ម្ចាស់ចំការទុរេនក្នុងស្រុកសាទរនូវវិធានការ​​ហាមឃាត់នាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាមនិងថៃ ក្រោយពីប្រទេសចិនរកឃើញមានជំងឺ​​

photo_2025-02-25_14-47-52

ភ្នំពេញ ៖ ម្ចាស់ចំការទុរេនក្នុងស្រុកកាលពីថ្ងៃទី២៤ខែកុម្ភៈនេះបាន​​សាទរនូវវិធានការ​​ហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាមនិងថៃ ក្រោយពីថ្មីៗនេះ អាជ្ញាធរគយនៃប្រទេសចិនបានរកឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។

​​លោកស្រី ម៉ាន់ ថង ម្ចាស់ចំការនៅស្រុកទឹកឈូខេត្តកំពត បាន​​មានប្រសាសន៍ថា កសិកម្មដំណាំទុរេននៅក្នុងប្រទេស​កម្ពុជាសព្វថ្ងៃនេះ អាចផ្គត់​ផ្គង់ដល់ប្រជាជន​បរិភោគបានហើយ អាចនាំចេញទៅក្រៅប្រទេស​បាន​ថែម​​ទៀត ហើយ​បើសិន​​ជា​​ការ​​ប្រកាសរបស់​រាជរដ្ឋាភិបាលទប់ស្កាត់​មិន​​ឲ្យ​នាំចូលធុរេនជាប់រហូតនោះ ក្នុងនាម​​​​ជាម្ចាស់​ចំការមានការសប្បាយចិត្ត​និងគាំទ្រ ព្រោះអ្នកបរិភោគយើង​មានការគាំទ្រទុរេននៅក្នុងស្រុក​​ភាគច្រើន។

អ្នកស្រីជាម្ចាស់ចំការបាន​លើកឡើងថា​  ទីផ្សារនាំចូលទុរេនពីប្រទេសជិតខាងតាមរយៈឈ្មួញនោះមានតម្លៃទាប គឺ ពីចន្លោះ ៥ពាន់រៀលក្នុង ១គីឡូក្រាម ដែលមានតម្លៃថោកជាងទុរេនក្នុងស្រុកយើង ហើយទុរេនប្រទេសជិតខាងគេប្រមូលផល ២ទៅ៣ដង ក្នុង១ឆ្នាំ​​​​ ចំពោះទុរេនវិលជុំ ។

ម្ចាស់ចំការខាងលើបន្ថែមថា ​សម្រាប់កសិករយើងមិន​អាចធ្វើ​បាន​ដូចគេទេ ដោយសារតែមិន​មានបច្ចេកទេស គឺប្រមូលផលបានត្រឹមតែ១ដងក្នុង១ឆ្នាំ​​ ហើយ​តម្លៃទុរេនកម្ពុជា ​​​បើសិន​ជាមិន​មានការប្រកួតប្រជែងជាមួយនិងទុរេននាំចូលទេនោះ​គឺ កសិករយើង​អាចលក់បាន​ផលចំនេញ​​។

សូមជម្រាប់ថា យើងតាមម្ចាស់ចំការ ទុរេនកំពតក្នុងស្រុកពេញរដូវ ​បើតម្លៃបោះដុំគឺ ១៥០០០រៀល ទៅ១៨០០០រៀល  ក្នុង១គីឡូក្រាម និងតម្លៃលក់ចេញវិញចម្លោះពី២០០០០រៀលទៅ ២៥០០០រៀល ក្នុង១គីឡូក្រាម​​​ ពោលតម្លៃធុរេនកំពតមិន​ទាប់នោះទេ។

ដោយឡែករដូវកាលទុរេនកសិករមានខុសរដូវខ្លះនិងតាមរដូវកាលគឺនៅចុងខែមេសានិងដើមខែឧសភាឬនៅចុងខែមិថុនា ដែលអាស្រ័យលើអាកាសធាតុមិនអាចកំណត់​បានទេ​​។ ចំពោះទុរេនខុសរដូវវិញគឺប្រមូលផលនៅចុងខែមីនា និងដើមខែមេសា ។

សម្រាប់លោកឧកញ៉ា​ ចាន់ ស៊ីថា ជាអ្នកវិនិយោគមួយរូបនៅខេត្តកំពត ដែលមានចំការទុរេនដែរនោះ​​បាន​​សម្តែងការគាំទ្រ ចំពោះវិធានការរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការហាមនាំចូលទុរេនពីប្រទេសថៃនិងប្រទេស​វៀតណាម ហើយ​​ការធ្វើ​ដូច្នោះ​គឺ ដើម្បីលើកទឹកចិត្តដល់កសិករយើងអ្នកដាំដុះ ដើម្បីការពារសុវត្ថិភាពដល់អ្នកបរិភោគ ហើយបាន​​រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិយើង។

អ្នកវិនិយោគខាងលើ​មានប្រសាសន៍ថា វិធានការនេះ​​គឺ ដើម្បីការពារសុខភាពអ្នកប្រើ​ប្រាស់និងអ្នក​បរិភោគ ក្នុងស្រុក ហើយយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នទាំងអ្នកដាំដុះ ដោយឈរលើគុណភាពជូនដល់អតិថិជន ជាពិសេសអ្នកបរិភោគ គឺ លើកស្ទួយមួយជ្រុងដល់កសិករយើងអ្នកដាំដុះផង​​ នឹងលើកស្ទួយសេដ្ឋកិច្ច​​ជាតិយើងបន្ថែមទៀត​។​

យោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅរដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម កាលពីថ្ងៃ១៨ កុម្ភៈបាន​​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ការ នាំចូលផ្លែទុរេនស្រស់ ពីប្រទេសវៀតណាម និងថៃ ក្រោយ ពីអាជ្ញាធរគយ នៃប្រទេសចិន បានរកឃើញ មានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ។

លិខិតបាន​​លើកឡើងថា ការអនុវត្តវិធានការ នៃការហាមឃាត់នាំចូលនេះ ត្រូវធ្វើឡើងនៅក្នុងរយៈពេលខ្លីខាងមុខ ព្រោះសារធាតុBasic Yellow 2 ឬ Auramine O និង Cadmiumបានធ្វើឲ្យប៉ះពាល់ សុខភាពរបស់អ្នកហូប ។

លិខិតបានគូសបញ្ជាក់ទៀតថា “សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនលោកជំទាវ ជ្រាបថា រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿន កិច្ចការរៀបចំកសាង សមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ” ។

ការស្នើឲ្យប្រញាប់នេះ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការ ប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់ ៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ