សហគមន៍នេសាទ​​ត្រពាំងសង្កែចាប់ផ្តើមចិញ្ចឹមត្រីឆ្ពុង ព្រោះទទួលបាន​​​ប្រាក់ចំណូលខ្ពស់ជាងរបរ​​នេសាទ

thn2 copy

 

ខេត្តកំពត៖ ក្រុមប្រជានេសាទនៃសមាជិកសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កេះឃុំត្រពាំងសង្កែ ស្រុកទឹកឈូខេត្តកំពតបានងាកមកចាប់ផ្តើមធ្វើការចិញ្ចឹមត្រីឆ្ពុងនៅក្នុងបែរជាបណ្តើរៗ ហើយដោយទទួល​​បានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារជាងធ្វើការនេសាទ។​​

លោក ស៊ីម ហ៊ីម ប្រធានសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ បានឱ្យដឹងថា ក្រុមប្រជានេសាទដែលជាសមាជិកសហគមន៍ត្រពាំងសង្កែបានងាកមកចិញ្ចឹមត្រីឆ្ពុងក្នុងបែរនេះ នៅដើមឆ្នំាំ២០០៣រហូតមកដល់សព្វថ្ងៃនេះ បានចំនួន៩គ្រួសារ នៅក្នុងមួយគ្រួសារចិញ្ចឹមត្រីចំនួន៣បែរ ហើយទើបប្រមូលផលត្រីបានមួយលើក ទទួលបានប្រាក់ចំណូលពី៥ទៅ៦លានរៀលក្នុងមួយគ្រួសារ។

លោកលើកឡើងថា ការចិញ្ចឹមត្រីឆ្ពុងកាលលើកដំបូងៗ ក្រុមប្រជានេសាទម្នាក់ៗមិនហ៊ានចិញ្ចឹមត្រីនោះទេ ព្រោះខ្លាចខាតបង់ប្រាក់ដោយសារគ្មានបទពិសោធន៍ ប៉ុន្តែនៅពេលបានឃើញអ្នកចិញ្ចឹមត្រីទាំង៩គ្រួសារបានផលចំណេញច្រើន ឥឡូវនេះ បែរមកដណ្តើមគ្នាចិញ្ចឹមត្រីដែរ ហើយនៅថ្ងៃអនាគតអ្នកនេសាទនៅតំបន់នឹងពង្រីកការចិញ្ចឹមត្រីក្នុងបែថែមទៀត ព្រោះការនេសាទវាប្រឈមនឹងបញ្ហាច្រើន នៅពេលដែលអាកាសធាតុមានការប្រែប្រួល។

ទាក់ទងនិងការចិញ្ចឹមត្រីឆ្ពុងនៅក្នុងបែរនៅឃុំត្រពាំងសង្កែ បើយោងតាមប្រធានសហគមន៍ ខាងលើ គ្រោងពង្រីកអ្នកចិញ្ចឹមត្រីជូនដល់ប្រជានេសាទនៅក្នុងជំហានទី១មានចំនួន១០០គ្រួសារ តែពេលនេះទើបបានចំនួន៩គ្រួសារ នៅខែធ្នូខាងមុខនឹងថែម១០គ្រួសារឬស្មើ៣០០បែរទៀត។លើសពីនេះនៅឆ្នំាំ២០២៥ខាងមុនសហគមន៍ត្រៀមឱ្យអ្នកនេសាទក្នុងតំបន់របស់ខ្លួនធ្វើការចិញ្ចឹមត្រីឆ្ពុងក្នុងបែរ១០០គ្រួសារផ្សេងទៀតផងដែរ។

លោក ស៊ីម ហ៊ីម បានគូសបញ្ជាក់ថា “កាលពីមុនមកអ្នកនេសាទនៅក្នុងតំបន់ ពួកគាត់ពឹងផ្អែកជាចម្បងទៅលើមុខរបរនេសាទតាមបែបប្រពៃណីពីដូនតា ប៉ុន្តែមកដល់ឥឡូវនេះគាត់បានផ្អាកការនេសាទ យកការចិញ្ចឹមត្រីធ្វើជាមុខរបរចម្បងប្រចំាំគ្រួសារវិញ តែមុខរបរមួយនេះនូវជួបបញ្ហាប្រឈមជាមួយទីផ្សារនៅក្នុងរដូវវស្សា មិនសូវមានអ្នកកំម្ម៉ង់ទិញ ដូចនៅរដូវប្រាំង។តែទោះជាបែបនេះក្តី ខ្ញុំកំពុងព្យាយាម ទាក់ទងនិងជាមួយខាងសហគ្រិន សមាគម ក៏ដូចជាខាងសណ្ឋាគារក្នុងស្រុកដែលប្រមូលទិញត្រីឆ្ពុង”។

នៅថ្ងៃអនាគតក្រុមប្រជានេសាទដែលចាប់យកការចិញ្ចឹមត្រីឆ្ពុងធ្វើជាមុខរបរចម្បងប្រចាំគ្រួសារ លោកមានសុទិដ្ឋិនិយមថា ជីវភាពរបស់អ្នកចិញ្ចឹមត្រីក្នុងបែមានជីវភាពប្រសើរជាងអ្នកនេសាទ ដោយសារអ្នកនេសាទ ពេលខ្លះទៅនេសាទបានប្រាក់ត្រឹមស្មើថ្លៃដើម ហើយពេលខ្លះក្នុង១សប្តាហ៍ចេញមិនអាចទៅនេសាទមិនបានទៀតផង។ ប៉ុន្តែសម្រាប់អ្នកចិញ្ចឹមត្រីវិញ មានឱកាសទទួលបានចំណូលថេដល់ពេលប្រមូលផលចូលមកដល់។

លោកបានបញ្ជាក់ថា “ប្រជានេសាទ នៅក្នុងឃុំត្រពាំងសង្កែ ដែលប្រកបមុខរបរនេសាទជាប្រចាំ មានប្រហែល៨០គ្រួសារ ហើយពលរដ្ឋដែលធ្វើការនេសាទមិនជាក់លាក់មានប្រហែល៣០០គ្រួសារ”។

បើតាមលោក ស៊ីម ហ៊ីម រំលឹកថា សហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ បានបង្កើតឡើងនៅឆ្នាំ២០០៩ មានគោលបំណងចូលរួមទប់ស្កាត់ការទន្ទ្រានយកដីកោងកាងជារបស់រដ្ឋធ្វើជាកម្មសិទ្ធពីជនខិលខូចមួយចំនួនលុបព្រៃកោងកាងធ្វើឱ្យបាត់បង់ដែននេសាទ បាត់បង់ជីវចម្រុះ ក៏ដូចជាបាត់បង់មុខរបរអ្នកនេសាទ ជាហេតុនាំឱ្យអ្នកនេសាទធ្វើការចំណាកស្រុកទៅធ្វើជាកម្មករខុសច្បាប់ នៅប្រទេសថៃ នៅម៉ាឡេ និងនៅឥណ្ឌូនេស៊ី៕​​

 


fn-2026-01-13-09-19-43-762
វិស័យឯកជនស្នើឱ្យមានការរៀបចំគោលនយោបាយស្តីពីកៅស៊ូ ដើម្បីគាំទ្រ និងអភិវឌ្ឍទៅអនាគត

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ស្របពេលបច្ចុប្បន្នគោលនយោបាយស្តីពីស្រូវអង្ករ ស្វាយចន្ទី និងដំឡូងមីជាដើម កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កសិករនោះ វិស័យឯកជន ក៏ចង់ឱ្យមានគោលនយោបាយស្តីពីកៅស៊ូផងដែរ ដើម្បីគាំទ្រវិស័យនេះឱ្យកាន់តែល្អទៅអនាគត ខណៈគោលនយោបាយស្តីពីវិស័យកសិកម្ម បានរួមចំណែកដល់ការជំរុញផលិតកម្មកសិកម្ម លើកកម្ពស់ជីវភាពកសិករ ធានាសន្តិសុខស្បៀង និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃនេះថា បច្ចុប្បន្ន កម្ពុជាមានតែគោលនយោបាយ ស្តីពីស្រូវអង្ករ និងស្វាយចន្ទីជាដើម ហើយអាចមានគោលនយោបាយស្តីពីផ្លែស្វាយផងដែរ ប៉ុន្តែគោលនយោបាយ ស្តីពីកៅស៊ូមិនទាន់មាននៅឡើយទេ ដូច្នេះ អ្នកឧកញ៉ាចង់ឱ្យមានគោលនយោបាយស្តីពីកៅស៊ូ ដើម្បីគាំទ្រវិស័យនេះទៅអនាគត។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា “សព្វថ្ងៃយើងមានឧស្សាហកម្មកែច្នៃសំបកកង់រថយន្តជិត១០ក្រុមហ៊ុន ដែលមិនត្រឹមតែផលិតកៅស៊ូកង់ឡានប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលិតបិរក្ខា និងឧបករណ៍ជាច្រើនពីកៅស៊ូ ដូច្នេះ ខ្ញុំគិតថា ដោយសារយើងមានទីផ្សារក្នុងស្រុក គួបផ្សំនិងទីផ្សារនាំចេញ ដែលធ្វើឱ្យការកែច្នៃកៅស៊ូបង្កក ឥឡូវយើងចាប់ផ្តើមឱ្យមានការកែច្នៃកៅស៊ូទឹក កៅស៊ូរាវ ហៅថា ឡាកតិច ជាផលិតផលពាក់កណ្តាលសម្រេចដូចគ្នាទេ ប៉ុន្តែយើងផលិតបានដូចជា ស្រោមដៃ ស្រោមអនាម័យ ឬកៅស៊ូសារធាតុល្អ ដែលអាចបម្រើឱ្យវិស័យឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ដូច្នេះ […]

D3di1ut11riVdiwugOao
ក្រសួងកសិកម្មវៀតណាមបញ្ជាឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីជំរុញការនាំចេញផ្លែទុរេន

ហូជីមិញ៖ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនចាត់វិធានការជាបន្ទាន់ ដើម្បីគាំទ្រដល់ការនាំចេញផ្លែទុរេន ចំពេលមានការរំខានបណ្តាលមកពីឧបសគ្គនៃការធ្វើតេស្ត និងតម្រូវការលក្ខខណ្ឌរបស់ទីផ្សារនាំចូលកាន់តែតឹងរ៉ឹង។ ក្រសួងបាននិយាយថា ការលំបាកនេះបានប៉ះពាល់ដោយផ្ទាល់ដល់ការប្រើប្រាស់ផលិតផល ប្រាក់ចំណូល និងអាជីវកម្មរបស់កសិករ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក វ៉ូ វ៉ាន់ហ៊ុង (Vo Van Hung) បានប្រាប់ឱ្យអាជ្ញាធរខេត្ត ក្រុង សហការឱ្យបានជិតស្និទ្ធជាមួយម្ចាស់អាជីវកម្ម និងសហគមន៍ ដើម្បីគាំទ្រការលក់ ការតភ្ជាប់ទីផ្សារ និងដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ទាក់ទងនឹងផលិតកម្ម ការប្រមូលផល ការកែច្នៃ ការវេចខ្ចប់ និងការដឹកជញ្ជូន។ ចំណែកអាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យតំបន់ដាំដុះ និងកន្លែងវេចខ្ចប់ ដើម្បីធានាបាននូវការអនុលោមតាមលេខកូដតំបន់ដាំដុះ ច្បាប់តាមដាន និងស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដែលត្រូវការដោយទីផ្សារនាំចូល។ រីឯកន្លែងធ្វើតេស្តត្រូវបន្ថែមបុគ្គលិក ឧបករណ៍ និងបង្កើនសមត្ថភាពធ្វើប្រតិបត្តិការ ដើម្បីពន្លឿននីតិវិធីសម្រាប់ផ្លែទុរេន និងផលិតផលកសិកម្មផ្សេងទៀត និងការពារការកកស្ទះយូរ។ លោកអនុរដ្ឋមន្ត្រីបានស្នើសុំមជ្ឈមណ្ឌលធ្វើតេស្ត ដើម្បីបង្កើនធនធានឱ្យបានច្រើន និងរៀបចំកាលវិភាគការងារដែលអាចបត់បែនបាន រួមទាំងបន្ថែមម៉ោងធ្វើការនៅពេលចាំបាច់ ដើម្បីកាត់បន្ថយពេលវេលាធ្វើតេស្ត ដោយធានាបាននូវភាពត្រឹមត្រូវ។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាននិយាយថា នីតិវិធីនៃការធ្វើតេស្ត ពេលវេលា និងការចំណាយត្រូវតែមានតម្លាភាព […]

farm4
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កសិករមិនចាំបាច់មានទ្រព្យបញ្ចាំ ក៏អាចខ្ចីលុយទៅពង្រីកអាជីកម្មបានដែរ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឆ្លើយតបទៅនឹងក្តីកង្វល់ និងកង្វះខាតទុនពង្រីកអាជីវកម្មរបស់កសិករនៅក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា កសិករអាចស្វែងរកកម្ចីពីធនាគាររបស់រដ្ឋ ដែលមានអត្រាកាប្រាក់ទាប និងធនាគារដែលជាដៃគូរបស់ក្រសួងយកទៅពង្រីកអាជីកម្មរបស់ខ្លួនដោយងាយស្រួល បើទោះជាកសិកររូបនោះគ្មានទ្រព្យបញ្ចាំក៏ដោយ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ បានថ្លែងថា បច្ចុប្បន្ននេះ កសិករនៅក្នុងប្រទេសកម្ពុជាភាគច្រើន គឺខ្វះទុនក្នុងការពង្រីកអាជីវកម្មកសិកម្មរបស់ខ្លួន។ ដូច្នេះ កសិករអាចស្វែងរកទុនពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) និងធនាគារ SMEs ដែលបានមានអត្រាការប្រាក់ទាប ដើម្បីយកទៅពង្រីកអាជីវកម្មបាន។ លោកជំទាវបានបន្ថែមថា មួយវិញទៀត បើទោះបីជាកសិករមិនមានទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចី ឱ្យតែមានអាជីកម្ម ដែលទទួលស្គាល់ និងចុះបញ្ជីអាជីកម្មជាមួយក្រសួងពាណិជ្ជកម្ម គឺអាចខ្ចីកម្ចីបាន គឺតាមរយៈការដឹងលឺ និងកិច្ចសន្យាពីក្រសួងដោយយកចំណូលអាជីកម្មមកសងទៅធនាគារវិញ ក្រោយពេលប្រមូលផល។ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយ និងកម្មវិធីជាច្រើន ដើម្បីជួយកសិករដែលខ្វះខាតទុនក្នុងការពង្រីកអាជីវកម្មកសិកម្ម និងបង្កើនផលិតភាព។ វិធានការទាំងនេះរួមមានការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប ការគាំទ្របច្ចេកទេស ការអភិវឌ្ឍទីផ្សារ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជាដល់កសិករខ្វះទុន មិនត្រឹមតែផ្តោតលើការផ្តល់កម្ចីប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងបច្ចេកទេស ទីផ្សារ ជំនួយបន្ទាន់ […]

image_2026-05-11_07-28-22
ហ្វីលីពីនចង់ឱ្យជប៉ុនបញ្ចុះពន្ធលើការនាំចេញផ្លែចេករបស់ខ្លួននៅទាបដូចកម្ពុជា​ និងវៀតណាម

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនកំពុងស្វែងរកការបញ្ចុះពន្ធឱ្យនៅទាបលើការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន នៅក្នុងការពិភាក្សាផ្នែកពាណិជ្ជកម្មកសិកម្មរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានលើកឡើងថា បញ្ហានេះនឹងក្លាយជាប្រធានបទមួយក្នុងកិច្ចពិភាក្សា នាអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វេឌីណាន ម៉ាកូស (Ferdinand Marcos) ទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ។ ការពិភាក្សាអំពីពន្ធគយនេះ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងជប៉ុន និងហ្វីលីពីន ដែលជប៉ុនអនុវត្តពន្ធគយត្រឹមប្រាំបីភាគរយលើចេករបស់ហ្វីលីពីន ដោយគិតចាប់ពីខែតុលា ដល់ខែមីនា និង១៨ភាគរយ គិតពីខែមេសា ដល់ខែកញ្ញា។ ក្រសួងកសិកម្មបានប្រកាសថា ចេកហ្វីលីពីនបន្តកាន់កាប់ចំណែកដ៏ធំនៃទីផ្សារក្នុងប្រទេសជប៉ុន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងអាចកើនឡើងនៅពេលហ្វីលីពីនទទួលបានអត្រាពន្ធទាប ដើម្បីបន្តពង្រីកការនាំចេញផ្លែចេកទៅកាន់ប្រទេសជប៉ុន។ ទន្ទឹមនឹងការពិភាក្សាអំពីអត្រាពន្ធគយ ប្រទេសហ្វីលីពីន និងជប៉ុន ក៏កំពុងធ្វើវិសោធនកម្មលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មផងដែរ។ ការផ្លាស់ប្តូរដែលត្រូវបានស្នើឡើង រួមមាន ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជលផល កសិកម្មឆ្លាតវៃ ប្រព័ន្ធឌីជីថល កសិកម្មច្បាស់លាស់ និងផលិតកម្មជី។ កិច្ចព្រមព្រៀង ដែលត្រូវបានកែសម្រួលនេះ ក៏ត្រូវបានគេរំពឹងថា នឹងបង្កើតគណៈកម្មការចម្រុះមួយ […]

កាលវិភាគផ្សព្វផ្សាយ