ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងមានសក្តានុពលលើទីផ្សារសំខាន់ៗចំនួន ៤នៅលើពិភពលោក

thn1 copy

ភ្នំពេញ៖ គិតមកដល់ត្រឹមខែតុលាឆ្នាំ២០២៤នេះ ផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបាននិងកំពុងមានសក្តានុពលលើទីផ្សារសំខាន់ៗចំនួន៤នៅលើពិភពលោក មានទីផ្សារប្រទេសចិន ទីផ្សារអឺរ៉ុប  ទីផ្សារអារ៉ាប់ និងទីផ្សារសហរដ្ឋអាមេរិក។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា មកដល់សព្វថ្ងៃនេះ ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងមានសក្តានុពលនៅលើទីផ្សារប្រទេសចិន ទីផ្សារអឺរ៉ុប ទីផ្សារអារ៉ាប់ និងទីផ្សារអាមេរិក  ហើយនៅក្នុងនោះចិន ជាទីផ្សារមានសក្តានុពលខ្លំាងជាងគេ ។

លោកបន្តថា “សព្វថ្ងៃនេះវិនិយោគិនចិនកំពុងសម្លឹងមើលកម្ពុជា។ កាលពីមុនចិនមិនទាន់ដឹងថាកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីធំ ហើយអាចផលិតគ្រាប់ស្វាយចន្ទីបានល្អនោះទេ ប៉ុន្តែពេលនេះបានដឹងច្បាស់ហើយ ហើយនៅពេលខាងមុខនេះខាងមុខនឹងមានហ៊ុនចិនមួយមកទស្សនកិច្ចកម្ពុជា យើងនឹងយកផែនទីបង្ហាពីតំបន់ដាំដុះស្វាយចន្ទីដែលក្រសួងកសិកម្មនិងដៃគូបានបង្កើតឡើងនេះទៅបង្ហាញដល់ខាងក្រុមហ៊ុនពីសក្តានុពលវិស័យស្វាយចន្ទីរបស់កម្ពុជា។

ចំណែកទីផ្សារចំនួន៣ផ្សេងទៀត យើងកំពុងតែមានទំនាក់ទំនងល្អជាមួយគាត់ ហើយពួកគាត់ចង់បានផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា តែកម្ពុជាមិនទាន់អាចផលិតគ្រាប់ស្វាយចន្ទីកែច្នៃរួចជូនពួកគាត់បាន ដោយសារតែសហគ្រាសកែច្នៃក្នុងស្រុកខ្វះទុនបង្វិលទិញគ្រាប់ស្វាយចន្ទីទុកធ្វើការកែច្នៃ”។

បើយោងតាមលោក អួន ស៊ីឡុត ថា ក្នុងពេលបច្ចុប្បន្ននេះដោយសារតែថ្លែដើមផលិតគ្រាប់ស្វាយចន្ទីខ្ពស់ ជាហេតុធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ហើយដើម្បីធ្វើឱ្យតម្លៃដើមផលិតធ្លាក់ចុះទាប ខាងសមាគមស្វាយចន្ទីកម្ពុជាមានយុទ្ធសាស្ត្រចំនួន២។ទី១ ត្រូវប្រមូលផ្តុំរោងចក្រស្វាយចន្ទីនៅជុំគ្នាតាមរយៈការបង្កើតជាសួនកសិឧស្សាហកម្មដែលទទួលបានអត្ថប្រយោជន៍ដូចទៅនិងតំបន់សេដ្ឋកិច្ចពិសេសពីរាជរដ្ឋាភិបាល និងទី២ ជួយដល់កសិករក្នុងការដាំដុះស្វាយចន្ទីឱ្យចំណាយថ្លៃដើមអស់តិច តែទទួលបានផលច្រើន តាមរយៈការដាក់ពង្រាយមន្ត្រីកសិកម្មឃុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

លោក អួន ស៊ីឡុត មានប្រសាសន៍ថា “ពេលយើងអាចកាត់បន្ថយថ្លៃដើមផលិតបាន ដល់ពេលនោះផលិតផលរបស់កម្ពុជាយើងអាចប្រណាំងប្រជែងជាមួយទីផ្សារអន្តរជាតិបាន ហើយក្នុងពេលបច្ចុប្បន្នសមាគមស្វាយចន្ទីកម្ពុជាមិននៅរងចំាជំនួយពីខាងដៃគូអភិវឌ្ឍន៍ឬអង្គការក្រៅរដ្ឋាភិបាលផ្សេងៗនោះទេ យើងកំពុងតែបង្កើតជាគំរូមួយដែលយើងអាចធ្វើបាន គឺយើងបង្កើតជាមជ្ឈមណ្ឌលប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំសាកល្បងមានចំនួន៤ឃ្លាំង។

យោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជាខាងលើ មកដល់ចុងខែតុលាឆ្នាំ២០២៤នេះ លោកសង្កេតឃើញមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីមានចំនួន៤៤សហគ្រាស ក្នុងនោះសហគ្រាសធុនមធ្យមមានចំនួន៦ដែលមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីចន្លោះពី៧ ០០០ទៅ១៤ ០០០តោននៅក្នុងមួយឆ្នាំ ក្រៅពីនេះជាសហគ្រាសកែច្នៃខ្នាតតូចលក្ខណៈគ្រួសារដែលអាចផលិតបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។

សមាគមស្វាយចន្ទីកម្ពុជានិងដៃគូពាក់ព័ន្ធប្រឹងប្រែងដើម្បីឱ្យពួកគាត់អាចចេះធ្វើគម្រោងអាជីវកម្ម ក៏ដូចជារបាយការណ៍ហិរញ្ញវត្ថុប្រចំាឆ្នាំរបស់ពួកគាត់ ដើម្បីឱ្យក្រុមហ៊ុនរបស់គាត់មានលក្ខណៈស្តង់ដារ អាចទទួលបាននូវការវិនិយោគឬទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់អនុគ្រោះនានា៕


photo_2026-01-20_10-26-43-768x434
ខេត្តបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈរបាយការណ៍មួយព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទំនងមានភ្លៀងច្រើនខុសធម្មតា

ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ខេត្តចំនួនបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈមានបាយការណ៍ព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ អាចមានភ្លៀងច្រើនជាងធម្មតាខ្ពស់ជាងមធ្យមភាគ ក្នុងខែកក្កដា ហើយអាចជួយកាត់បន្ថយហានិភ័យរាំងស្ងួតក្នុងតំបន់។ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ស្ថានភាពនៅខេត្តកំពង់ធំ បានល្អប្រសើរឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។​ចំណែកអាជ្ញាធរខេត្តកំពង់ធំ​ បានដាក់ម៉ាស៊ីនបូមទឹកខ្មាតធំៗ ចំនួនប្រាំពីរកន្លែង ដើម្បីជួយសង្គ្រោះដំណាំស្រូវ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការខូចខាត ឬបាត់បង់ដំណាំស្រូវនៅឡើយទេ។ លោកបានបញ្ជាក់ទៀតថា ចំពោះខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ការអន្តរាគមន៍នៅតែបន្ត ប៉ុន្តែការសង្គ្រោះជួបការលំបាកខ្លះ ដោយសារប្រភពទឹកមានកម្រិត ឬនៅឆ្ងាយពីស្រែ។ ទឹកនៅសល់ក្នុងបឹង ត្រពាំង និងស្រះ មួយចំនួន ត្រូវរក្សាទុកសម្រាប់ការប្រើប្រាស់របស់មនុស្ស និងសត្វ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្វែងរកប្រភពទឹកបន្ថែម ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានត្រៀមពូជស្រូវ សម្រាប់ផ្តល់ជូនកសិករ ប្រសិនបើចាំបាច់ត្រូវដាំដុះស្តារឡើងវិញ។ ដោយឡែក ផ្ទៃដីកសិកម្មប្រមាណ៤៤ ៤៥៣ហិកតា នៅខេត្តទាំងបួនខាងលើនេះ កំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព ដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់ […]

image_2026-07-10_09-18-56
រលកកម្ដៅនៅអេស្ប៉ាញ ឡើងដល់៤០,៥អង្សា ដែលក្ដៅបំផុតនៅអឺរ៉ុប

បាសេឡូណា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុដោយសារកត្តាមនុស្ស កំពុងបង្កើនអាំងតង់ស៊ីតេ មានរយៈប្រវែង និងកាន់តែញឹកញាប់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជារលកកម្ដៅជាដើម។ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ​ បាននិយាយថា ទីក្រុងបាសេឡូណាមានសីតុណ្ហភាពអតិបរមា៤០,៥អង្សាសេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាកម្តៅខ្ពស់បំផុតក្នុងកំណត់ត្រា១១២ឆ្នាំកន្លងមក ខណៈពេលរលកកម្ដៅមួយទៀត បានវាយប្រហារមកលើប្រទេសអេស្ប៉ាញ។ អ្នកឃ្លាំមើលអាកាសធាតុក្នុងតំបន់ បាននិយាយថា សីតុណ្ហភាពនៅជាយក្រុងបាសេឡូណាភាគខាងលិច បានបំបែកកំណត់ត្រា៤០អង្សាសេ ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បាននិយាយថា នៅអាកាសយានដ្ឋាន​ អែលប្រាត (El Prat) របស់ទីក្រុងបាសេឡូណា ដែលនៅលើផ្ទៃរាបស្ទើរតែមានកម្រិតស្មើទឹកសមុទ្រ និងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេ សីតុណ្ហភាពមានកម្ដៅរហូតដល់៣៧,៧អង្សាសេ ដែលជាកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រា តាំងពីឆ្នាំ១៩២៤។ អ្នកនាំពាក្យទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បានបញ្ជាក់ថា ទីក្រុងបាសេឡូណា បានកត់ត្រាថ្ងៃក្តៅបំផុត ដោយនិយាយថា ស្ថានីយ៍ព្យាករណ៍អាសកាសធាតុអេស្ប៉ាញ តាមដានសីតុណ្ហភាពនៅទីក្រុងបាសេលូណាជាប់ជានិច្ច។ រលកកម្ដៅ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកក្កដា បានបន្តក្ដៅរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយស្ថានីយអាកាសធាតុមួយចំនួនបានកត់ត្រាសីតុណ្ហភាព បានឡើងលើសពី៤៤អង្សាសេ ក្នុងសប្តាហ៍នេះ។ ទីភ្នាក់ងារអាកាសធាតុជាតិរបស់អេស្ប៉ាញ បានចេញការព្រមានពណ៌ក្រហមខ្ពស់បំផុត ដល់ភាគខាងត្បូង […]

IMG_2886
ដំណាំមៀននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រឈម​ធ្លាក់ទិន្នផលដោយសារ​អាកាសធាតុ​​

ដោយ ឡុង សារេត​ ខេត្ត​បាត់ដំបង៖ កសិករដាំដំណាំមៀន និងស្វាយ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសម្តែងក្តីព្រួយបារម្ភចំពោះទិន្នផលដំណាំអាចធ្លាក់ចុះទាបជាងបណ្តាឆ្នាំកន្លងមក ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ។ លោក ឈឹម វិរៈ កសិករដាំមៀន និងស្វាយនៅភូមិថ្មព្រោះ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ សម្រាប់ដំណាំមៀនរងផលប៉ះពាល់ប្រហែល៧០ភាគរយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ ដែលជាហេតុ​អាចនឹងធ្វើឱ្យការប្រមូលផលនៅពាក់កណ្តាល​ខែកក្កដានេះធ្លាក់ចុះ។ គិតត្រឹមឆ្នាំ២០២៦នេះ លោក ឈឹម វិរៈ បាននឹដាំដើមមៀន​៣០០ដើម និងស្វាយកែវរមៀតចំនួន៥០០ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ហើយ​ក្នុងឆ្នាំនេះ​​ លោកសង្កេតឃើញអាកាសធាតុមានប្រែប្រួលខុសពីធម្មតា រហូតធ្វើឱ្យប៉ះពាល់ទៅដល់ដំណាំមៀន មានដូចជាប្ញសមៀនមានសភាពពុកផុយ ត្រួយមៀនមានសត្វល្អិតស៊ី ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ការចេញផ្កា និងការកាន់ក្តិបមៀន។ មុនរដូវប្រមូលផលផ្លែមៀន​ ចូលមកដល់នៅពាក់កណ្តាលខែកក្កដានេះ លោក ឈឹម វិរៈហាក់មិន​​រំពឹងថា ឆ្នាំនេះ​​អាច​​​លក់ផ្លែមៀន​បាន​ប្រាក់​​មកវិញ មិនស្មើនិងការចំណាយ​ថ្លៃដើមផលិត​​នោះទេ​។ ​ទាក់ទងនិងផលប៉ះពាល់ទៅលើដំណាំមៀនរបស់កសិករខាងលើ បើតាម​អ្នកជំនាញផ្នែកសាកវប្បកម្ម​នៃនាយកដ្ឋាន​ គាំទ្រ​គោលនយោបាយរាជរដ្ឋាភិបាល​​នៃ​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានសង្កេតឃើញថា​ កត្តាទី១បញ្ហា​ឫសពុកបណ្តាលមកពីដីមានសំណើមខ្ពស់ពេកដោយការស្រោចស្រពទឺកលើសកម្រិតបណ្តាលឱ្យកើនឡើងពពួកណេម៉ាតូត (ដង្កូវដី)ស៊ីឫស។ ការប្រើប្រាស់ជីមិនមានតុល្យភាពដូចជាជី NPK ជាពិសេសជីផូស្វ័រដែលជួយដល់​ឫស និងផ្សិតជីវសាស្ត្រដូចជា […]

716112891_1293563392897653_5074348394754514496_n
ដំណាំស្លឹក និងដំណាំផ្លែរបស់សហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង កំពុងតែរងផលប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួត

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង បាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍អនឡាញ ARDB TVនៅថ្ងៃទី៨ ខែកក្កដានេះថា ការកើនឡើងនូវកម្តៅ និងអកាសធាតុក្តៅខ្លាំងចុងក្រោយនេះបង្កមានផលប៉ះពាល់ធំៗចំនួន២ គឺទី១ បន្លែស្លឹកធ្វើ​ឲ្យរលាកចុងសន្លឹក ថយគីឡូ និងទី២ បន្លែផ្លែមិន​កាន់ក្តិប និងផ្លែ ដូចជាត្រសក់ ត្រឡាច សណ្តែក ទងរបស់វាស្ទើរតែលូតលាស់មិនបាន។ លោក ណុប នុន ដែលមានបទពិសោធន៍លើវិស័យកសិកម្ម បាន​​ពន្យល់ថា កសិករ​​ដាំដុះក្នុងផ្ទះសំណាញ់ជួបហានិភ័យតិច​ល្អជាងការដាំដុះនៅទីវាល ដែលងាយប្រឈមសត្វល្អិតនិចង្រៃ និងអាកាសធាតុ។​ ក្រៅពីនេះកសិករអាចរកវិធីងាយៗបាន គឺការដាំចេកព័ទ្ធជុំវិញដំណាំ​​ក៏ជាមធ្យោបាល្អ ដើម្បីការពារ​​កុំឲ្យប៉ះពាល់ដល់ដំណាំរបស់កសិករ។ អ្នកជំនាញខាងលើក បានឡើងទៀតថា ជាដំណោះស្រាយ គឺកសិករត្រូវជ្រើសពូជដែលធន់​អាកាសធាតុ និងជីកស្រះ ព្រោះពេលមានភ្លៀងអាចរក្សាទឹកបាន​ច្រើន ហើយដំណាំមួយចំនួនរងផលប៉ះពាល់ចន្លោះ៣០​ ទៅ៤០ភាគរយ នេះសរុបតែនៅក្នុងតំបន់របស់លោក​ប៉ុណ្ណោះ។ ដើម្បីចូលរូមទប់ស្តាត់ការខូចខាតផលដំណាំក្នុងស្ថានភាពនេះ លោក ណុប នុន បានផ្តល់នូវគន្លឹះសំខាន់ៗចំនួន៨ ដូចខាងក្រោម៖ ​ ទី១ ប្រើផ្ទះសំណាញ់ ឬសំណាញ់បាំងពន្លឺប្រើសំណាញ់បាំងពន្លឺ៣០​ ទៅ៥០ភាគរយ សម្រាប់បន្លែស្លឹកកាត់បន្ថយកម្ដៅ និងពន្លឺព្រះអាទិត្យផ្ទាល់ […]

កាលវិភាគផ្សព្វផ្សាយ