ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន Inoue Calcium Corporation ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីនិងម្រេចទៅកាន់ទីផ្សារជប៉ុន

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ថ្មីៗនេះបានជួបពិភាក្សាការងារជាមួយ លោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation ផ្តោតសំខាន់លើការការជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ដោយធានាស្តង់ដារខ្ពស់ក្នុងការកែច្នៃ និងការពង្រីកទីផ្សារ លើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និងអនុលោមភាពនៃស្តង់ដារទីផ្សារជប៉ុន។

ទាក់ទងនិង ផលិតផលគ្រាប់ស្វាយចន្ទី, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថានៅពេលកន្លងមកផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានយកទៅលក់នៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនមីរ៉ាត់ឃើញមាននៅតាមផ្សារម៉ាតនានាមានចំនួនច្រើន ។

លើសពីនេះ សមាគមស្វាយចន្ទីកម្ពុជា ជាមួយក្រុមហ៊ុន មីរ៉ាត់ តែងតែបានបញ្ជូនផលិតផលស្វាយចន្ទីរទៅចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោកនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០២០ ហើយបន្តចូលរួមធ្វើផ្សព្វផ្សាយជារៀងរាល់ឆ្នាំ តាមរយៈការិយាល័យតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជានៅទីក្រុងអូសាកាឃើញថាមានការចាប់អារម្មណ៍ច្រើន។

លោកបន្តថានៅក្នុងខែមេសាឆ្នាំ២០២៥នេះ ខាងមុខសមាគមស្វាយចន្ទីកម្ពុជាគ្រោងបញ្ជូនផលិតផលស្វាយចន្ទីកម្ពុជា តាមរយៈក្រុមហ៊ុន មីរ៉ាត់ ចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោក នៅទីក្រុងអូសាកាប្រទេសជប៉ុនបន្តទៀត ។

លោក អួន ស៊ីឡុត មានប្រសាសន៍ថា “មកដល់ពេលនេះទីផ្សារប្រទេសជប៉ុន ក៏ជាទីផ្សារមួយល្អ ហើយនៅក្នុងមួយឆ្នាំជប៉ុនត្រូវការគ្រាប់ស្វាយចន្ទីកែច្នៃហើយចំនួន១ម៉ឺនតោន ក្នុងនោះភាគច្រើនគ្រាប់ស្វាយចន្ទីកែច្នៃហើយ នាំចូលមកពីប្រទេសឥណ្ឌា។ ដូចនេះមហិច្ឆិតារបស់សមាគមស្វាយចន្ទីកម្ពុជា យើងគឺចង់ដណ្តើមចំណែកទីផ្សារប្រមាណ៣០ភាគរយនៅឆ្នាំ២០២៧ខាងមុខ ”។

បើតាមប្រធានសមាគមស្វាយចន្ទីខាងលើ, សម្រាប់ផលិតផលម្រេច ឬគ្រឿងទេសរបស់កម្ពុជាតែទទួលបានការពេញនិយម និងមានការកោតសរសើរពីទីផ្សារអឺរ៉ុប ពិសេសម្រេចកំពត ហើយលោកមានក្តីសង្ឃឹមថា វត្ថុធាតុដើមទាំងនេះត្រូវការការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

 


image_2026-01-28_09-19-48
សាច់គោកាណាដា ត្រលប់មកទីផ្សារចិនវិញ ក្រោយពីផ្អាកនាំចូលតាំងពីឆ្នាំ២០២១

អូតាវ៉ា៖ ប្រទេសចិន បានសម្រេចលុបចោលបម្រាមនាំចូលសាច់គោរបស់កាណាដា ដែលត្រូវបានហាមឃាត់អស់រយៈពេលមួយឆ្នាំកន្លងមកហើយ ដោយមន្ត្រីឧស្សាហកម្មសាច់គោសង្ឃឹមថា នឹងរួមចំណែកដល់កំណើនរបស់វិស័យនេះ និងគាំទ្រដល់ការធ្វើពិពិធកម្មទីផ្សារនាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងកសិកម្មកាដាណា លោក ហៀត ម៉ាដូណាល់ (Heath MacDonald) បានមានប្រសាសន៍ថា ប្រកាសដកបម្រាមនេះ បានកើតឡើងកាលពីដើមសប្តាហ៍មុន បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីពេលថ្មីៗកន្លងមកនេះ ដោយបន្ថែមថា លោកបានដឹងពីក្រុមហ៊ុនកាណាដា ដែលគ្រោងដឹកជញ្ជូនសាច់គោទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ។ ចំណែកលោក ដេនីស ឡេក្រាហ្វ (Dennis Laycraft) អនុប្រធានប្រតិបត្តិនៃសមាគមចិញ្ចឹកគោកាណាដា បានមានប្រសាសន៍ថា ការដកចេញនូវបម្រាមនេះ គឺជាពេលវេលាដ៏វែងឆ្ងាយ ដែលអ្នកផលិត និងអ្នកកែច្នៃសាច់គោ កំពុងខ្នះខ្នែងវិលត្រលប់ចូលទៅក្នុងទីផ្សារប្រទេសចិនឡើងវិញ។ លោកបានមានប្រសាសន៍បន្ថែមថា ឥឡូវនេះយើងមានសិទ្ធិចូលទីផ្សារចិនម្តងទៀត យើងទន្ទឹងរង់ចាំមើលការលក់របស់យើងកើនឡើងដូចមុនការផ្អាកនាំចូល។ ប្រទេសចិន បានបិទការនាំចូលសាច់គោពីរោងចក្រកែច្នៃរបស់កាណាដា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មកម្លេះ បន្ទាប់ពីមានករណីផ្ទុះជំងឺរលាកខួរក្បាលគោ (Bovine Spongiform Encephalopathy) នៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្នុងខេត្តអាល់ប៊ើតា (Alberta)​ ភាគខាងលិចកាណាដា។ ព្រមជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន ក៏បានហាមឃាត់ដូចគ្នានេះផងដែរ ប៉ុន្តែពីរខែក្រោយមកបានលុបបម្រាមនោះទៅវិញ។ ចំណែកប្រទេសចិន ដែលនៅឆ្នាំ២០២១ […]

photo_2026-01-27_20-18-45
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមអបអរសាទរខួប៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមអបអរសាទរខួប៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC)ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងឱកាសអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ដែលគោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរខួប៥ឆ្នាំ និងដាក់សម្ពោធឱ្យដំណើរការនូវគម្រោងធានាឥណទានថ្មីរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏ដូចជាផ្ដល់ជូនលិខិតសរសើរដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មឆ្នើម។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ,សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕

bamboo-shoots
ភូមាសម្លឹងមើលទីផ្សាររុស្ស៊ី និងអឺរ៉ុប សម្រាប់ការនាំចេញទំពាំង

ណៃពិដោ ៖ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញផលិតផលទំពាំង ទៅកាន់ទីផ្សារអន្តរជាតិ ដោយផ្តោតជាពិសេសលើសហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប។ បច្ចុប្បន្នប្រទេសភូមាកំពុងត្រៀមនាំចេញទំពាំងស្រស់ចំនួនបីប្រភេទទៅកាន់ទីផ្សារសហព័ន្ធរុស្ស៊ី ខណៈដែលការធ្វើតេស្តគុណភាពក៏កំពុងដំណើរការដែរ ដើម្បីអាចនាំចេញទំពាំងស្រស់ ដែលគ្មានក្លិនទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ សមាគមអ្នកដាំ និងអ្នកកែច្នៃទំពាំងរបស់ភូមា បានឲ្យដឹងថា សហព័ន្ធរុស្ស៊ីបានលើកសំណើទិញទំពាំងស្រស់ចំនួនបីប្រភេទ រួមទាំងទំពាំងស្ងោរ។ ជាមួយគ្នានេះដែរ ក៏មានសំណើសម្រាប់ចែកចាយទំពាំងស្រស់ ដែលគ្មានក្លិនទៅកាន់ទីផ្សារបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ដោយបច្ចុប្បន្នកំពុងអនុវត្តការសាកល្បងគុណភាព និងស្តង់ដារនាំចេញ ។ ក្រៅពីនេះ ប្រទេសជប៉ុនក៏បានបញ្ជាទិញទំពាំងក្រៀមភូមារហូតដល់២០០តោន សម្រាប់ឆ្នាំ២០២៦នេះ ទោះបីជាមានតែប្រមាណ១០ភាគរយនៃបរិមាណ ដែលបានបញ្ជាទិញត្រូវបាននាំចេញរួចមកហើយក្តី។ សម្រាប់ការដឹកជញ្ជូនលើកដំបូង ទំពាំងក្រៀមចំនួនប្រាំតោន គ្រោងនឹងនាំចេញទៅកាន់ប្រទេសជប៉ុន នៅក្នុងខែកុម្ភៈ ខណៈបរិមាណនៅសល់នឹងត្រូវដឹកជញ្ជូនជាបន្តបន្ទាប់។ សម្រាប់ដំណើរការផលិតទំពាំងក្រៀម ទំពាំងស្រស់ត្រូវបានប្រមូលទិញជារៀងរាល់ឆ្នាំ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ហើយត្រូវដំណើរការសម្ងួតចាប់ពីខែវិច្ឆិកា រហូតដល់ចុងខែមីនា មុននឹងនាំចេញទៅកាន់ទីផ្សារបរទេស។ សមាគមអ្នកដាំ និងអ្នកកែច្នៃទំពាំងរបស់ភូមា បានបញ្ជាក់ថា ក្នុងការនាំចេញទំពាំងស្រស់ និងទំពាំងក្រៀមទៅកាន់ទីផ្សារអន្តរជាតិ ទំពាំងក្រៀមផលិតពីប្រភេទទំពាំងមួយចំនួន ដែលអាចឆ្លើយតបទៅនឹងស្តង់ដារទីផ្សារអន្តរជាតិ។ ទោះបីជាយ៉ាងណា ក្នុងដំណើរការកែច្នៃទៅជាផលិតផលសម្រេច គេត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាថា ទំពាំងមិនមានការប្រើប្រាស់សារធាតុគីមី ព្រោះសំណល់គីមីអាចបណ្តាលឱ្យបាត់បង់ឱកាសនាំចូលទីផ្សារអន្តរជាតិ៕ អ្នកឯកទេសសិប្បកម្មទំពាំងភូមា បានរាយការណ៍ថា តម្រូវការក្នុងស្រុកដ៏រឹងមាំបានរារាំងអ្នកនាំចេញមិនអាចបំពេញការបញ្ជាទិញពីអន្តរជាតិ ទោះបីជាមានការចាប់អារម្មណ៍ពីបរទេសលើផលិតផលទំពាំងភូមាក៏ដោយ។ […]

image_2026-01-27_12-59-48
កសិករ និងអ្នកនេសាទ ហ្វីលីពីនជិតបីលាននាក់ ទទួលបានធានារ៉ាប់រងពីរដ្ឋាភិបាល

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ១២០២៦ បានឱ្យដឹងថា កសិករ និងអ្នកនេសាទ ហ្វីលីពីនជិតបីលាននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងរបស់រដ្ឋាភិបាល ក្រោមកញ្ចប់ថវិកាច្រើនជាងមុន។ យោងតាមច្បាប់ស្តីពីការអនុគ្រោះទូទៅ ឆ្នាំ២០២៦ ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងដំណាំហ្វីលីពីន (Philippine Crop Insurance Corp.) បានធានាការទូទាត់ចំនួន៦,៥ពាន់លានប៉េសូ ឬស្មើនឹង១១០លានដុល្លារ ដោយកើនឡើង៤៥ ភាគរយ ធៀបនឹងទឹកប្រាក់ទំហំ៤,៥ពាន់លានប៉េសូ ឬស្មើនឹង៧៦លានដុល្លារ កាលពីឆ្នាំ២០២៥។ តាមរយៈកញ្ចប់ថវិកាដ៏ច្រើនសម្រាប់ឆ្នាំ២០២៦នេះ ក្រុមហ៊ុនធានារ៉ាប់រងអាចការពារកសិករ និងអ្នកនេសាទ ក្នុងស្រុកបានប្រហែល២,៩៣លាននាក់ ដែលខ្ពស់ជាង២៥ភាគរយ បើធៀបនឹងអ្នកផលិតស្បៀងអាហារ ដែលមានធានារ៉ាប់រងចំនួន២,៣៥លាននាក់ នៅឆ្នាំ២០២៥។ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ថវិកាបង្កើនឡើងនេះនឹងប្រែក្លាយទៅជាការធានារ៉ាប់រងខ្ពស់សម្រាប់ដំណាំស្រូវ និងពោត និងការឈានទៅបង្កើតកម្មវិធីធានារ៉ាប់រងដោយឥតគិតថ្លៃ នៅទូទាំងប្រទេសហ្វីលីពីន។ ចំណែកការទូទាត់ប្រាក់សំណងច្រើនបំផុតសម្រាប់ការខូចខាតដំណាំស្រូវ និងពោត បានកើនឡើងដល់២៥ ០០០ប៉េសូ ឬស្មើនឹង៤២៣ដុល្លារ ក្នុងមួយហិកតា ដែលខ្ពស់ជាងប្រាក់សំណងចំនួន២០ ០០០ប៉េសូ ឬស្មើនឹង៣៣៨ដុល្លារ កាលពីឆ្នាំ២០២៥។ ក្រោមការធានារ៉ាប់រងដល់ផលដំណាំនេះ ក្រុមហ៊ុននឹងទទួលខុសត្រូវសងរាល់ការខូចខាតផលដំណាំដោយសារគ្រោះធម្មជាតិ សត្វល្អិតបំផ្លាញ និងជំងឺឆ្លងរាតត្បាត។ រីឯផលិតផលផ្សេងទៀត ដែលទទួលបានការធានារ៉ាប់រងដែរ […]

កាលវិភាគផ្សព្វផ្សាយ