មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពតម្លៃស្រូវកសិករលក់លើទីផ្សារ

THN2 copy

 

ភ្នំពេញ៖ យោងតាម​ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ​តម្លៃស្រូវរាយការណ៍ដោយមន្រ្តីកសិកម្មឃុំនៅថ្ងៃទី 17 វិច្ឆិកា 2024 នៅបណ្តាឃុំនិងខេត្តមួយចំនួនជាទូទៅតម្លៃស្រូវរាងល្អជាងថ្ងៃ 16 វិច្ឆិកា 2024 ។ជាក់ស្តែង តម្លៃស្រូវនៅឃុំស្ពានត្នោត ស្រុកជីក្រែង​ ខេត្តសៀមរាប ស្រូវផ្ការំដួលមិនសុទ្ធ 1250៛/គក ស្រូវផ្ការំដួលសុទ្ធល្អ តម្លៃពី1280៛-1320៛ អាស្រ័យ​លើស្ថានភាពស្រូវធៀបនឹងថ្ងៃទី16 តម្លៃស្រូវរំដួលកើនឡើង20៛ក្នុង1គីឡូក្រាម។​

ចំណែក តម្លៃស្រូវនៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រូវផ្ការំដួល 1315៛ (ស្រូវល្អ) តម្លៃស្រូវនៅឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់  ស្រូវផ្ការំដួល 1280៛/គក ស្រូវក្រសាំងទាប 980៛/គក

ធៀបនឹងថ្ងៃទី ១៦ វិច្ឆិកា ២០២៤ តម្លៃកើនឡើងមួយលេខទាំងផ្ការំដួល និងក្រសាំងទាប។​

តម្លៃស្រូវ(សើម)ក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្រង៉ែ = ១០៧០៛/kg- OM 5451 = ១០៣០៛/kg- ផ្កាម្លិះ និងផ្ការំដួល = ១២៧០៛/kg។ចំពោះ តម្លៃស្រូវសើម នៅឃុំស្រែសង្គម និង ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី តម្លៃស្រូវ OM5451 1040រៀល ពូជចម្រុះ950រៀល(ចំនួនច្រើន)។

សម្រាប់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម មួយគីឡូស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ ចុះហេតុអ្វីបានជាអ្នកខ្លះថាត្រឹមតែ៩០០៛ ហើយខ្លះទៀតបែរជាថារហូតដល់ ១៣០០៛? យើងមិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូបឬស្រូវផ្ការំដួលបានទៅទៀត។

ប្រភេទស្រូវអង្ករស-បាយរឹង ដូចជាស្រូវនាងអំ នាងអុក ឬក្រសាំងទាប ជាធម្មតា ថ្លៃតែងស្ថិតក្នុងរង្វង់៩០០៛ជារៀងរាល់ឆ្នាំទៅហើយ វាមិនចម្លែកទេ ព្រោះមានថ្លៃដើមទាប មិនចំណាយច្រើនដូចពូជស្រូវផ្សេងឡើយ។ ឯកឧត្តមបាន​បញ្ជាក់ថា ខ្ញុំដឹងច្បាស់ព្រោះខ្ញុំបានដឹកនាំចងក្រងសហគមន៍កសិកម្មទំនើបស្រូវនាងអំដោយផ្ទាល់ ហើយកសិករសមាជិកសប្បាយចិត្តខ្លាំងណាស់ ដែលលក់បានក្នុងតម្លៃ៩៥០៛/គីឡូ។

នៅមានកត្តាផ្សេងៗទៀត ដែលតែងត្រូវបានយកមកធ្វើឱ្យមានការយល់ច្រលំ ដូចជាស្រូវដែលមានគុណភាពក្រោមស្តង់ដា ឬស្រូវលក់ក្នុងបរិមាណតិចតួចនៅតំបន់ដែលមានទីតាំងដាច់ស្រយាលជាដើម។ អ្នកដែលបំផុសថា បើថ្លៃស្រូវទាបជាង១០០០៛ ទូរស័ព្ទទៅលេខ1289 មានចេតនាធ្វើឱ្យមានការយល់ច្រលំ ច្រើនជាងចង់ផ្តល់ព័ត៌មានពិតជួយដល់កសិករយើង។

ថ្លៃស្រូវឆ្នាំ២០២៣គឺជាករណីពិសេសមួយ ដែលឥណ្ឌាបិទការនាំចេញអង្ករ និងធ្វើឱ្យថ្លៃស្រូវហក់ឡើង២០%-៣០%ភ្លាមៗ។ ការវិលទៅរកប្រក្រតីភាពនៃថ្លៃស្រូវក្នុងឆ្នាំនេះមិនបានធ្វើឱ្យកសិករខ្មែរខាតបង់នោះទេ ហើយតាមពិតទៅ ថ្លៃស្រូវឆ្នាំ២០២៤ ល្អជាងថ្លៃកាលពីឆ្នាំ២០២០ ២០២១ និង២០២២ ទៅទៀតផង។

មន្រ្តីកសិកម្មឃុំនៅតាមមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលជូនបងប្អូនកសិករយើងលើបញ្ហាទីផ្សារនិងតម្លៃស្រូវ ហើយប្រសិនបើនៅមានចម្ងល់អ្វីពាក់ព័ន្ធនឹងចំណុចទាំងនេះ អាចទំនាក់ទំនងសុំព័តមានបន្ថែមពីលេខទូរស័ព្ទ១២៨៩បាន។

សូមបញ្ជាក់ថា ថ្លៃនេះគឺជាថ្លៃមធ្យមនៃស្រូវសើម ចុះទិញផ្ទាល់ដល់ទីវាល និងមានគុណភាពស្តង់ដា។ ជាក់ស្តែងអាចមានទាបជាងនេះ ឬខ្ពស់ជាងនេះបន្តិចបន្តួច ចំណែកឯថ្លៃស្រូវមានគុណភាពអន់គឺជារឿងដាច់ដោយឡែក។ មានចម្ងល់ អាចទំនាក់ទំនងសួរព័ត៌មានបន្ថែមទៅលេខ ១២៨៩ បាន។

 


photo_2025-08-03_17-28-13
ម្ចាស់កសិដ្ឋានខ្មែររីករាយប្រាប់កសិករ​ពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សា

ដោយ អៀវ ឈាងនី ភ្នំពេញ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរំលឹកប្រាប់ដល់កសិករ​ពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ ជាពិសេស​ ការរៀបចំវ៉ាក់សាំងការពារជំងឺ​​ផ្តាសសាយបក្សី វ៉ាក់សាំងអាសន្នរោគ និងវ៉ាក់សាំងជំងឺប៉េស ដែលជាប្រភពជំងឺឆ្លងផងដែរ។​​ លោក សៀវ វិសុទ្ធ  បានពន្យល់ថា នៅឆ្នាំ២០២៦នេះ លោកមានវិធានការការពារមុនកុំឲ្យសត្វងាប់ ​និងឈឺ ដែលកសិករមិនត្រូវពឹងលើមន្រ្តីបសុពេទ្យទាំងស្រុងនោះទេ ត្រូវមានផ្នែកការសង្រ្គោះបឋមខ្លះ ហើយតាមដានសត្វចិញ្ចឹមឲ្យទៀងទាត់ជាប្រចាំ ទើបមិនមានហានិភ័យកើតឡើងចំពោះសត្វចិញ្ចឹម ជាពិសេសសត្វទាតែម្តង​។ លោកបាន​​ពន្យល់ថា តាមបទពិសោធន៍លោក​បាន​​ដានសុខភាពសត្វ និងផ្តោតលើការប្រើ​ប្រាស់​វ៉ាក់សាំងឲ្យបាន​​ត្រឹមត្រូវលើសត្វទា គឺជាការងារសំខាន់​បំផុត។​ ជាក់ស្តែងកសិដ្ឋានលោក​​​ស្ទីរតែគ្មានទាងាប់​ ដោយសារតែមានពេទ្យសត្វប្រចាំការថែទាំសត្វទាជានិច្ច ដូចជាការប្រើ​ប្រាស់ចំណី និងការដាក់ចំណីឲ្យមានត្រឹមត្រូវ និងមានអនាម័យល្អផងដែរ។​​​​ ម្ចាស់កសិដ្ឋានខាងលើបានបញ្ជាក់ដែរថា ដំបូងឡើយលោកគ្រាន់តែជាអាជីវករលក់ពងទារាជធានីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញថា កសិករចិញ្ចឹមទាយកពងពីមួយឆ្នាំទៅមួយឆ្នាំតែងតែជួប​បញ្ហាប្រឈមរឿងតម្លៃ ​និងខ្វះខាតក្នុងការផ្គត់ផ្គង់មកកាន់ទីផ្សារ ទើបលោកសម្រេចចិត្តសាកល្បងបើកដំណើរកសិដ្ឋានចិញ្ចឹមទាយកពងចំនួនពីរទីតាំងនេះឡើង។ បន្ថែមពីនេះ លោក សៀវ វិសុទ្ធ  បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកពងរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយ​ការរីកចម្រើន​លើការចិញ្ចឹមសត្វនេះ​​ គឺមិន​ភ្លេចទេពីការជួយជ្រោមជ្រែងដ៏សំខាន់​បំផុត ពីធនាគារ ARDBជួយដល់កសិករ​ឲ្យ​មានការរីកចម្រើន​។ កម្លាំងការប្រើប្រាស់ស៊ុតក្នុងប្រទេស​​​កម្ពុជា បច្ចុប្បន្នក្នុងរង្វង់ចំនួន​៩លាន […]

farmers_harvest_a_yield_of_cashew_nuts_in_mondulkiri_provinces_keo_seima_district._usaid_morodok_baitang-7azfbhqg8ad3p1oeedcjm1uiod0dehxpuzvlo5l8hfk
ទិដ្ឋភាពទូទៅនៃទីផ្សារគ្រាប់ស្វាយចន្ទី នៅលើពិភពលោក

អន្តរជាតិ៖ ក្នុងរយៈពេលជិត១០ឆ្នាំ ទំហំទីផ្សារគ្រាប់ស្វាយចន្ទីនៅលើសកលលោក ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃជាទឹកប្រាក់សរុបចំនួន៨ ៩០៦,២៣លានដុល្លារ ក្នុងឆ្នាំ២០២៥ និងកើនដល់ទឹកប្រាក់១៣ ៧១៤,៨៨លានដុល្លារ  នៅឆ្នាំ២០៣៤ ចំណែកអត្រាកំណើនប្រចាំឆ្នាំមាន៥,៥៤ភាគរយ។ យោងតាមគេហទំព័ររបាយការណ៍ទីផ្សារពិភពលោក (Market Reports World) ស្តីពីនិន្នាការតម្រូវការគ្រាប់ស្វាយចន្ទី​ ឆ្នាំ២០៣៤ ចេញផ្សាយនៅដើមខែកុម្ភៈ​ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ទីផ្សារគ្រាប់ស្វាយចន្ទីឆៅសរុបនៅលើពិភពលោកមានបរិមាណប្រមាណ៣ ៩៣៤ ៨៣៩តោន ក្នុងឆ្នាំ២០២៣ ដោយប្រទេសកូតឌីវ័រ ឈានមុខគេ ដោយទទួលបានទិន្នផលចំនួន១ ០៤៤ ៤៥០តោន ប្រទេសឥណ្ឌាមានចំនួន៧៨២ ០០០តោន និងប្រទេសវៀតណាម មានចំនួន៣៤៧ ៦៣៥តោន។ នៅឆ្នាំ២០២៤ ប្រទេសវៀតណាម បាននាំចេញគ្រាប់ស្វាយចន្ទីចំនួន៧៣០ ០០០តោន ដែលស្មើនឹងជាង៨០ភាគរយនៃការនាំចេញគ្រាប់ស្វាយចន្ទីនៅទូទាំងពិភពលោក។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៤ វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់សហរដ្ឋអាម៉េរិកចំនួន១៧៩ ៤៨០តោន និង១១៧ ៤២តោន ទៅកាន់ប្រទេសចិន។ លំហូរពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីកែច្នៃ ក្នុងឆ្នាំ២០២៣ ប្រទេសវៀតណាមមានចំនួន៤៨២ ៣៤៨តោន កូតឌីវ័រមានចំនួន១ ០២១ ២៧០តោន ឥណ្ឌាមានចំនួន៦៨ ៤៤ តោន […]

736848006_1005360325419810_4784266413270773555_n
ប្រធានសមាគមបណ្តាញកសិករតេជោលើកទឹកចិត្តដល់កសិករឱ្យមានផ្នត់គំនិតចិញ្ចឹមគោ ដើម្បីធ្វើពាណិជ្ជកម្ម

ដោយ ឡុង សារេត ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញការលើកទឹកចិត្តដល់កសិករ ដែលប្រកបមុខរបរចិញ្ចឹមគោ តាមបែបសមាជីវោ ឬតាមបែបបុរាណ ឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតងាកមកចិញ្ចឹមគោធ្វើពាណិជ្ជកម្ម ដើម្បីបានប្រាក់ចំណេញ ជួយឱ្យគ្រួសារមានជីវភាពល្អប្រសើរ។ ថ្លៃងនៅក្នុងសិក្ខាសាលា “បទបង្ហាញ ស្តីពីកម្មវិធីត្រីភាគី ការចិញ្ចឹមគោក្រោមឥណទានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា ”កាលពីថ្មីៗនេះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការជួបជុំជាមួយអ្នកចិញ្ចឹមគោ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃនេះ គឺការពិភាក្សាអំពីការចិញ្ចឹមគោ ដើម្បីធ្វើពាណិជ្ជកម្ម , ចិញ្ចឹមគោ ដើម្បីរកបានផលចំំណេញ, ចិញ្ចឹមគោ ដើម្បីឱ្យជីវភាពរស់នៅមានភាពងាយស្រួល និងល្អជាងមុន។ លោកបណ្ឌិតបន្តទៀតថា អ្នកចូលរួមត្រូវមានគំនិតចិញ្ចឹមគោដើម្បីធ្វើពាណិជ្ជកម្ម មិនត្រូវចិញ្ចឹមគោដូចសម័យពីដើមទៀតទេ។ ចិញ្ចឹមគោ ដើម្បីលក់សាច់ ដែលមានគុណភាព ព្រោះប្រជាពលរដ្ឋក្នុងស្រុកសព្វថ្ងៃ មានជីវភាពល្អប្រសើរជាងមុន ទាមទារការបរិភោគសាច់គោមានគុណភាព ហើយឆ្ងាញ់។ ដូច្នេះ ត្រូវចិញ្ចឹមគោ ដើម្បីលក់យកសាច់ ដែលមានគុណភាព ត្រូវតាមតម្រូវការទីផ្សារ ឬត្រូវតាមអ្នកបរិភោគ […]

4010879
កសិកម្មតៃវ៉ាន់ខាតបង់ជិតមួយលានដុល្លារ ដោយសារព្យុះប៉ាវី

តៃប៉ិ៖ ក្រសួងកសិកម្មតៃវ៉ាន់ បានបញ្ចេញរបាយការណ៍វាយតម្លៃប៉ាន់ប្រមាណថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ វិស័យកសិកម្មរបស់ខ្លួនបានរងការខាតបង់ទឹកប្រាក់សរុបប្រមាណ៧០៦ ០០០ដុល្លារ ក្រោយពីការវាយប្រហារដោយព្យុះប៉ាវី (Bavi)។ នៅក្នុងរបាយការណ៍ដដែល បានបង្ហាញថា ខេត្តម៉ៅលី (Miaoli) គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានទំហំខូចខាតគិតជាទឹកប្រាក់រហូតដល់១៥ ៧២លានដុល្លារ ពោលគឺស្មើនឹង៦៩ភាគរយនៃផលប៉ះពាល់សរុបទូទាំងប្រទេស។ ក្រៅពីនេះ តំបន់មួយចំនួនទៀតដូចជា ទីក្រុងតៃប៉ិថ្មី ខេត្តស៊ិនឈូ (Hsinchu) ដែលល្បីខាងបច្ចេកវិទ្យា ទីក្រុងតៃជុង (Taichung) ដែលជាទីក្រុងធំបំផុតលំដាប់ទី២ របស់កោះតៃវ៉ាន់ ស្ថិតនៅភាគកណ្តាល ឈៀងខាងលិច ជាប់នឹងខេត្តម៉ៅលី និងទីក្រុងថៅយួន (Taoyuan)  ដែលជាទីក្រុងឧស្សាហកម្មដ៏សំខាន់មួយនៅភាគខាងជើង សម្បូរដោយផ្ទះកញ្ចក់ប្លាស្ទិកសម្រាប់ដាំដំណាំ  ក៏បានរាយការណ៍ពីការខាតបង់ផងដែរ។​ បើគិតលើការខូចខាតផ្នែកដំណាំវិញ មានទំហំទឹកប្រាក់រហូតដល់៦៣២ ៣៥៧ដុល្លារ ដោយក្នុងនោះ ផ្លែទន្លាប់ រងការខាតបង់ខ្ពស់ជាងគេ ក្នុងទឹកប្រាក់ប្រហែល៣៩០ ៣៤៥ដុល្លារ បន្ទាប់មក គឺផ្លែពុទ្រា ដំណាំស្រូវដើមរដូវ ផ្លែម្រះ និងប៉េងប៉ោះ។ យោងតាមទិន្នន័យ ដីស្រែចម្ការចំនួន២២៦ហិកតា ត្រូវបានបំផ្លាញ ក្នុងនោះមានផ្ទៃដីប្រហែល៥០ហិកតា ដែលជិតដល់ពេលប្រមូលផលទៅហើយ ប៉ុន្តែត្រូវខូចខាតទាំងស្រុង។ […]

កាលវិភាគផ្សព្វផ្សាយ