សហគ្រាស ជេអឹមអេច ប្រមូលទិញកសិផលពីប្រជាកសិករមក​​​​កែច្នៃ​​​​​​និងផ្គត់​ផ្គង់​ទីផ្សារ​​​​ក្នុងស្រុក​​

THN2 copy

បាត់ដំបង៖ អ្នកស្រី សេង សំណាង ស្ថាបនិកសហគ្រាស ជេអឹមអេច  ស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ​​កំពុងតែ​​ប្រមូលទិញកសិផលពីប្រជាកសិករខ្មែរដែលបាន​​ដាំដុះមក​​​​កែច្នៃ​​​​​​ជា​ផលិតផលដំណីអាហារ សម្រាប់សុខភាព សម្រាប់​​ផ្គត់​ផ្គង់​ទីផ្សារ​​​​ក្នុងស្រុក​​។

ការកែច្នៃ​​ផលិតផលចេញពីកសិកម្ម​របស់​អ្នកស្រី សេង សំណាង រួម​មាន ចេកណាំវ៉ា ខ្វី ល្មៀត សាគូស ល្ងខ្មៅ ចេក សណ្តែកសៀង និងដាំដុះក្នុងស្រុកផ្សេងៗទៀត ដែលកសិករ​ដាំដុះហើយគ្មានទីផ្សារ គឺ ខាងសហគ្រាស​ នឹង​​ធានាទិញ​​​​​យកមកកែច្នៃ​​​​​​​​​​​ និងស្វែងរកទីផ្សារ។​​​​

អ្នកស្រី សេង សំណាង បាន​លើក​ឡើងថា ការបង្កើតសហគ្រាសនេះឡើង ដោយសារតែ​​ជួបបញ្ហាសុខភាពខ្លួន​ឯង​ផ្ទាល់​ឈឺក្រពះជាង១០ឆ្នាំ​ ទើបរៀនកែច្នៃកសិផលចេញជាម្សៅចេក ខ្លួនឯងមកបរិភោគ រហូតចេញលទ្ធផល ទើបឈានដល់ការ​​ពង្រីកមុខរបរនេះឡើង ​​ដើម្បីជួយអភិវឌ្ឍន៍ដំណាំកសិកម្ម​​កម្ពុជាឲ្យក្លាយជាអាហាររូបត្ថម្ភ សំរាប់សុខភាពប្រជាជន​​ ជាពិសេស​ ជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើតការងារដល់សិស្ស និស្សតិនៅតាម​​ជនបទ ។​​

សម្រាប់​ផលិតករខាងលើ​​​​បាន​រៀបរាប់ថា រយៈពេល៤ឆ្នាំនេះ ទោះបីជាសហគ្រាសអ្នកស្រី​ ជួបការលំបាកច្រើន ទម្រាំប្រជាពលរដ្ឋយើងទទួលបាន​ការគាំទ្រនោះ​​​ ។ ពីមុន​ជាសិប្បកម្មតូចមួយ ប៉ុន្តែឥឡូវនេះ បន្ទាប់ពីទទួលបានការ​​គាំទ្រពីប្រជាជនកម្ពុជាយើង​​ហើយនោះ សហគ្រាស ជេអឹមអេច ចាប់​ផ្តើម​ពង្រីកជាសហគ្រាសខ្នាតធំមកដល់​សព្វថ្ងៃនេះ ​​។

អ្នកស្រី សេង សំណាង បាន​​លើកឡើងថា ​សហគ្រាស ជេអឹមអេច ដើម្បីក្លាយជាសហគ្រាសមានស្តង់ដារនោះ គឺបាន​​ជួលអ្នកបច្ចេកទេស​មក​ពីសាកលវិទ្យាបច្ចេកវិទ្យាភ្នំពេញ ដោយទទួលបាន​ការគាំទ្រពី​​អង្គការ GIZ ក្នុងការសម្របសម្រួល​បច្ចេកទេស ទើបជំរុញ​ការកែច្នៃ​​ប្រកបដោយ​គុណភាព ហើយ​ជាពិសេស​នោះ បាន​ជួយដល់​កសិករ​ជាង៣០០រយគ្រួសារ​​នៅជនបទ​​ ដែលជាអ្នកដាំចេក ក្នុងស្រុក​ និងផលិតផលផ្សេងៗទៀត​ឲ្យមានតម្លៃបន្ថែម​​ផងដែរ​​។​

​លើសពីនេះផលិតករខាងលើ​បន្ថែមថា សព្វថ្ងៃនេះ​​មានសហគ្រាសកែច្នៃចេញពីកសិកម្ម​​មានការ​​រីកចម្រើនបានធ្វើ​ឲ្យ​​​ប្រជាពលរដ្ឋ​​អ្នកដាំដុះខ្ងី ចេក សណ្តែកខ្ញី នៅស្រុកសំឡូត​​​​​​ ស្ទើរតែពិបាករក​ផលិតផល​​នាំយកមក កែច្នៃ ដោយសារតែពីមុន​ផលិតផល​ទាំងនោះ​មិន​មានតម្លៃនោះទេ ប៉ុន្តែ​​ឥឡូវនេះ​មានតែអង្វរកសិករ​វិញឲ្យជួយដាំឲ្យច្រើនយកមកផ្គត់​ផ្គង់ដល់សហគ្រាស។​

យោងតាម​ផលិតករខាងលើ​ ​កន្លងមករាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេស​នោះ​​ខាងសហគ្រិនខ្មែរបាន​ជួយច្រើន​ដល់​​សិប្បកម្មក្នុងស្រុកលើកម្ចប់ដើមទុន​​​​​ ការវេចខ្ចប់ ម៉ាស៊ីន​កែច្នៃជាដើម​​ បាន​ធ្វើឲ្យសហគ្រាសខ្នាតតូចនិងមធ្យម​មានការរីកចម្រើន​ជាបន្តបន្ទាប់​​​​​ នឹងជម្រុញការកែច្នៃកសិផលក្នុងស្រុក​​ទៅជា​ផលិតផល​ចំណីអាហារនិងប្រើ​ប្រាស់​ប្រចាំថ្ងៃ។​

​​បន្ថែមពីនេះម្ចាស់សហគ្រាស ជេអឹមអេច បាន​​​​ស្នើសុំឲ្យ​​កសិករ​គាំទ្រផលិតផលខ្មែរឲ្យ​បាន​ច្រើនថែមទៀតជាពិសេស​​នោះ ប្រជាពលរដ្ឋ​​​ដែលមាន ដំណាំខ្ងី ខ្ចាយ ល្មៀត ចេក សណ្តែកសៀង សាគូស សូមរក្សាឬបង្កើន​ទំហំដីបន្ថែមទៀត ដោយសារតែ​​ខាង​សហគ្រាសនឹងជួយទិញ​ផលិតផល​ទាំងនេះ​​ទៅតាមតម្លៃទីផ្សារ​​មកកែច្នៃ​​​។

សូមជម្រាប់ថា អ្នកស្រី សេង សំណាង ស្ថាបនិក សហគ្រាស ជេអឹមអេច បានដាក់​តាំង​​ផលិតផលខ្លួននៅក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។

ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន។


image_2026-09-04_09-23-33
ទីផ្សារស៊ុតទានៅតែមានតម្លៃល្អ បើទោះបីចំណីសត្វឡើងថ្លៃ ខណៈតម្រូវការមាន១០លានគ្រាប់ក្នុងមួយថ្ងៃ

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋាន ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានលើកឡើងថា បច្ចុប្បន្ននេះ តម្លៃទីផ្សារស៊ុតហាក់នៅមានស្ថេរភាពល្អ បើទោះបីជាតម្លៃចំណីសត្វសម្រេចដែលកំពុងធ្វើចរាចរណ៍ក្នុងប្រទេសមានតម្លៃកើនឡើងជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែប្រជាកសិករនិងម្ចាស់កសិដ្ឋានផ្សេងៗនៅបន្តពង្រីកការចិញ្ចឹម ដើម្បីឆ្លើយតបនឹងទីផ្សារ។លោក សៀវ វិសុទ្ធ បានអះអាងទៀតថា ចំពោះតម្លៃទីផ្សារស៊ុតក្នុងស្រុកវិញ គិតត្រឹមចុងខែសីហាឆ្នាំ២០២៦និងដើមខែកញ្ញាឆ្នាំ២០២៦នេះ តម្លៃនៅតែល្អចន្លោះពី៤០០រៀទៅ៤២០រៀល ដែលកសិករលក់ចេញអាចទទួលយកបានហើយសម្តែងការត្រេកអរយ៉ាងខ្លាំងផងដែរ។ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយបានទទួលស្គាល់ថា ដោយសារតែការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការរឹតបន្តឹងការនាំចូល ធ្វើឲ្យពីតម្លៃស៊ុតងើបឡើងវិញ ហើយកសិករសព្វថ្ងៃនេះ បញ្ហាប្រឈមមួយចំនួនគឺ លើបច្ចេកទេស ការចិញ្ចឹមសត្វ ដោយសារនៅខែវស្សាជារើយៗសត្វងាយឆ្លងនិងជំងឺផ្សេងៗនៅតាមកសិដ្ឋាន ប៉ុន្តែឆ្លងកាត់ការប្រជុំបើកវគ្គបណ្តុះបណ្តាលនិងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកនោះ គឺអាចដោះស្រាយបញ្ហាខាងលើបាន។ បន្ថែមពីនេះ លោក សៀវ វិសុទ្ធ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកស៊ុតរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយការរីកចម្រើនលើការចិញ្ចឹមសត្វនេះគឺ លោកមិនភ្លេចទេ ពីការជួយជ្រោមជ្រែងដ៏សំខាន់បំផុត ពីធនាគារ ARDB ដែលបានជួយដល់កសិករឲ្យមានការរីកចម្រើន។ ដើម្បីការពារកសិករអ្នកចិញ្ចឹមសត្វក្នុងស្រុក ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍រឹតបន្តឹង និងមិនលើកទឹកចិត្តឱ្យនាំចូលស៊ុតសម្រាប់បរិភោគការលួចលាក់នាំចូលខុសច្បាប់ពីប្រទេសជិតខាង ដូចជាវៀតណាមជាដើមដែលឈ្មួញលួចរត់ពន្ធតាមព្រំដែន។ ប្រធាន សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក […]

image_2026-09-04_09-08-05
ការដាំដំឡូងមីខ្មែរថយចុះ កសិករថា មកពីបញ្ហាអាកាសធាតុ ហើយខាតទាំងចំណាយត្រូវដាំឡើងវិញ

ដោយ ឡុង សារេត ភ្នំពេញ៖ ផ្ទៃដីដាំដំឡូងមីរបស់កម្ពុជា នៅឆ្នាំ២០២៦នេះ បានធ្លាក់ចុះជាខ្លាំង ខណៈកសិករមួយចំនួននិយាយថា អាកាសធាតុញាំញីដល់ការដាំ ហើយត្រូវខាតទាំងប្រាក់កាសក្នុងការដាំឡើងវិញថែមទៀត។ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឱ្យដឹងថា ការដាំដំឡូមី នៅឆ្នាំ២០២៦នេះ មានការថយចុះប្រមាណ៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ប៉ុន្តែរំពឹងថា ផ្ទៃដីដាំដុះនឹងកើនឡើងមកវិញនៅឆ្នាំបន្ទាប់។ លោកបានឱ្យដឹងថា ទោះបីលោកមិនបានស្រាវជ្រាវឱ្យបានលម្អិតថា នៅក្នុងខេត្តណាមានចំនួនប៉ុន្មាន ប៉ុន្តែតាមរយៈការជជែកនៅក្នុងក្រុមការងារជាមួយកសិករដាំដុះដំឡូងមី លោកបានវាយតម្លៃថា ការដាំរបស់កសិករមានការថយចុះ។ ចំណែកលោក ហូយ ហេន កសិករដាំដំឡូងមីនៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅឆ្នាំ២០២៦នេះ ចាប់ផ្តើមដាំដំឡូងនៅដើមខែមិថុនា នៅលើផ្ទៃដីជិត៣០ហិកតា ប៉ុន្តែការលូតលាស់របស់ដំឡូងមីមិនបានល្អឡើយ ទាមទារឱ្យដាំឡើងវិញប្រមាណ៨០ភាគរយនៃផ្ទៃសរុប ដោយសារតែអាកាសធាតុប្រែប្រួល។ កសិករប្រកបរបរដាំដំឡូងមីអស់រយៈ១៥ឆ្នាំរូបនេះ បានឱ្យដឹងថា កសិករត្រូវការចំណាយទៅលើការដាំដុះឡើងវិញជាថ្មី ក្នុងមួយហិកតា អស់ប្រាក់ប្រមាណ៤០ម៉ឺនរៀល។ លោក ហូយ ហេន បានបន្តថា កាលពីឆ្នាំ២០២៥កន្លងទៅ លោកប្រមូលផលដំឡូងមីបានប្រមាណ៩០០តោន ហើយលក់បានថ្លៃ៥៧៥រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃដំឡូងមីកន្លងទៅនេះ បានជួយកសិករទទួលបានប្រាក់ចំណេញច្រើន និងរំពឹងថា នៅរដូវប្រមូលផលនៅឆ្នាំ២០២៦នេះ នឹងរក្សាបានតម្លៃល្អដែរ។ […]

image_2026-09-04_08-34-11
ប្រាំបីខែ ឆ្នាំ​២០២៦ កម្ពុជានាំចេញស្រូវអង្ករជិត៨០ម៉ឺនតោន គិតជាទឹកប្រាក់​ជិត៥០លានដុល្លារ

ដោយ ផាន់ អាណា ភ្នំពេញ៖ ក្នុងរយៈពេល៨ខែនៃ ឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន៧៩២ ២១២តោន​ តាមរយៈក្រុមហ៊ុននាំចេញចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣៣ ​បានបរិមាណអង្ករចំនួន២៣២ ៣១៩តោន គិតជាទឹកប្រាក់ចំនួន ១៧៥,៥៧​ លានដុល្លារ។ ការនាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន១៧៧ ៧៨៣តោន គិតជាទឹកប្រាក់ចំនួន១០៥,៣៤លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន ៣១៥ ០៨៨តោន​ គិតជាទឹកប្រាក់ចំនួន១២២,៩៣លានដុល្លារ និងទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក  តំបន់មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  នូវែលសេឡង់ បានចំនួន៦៧ ០២២តោន គិតជាទឹកប្រាក់ចំនួន៦០,៣៣លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៧,៩៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង២៤,៤០ភាគរយ អង្ករចំហុយ១,៩១ភាគរយ អង្ករសរីរាង្គ១,២៨ភាគរយ  អង្ករបាក់គ្រប់ប្រភេទ១៤,២៦ភាគរយ និងអង្ករផ្សេងៗចំនួន ០,១៩ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ៣៥៦ ៩៦៩តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧៥៣,៤១លានដុល្លារ៕​

image_2026-09-04_07-41-51
រដ្ឋាភិបាលជប៉ុន គ្រោងទិញអង្ករជាងពីរសែនតោនត្រឡប់ចូលស្តុកវិញ

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុននឹងទិញអង្ករចំនួន២១០ ០០០តោន ដែលខ្លួនបានបញ្ចេញកាលពីឆ្នាំ២០២៥ ត្រឡប់ចូលស្តុកវិញ បន្ទាប់ពីការផ្គត់ផ្គង់អង្ករនាពេលនេះ បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។ កាលពីឆ្នាំ២០២៥ នៅពេលតម្លៃអង្ករជប៉ុនឡើងថ្លៃខ្លាំងពេក រដ្ឋាភិបាលបានបង្ខំចិត្តបញ្ចេញអង្ករសរុប៥៩០ ០០០តោន ពីស្តុកបម្រុងរបស់ខ្លួន ដែលត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន មានអង្ករនៅសល់ក្នុងស្តុកប្រមាណ៣២០ ០០០តោន ដែលទាបជាងបរិមាណកំណត់ស្តុកទុកចំនួន១លានតោន។ ដូច្នេះ ការទិញអង្ករត្រឡប់ចូលស្តុកវិញតាមផែនការនេះ នឹងធ្វើឱ្យបរិមាណអង្ករក្នុងស្តុកទុកកើនឡើងដល់ប្រមាណ៧៤០ ០០០តោន។ តម្លៃអង្ករជប៉ុនបានធ្លាក់ចុះ ដោយសារមានអង្ករច្រើនឡើងនៅលើទីផ្សារ។ ទន្ទឹមនឹងនេះដែរ កសិករមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ដ៏សម្បូរហូរហៀរអាចនាំឱ្យតម្លៃអង្ករធ្លាក់ចុះទាបពេក។ រដ្ឋមន្ត្រីកសិកម្ម លោក ណូរីកាហ្ស៊ុ ស៊ុយហ្សូគី (Norikazu Suzuki) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានបញ្ជាក់ហើយថា ការផ្គត់ផ្គង់នឹងមានច្រើនជាងតម្រូវការ» ហើយគេរំពឹងថា នឹងទទួលបានទិ្នផលស្រូវល្អនៅរដូវប្រមូលផលឆ្នាំនេះ។ ផែនការទិញអង្ករត្រឡប់ចូលស្តុកវិញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះតម្លៃអង្ករខ្លាំងពេក ព្រមទាំងកាត់បន្ថយបន្ទុកលើគ្រួសារប្រជាជនជប៉ុន ចំពោះការឡើងថ្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ការប្រើប្រាស់អង្ករក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលពេញមួយឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារតម្លៃអង្ករផលិតក្នុងស្រុកបានហក់ឡើងដោយសារជួបបញ្ហាខ្វះអង្ករយ៉ាងច្រើនពេក នៅក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ទិន្នផលស្រូវឆ្នាំ២០២៥ […]

កាលវិភាគផ្សព្វផ្សាយ