ធនាគារ ARDB និង បណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ចុះអនុស្សរណៈយោគយល់គ្នាដើម្បីផលប្រយោជន៍ដល់កសិករខ្មែរ

ណាននិញ-ចិន៖ ​ធនាគារអភិវឌ្ឍន៍​ជនបទ និងកសិកម្ម (ARDB​) និងបណ្ឌិត​សភាវិទ្យាសាស្ត្រ​ក្វាង​ស៊ី ( Guangxi Academy of Science – GXAS)​ ដែលមានមូលដ្ឋាន​នៅទីក្រុងណាននិញ ខេត្តក្វាងស៊ី​ សាធារណៈរដ្ឋប្រជាមានិតចិន​ បាន​ចុះអនុស្សរណៈយោគយល់គ្នា​ទៅវិញទៅមក ដើម្បីបង្កើតឱ្យមាន​សមិទ្ធិផល​ជាច្រើន​ដែលមានប្រយោជន៍​ដល់វិស័យកសិកម្ម​នៅកម្ពុជា​។​

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម រួមនិងសហការី កាលពីថ្ងៃ​រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញចូលរួមពិភាក្សា ការងារ និងចុះអនុស្សរណៈយោគយល់ ជាមួយ​​និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ( Guangxi Academy of Science – GXAS)។​

ក្នុងឱកាសនោះផងដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងសហការគ្នា របស់ក្រុមការងារទាំងពីរបាន ដែលសម្រេចនិងបានឈានដល់ការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយគ្នានាពេលនេះ​។

ឯកឧត្តមបណ្ឌិត បានសម្តែងនូវសុទិដ្ឋិនិយមថា តាមរយៈអនុស្សរណៈនេះនឹងបង្កើតអោយ មានសមិទ្ធិផលធំៗជាច្រើន ដែលមានប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា​ ជាពិសេប្រយោជន៍ដល់សកសិករខ្មែរ។

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានស្នើទៅកាន់ ភាគីពាក់ព័ន្ធជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ ក្វាងស៊ី ពិនិត្យលទ្ធភាពធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយនាំទៅជាមួយនូវបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ទំនើបកម្មកសិកម្មនៅកម្ពុជាផងដែរ។

អនុស្សារណៈនោះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាលើកកម្ពស់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មរបស់កម្ពុជា លើកកម្ពស់ផលិតភាពកសិកម្ម និងការប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ការនាំចេញកសិផលរបស់កម្ពុជា និងការអភិវឌ្ឍន៍ជនបទ។

ទី1. កម្ចីអនុគ្រោះ និងការគាំទ្រមូលនិធិពិសេសសម្រាប់គម្រោងដាំដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងព្រៃឈើដែលធ្វើឡើងដោយភាគី ខ នៅកម្ពុជា ភាគី ក នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុពិសេស រួមទាំងកម្ចីអនុគ្រោះ។

ទី2. រួមគ្នាកសាងវេទិកាសម្រាប់បច្ចេកវិទ្យាកសិកម្ម និងការផ្លាស់ប្តូរហិរញ្ញវត្ថុជនបទ ភាគីទាំងពីរនឹងសហការគ្នាក្នុងការកសាងវេទិកាផ្លាស់ប្តូរបច្ចេកវិទ្យាកសិកម្ម និងហិរញ្ញវត្ថុជនបទចិន-កម្ពុជា អនុវត្តសកម្មភាពពិភាក្សាផ្សេងៗលើការច្នៃប្រឌិតបច្ចេកវិទ្យា ការអភិវឌ្ឍន៍ចុងក្រោយក្នុងវិស័យ ហិរញ្ញវត្ថុជនបទ និងបញ្ហាផ្សេងៗទៀតក្នុងវិស័យកសិកម្ម លើកកម្ពស់ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍រវាងរង្វង់ធុរកិច្ចចិន និងកម្ពុជា ព្រមទាំងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ។

ការតំរង់ទិសគោលនយោបាយ និងសេវាកម្មហិរញ្ញវត្ថុ គឺ ទី ១ ភាគី ក បន្តដើរតួនាទីជាធនាគារគោលនយោបាយ ផ្តល់អាទិភាពដល់ការជួយដល់គម្រោងហិរញ្ញប្បទានកសិកម្មស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធានាថាគោលនយោបាយផ្តល់ផលប្រយោជន៍ដល់សហគ្រាសកសិកម្មដែលភាគីខសហការ។

ចំណុទី 2 ភាគី ក នឹងរៀបចំ និងផ្តល់ផលិតផលហិរញ្ញវត្ថុជាច្រើនប្រភេទសម្រាប់ភាគី ខ រួមទាំងប្រាក់កម្ចីរយៈពេលមធ្យម និងរយៈពេលវែង ស្របតាមតម្រូវការនៃគម្រោងសហប្រតិបត្តិការ និងលក្ខណៈនៃសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ភាគី ខ ហើយផ្តោតលើការជួយដល់ការផ្លាស់ប្តូរ និង ការអនុវត្តសមិទ្ធិផលបច្ចេកវិទ្យាក្នុងវិស័យកសិកម្មឆ្លាតវៃ និងកសិកម្មអេកូឡូស៊ី។

ការ​​ពង្រីកបណ្តាញនាំចេញកសិផល គឺ ភាគី ក ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុ ហើយភាគី ខ ពឹងផ្អែកលើកម្លាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួន ហើយភាគីទាំងពីរបានរួមគ្នារិះរកវិធីជាច្រើនដើម្បីនាំចេញកសិផលរបស់កម្ពុជា ពង្រីកបណ្តាញនាំចេញ និងបង្កើតការប្រកួតប្រជែងអន្តរជាតិនៃផលិតផលកសិកម្មកម្ពុជា។

ចំណែក ​​តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានសំដែងនូវសេចក្តីពេញចិត្ត និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលធនាគារ ARDB បានអនុវត្ត​ និងសម្រេចបាននាពេលកន្លងមក ហើយរាល់សកម្មភាព និងស្នាដៃរបស់ធនាគារ ARDB បានបង្ហាញពីការព្យាយាម និងជួយជំរុញអោយវិស័យកសិកម្មរបស់កម្ពុជាអោយមានភាពល្អប្រសើរឡើង។ ដូចនេះ ការចាប់ដៃគូ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ ARDB របស់កម្ពុជា នៅថ្ងៃនេះ ភាគីទាំងពីរនឹងធ្វើឱ្យម្រេចបានតាមគោលដៅ និងផែនការ ដូចមានចែងក្នុងអនុស្សរណៈនេះ។

សូមបញ្ជាក់ថា ធនាគារ ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានចុះអនុស្សរណៈ រួមគ្នា លើកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ,ចូលរួមលើកកម្ពស់ផលិតភាពកសិកម្ម និងការប្រកួតប្រជែង, និងចូលរួមលើកកម្ពស់ការនាំចេញកសិផលរបស់កម្ពុជា មកកាន់ប្រទេសចិន និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម នៅជនបទ៕

 


image_2025-10-07_08-57-08
កុងតឺន័ររាប់ពាន់ដឹកបង្គា​ឥណ្ឌូណេស៊ី​ ទទួលបានការអនុញ្ញាតនាំ​ចូល​ទីផ្សារអាម៉េរិក

ហ្សាការតា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមដំណើរការនាំចេញឡើងវិញ នូវផលិតផលបង្គាឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាម៉េរិក។ ប្រធានទីភ្នាក់ងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកុងតឺន័ររាប់ពាន់គ្រឿងដឹកបង្គារឥណ្ឌូណេស៊ី ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក អាចចូលចតបាន បើទោះបីជាបទប្បញ្ញត្តិនាំចូលថ្មីនឹងចូលជាធរមាននៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោកស្រីបាននិយាយទៀតថា រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាម៉េរិកបានផ្តល់ការលើកលែងពិសេសសម្រាប់កុងតឺន័រដឹកបង្គារាប់ពាន់គ្រឿង ដែលនឹងទៅដល់សហរដ្ឋអាម៉េរិក នៅចុងខែតុលា​ ឬដើមវិច្ឆិកា។ ការនាំចូលថ្មីនេះ ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត លើការដឹកជញ្ជូនបង្គាពីប្រទេសឥណ្ឌូនេស៊ី ជាពិសេសផលិតផលបង្គាមានប្រភពមកពីកោះ​ជ្វា និងកោះឡាំពុង ដើម្បីធានាថា គ្មានសារធាតុវិទ្យុសកម្មសេស្យូម​១៣៧ (Cesium-137)។  ផលិតផលបង្គាទាំងអស់ក៏តម្រូវឱ្យមានវិញ្ញាបនបត្រផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលបញ្ជាក់បន្ថែមថា មិនមានសារធាតុវិទ្យុសកម្មឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអាម៉េរិកបានបដិសេធការនាំចូលបង្គាឥណ្ឌូណេស៊ី ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនាំចេញ និងបង្កឱ្យមានការចរចាជាបន្ទាន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងចុងក្រោយបំផុតបានបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះ ដោយសារអ្នកនាំចេញជាច្រើនបានបញ្ជូនកុងតឺន័ររួចហើយ ដែលនឹងទៅគោលដៅនាពេលឆាប់ៗនេះ ប៉ុន្តែដោយសារគ្មានវិញ្ញាបនប័ត្របញ្ជាក់បន្ថែម ដែលតម្រូវដោយរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។ លោកស្រីបាននិយាយថា «យើងបានបញ្ចុះបញ្ចូលដោយជោគជ័យនូវរដ្ឋបាលចំណីអាហារ និងឱសថថា កុងតឺន័រជាងមួយពាន់បានឆ្លងកាត់ប្រព័ន្ធបញ្ជាក់គុណភាពដ៏តឹងរឹងរបស់ប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានបញ្ជាក់រួចហើយនៅក្រោមក្របខណ្ឌត្រួតពិនិត្យគុណភាពជលផលថ្នាក់ជាតិរបស់យើង»។ លោកស្រីបានបន្ថែមថា នៅពេលកុងតឺន័រទាំងនោះមកដល់សហរដ្ឋអាម៉េរិក […]

6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ