សុវត្ថិភាពចំណីអាហារ​​កម្ពុជាចាប់​ផ្តើមទទួលស្គាល់ពីអន្តរជាតិនូវកម្រិតគុណភាពនិងស្ដង់ដារសម្រាប់​​លក់លើទីផ្សារ​​

 

ភ្នំពេញ៖ តាមរយៈការផ្តល់ជំនួយបច្ចេកទេសរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ ប្រព័ន្ធ គ្រប់គ្រង គុណភាព មន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើការពិនិត្យគុណភាពក្នុងការលក់លើទីផ្សារទាំងក្នុង និងក្រៅប្រទេស។

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះបង្ហាញថា​​ តាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារ។

ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្តល់ដោយមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់ និង មាន សុក្រិតភាព សម្រាប់លទ្ធផលវិភាគផ្នែកគុណភាព និង សុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតនៅកម្ពុជា។

លោក សាស្ត្រាចាររ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានឱ្យដឹងថា ចំពោះកិច្ចសហការល្អជាមួយគម្រោង CAPFISH-Capture ហើយទទួលបានលទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ។

លោកបានបញ្ជាក់ថា គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្រ្តនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។

លោក សុខ ណារិន តំណាងប្រចាំ កម្ពុជានៃអង្គការ UNIDO បានវាយតម្លៃពីកិច្ចខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខាងលើនេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មផល ផលិតផលជលផលនិង ផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយឱ្យសហគ្រាសផ្នែកម្ហូបអាហារ អាចសន្សំសំចៃពេលវេលានិងកាត់បន្ថយការចំណាយ លើការបញ្ជូនផលនិងផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍របស់ប្រទេសជិតខាងបានយ៉ាងច្រើន។

សំរាប់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានគូសបញ្ជាក់ ថា តាមរយៈការពង្រីកវិសាលភាពលើសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងអាចជំរុញកិច្ចសហការបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសសម្រេចបាននូវគោលបំណងរួមគឺលើកកម្ពស់គុណភាពនិងសុវត្ថិភាពនៃផលិតផលជលផលកម្ពុជាចាប់តាំងពីការប្រមូលផលរហូតដល់តុអាហារ។

 

កម្ពុជាសម្រេចបានការនាំចេញផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង៣,៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាងហើយកម្ពុជាក៏បាននាំចេញផលិតផលជលផលចំនួន៥០តោន ក្នុងឆ្នាំ២០២៣ និង៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ទីផ្សារប្រទេសចិន៕

 


3-111346_515-133851
ទីផ្សារផ្លែគូលែនលើសកលលោក​នឹងផ្តល់ចំណូល៨,៧៩ពាន់លានដុល្លារនៅឆ្នាំ២០២៨

ហាណូយ៖ ទីផ្សារផ្លែគូលែននៅលើពិភពលោកកំពុងតែរឹងមាំ ព្រមទាំងមានតម្លៃ ដែលត្រូវបានព្យាករណ៍ថា នឹងមានកំណើនទឹកពី៦,៧៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់៨,៧៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៨ គឺកើន ៥,៥ភាគរយក្នុងឆ្នាំ២០២៥នេះ។ ការរីចម្រើនដ៏គួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីរសជាតិរបស់ផ្លែឈើគូលែនស្រស់ៗ មានជីវជាតិផ្អែមឆ្ងាញ់ និងទទួលបានការនិយមពេញចិត្តបរិភោគកាន់តែច្រើនឡើងស្ទើរគ្រប់ទិសទី។ នៅពេលការយល់ដឹងជាសកលអំពីអត្ថប្រយោជន៍ដល់សុខភាព និងរបបចំណីអាហារកាន់តែច្បាស់ បានក្លាយជាកត្តាជួយលើកកម្ពស់ទីផ្សារសម្រាប់ផ្លែគូលែន។ អ្នកទទួលទាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងសេដ្ឋកិច្ចរីកចម្រើន បានបង្ហាញពីតម្រូវការសម្រាប់ផ្លែឈើស្រស់ៗ និងមានជីវជាតិ ទើបធ្វើឱ្យទីផ្សារនៃផ្លែគូលែនបីលើពិភពលោក​ កាន់តែរីកធំឡើង។ លើសពីនេះ តាមរយៈគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងសកម្មភាពពាណិជ្ជកម្ម ជាពិសេស នៅក្នុងប្រទេសផលិតផ្លែគូលែនធំៗ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារ។ លើសពីផ្នែកផ្លែឈើស្រស់ ផ្លែគួលែនកំពុងត្រូវបានពង្រីក និងពេញនិយមនៅក្នុងផលិតផលកែច្នៃដូចជា ដំណាប់ផ្លែគូលែន ទឹកផ្លែគូលែន ផ្លែគូលែនកំប៉ុង និងគូលែនស្ងួតជាដើម។ តាមទីផ្សារសំខាន់ៗនៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាម៉េរិក តម្រូវការអន្តរជាតិសម្រាប់ផ្លែគូលែនមានការកើនឡើងជាលំដាប់។ នៅទ្វីបអឺរ៉ុប ផ្លែគូលែនត្រូវបានទទួលស្គាល់ថា ជាផ្លែឈើ “ផ្អែម និងមានជីវជាតិ” ដែលជំរុញការនាំចេញខ្លាំងទៅកាន់ប្រទេសហូឡង់ និងចក្រភពអង់គ្លេស។ ការកើនឡើងនៃបរិមាណនាំចេញ រួមជាមួយនឹងការផ្លាស់ប្តូរជាសាកលឆ្ពោះទៅរកជម្រើសអាហារ ដែលមានសុខភាពល្អ បានរួមចំណែកដល់ការរក្សានូវសន្ទុះកំណើនប្រកបដោយស្ថិរភាពនៃទីផ្សារផ្លែគូលែន។ ប្រទេសចិន គឺជាប្រទេសផលិត និងនាំចេញផ្លែគូលែនធំជាងគេលើពិភពលោក ដោយទិន្នផលប្រចាំឆ្នាំឈានដល់ប្រមាណពីរលានតោន។ តំបន់រីកលូតលាស់សំខាន់ៗរួមមានខេត្ត […]

photo_2025-06-23_15-45-24
ម្ចាស់កសិដ្ឋាននៅខេត្តកំពង់ស្ពឺ កំពុងតែពង្រីកផលិតកម្មដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ចូលរួមកាត់បន្ថយការនាំចូល

កំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានមួយកន្លែង នៅខេត្តកំពង់ស្ពឺ បាននិងកំពុងតែពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្មគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស។​​ ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់កសិកដ្ឋានដាំដុះដំណាំវារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​​លើកឡើងថា ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តមបានកំពុងអនុវត្តបន្ស៊ីទៅនិងគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ ធានាដល់លំនឹងថ្លៃកសិកម្ម ដើម្បីរក្សាឱ្យនៅក្នុងតម្លៃសមរម្យ នៅលើទីផ្សារ សំដៅរក្សានិរន្តភាពសន្តិសុខស្បៀង និងដើម្បីលើកកម្ពស់ ជីវភាពកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរ។ ឯកឧត្តម បានលើកឡើងថា ទាក់ទងនឹងវិស័យកសិកម្មនេះ ក្រោយពីការសាកល្បងជំហ៊ានដំបូងកន្លងមក ឃើញថាទទួលបានជោគជ័យ ជាបន្តបន្ទាប់ ដូចជាផ្គត់ផ្គង់ដល់ការហូបចុកនៅក្នុងគ្រួសារ ដោយបានការកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសការផ្គត់ផ្គង់លើទីផ្សារជាដើម។ ម្ចាស់កសិដ្ឋានខាងលើបានតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមគ្នាលើកស្ទួយផលិតកម្មកសិកម្ម ការរក្សាលំនឹងកសិផល និងជំរុញដល់ការនំាចេញ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ដាំដុះ […]

512677971_1162979662538987_6211146890927295861_n
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាលជាមួយកសិករ និងឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធនាគារ ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករ និងឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម នៅតាមបណ្តាខេត្តមួយចំនួនរបស់កម្ពុជា។ នៅក្នុងការពិភាក្សាគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី និងពោតក្រហម ជាមួយក្រុមកសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួន រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប និងខេត្តត្បូងឃ្មុំ ជាដើម។ ពិធីសំណេះសំណាលនេះ បានសហការរៀបចំឡើងដោយក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ ដោយមានអ្នកចូលរួមពីក្រុមកសិករផលិត និងពាណិជ្ជករប្រមូលទិញប្រមាណជាង១២០រូប។ ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង៨៤ម៉ឺនហិកតា ដោយផ្តល់ទិន្នផលស្រស់ប្រមាណ១៥លានតោន  និងផ្តល់ផលសេដ្ឋកិច្ចប្រមាណណ១,២៥៥លានដុល្លារ គិតត្រឹមឆ្នាំ២០២៤។ ចំណែកពោតក្រហមប្រមាណជាង ២៨ម៉ឺនហិកតា ដោយផ្តល់ទិន្នផលស្រស់ប្រមាណមួយលានតោន និងផ្តល់ផលសេដ្ឋកិច្ចប្រមាណជាង២00លានដុល្លារ។  ​ដំឡូងមីត្រូវ​បាន​ដាំ​ដុះនាដើមរដូវចាប់ពីខែមីនា និង​ប្រមូល​ផល​ជាបន្តបន្ទាប់ ចាប់ពីខែកក្កដា ជា​រៀង​រាល់​ឆ្នាំ​។ ដោយឡែក […]

513284636_1144353477723101_546613260000653920_n
ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់សំខាន់ៗលើចំណុចពីរ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ចំណេះដឹងសកលដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ពីរ។ ចំណុចទី១ គឺកម្ពុជាត្រូវកំណត់បំណងប្រាថ្នាសម្រាប់រយៈពេល២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណង និងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខំប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា។ ចំណែកចំណុចទី២ គឺការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណង និងគោលដៅទាំងនេះ ដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុងការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិសសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកសាងផ្អែកលើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផលនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម វង្សី វិសុទ្ធ បានលើកឡើងទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា […]

កាលវិភាគផ្សព្វផ្សាយ