រាជរដ្ឋាភិបាលផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្ងួតស្រូវ

photo_2024-10-09_14-38-27


IMG_20260609_202124
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ឈួន ថាន អភិបាលរងនៃគណ:អភិបាលស្រុកដងទង់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកដងទង់ ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកដងទង់ គួរគិតគូរពិចារណាចងក្រងជាក្រុមនៅក្នុងការធ្វើរបរកសិកម្ម និងគិតគូរឳ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជារបរបានចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។ លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានឳ្យកសិករគិតគូរអំពីទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើបវិញ ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ […]

photo_2026-06-09_14-54-27
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត  កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងលោក ង៉ែត សុផល អភិបាលស្រុកស្តីទីនៃគណ:អភិបាលស្រុកកំពង់ត្រាច ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកកំពង់ត្រាច ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ  បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច គួរគិតគូរពិចារណាចំពោះទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត  បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយ […]

image_2026-06-09_09-12-47
ឥណ្ឌាប្រកាសដេញថ្លៃ ដើម្បីនាំចូលជីមុនរដូវវស្សាចូលមកដល់

ញូវដែលី៖ ប្រទេសឥណ្ឌាកំពុងស្វែងរកអ្នកផ្គត់ផ្គង់ពិភពលោក ដើម្បីទិញជីអ៊ុយរ៉េ ចំនួន១,៧លានតោន មុនរដូវសាបព្រោះចូលមកដល់ បន្ទាប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់ការផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីនៅក្នុងប្រទេស។ យោងតាមសេចក្តីជូនដំណឹង​ បានឱ្យដឹងថា​ ក្រុមហ៊ុនជីរបស់ជាតិ (National Fertilizers Ltd.) ដែលជាក្រុមហ៊ុនផលិតជីរបស់រដ្ឋ បានប្រកាសដេញថ្លៃទិញជីចំនួន៩០០ ០០០តោន ដោយនាំចូលតាមកប៉ាល់មកចូលចតនៅ ឆ្នេរខាងលិចរបស់ប្រទេសឥណ្ឌា និងបរិមាណនៅសល់ ត្រូវនាំចូលមកកាន់កំពង់ផែឆ្នេរខាងកើត។ ប្រទេសឥណ្ឌាតែងតែទិញអ៊ុយរ៉េ តាមរយៈការដេញថ្លៃជាសកល ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ការដេញថ្លៃចុងក្រោយនេះ គឺជាលើកទីពីរហើយ ចាប់តាំងពីអាម៉េរិក-អ៊ីស្រាអែល ព្រួតគ្នាធ្វើបាបប្រទេសអ៊ីរ៉ង់។ ផែនការទិញជីនេះ​ ត្រូវធ្វើឡើងមុនរដូវសាបព្រោះដើមឆ្នាំ ដែលការដាំដុះដំណាំសំខាន់ៗ រួមមាន ស្រូវ ពោត និងសណ្តែក នឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៦នេះ។ រោងចក្រផលិតជីអ៊ុយរ៉េ នៅក្នុងប្រទេសឥណ្ឌា គឺពឹងផ្អែកយ៉ាងខ្លាំងលើហ្គាស ដែលភាគច្រើននាំចូលពីមជ្ឈិមបូព៌ា។ ប៉ុន្តែការផ្គត់ផ្គង់ហ្គាស កាន់តែពិបាកទៅៗ បន្ទាប់ពីការបិទច្រកសមុទ្រ​ហ័រមូស (Hormuz) បានបង្ខំឱ្យអ្នកផលិតជី មួយចំនួនបិទរោងចក្រសម្រេចចិត្តបិទរោងចក្រតែម្តង។ តម្លៃជីអ៊ុយរ៉េសកល បានកើនឡើងចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ដោយសារជិត៤៥ភាគរយ នៃការផ្គត់ផ្គង់ជីលើសកលលោក ត្រូវដឹកឆ្លងកាត់ឈូងសមុទ្រពែក្ស។ ប្រទេសឥណ្ឌាបានទិញជីចំនួន២,៥លានតោន នៅក្នុងការដេញថ្លៃមុនៗ ចំណែកតម្លៃបានឡើងជិតទ្វេដង។ យោងតាមក្រសួងជីបានឱ្យដឹងថា […]

718484261_122275712600248245_3386791204588629735_n
កម្ពុជាផ្តួចផ្តើមឱ្យភាគីចិនបង្កើតតំបន់កែច្នៃកសិឧស្សាហកម្មបៃតង កម្ពុជា-ចិន

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តួចផ្តើមឱ្យភាគីចិនពិចារណាបង្កើតតំបន់កែច្នៃកសិឧស្សាហកម្មបៃតង កម្ពុជា-ចិន ដោយផ្តោតលើវិស័យសំខាន់ៗបី រួមមាន ការកែច្នៃគ្រាប់ស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ ដែលទាមទារការវិនិយោគគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មទាំងមូល ចាប់ពីដំណាក់កាលផលិតវត្ថុធាតុដើមរហូតដល់ដំណាក់កាលកែច្នៃ និងនាំចេញ។ ការលើកឡើងនូវគំនិតផ្តួចផ្តើមនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាស ដែលឯកឧត្តមអនុញ្ញាតឱ្យលោកស្រី ចុង ជៀ (Zhong Jie) ទីប្រឹក្សាទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងណែនាំលោក សៀ តុង (Xue Dong) ដែលត្រូវមកបំពេញបេសកកម្មបន្ត។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់លោកស្រី ចុង ជៀ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងការជំរុញ និងទាក់ទាញវិនិយោគិនចិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអបអរសាទរចំពោះលោក សៀ តុង ដែលត្រូវបានតែងតាំងជាទីប្រឹក្សាទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគរវាងកម្ពុជា និងចិន ឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តម ជា […]

កាលវិភាគផ្សព្វផ្សាយ