ដោយមើលឃើញពីតម្រូវការចាំបាច់របស់បងប្អូនប្រជាកសិករ និងដើម្បីរួមចំណែកជំរុញផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលជីពីបរទេស នៅឆ្នាំ២០១៣ ក្រុមហ៊ុន ហ៊ុយយន់ អេហ្រ្គីខលឈ័រ (Huy Yun Agriculture Co., Ltd) បានបង្កើតឡើងក្នុងគោលបំណងថែរក្សានិរន្តភាពបរិស្ថាន,ឱ្យចំណីអាហារមានសុវត្ថិភាព,កាត់បន្ថយការនាំចូលជីគីមី និងសារធាតុគីមី និងជួយផ្តល់បច្ចេកទេសកសិកម្មដល់កសិករ។
ឈរលើទស្សនវិស័យចង់ក្លាយជាក្រុមហ៊ុនផលិតជីសរីរាង្គឈានមុខគេនៅកម្ពជា និងនៅតំបន់អាស៊ីអាគ្នេយ៍ក្រុមហ៊ុនមានបេសកកម្មពង្រឹង និងពង្រីកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកពិសេសនៅតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ក្នុងគុណតម្លៃ បង្កើតពីធម្មជាតិ ,គុណភាពល្អ,សេវាកម្មល្អ,និងសុចរិតភាព។
បច្ចុប្បន្នក្រុមហ៊ុនបានផលិតជីច្រើនប្រភេទដែលមានស្តង់ដារខ្ពស់រួមមាន៖ ជីគ្រាប់សរីរាង្គ ជីទឹកសរីរាង្គ ម្សៅកំបោរសរីរាង្គ និងថ្នាំសម្លាប់សត្វល្អិតសរីរាង្គ សម្រាប់លក់ជូនបងប្អូនប្រជាកសិករក្នុងតម្លៃ សមរម្យដែលអាចប្រើប្រាស់បានលើដំណាំគ្រប់ប្រភេទ។
ដោយកំណើនការដាំដុះដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្មស្របទៅនឹងការបម្រែបម្រួលអាកាសធាតុនិងការវិវត្តនៃបច្ចេកទេសកាន់តែទំនើបទៅលើការធ្វើកសិកម្មក្រុមហ៊ុនហ៊ុយន់បានបោះជំហានមួយកម្រិតទៀតក្នុងការបង្កើនបច្ចេកវិទ្យាលើការកែច្នៃជីសរីរាងធម្មជាតិដែលមានគុណភាពសម្រាប់បងប្អូនប្រជាកសិករយកទៅប្រើប្រាស់ទទួលបានទិន្នផលកសិផលខ្ពស់។
ជាលទ្ធផលក្រុមហ៊ុនបានបង្កើនការផលិតរបស់ខ្លួនជាបន្តបន្ទាប់ពីការផលិតជាលក្ខណៈសិប្បកម្មរហូតការ ផលិតជាសហគ្រាសធុនមធ្យមដែលមានសមត្ថភាពផលិតជីបាន ២០០ តោនក្នុងមួយថ្ងៃ។ ក្រុមហ៊ុនហ៊ុយយន់អេហ្រ្គីខលឈ័រ មានឆន្ទះខ្ពស់ចង់ឃើញបងប្អូនប្រជាកសិករប្រើប្រាស់ជីថ្នាំកសិកម្មប្រកបទៅដោយបទដ្ឋានបច្ចេកទេស ធ្វើកសិកម្មចំគោលដៅ និងទទួលបាននូវទិន្នផលខ្ពស់។យើងរួមគ្នាដើម្បីកសាងដីកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។
ក្រុមហ៊ុនហ៊ុយយន់កសិកម្មគឺជាទីទុកចិត្តសម្រាប់លោកអ្នក
កសិកម្មជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ច
ក្រុមហ៊ុនហ៊ុយយន់អេហ្រ្គីខលឈ័រ៖
- អាស័យដ្ឋាន៖ ផ្ទះលេខ ១៧៨ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
- ទូរសព្ទលេខ៖ 017 222 555

