តំណាងវិស័យឯកជនកម្ពុជានិងអូស្ត្រាលីចុះអនុស្សរណៈយោគយល់គ្នាជំរុញទីផ្សារនាំចេញផលិតផលអង្ករ និងគ្រាប់ស្វាយចន្ទី

THN៣ copy

(ស៊ីដនី)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបាន​អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការរួមគ្នារវាងធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា។

នៅក្នុងពិធីចុះអនុស្សរណៈនេះ គឺដើម្បីជំរុញទីផ្សារនាំចេញផលិតផលកម្ពុជាទៅអូស្ត្រាលី ដោយផ្តោតជាពិសេសលើការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តំណាងក្រុមហ៊ុនកម្ពុជា និងអូស្រ្តាលីរួមមាន៖

(១). ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd
(២). ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd
(៣). ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd
(៤). ក្រុមហ៊ុន Mirarth Agri Tech និង Omara Import & Export
(៥). Mirarth Agri Tech និង Balha Sweets។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្រ្តី បានបង្ហាញនូវគ្រាប់ស្វាយចន្ទីកម្ពុជាដែលមានទំហំធំជាងគេបំផុតក្នុងពិភពលោកដល់តំណាងវិស័យឯកជនអូស្ត្រាលី ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញបន្ថែមទៀតផងដែរ។

យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា។

បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម។ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤ សហគ្រាសជា សិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។

 


photo_2026-09-25_15-32-10
អគ្គនាយក ARDB ពិភាក្សាឱកាសធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម លើកសិផលសក្តានុពលរវាងកម្ពុជា និងស្រីលង្កា

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាន្ថា ចាយ៉ារតនា (Shantha Jayarathna) ទីប្រឹក្សា​ជាន់​ខ្ពស់​ នៃក្រសួងជំនួញ​ពាណិជ្ជកម្ម សន្តិសុខស្បៀង និងអភិវឌ្ឈន៍សហគមន៍ (Trade, Commerce, Food Security & Co-operative Development)និងជាប្រធានសហពន្ធសមាគមសហគមន៍អ្នកប្រើប្រាស់ស្រីលង្កា (Sri Lanka Consumer Cooperative Societies Federation) ព្រមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ ដែលជាដៃគូធុរកិច្ចដ៏មានសក្តានុពលនៅប្រទេសស្រីលង្កា ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារកសិផលរវាងកម្ពុជា និងស្រីលង្កា។ ក្នុងជំនួបនេះភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាពធ្វើពាណិជ្ជកម្មលើកសិផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារស្រីលង្កា រួមមាន អង្ករក្រអូប គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត និងម្ទេស ជាដើម ព្រមទាំងការផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការទីផ្សារ ស្តង់ដារ គុណភាព ការកែច្នៃ ការវេចខ្ចប់ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យសមស្របទៅនឹងតម្រូវការអ្នកប្រើប្រាស់នៅស្រីលង្កា។ […]

image_2026-09-28_13-03-46
ហ្វីលីពីនផ្តល់ជំនួយជាង៦,៥លានដុល្លារ ដល់កសិករដាំអំពៅ ដែលរងគ្រោះដោយសត្វល្អិតបំផ្លាញ

ហ្វីលីពី៖ ក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ របស់ហ្វីលីពីន បានផ្តល់ជំនួយជាសាច់ប្រាក់បន្ទាន់ប្រមាណ៦,៥លានដុល្លារ ដល់កសិករដាំអំពៅខ្នាតតូច ជិត៤០ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីសត្វល្អិតបំផ្លាញ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់ជូនដល់កសិករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់ឡើងវិញដោយរដ្ឋបាលមូលដ្ឋានណាក់ព័ន្ធនឹងការគ្រប់គ្រងស្ករ និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើយោងតាមប្រធាននាយកដ្ឋានប្រចាំតំបន់ បាននិយាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ទិន្នន័យរបស់រដ្ឋបាលមូលដ្ឋានបង្ហាញថា កសិករដាំអំពៅជិត៤០ម៉ឺននាក់នេះ មកពីខេត្តចំនួនពីរ និងសរុបជាស្រុកចំនួន៣១ស្រុក នៃតំបន់មានសក្តានុពលដាំអំពៅរបស់ប្រទេសហ្វីលីពីន​ ប៉ុន្តែដំណាំអំពៅរបស់ពួកគាត់ត្រូវសត្វល្អិតបំផ្លាញស្ទើរគ្មានសល់ ស្របពេលការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងបាតុភូតធម្មជាតិអែលនីញ៉ួ។ រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញ និងការពារកសិករដាំអំពៅក្នុងស្រុកឱ្យបង្កើតការដាំដុះ ស្របពេលជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុល​ សម្រាប់ផលិតជាប្រេងឥន្ធនៈបញ្ចេញកាបូនទាប។ រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែង​របស់ហ្វីលីពីន។ ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។ ការសិក្សាបានរកឃើញថា កសិករហ្វីលីពីន អាចប្រមូលផលអំពៅបានបរិមាណ៧៧,២៣តោន ក្នុងមួយហិកតា និងអាចរកប្រាក់ចំណូលបន្ថែមបានប្រហែល៦៨ ២១៥ប៉េសូ ឬស្មើនឹង១ ១៥២ដុល្លារ សម្រាប់កសិករម្នាក់ៗ៕ (ផាន់ អាណា)

photo_2026-09-22_19-05-32
ឯកឧត្ដមបណ្ឌិត កៅ ថាច ធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជន ពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម នៅស្រីលង្កា

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)  ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ហាយលីស​ កសិកម្ម​ (Hayleys Agriculture) ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស្រីលង្កា (Development Finance Corporation of Ceylon)  ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។ ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុន ហាយលីស គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, វិស័យដឹកជញ្ជូន និងភស្តុភារ, វិស័យថាមពល, វិស័យឧស្សាហកម្ម  និងវិស័យទេសចរណ៍។ ដោយឡែក ចំពោះក្រុមហ៊ុន […]

image_2026-09-25_15-35-09
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ កាន់តែឆ្លងដល់ជិត១០០ភូមិ អាជ្ញាធរពង្រឹងវិធានការទប់ស្កាត់

ឡាវ៖ អាជ្ញាធរឡាវកាន់តែពង្រីងវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីសត្វជ្រូកចិញ្ចឹមជាង១ម៉ឺនក្បាល បានងាប់ ឬសម្លាប់ចោលជាហូរហែ ខណៈមេរោគនេះឆ្លងរាលដាលចូលដល់ជិត១០០ភូមិ ក្នុងខេត្តប្រាំ រាប់ទាំងខេត្តជាប់ព្រំដែនប្រទេសកម្ពុជាផងដែរ។ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសឡាវ បានចាប់ផ្តើមដំបូងនៅក្នុងខេត្តសាយ៉ាបូរី ភាគខាងជើងទីក្រុងវៀងច័ន្ទន៍ និងបាននិងកំពុងឆ្លងរាលដាលដល់ប្រាំខេត្ត មាន១៣ស្រុក និង៨១ភូមិ ដែលបណ្តាលឱ្យជ្រូកចំនួន១១ ៣៩៦ក្បាលងាប់ ឬត្រូវបានសម្លាប់ចោល។ ដំបូងឡើយ ជំងឺនេះបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក​ សរុប៣៨ភូមិ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ នេះបើគិតតាមរយបាយការណ៍របស់អាជ្ញាធរឡាវ ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ រដ្ឋបាលខេត្តចម្ប៉ាសាក់ បានណែនាំឱ្យទីក្រុងប៉ាក់សេ និងស្រុកចំនួន៩ ពង្រឹងការតាមដាន និងវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។ តាមសេចក្តីណែនាំបានប្រាប់មន្ទីរកសិកម្ម និងបរិស្ថាន ខេត្តចម្ប៉ាសាក់ រួមជាមួយអាជ្ញាធរក្រុង និងស្រុក ត្រូវពង្រឹងការតាមដានជំងឺ និងចាត់បញ្ជូនក្រុមបច្ចេកទេសទៅកាន់តំបន់រងផលប៉ះពាល់។ អាជ្ញាធរខេត្តក៏បានផ្អាកការដឹកជញ្ជូនជ្រូករស់ និងផលិតផលសាច់ជ្រូក រវាងស្រុក និងខេត្ត ព្រមទាំងផ្អាកការនាំចូលជ្រូករស់ និងផលិតផលសាច់ជ្រូកពីបរទេស។ រដ្ឋបាលខេត្តបានព្រមានថា ការដឹកជញ្ជូន […]

កាលវិភាគផ្សព្វផ្សាយ