កសិករនៅតំបន់វាលទំនាបភាគខាងកើតទីរួមខេត្តតាកែវកំពុងសម្រុកផលិតស្រូវប្រាំងលើផ្ទៃដី៨ម៉ឺនហិកតា

THN2 copy

តាកែវ៖ យោងតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានឱ្យដឹងថា ចូលមកដល់ខែមករា ឆ្នាំ២០២៥នេះនៅតំបន់វាលទំនាបនៅប៉ែកខាងកើតទីរួមខេត្តតាកែវដែលមានផ្ទៃដីផលិតស្រូវប្រាំងប្រមាណ៨ម៉ឺនហិកតា ប្រជាកសិករកំពុងសម្រុកធ្វើស្រូវប្រាំងរបស់ខ្លួន ហើយនៅតាមតំបន់មួយចំនួនស្រូវប្រាំងរបស់កសិករកំពុងលូតលាស់និងមានការថែទាំយ៉ាងដិតដល់ពីកសិករផងដែរ។
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវបានឱ្យដឹងថា ការធ្វើស្រូវប្រាំងនៅតំបន់វាលទំនាបនៅភាគខាងកើតទីរួមខេត្តតាកែវ ចាប់ផ្តើមដំណើរការទៅតាមទឹកស្រក ហើយនៅតំបន់ខ្លះបានចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ២០២៤រហូតមកដល់សព្វថ្ងៃនេះកំពុងមមាញឹកការធ្វើស្រូវប្រាំងរបស់ខ្លួន។


លោកលើកឡើងថា តំបន់វាលទំនាបនៅប៉ែកខាងកើត ខេត្តតាកែវមានផ្ទៃដីដែលអាចផលិតស្រូវប្រាំងបានមានចំនួន៨ម៉ឺនហិកតា ហើយទទួលបានទិន្នផលស្រូវជាមធ្យម៥,២តោនក្នុងមួយហិកតា ។តួយ៉ាងកាលពីឆ្នាំ២០២៤កន្លងមកនេះការផលិតស្រូវប្រាំងបានចំនួន៥៩០ពាន់តោន។
លោកបន្តថា តំបន់វាលទំនាបនៅខាងកើតទីរួមខេត្តតាកែវ ពិសេសវាលទំនាបលិចទឹកពី៣ទៅ៦ខែនេះ ជាតំបន់ដែលមានសក្តានុពលភាពខ្លាំងជាងគេចំពោះដំណាំស្រូវ ហើយប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅតំបន់ទាំងនោះនិយមចូលចិត្តពូជស្រូវ OM 5451និងពូជស្រូវ IR 504ច្រើនជាងពូជស្រូវផ្សេងៗ។
បើតាមប្រធានមន្ទីរកសិកម្មខាងលើ ស្រូវ OM 5451 ជាពូជស្រូវរបស់ប្រទេសវៀតណាម ហើយប្រជាកសិករដែលផលិតស្រូវពូជនេះ ភាគច្រើនតែងតែលក់បានថ្លៃនៅពេលប្រមូលផលនាពេលកន្លងមក។ ដោយឡែកសម្រាប់តម្លៃស្រូវមានការធ្លាក់ចុះនៅតាមតំបន់មួយចំនួននាពេលបច្ចុប្បន្ន ក្រៅពីការប្រែប្រួលនៃបរិមាណផ្គត់ផ្គង់និងតម្លៃស្រូវនៅលើពិភពលោក ឈ្មួញទិញស្រូវរបស់ប្រទេសវៀតណាមបានកាត់បន្ថយការប្រមូលទិញស្រូវពីកសិករកម្ពុជានៅតាមតំបន់ ដោយសារជាប់រៀបចំពិធីចូលឆ្នាំតាមបែបប្រពៃណីវៀតណាមមួយរយៈពេល៕


potato-farming-guide-2026-01-22-19-49-08
ឥណ្ឌាផលិតដំឡូងបារាំងជិត៦០លានតោន ប៉ុន្តែពិបាករកអ្នកទិញ អ្នកលក់ ឬទីផ្សារត្រឹមត្រូវ

ញូវដែលី៖ ឧស្សាហកម្មដំឡូងបារាំងរបស់ឥណ្ឌា គឺជាឧស្សាហកម្មធំបំផុតមួយរបស់ពិភពលោក ដែលផលិតបានជិត៦០លានតោន ក្នុងមួយឆ្នាំ និងគាំទ្រដល់ខ្សែសង្វាក់តម្លៃ បានចំណូលប្រហែល១៣,៤៦ពាន់លានដុល្លារ។ ប្រធានក្រុមហ៊ុនដាំដំឡូងបារាំង បានប្រកាសថា ទោះបីជាមានទំហំធំក៏ដោយ វិស័យនេះនៅតែមានការបែកខ្ញែកយ៉ាងខ្លាំង ដោយមានកសិករ ពាណិជ្ជករ ភ្នាក់ងារកម្រៃជើងសារ អ្នកដឹកជញ្ជូន កន្លែងស្តុកត្រជាក់ អ្នកកែច្នៃ អ្នកទិញ អ្នកលក់រាយ និងអ្នកនាំចេញ តែងតែធ្វើប្រតិបត្តិការតាមរយៈបណ្តាញក្នុងស្រុកដាច់ដោយឡែកពីគ្នា។ យោងតាមប្រធានក្រុមហ៊ុនរូបនេះ មានន័យថា ព័ត៌មានអំពីតម្លៃ ស្តុក ពូជ តម្រូវការ និងអ្នកទិញ តែងតែនៅរាយប៉ាយពាសពេញទីផ្សារ និងមានទំនាក់ទំនងផ្សេងៗគ្នា ដែលបង្កផលប៉ះពាល់ដល់តម្លៃ ការផ្គូផ្គងតម្រូវការផ្គត់ផ្គង់ និងសមត្ថភាពរបស់អាជីវកម្មក្នុងការកំណត់ឱកាសទីផ្សារថ្មី។ លោកបានបន្ថែមថា កសិករមើលឃើញមិនហួសពីទីផ្សារក្នុងស្រុកទេ ស្របពេលពាណិជ្ជករពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកទិញ និងអ្នកលក់។ ចំណែកឃ្លាំងស្តុកត្រជាក់តែងតេមិនមានចំណែកទីផ្សារ ឬសមត្ថភាពប្រកបដោយប្រសិទ្ធភាព ហើយអ្នកកែច្នៃ និងអ្នកទិញ ក៏ពិបាករកប្រភពដំឡូង ដែលអាចបំពេញតាមលក្ខណៈបច្ចេកទេសច្បាស់លាស់ដែរ។” លោកបានពន្យល់ថា ការស្វែងរកទីផ្សារថ្មីភាគច្រើននៅតែជំរុញដោយទំនាក់ទំនងចាស់ ដែលក្រុមអាជីវកម្មបានបង្កើតឡើងយូរមកហើយ ខណៈពេលកសិករ និងពាណិជ្ជករតូចតាច តែងតែពឹងផ្អែកលើទំនាក់ទំនងក្នុងស្រុក តាមរយៈការសួរតាមទូរស័ព្ទ និងតាមបណ្តាញទំនាក់ទំនងសង្គម។ ដូច្នេះ វាអាចធ្វើឱ្យពិបាកដល់អ្នកពាក់ព័ន្ធក្នុងការពង្រីកទីផ្សារឱ្យលើសពីទីផ្សារមានស្រាប់ ឬស្វែងរកដៃគូពាណិជ្ជកម្មថ្មី ដែលសក្តានុពលជាងមុន។ […]

photo_2026-08-03_09-24-08 (2)
យុវជន​កសិករម្នាក់ នៅខេត្តព្រែវែង ប្រើទុន​​៤ ០០០ដុល្លារ​ ក្លាយជាអ្នក​​ផ្គត់ផ្គង់កូនកន្ធាយពូជ​​ និងកន្ធាយសាច់

ដោយ ឡុង សារេត​ ព្រៃវែង​៖ ផ្តើមចេញពីចំណង់ចំណូលចិត្ត​ ​និងមើលឃើញពីនិន្នាការ​ទី​ផ្សារ​​​​កើនឡើង​​​, យុវជនម្នាក់រស់​នៅភូមិកំចាយមា​រ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង​​ បាន​ចាប់ផ្តើមចិញ្ចឹមកន្ធាយ​ នៅឆ្នាំ​២០១៩​ ជាមួយ​ដើមទុនដំបូង​៥ ០០​ដុល្លារ​ និងបានបន្ថែម​ទុន​​ប្រមាណ៣ ៥០០ដុល្លារ​​ទៀត​ ក្រោយពីចិញ្ចឹមបាន​បីខែមានការលូតលាស់បានល្អ ហើយ​​នៅលើទីផ្សារអាច​​លក់បាន​តម្លៃខ្ពស់​​ រហូតជួយឱ្យ​លោក មានសមត្ថភាពរកប្រាក់ចំណូលសរុប​​​ក្នុងមួយខែ​បានដល់​៥ ០០០ដុល្លារ​។​ លោក ចន បូរិន បានឱ្យដឹង​ថា ក្នុងដំណើរការ​ចិញ្ចឹមកន្ធាយ​អស់​រយៈពេលប្រហែលប្រាំពីរឆ្នាំកន្លងមកនេះ​ ក៏ដូចជាក្នុងពេលបច្ចុប្បន្ន ​កន្ធាយសាច់​មានតម្រូវការខ្ពស់ និងលក់​បានតម្លៃល្អ​នៅលើទីផ្សារ​​។​ តួយ៉ាង​កន្ធាយសាច់​មួយក្បាល​មានទម្ងន់ក្នុងវង្វង់កន្លះគីឡូក្រាម អាចលក់បាន​តម្លៃ​​ពី​៦ទៅ​៧ដុល្លារ​ ហើយបើទម្ងន់​មួយគីឡូក្រាមឡើងទៅ​​ អាចលក់បាន​ថ្លៃ​ដល់​​១០ដុល្លារ​ក្នុងមួយក្បាល​។​ ​ពាក់ព័ន្ធនិង​ការចិញ្ចឹមកន្ធាយនេះ​, បើតាម​យុវជន​ខាងលើ សម្រាប់កសិករ​មានទីតាំង​ធំ​ និង​មានស្រះចិញ្ចឹមកន្ធាយ​មានចំនួន​ច្រើន​​អាចផ្ទុទុកកន្ធាយ​ឱ្យដល់ធំចាំប្រមូលផល​នឹងបានចំណេញ​កាន់តែខ្ពស់​។​ ផ្ទុយទៅវិញ​បើកសិករ​មាន​ទីតាំងតូច​ ហើយចង់បានដើមទុន​មកវិញលឿន​ គាត់អាចចំណាយពេល​ចិញ្ចឹមប្រហែលប្រាំមួយខែ​ក៏អាចប្រមូលផល​លក់យកប្រាក់​ធ្វើ​ដើមទុនទៅ​ពង្រីកការចិញ្ចឹមបន្ថែមបាន​​។ ​ខណៈ​​ការចិញ្ចឹមកន្ធាយ​ បើកសិករមើលថែទាំ​នៅក្នុងរយៈពេល​បីខែដំបូងបាន​ល្អ​ យល់ច្បាស់​ពីបច្ចេកទេស និង​ចេះផ្លាស់ប្តូរទឹក​ឱ្យបាន​ទៀងទាត់​ គឺ​​អាចចៀសផុតពីការខូចខាត ឬពីហានិភ័យបានច្រើន​​។ ​ ​លោកគូសបញ្ជាក់ថា​​ ​“បច្ចុប្បន្នដោយសារខ្ញុំទើបតែរៀបចំ​​កសិដ្ឋានថ្មីមួយទៀត។ ដូច្នេះការផ្គត់ផ្គង់កន្ធាយ​ទៅលើ​ទីផ្សារនៅមានកម្រិត​។ តែទៅអនាគត​យើងមានផែនការផលិតមេកន្ធាយ​ពូជ​ឱ្យ​បានដល់៥០ ០០០ក្បាល​​ ផ្អែកលើអាងស៊ីម៉ង់ត៍​ចំនួន​៣០អាង​ និង​ស្រះ​​ចំនួន​២០ ដែលមានក្នុងពេលសព្វថ្ងៃ​”។ […]

image_2026-08-04_08-53-27
អាកាសធាតុអាក្រក់កំពុងគ្របដណ្ដប់លើតំបន់ជាច្រើនក្នុងប្រទេសចិន ស្របពេលកើតមានបាតុភូតមហាអែលនីញ៉ូដ៏ខ្លាំងបំផុតក្នុងរយៈពេល១៥០ឆ្នាំ

ប៉េកាំង៖ ការព្រមានអំពីអាកាសធាតុអាក្រក់ត្រូវបានចេញផ្សាយនៅតាមតំបន់ជាច្រើននៃប្រទេសចិន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយសារភ្លៀងធ្លាក់ខ្លាំង និងកម្ដៅកើនឡើងខ្លាំង បានគ្របដណ្ដប់លើតំបន់ជាច្រើន ស្របពេលបាតុភូតមហាអែលនីញ៉ូ (Super El Niño) កំពុងតែកើតឡើង។ បាតុភូតនេះ នៅពេលរួមផ្សំជាមួយព្យុះទីហ្វុង និងសកម្មភាពរដូវខ្យល់មូសុង បានផ្លាស់ប្តូរទម្រង់ចរន្តបរិយាកាសនៅភាគខាងត្បូងប្រទេសចិន ហើយវាអាចក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល១៥០ឆ្នាំកន្លងមកនេះ។ យោងតាមទីភ្នាក់ងារឧតុនិយមចិន បានឱ្យដឹងថា បាតុភូតអាកាសធាតុអែលនីញ៉ូ បន្តឡើងកម្ដៅឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកកាន់តែខ្លាំងឡើងៗខុសពីធម្មតា ដោយអ្នកជំនាញបានលើកឡើងថា ការវិវត្តចុងក្រោយនេះ គឺចម្លែកខ្លាំងណាស់។ អ្នកជំនាញបានពន្យល់ថា បាតុភូតអែលនីញ៉ូ មានលក្ខណៈសម្គាល់ដោយការកើនឡើងកម្ដៅខុសពីធម្មតានៃសីតុណ្ហភាពផ្ទៃទឹកសមុទ្រ នៅតំបន់ខ្សែបន្ទាត់អេក្វាទ័រភាគកណ្តាល និងខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។ តាមធម្មតា វាឈានដល់កម្រិតកំពូលនៅចុងឆ្នាំ២០២៦ នេះ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យតាមដានរបស់ទីភ្នាក់ងារឧតុនិយមចិន បង្ហាញថា មហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល និងខាងកើតបានឈានដល់លក្ខខណ្ឌអែលនីញ៉ូ រួចស្រេចទៅហើយកាលពីខែឧសភា ដោយសីតុណ្ហភាពផ្ទៃទឹកសមុទ្របានបន្តកើនឡើងនៅក្នុងខែមិថុនា។ ត្រឹមខែកក្កដា ព្រឹត្តិការណ៍នេះបានឈានចូលដល់ដំណាក់កាលតាមដានសម្រាប់មហាអែលនីញ៉ូ កម្រិតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។ ទីភ្នាក់ងារឧតុនិយមចិន បានប៉ាន់ប្រមាណថា បាតុភូតអែលនីញ៉ូ បច្ចុប្បន្ននឹងបន្តកើតមានយ៉ាងហោចណាស់រហូតដល់រដូវរងាខាងមុខ ដោយអូសបន្លាយរយៈពេលប្រហែលពី១០ ទៅ១១ខែ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ប្រកបដោយភាពមិនប្រាកដប្រជាថា តើបាតុភូតអែលនីញ៉ូនេះនឹងប្រែជាខ្លាំងក្នុងកម្រិតណានៅចុងបញ្ចប់នោះទេ។ លោក […]

image_2026-08-03_14-14-55
ឥណ្ឌាបើកទីផ្សារនាំចូលផ្លែទុរេនស្រស់របស់វៀតណាមជាផ្លូវការ ហើយមិនទាមទារលក្ខខណ្ឌច្រើនពេក

ហាណូយ៖ ប្រទេសឥណ្ឌាបានយល់ព្រមនាំចូលផ្លែទុរេនស្រស់របស់វៀតណាម ដោយផ្តល់លទ្ធភាពឱ្យអ្នកនាំចេញអាចមានទីផ្សារថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ស្របពេលប្រទេសវៀតណាមព្យាយាមធ្វើពិពិធកម្មការនាំចេញកសិផលរបស់ខ្លួន។ យោងតាមស្ថានទូតឥណ្ឌាប្រចាំទីក្រុងហាណូយ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានធ្វើវិសោធនកម្មលើកទី៥ លើច្បាប់ស្តីពីចត្តាឡីស័កនាំផលិតផលរុក្ខជាតិចូលប្រទេសឥណ្ឌា (Regulation of Import into India) ឆ្នាំ២០២៦។ ក្រោមច្បាប់ទើបធ្វើវិសោធនកម្មថ្មីនេះ ប្រទេសវៀតណាមត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីប្រទេស ដែលមានសិទ្ធិនាំចេញផ្លែទុរេនស្រស់សម្រាប់បរិភោគ ចូលទីផ្សារប្រទេសឥណ្ឌា។ ជាការកត់សម្គាល់ ប្រទេសឥណ្ឌាមិនតម្រូវឱ្យមានការបញ្ជាក់ពីភូតគាមអនាម័យបន្ថែមលើវិញ្ញាបនបត្រភូតគាមអនាម័យនោះទេ ហើយក៏មិនបានដាក់លក្ខខណ្ឌនាំចូលពិសេសណាមួយលើផ្លែទុរេនស្រស់របស់វៀតណាមនោះដែរ។ ការបើកទីផ្សារថ្មីនេះត្រូវធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបង្កើតឱកាសនាំចេញថ្មីសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។ ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកជាទូទៅថា ជាទីផ្សារដ៏មានសក្តានុពលខ្ពស់ ដោយសារតែប្រជាជនឥណ្ឌាមានចំនួនជាង១,៤ពាន់លាននាក់ ចំណែកប្រជាជនវណ្ណៈកណ្តាលរបស់ឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងមានតម្រូវការម្ហូបអាហារ និងផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់នាំចូលពីបរទេស។ ការចូលផ្លែទុរេនទៅកាន់ទីផ្សារឥណ្ឌាជាផ្លូវកា រក៏កើតឡើងផងដែរ នៅពេលវៀតណាមពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មទិសដៅនាំចេញរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារចាស់ៗមួយចំនួន។ ការនាំចេញផ្លែទុរេនរបស់វៀតណាម បានកើនប្រាក់ចំណូលដល់៣,៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងជាង៤៥ភាគរយនៃតម្លៃនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេសវៀតណាម។ ចំណែកឧស្សាហកម្មផ្លែទុរេនវៀតណាមកំពុងកំណត់គោលដៅនាំចេញឱ្យបានចំណូលចំនួន៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦នេះ។ ទោះបីជាមានឱកាសថ្មីក៏ដោយ ប្រទេសឥណ្ឌានៅតែជាទីផ្សារដែលមិនទាន់បានប្រើប្រាស់សម្រាប់ផ្លែទុរេនវៀតណាម។ ក្នុងដំណាក់កាលដំបូង ការនាំចេញត្រូវគេរំពឹងថា នឹងកំណត់គោលដៅអ្នកប្រើប្រាស់នៅក្នុងទីក្រុងធំៗ តាមរយៈខ្សែសង្វាក់លក់រាយលំដាប់ខ្ពស់ ហាងលក់ផ្លែឈើនាំចូល ភោជនីយដ្ឋាន សណ្ឋាគារ និងតាមបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក។ កាលពីពេលថ្មីៗកន្លងមកនេះ […]

កាលវិភាគផ្សព្វផ្សាយ