបាលជាមួយបណ្តាប្រទេសត្រូវការអង្ករ ដូចជាប្រទេសហ្គាណា និងប្រទេសសិង្ហបុរី ដើម្បីផ្តល់ប្រយោជន៍ដល់កសិករវៀតណាម។ កាលពីឆ្នាំ២០២៤ ការនាំចេញអង្កររបស់វៀតណាមបានឈានដល់កំណត់ត្រា៩,២លានតោន ដែលបង្កើតប្រាក់ចំណូលបាន៥,៨ពាន់លានដុល្លារ។ […]

image_2026-01-20_13-27-52
ផ្លែពុទ្រាតៃវ៉ាន់ស្រស់ឈានជើងចូលទីផ្សារសឹង្ហបុរី ជាលើកដំបូង

តៃប៉ិ៖ ផ្លែពុទ្រាស្រស់ ដែលដាំដុះនៅកោះតៃវ៉ាន់ បានឈានជើងចូលទីផ្សាររបស់ប្រទេសសឹង្ហបុរី ជាលើកដំបូង តាមរយៈការដឹកចេញតាមកប៉ាល់ កាលពីដើមសប្តាហ៍មុន។ យោងតាមរដ្ឋបាលក្រុងតៃណាន (Tainan) របស់កោះតៃវ៉ាន់ បានបញ្ជាក់ថា ការនាំចេញផ្លែពុទ្រាស្រស់នេះកំពុងត្រូវបានសម្របសម្រួល ដោយមានកិច្ចសហការជាមួយសហគមន៍ផលិតបន្លែ និងផ្លែឈើក្នុងស្រុក។  ចំពោះ ការផ្គត់ផ្គង់ផ្លែពុទ្រាស្រស់ដ៏សំខាន់នេះ បានមកពីការដាំដុះដោយផ្ទាល់របស់កសិករតៃវ៉ាន់។ កម្មវិធីនាំចេញផ្លែពុទ្រាស្រស់នេះ នឹងរួមបញ្ចូលទាំងផ្លែផាស្សិនផងដែរ ដោយមានការផ្គត់ផ្គង់ពីសមាគមកសិករតៃវ៉ាន់។ ចំណែកផ្លែត្របែកបានមកពីសហគមន៍កសិករក្នុងស្រុកផ្សេងទៀត ដែលទទួលបន្ទុកចាត់ចំណាត់ថ្នាក់ និងដោះស្រាយតម្រូវការនាំចេញ។ ការិយាល័យកសិកម្ម នៃក្រុង​តៃណាន បានឱ្យដឹងថា ផ្លែឈើស្រស់ ដែលនាំចូលក្នុងទីផ្សាររបស់ប្រទេសសឹង្ហបុរីនេះ គឺធ្វើតាមរយៈបណ្តាញហាងលក់ទំនិញជប៉ុន ដែលមានការដាក់តាំងលក់នូវផលិតផលស្រស់ៗលំដាប់ខ្ពស់។ ប្រភពដដែល បានរៀបរាប់ទៀតថា ការដឹកជញ្ជូនផ្លែពុទ្រាស្រស់តាមកប៉ាល់ ចូលក្នុងទីផ្សារសឹង្ហបុរីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរវាងអ្នកដាំដុះ សហគមន៍ និងអាជ្ញាធរមូលដ្ឋាននៅកោះតៃវ៉ាន់។ ប្រភពដដែល បានសង្កត់ធ្ងន់ទៀតថា ការនាំចេញផ្លែពុទ្រាស្រស់តាមផ្លូវអាកាស ស្ថិតក្រោមប្រព័ន្ធខ្សែសង្វាក់ត្រជាក់ ជាមួយនឹងផែនការដឹកជញ្ជូនតាមកប៉ាល់ ដើម្បីរក្សាគុណភាព និងភាពនៅស្រស់។ ចំណែកការដឹកជញ្ជូនដូចគ្នានេះ ត្រូវបានប្រើសម្រាប់នាំចេញផលិតផលផ្លែឈើផ្សេងទៀតផងដែរ។ អភិបាលក្រុងតៃណាន បាននិយាយថា ការវេចខ្ចប់ដាក់ក្នុងកន្ត្រកនាំចេញតាមរដូវកាលរួមមាន ផ្លែពុទ្រា ផ្លែត្របែក ផ្លែផាស្សិន និងផ្លែត្រសក់ផ្អែម។ លោកបានកត់សម្គាល់ថា ទីក្រុងតៃណាន […]

615823461_1185281383725855_7439327779871529153_n
សហគមន៍កសិកម្មតាសីសាមគ្គី បើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ ដល់សិក្ខាកាម២៥នាក់

បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានបើកវគ្គបណ្តុះបណ្តាលរយៈពេលលើជំនាញកសិកម្មជំនាន់ទី៦ ដល់សិក្ខាកាមចំនួន២៥នាក់ នៅតាំងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយលោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតលើទ្រឹស្តី និងការអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យកសិកម្ម និងការបង្កើតអាជីពប្រកបដោយចីរភាព។ ចំណុចសំខាន់វគ្គបណ្តុះបណ្តាល គឺផ្តោតលើការគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសទីផ្សារ និងការលក់ផលិតផលកសិកម្មបច្ចេកទេសដាំដុះ ដូចជាការរៀបចំដី រហូតដល់ការប្រមូលផល ការប្រើប្រាស់ជី ទឹក និងសារធាតុការពារដំណាំដោយសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញពិតប្រាកដ អាចយកទៅអនុវត្តបានជាក់ស្តែង និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងសហគមន៍។ សហគមន៍កសិកម្មតាសីសាមគ្គី សូមអរគុណដល់សិក្ខាកាម និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ធ្លាប់​លើកឡើងថា តាសីសាមគ្គី គឺជាសហគមន៍កសិកម្មសាមគ្គីមួយ បានផ្តោតសំខាន់លើការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ផ្គត់ផ្គង់ទីផ្សារនានាទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលរហូតមកដល់នឹងពេលនេះសហគមន៍កសិកម្មតាសីសាមគ្គី បានពង្រីកការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ នៅក្នុងខេត្តបាត់ដំបង […]

image_2026-01-12_10-03-38
ប្រទេសហ្វីជី រកឃើញសត្វរុយទិចផ្លែ ជាលើកដំបូងលើដែនដីរបស់ខ្លួន

ស៊ូវ៉ា៖ អាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានបញ្ជាក់ពីការរកឃើញប្រភេទសត្វរុយផ្លែ នៅក្នុងប្រទេសជាលើកដំបូង ដែលសង្ស័យថា សត្វល្អិតចង្រៃនេះមានដើមកំណើតនៅប្រទេសកោះតុងហ្គា ដែលស្ថិតនៅក្បែរគ្នានោះ ហើយបង្កការគំរាមកំហែងដល់វិស័យកសិកម្មរបស់ខ្លួន។ យោងតាមអាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានឱ្យដឹងថា​ សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស (Bactrocera Facialis) ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងក្នុងអំឡុងពេលតាមដានជាប្រចាំ នៅលើកោះមួយក្នុងប្រជុំកោះយ៉ាសាវ៉ា (Yasawa) ស្ថិតនៅភាគខាងលិចប្រទេសហ្វីជី។ រីឯការតាមដាន និងការដាក់អន្ទាក់ បានបញ្ជាក់ពីវត្តមានរបស់សត្វល្អិតចង្រៃនេះ នៅលើកោះបីផ្សេងទៀត។ សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស ដែលហើរត្រាច់ចររកចំណីតាមចម្ការដំណាំជាច្រើនប្រភេទ។ ដំណាំហូមផ្លែ ដែលប្រឈមនឹងហានិភ័យជាងគេដោយសារសត្វល្អិតចង្រៃនេះ រួមមាន ផ្លែសាកេ ផ្លែស្វាយ ផ្លែជម្ពូ ផ្លែប័រ ផ្លែត្របែក ផ្លែម្ទេស ផ្លែម្ទេសផ្លោក និងផ្លែល្ហុងជាដើម។ សត្វល្អិតចង្រៃនេះបំផ្លាញផ្លែ តាមរយៈការទិច រួចពងដាក់ទៅខាងក្នុងផ្លែ​ ក្រោយមកពងរវាក៏ញាស់ជាដង្កូវ ហើយស៊ីសាច់ក្នុងផ្លែជាចំណី ទើបបណ្តាលឱ្យផ្លែជាំ និងរលួយខាងក្នុងតែម្តង។ ចំណែកនៅលើសំបកផ្លែវិញ ដែលត្រូវសត្វរុយនេះទិចហើយ  ឃើញមានស្នាមទិច ប្រែពណ៌ ជាំទឹក ផ្លែលែងធំ និងជ្រុះតែម្តង ហើយមិនអាចលក់ […]

កាលវិភាគផ្សព្វផ្សាយ