អ្នកជំនាញមើលឃើញថាវិស័យចិញ្ចឹមសត្វនៅឆ្នាំ២០២៥នេះនឹងមានភាពល្អប្រសើរ

THN២ copy

ចូលមកដល់ឆ្នាំ២០២៥នេះ វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកត្រូវបានអ្នកជំនាញមើលឃើញថានឹងមានភាពល្អប្រសើរជាងពេលកន្លងមក ដោយសាររាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធមានវិធានការក៏ដូចជាគោលនយោបាយច្បាស់លាស់ ទាក់ទងនិងការផ្គត់ផ្គង់និងការនាំចូលមកពីខាងក្រៅ។

លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ចូលមកដល់ឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វកម្ពុជានិងមានភាពល្អប្រសើរ ព្រោះក្រសួង ស្ថាប័នមានវិធានការ និងគោលនយោបាយច្បាស់លាស់ ថ្វីត្បិតមានជនខិលខូចមួយចំនួនរកស៊ីរត់ពន្ធនាំចូលខុសច្បាប់ខ្លះៗក្តី  រដ្ឋបើកឱ្យមានការនាំចូលស្របច្បាប់ហើយសម្រួលឱ្យការនាំចូលឱ្យបានត្រឹមត្រូវ និងមានតម្លាភាព ដូចនេះក្រុមហ៊ុនពុំចាំបាច់លូចរត់ពន្ធទៀតនោះទេ បើម្ចាស់ក្រុមហ៊ុនមកសុំច្បាប់នាំចូល ធ្វើលិខិតស្នាមម្តងអាចនាំចូលបានរហូត។

លោកបានសង្កត់ធ្ងន់ថា “រដ្ឋបានរៀបចំឱ្យមានការនាំចូលស្របច្បាប់នេះ វាជួយសម្រួលដល់ការលូចនាំចូលគេចពន្ធបានច្រើន។ដូចនេះយើងសង្ឃឹមថានៅដើមឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសនឹងមានភាពប្រសើរឡើង នៅពេលដែលការរត់ពន្ធសាច់សត្វខុសច្បាប់ត្រូវបានកាត់បន្ថយ ”។

លោកលើកឡើងថា ជាទូទៅប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វ នៅពេលសត្វលក់បានតម្លៃថោក កសិករនាំគ្នាផ្អាកការចិញ្ចឹមសត្វរបស់ខ្លួន តែបើសត្វលក់បានតម្លៃល្អ ពួកគាត់នឹងងាកមកចិញ្ចឹមសត្វឡើងវិញជាក់ជាមិនខាន។ ដូចនេះក្នុងឆ្នាំ២០២៥នេះប្រជាកសិករនិងងាកមកចិញ្ចឹមសត្វឡើងវិញ តួយ៉ាងតម្លៃជ្រូករស់នៅលើទីផ្សារបានឡើងថ្លៃពីជាង៨ពាន់រៀល ដល់ជាង៩ពាន់រៀលតិចតួចហើយក្នុងមួយគីឡូក្រាម។ដូចនេះយើងជឿជាក់ថានៅដើមឆ្នាំ២០២៥នេះ កសិករនឹងងាកមកចិញ្ចឹមឡើងវិញ។

គួរបញ្ជាក់ផងដែរថា វិធានការផ្អាកជាបណ្តោះអាសន្នហាមមិនមានការនាំចូលបំណែកសាច់បង្កកនិងគ្រឿងក្នុងមកពីខាងក្រៅផុតកំណត់នៅខែមីនាខាងមុខនេះ។ ទាក់ទងនិងវិធានការនេះ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបង្ហាញជំហររបស់ខ្លួនថា “ក្រោយពីយើងធ្វើការវិភាគគ្រប់ជ្រុងជ្រោយសមាគមអ្នកចិញ្ចឹមសត្វនឹងមិនស្នើរឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកដៃជើងសត្វ គ្រឿងក្នុងសត្វទៀតនោះទេ យើងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិ អាចធ្វើការនាំចូលបាន១០០ភាគរយ មូលហេតុទោះបីយើងស្នើរសុំឱ្យមានការហាមឃាត់ នៅតែមានការលូចរត់ពន្ធពីខាងក្រៅដោយខុសច្បាប់។ដូចនេះយើងសុខចិត្តឱ្យក្រុមហ៊ុនទៅស្នើរសុំច្បាប់នាំចូលបំណែកសាច់បង្កកឱ្យបានត្រឹមត្រូវ ”។

លោកលើកឡើងថា ជាយុទ្ធសាស្ត្ររបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមិនទាមទារឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកសាច់បង្កងទៀតទេ ក៏ប៉ុន្តែជំរុញឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិនាំចូលស្របច្បាប់ទាំងនោះ មានការកំណត់ចំនួននាំចូលឱ្យបានត្រឹមត្រូវ ដើម្បីយកមកប្រកួតប្រជែងតម្លៃមួយ រុញអ្នកនាំចូលខុសច្បាប់ ងាកមកសុំច្បាប់នាំចូលត្រឹមត្រូវវិញ ហើយដល់ពេលនោះកម្ពុជានឹងបានផលិតផលមួយដែលមានគុណភាពសម្រាប់បរិភោគទាំងអស់គ្នា៕

 


854418373_1582671113903171_5020645499658822341_n
អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ​ និងផលិតផលខ្មែរផ្សេងទៀត បង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារ​ នៅប៉ារីស, អគ្គនាយក ARDBថា ផលិតផលខ្មែរនឹងកាន់តែមានទីផ្សារនៅលើពិភពលោក​​

ប៉ារីស,ប្រទេសបារាំង៖ កម្ពុជារំពឹងថានឹងអាចទាក់ទាញបាន​អ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគ​អន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផល​​របស់ខ្លួន តាមរយៈការចូលរួមជាថ្មី​នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារ​អន្តរជាតិ នាទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៦ ។ កសិផលខ្មែរ​ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តល​សម្រេច និងផលិតផលជាច្រើនទៀតត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនេះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦បានចូលរួម​ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែល​ប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា និងអ្នកចូលរមប្រមាណ៨០០០ មកពី១៣០ប្រទេស។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា “ដោយសារ​កសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ច​របស់កម្ពុជា ដូច្នេះការ​ចូលរួមនៅក្នុង​ពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជា​​ឱកាស ដែលអាចឱ្យក្រុមហ៊ុន និងសហគ្រាស​របស់យើង​បាន​ភ្ជាប់ទំនាក់ទំនង​ជាមួយនឹង​អ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀត […]

INDONESIA-LIFESTYLE
ឥណ្ឌូណេស៊ីលែលកថវិកាជាង៦៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មមជ្ឈមណ្ឌលជលផល

បាលី៖ រដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទឥណ្ឌូណេស៊ី លោក សាកទី វ៉ះយូ ត្រឹងហ្គូណូ (Sakti Wahyu Trenggono) បានមានប្រសាសន៍ថា ទីតាំងនេះត្រូវបានរៀបចំឡើង មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់វិស័យនេសាទបែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់វិស័យឧស្សាហកម្ម និងទេសចរណ៍របស់កោះបាលីផងដែរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាំ បើកការដ្ឋានសាងសង់គម្រោងនៅកោះបាលី កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ថា ថវិកាបញ្ចេញនៅពេលនេះ មិនតិចជាង១,២ទ្រីលានរូពីឥណ្ឌូណេស៊ីស ឬស្មើនឹងជាង៦៦លានដុល្លារទេ ដើម្បីធ្វើឱ្យកំពង់ផែកាន់តែទំនើប និងមានការរៀបចំយ៉ាងល្អប្រសើរជាងមុន​។ លោកបានសង្កត់ធ្ងន់ថា គម្រោងដ៏ទំហំធំបែបនេះ ត្រូវការថវិកាឱ្យច្រើនគ្រប់គ្រាន់ និងមានលក្ខណៈទូលំទូលាយ មិនមែនអភិវឌ្ឍជាដំណាក់កាលតូចៗដាច់ដោយឡែកពីគ្នានោះទេ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទាំងអស់អាចដំណើរការរួមគ្នាបានយ៉ាងរលូន។ លោកបាននិយាយថា «ខ្ញុំមិនចង់ឱ្យថវិកាអភិវឌ្ឍកំពង់ផែមានត្រឹម៥០០ពាន់លានរូពី ឬជិត២៨លានដុល្លារ ហើយបន្ថែម៦០០ពាន់លានរូពី ឬជាង៣៣លានដុល្លារនោះទេ។ ខ្ញុំចង់សាងសង់វាឱ្យបានរួចរាល់តែម្តង ហើយយើងចង់ឱ្យមានប្រព័ន្ធច្របាច់បញ្ចូលគ្នាច្បាស់លាស់»។ លោកបានពន្យល់ថា តំបន់នេះត្រូវបានជ្រើសរើសសម្រាប់ការពង្រីកកំពង់ផែជាទ្រង់ទ្រាយធំ ដោយសារកំពង់ផែ ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់របស់កោះបាលីភាគខាងត្បូង។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានជ្រើសរើទីតាំងកំពង់ផែនេសាទបែបពាណិជ្ជកម្ម ដោយយកគំរូប្លង់កំពង់ផែទំនើបៗ ដូចជាកំពង់ផែនេសាទអន្តរជាតិ នៅអូស្ត្រាលី ជប៉ុន តួកគី អេស្ប៉ាញ និងតំបន់ផ្សេងៗក្នុងទ្វីបអឺរ៉ុប។ ក្រៅពីការជំរុញវិស័យជលផលរបស់ឥណ្ឌូណេស៊ី […]

MALAYSIA-FOOD-INFLATION
ម៉ាឡេស៊ី ត្រៀមប្រមូលទិញ និងស្តុកទុកកសិផល ព្រោះខ្លាចខ្វះដោយសារបាតុភូតអែលនីញ៉ូ​​

គូឡាឡាំពួរ៖ អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានចាត់វិធានការទុកជាមុន ដើម្បីការពារសន្តិសុខស្បៀងរបស់ប្រទេស ដោយរៀបចំផែនការប្រមូលទិញ និងស្តុកទុកផលិតផលកសិកម្ម នៅក្នុងឃ្លាំងរបស់អាជ្ញាធរនៅទូទាំងប្រទេស។ ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានបង្កើតគណៈកម្មាធិការមួយកាលពីពីរខែមុន។ ទោះបីជាបាតុភូតធម្មជាតិ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំក៏ដោយ ក៏ឆ្នាំនេះ ម៉ាឡេស៊ីបានចាត់វិធានការទុកជាមុន ជាជាងរង់ចាំរហូតដល់គ្រោះមហន្តរាយកើតឡើង។ តាមរយៈការចាត់វិធានការត្រៀមទុកជាមុន និងសម្របសម្រួលជាមួយនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី អំពីពេលវេលាបាតុភូត អែលនីញ៉ូ​​ ចាប់ផ្តើម ម៉ាឡេស៊ីអាចរៀបចំការត្រៀមខ្លួនបានមុននៅឆ្នាំ២០២៦នេះ។ កន្លងមក អគ្គនាយកនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានរាយការណ៍ថា លទ្ធភាពបានកើនលើសពី៩០ភាគរយ ដែលអែលនីញ៉ូនឹងឈានចូលដល់កម្រិត «ខ្លាំងបំផុត» ឬ «មហាអែលនីញ៉ូ» ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦។ ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បាននិយាយថា ម៉ាឡេស៊ីក៏មានផែនការទិញផលិតផលកសិអាហារមួយចំនួន និងរក្សាទុកនៅក្នុងឃ្លាំងរបស់ខ្លួន ដើម្បីធ្វើជាស្តុកបម្រុង ទប់ទល់នឹងការរំខានចំពោះការផ្គត់ផ្គង់ រួមទាំងបញ្ហាបណ្តាលមកពីការនាំចូល និងនាំចេញ។ លោកបាននិយាយថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី មានឃ្លាំងនៅគ្រប់រដ្ឋទាំងអស់ក្នុងប្រទេសម៉ាឡេស៊ី រួមទាំងឃ្លាំងស្តុកទុកត្រជាក់ ដែលនឹងត្រូវប្រើប្រាស់ឱ្យបានពេញលេញ ដើម្បីធានាថា មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការចាំបាច់។ លោកបានបន្ថែមថា «ស្តុកទាំងនេះ រួមមានផលិតផលកសិអាហារប្រហែល៣៤ប្រភេទ ដូចជា ម្ទេសទុំ […]

INDIA-ENVIRONMENT-WATER-CLIMATE
គ្រោះរាំងស្ងួតដោយបាតុភូត អែលនីញ៉ូ​​ នៅតែបន្ត ទោះបីឥណ្ឌាបានអភិរក្សទឹកអស់ពេលរាប់សិបឆ្នាំក៏ដោយ

ញូវដែលី៖ ការខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា ធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅតាមរដ្ឋមួយចំនួន ហើយចោទជាសំណួរថា តើការវិនិយោគលើការអភិរក្សទឹកអស់ជាច្រើនទសវត្សរ៍កន្លងមក បានបង្កើតសមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួតប្រកបដោយប្រសិទ្ធភាពពិតប្រាកដហើយឬនៅ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលបរិមាណទឹកភ្លៀងរដូវមូសុងទូទាំងប្រទេសឥណ្ឌាចុះខ្សោយប្រមាណ១២ភាគរយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធឥណ្ឌា បានថ្លែងថា មិនមានវិបត្តិធំដុំនៅកម្រិតថ្នាក់ជាតិទេ ទោះជាលោកទទួលស្គាល់ថា តំបន់មួយចំនួនកំពុងជួបប្រទះបញ្ហាគ្រោះរាំងស្ងួតក៏ដោយ។ ប៉ុន្តែ នៅតាមរដ្ឋមួយចំនួនផ្សេងទៀត ស្ថានភាពជាក់ស្តែងមានសភាពធ្ងន់ធ្ងរជាងនេះឆ្ងាយ ណាស់ ដោយសារគ្មានភ្លៀងយូរពេក ធ្វើឱ្យសំណើមក្នុងដីថយចុះ និងធ្វើឱ្យដំណាំខូច។ បញ្ហាទាំងនេះបានជំរុញឱ្យមានការប្រកាសជាផ្លូវការថា ពិតជាមានគ្រោះរាំងស្ងួត ចាប់តាំងពីចុងខែសីហាមក។ បញ្ហាខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា នាឆ្នាំ២០២៦នេះ មានកម្រិតទាបជាងបណ្ដា​ឆ្នាំ ដែលឥណ្ឌាធ្លាប់ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បែបនេះ។ នៅឆ្នាំ១៩៨៧ និងឆ្នាំ២០០២ បរិមាណទឹកភ្លៀងរដូវមូសុងវស្សា បានធ្លាក់ចុះទាបជាងកម្រិតធម្មតា១៩ភាគករយ ក្នុងឆ្នាំនីមួយៗ។ ទោះជាយ៉ាងណា នៅឆ្នាំ២០២៦នេះ ស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានកើតឡើងនៅតំបន់មួយចំនួននៃរដ្ឋជាច្រើន ទោះបីកម្រិតទឹកភ្លៀងជាមធ្យម នៅទូទាំងប្រទេស បានធ្លាក់ចុះត្រឹមប្រមាណ១៣ភាគរយក៏ដោយ។ គិតត្រឹមសប្ដាហ៍នេះ ស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តកើតមាននៅតំបន់មួយចំនួននៃរដ្ឋមហារាស្ត្រ​ រដ្ឋកាណាតាកា រដ្ឋរាជស្ថាន រដ្ឋអន្តរប្រទេស និងរដ្ឋតេឡាន់ហ្គាណា។ យោងតាមប្រព័ន្ធតាមដានគ្រោះរាំងស្ងួតរបស់ឥណ្ឌា បានឱ្យដឹងថា ផ្ទៃដីជាង៧០ភាគរយ កំពុងស្ថិតក្នុងស្ថានភាពស្ងួតហួតហែង។ រហូតមកដល់ពេលនេះ មានសេចក្តីការរាយការណ៍ថា រដ្ឋចំនួនបីបានប្រកាសអំពីគ្រោះរាំងស្ងួតជាផ្លូវការ រួមមាន […]

កាលវិភាគផ្សព្វផ្សាយ