រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា

THN2 copy

ភ្នំពេញ៖​​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅព្រឹកថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាចំការកៅស៊ូចំណាស់នេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ រហូតមកដល់នាពេលបច្ចុប្បន្ន ដែលកម្ពុជាសម្រេចបានក្លូនកៅស៊ូចំនួនពីរគឺ​ CRRI 12 និង CRRI 19 ដែលមានគុណភាពល្អ មានជ័រច្រើន និងមានទិន្នផលខ្ពស់សម្រាប់បងប្អូនយកទៅដាំដុះ និងជំរុញពូជក្លូននេះបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ដល់អង្គពិធីអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាកសិករ​ មានហូប​ មានប្រើ​ មានបាន​ និងមានរហូត ដែលត្រូវការការចូលរួមពីបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពី និងយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងបន្តការងារវិស័យកៅស៊ូប្រកបដោយគុណភាពល្អ មានតម្លៃបន្ថែមខ្ពស់ និងអាចបម្រើដល់ការកែច្នៃក្នុងស្រុក ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។

ពាក់ព័ន្ធនឹងកម្មវិធីចៀរជ័រកៅស៊ូ ឯកឧត្តមរដ្ឋមន្រ្តី ​បានសម្តែងនូវក្តីសោមនស្សរីករាយជាអនេក​ ដែលកម្មវិធីនេះទទួលបានភាពជោគជ័យ និងមានការគាំទ្រយ៉ាងកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយកម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការស្វែងយល់ពីលក្ខខណ្ឌការងារប្រចាំថ្ងៃរបស់កម្មករ កម្មការនីចៀរជ័រកៅស៊ូ និងការបង្ហាញនូវស្នាដៃចៀរជ័រដ៏ពិនប្រសប់ពីបេក្ខជនតាមបណ្តាក្រុមហ៊ុននានា។

តាមរយៈលទ្ធផលវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាកម្មវិធីចៀរជ័រនេះនឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការនី​ចៀរជ័រឱ្យមានប្រសិទ្ធភាពខ្ពស់​ ត្រឹមត្រូវតាមស្តង់ដាការងារ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនផ្ទាល់ និងអាចឱ្យបងប្អូនកម្មករ កម្មការនីទាំងអស់អាចផ្លាស់ប្តូរពីបទពិសោធន៍បច្ចេកទេសជាមួយគ្នា។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង អជ្ញាធរខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុនវិស័យឯកជន កម្មករ កម្មការនីទាំងអស់ និងសូមជូនពរដល់អង្គពិធីទទួលបានជោគជ័យ និងសុភមង្គលក្រោមម្លប់សុខសន្តិភាព៕


IMG_5834
តំណាងធនាគារ ARDB ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និង FASMEC លើកទី១ ស្តីពីឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  លោក គុយ បញ្ញា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដោយផ្តោតលើប្រធានបទពិភាក្សា «ឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្រោមយន្តការសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។ វេទិកានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើន ព្រមទាំងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីពិភាក្សាអំពីយន្តការ គោលនយោបាយ និងដំណោះស្រាយនានា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធាន FASMEC និងមានវាគ្មិនមកពីស្ថាប័នសំខាន់ៗជាច្រើន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ […]

721179521_1550327243125800_4911286540979927665_n copy
​សហគមន៍កសិកម្មទំនើបមាន់ស្រែ នៅតំបន់ជំរុំជនភៀសសឹក ខេត្តបន្ទាយមានជ័យបង្កើតជាផ្លូវការ​ មានសមាជិកដំបូង​៦០០គ្រួសារ

ដោយ រស្មី​ ​ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា​​ នៅ​ទីបំផុតសហគមន៍មាន់ស្រែដ៏ថ្មីស្រឡាងមួយ បានចេញជារូបរាង ដោយ​មានសមាជិកចុះឈ្មោះក្នុងជំហានដំបូងចំនួនជាង៦០០គ្រួសារ។ ​អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងនៅ​​ថ្មីៗនេះ​​ថា ក្រោយការបង្កើតសហគមន៍មាន់ស្រែក្នុងតំបន់ជនភៀសសឹក ខេត្តបន្ទាយមានជ័យនេះដែរ គេរំពឹងថា ចំនួនសមាជិកសហគមន៍នឹងកើនឡើងដល់១ ០០០ពាន់គ្រួសារ នៅពេលចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។ ​ឯកឧត្តមបានឱ្យដឹងទៀត​ថា គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម ដែលធ្វើឡើងចំពោះជនភៀសសឹកចំនួនបីខេត្ត គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តាមរយៈគម្រោងនេះដែរ ការចុះឈ្មោះសមាជិកគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ជាមួយនឹងសមាជិកប្រមាណ៣ ០០០គ្រួសារ។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបន្ថែមថា ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ការគាំទ្រពីគម្រោងរបស់ក្រសួង រួមមាន៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១,ពូជកូនមាន់ស្រែ អាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការការធានាទិញមាន់សាច់ក្នុងតម្លៃសមរម្យ៕

images (1)
វៀតណាមអនុញ្ញាតឱ្យនាំចូលផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។ ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។ ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី​ សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។ កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ […]

719463986_122166710726823197_1729617197515226591_n
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការវិនិយោគលើការកែច្នៃកសិផលនៅភូមិភាគឦសាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ ចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ នៅតំបន់ភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការ​លើកឡើងបែបនេះ ក្នុងពេលប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាន​​ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងតំបន់ភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានរបស់កម្ពុជា និងដាក់ចេញទិសដៅអាទិភាពការងារបន្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​​សង្កត់ធ្ងន់ថា ការឱ្យចចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ ដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ ជាពិសេស ក្នុងបរិការណ៍ ដែលពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហានៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ព្រមទាំងរៀបចំជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ការស្នើសុំវិធានការដោះស្រាយសមស្រប។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការ ដែលបានស្នើសុំ ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ […]

កាលវិភាគផ្សព្វផ្សាយ