កម្ពុជាអាចចុះឈ្មោះនាំចេញផល ផលិតផលជលផលត្រីសាបទៅអឺរ៉ុបបាននៅឆ្នំា២០២៦

អង្គការ UNIDO មានទិសដៅចង់ឃើញផលិតផល ជលផលត្រីទឹកសាបរបស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ខណៈបច្ចុប្បន្ន UNIDO កំពុងព្យាយាមធ្វើឱ្យប្រព័ន្ធនៅក្នុងស្រុក បន្ស៊ីគ្នាជាមួយនឹងលក្ខខណ្ឌរបស់អឺរ៉ុប ហើយ UNIDO រំពឹងថានឹងនាំជោគជ័យនេះមកឱ្យកម្ពុជាយ៉ាងយូរនៅឆ្នំា២០២៦។

យោងតាម មន្ត្រីតំណាងអង្គការ UNIDO បានលើកឡើងក្នុងកម្មវិធី «កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់» ដែលរៀបចំឡើងក្នុងខេត្តបាត់ដំបង កន្លងទៅថ្មីៗនេះថា គម្រោងចង់នាំចេញផលិតផលជលផលត្រីទឹកសាបទៅអឺរ៉ុបនេះ សម្រាប់អង្គការ UNIDO កំពុងរៀបចំធ្វើទៅលើប្រព័ន្ធច្បាប់ សុវត្ថិភាពម្ហូបអាហារ បង្កើតឱ្យមានស្តង់ដារ គោលការណ៍ និងបទបញ្ញាតផ្សេងៗ ហើយជួយកសាងសមត្ថភាពអាជ្ញាធរមានសម្ថកិច្ចពាក់ព័ន្ធ រួមនិងសហគ្រាសឯកជន។

បើតាមតំណាងអង្គការ UNIDOបញ្ជាក់ថា ទិសដៅរបស់ UNIDO មួយទៀត គឺយើងត្រូវចុះឈ្មោះប្រទេសកម្ពុជាដែលជាប្រទេសដែលអាចនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុបបាន។ មានន័យថាអឺរ៉ុបអនុញ្ញាតឱ្យយើងអាចនាំចេញទៅទីផ្សារអឺរ៉ុបបានលុះត្រាតែប្រព័ន្ធ នៅស្រុកយើងវាបន្ស៊ីគ្នាត្រូវតាមលក្ខខណ្ឌតម្រូវរបស់អឺរ៉ុប ហើយដើម្បីថាយើងបំពេញលក្ខណ្ឌរបស់គេត្រូវ ឬមិនត្រូវ គេនឹងចុះមកត្រួតពិនិត្យប្រព័ន្ធរបស់យើងនៅឆ្នំា២០២៥។

ដូចនេះយើងសង្ឃឹមថា ការរៀបចំប្រព័ន្ធនេះអង្គការ UNIDOនឹងធ្វើការជាមួយ រដ្ឋបាលជលផល និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណានាំភាពជោគជ័យមកកាន់ប្រទេសកម្ពុជានៅក្នុងឆ្នំា២០២៥ និង២០២៦ គឺកម្ពុជាអាចចុះឈ្មោះជាប្រទេសដែលអាចនាំចេញផល ផលិតផលជលផលត្រីទឹកសាបរបស់កម្ពុជាយើងទៅកាន់ទីផ្សារអឺរ៉ុបបាន។

ទាក់ទងនឹងគម្រោងនាំចេញផល ផលិតផលជលផលត្រីទឹកសាបទៅទីផ្សារអឺរ៉ុបនេះ ត្រូវបានលោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានសម្តែងនូវការរីករាយ ស្របពេលសមាគមកំពុងតែជំរុញឱ្យអ្នកចិញ្ចឹមត្រីក្នុងស្រុកឱ្យ ចិញ្ចឹមតាមបែបស្តង់ដារសម្រាប់ទីផ្សារក៏ដូចធ្វើការនាំចេញ។

លោក ឡែមផូរ វរិទ្ធិ បានបន្តថា ការចិញ្ចឹមត្រីនៅក្នុងស្រុកនាពេលបច្ចុប្បន្ននេះនៅមិនទាន់អាចនាំចេញទៅអឺរ៉ុបានទេ ព្រោះនៅអឺរ៉ុប មានស្តង់ដារកំណត់ច្បាស់លាស់ ហើយសម្រាប់ការចិញ្ចឹមត្រីគេមើលទៅលើប្រភេទពូជត្រី, ចំណី និងគុណភាពទឹក។

លោកលើកឡើងថា «សព្វថ្ងៃនេះយើងមានកន្លែងចិញ្ចឹមត្រីខ្នាតធំៗមួយចំនួន អាចផ្គត់ផ្គង់ត្រីក្នុងបរិមាណច្រើនបាន ហើយកន្លែងទំាងនេះមិនទាន់អនុវត្តតាមស្តង់ដារគុណភាពនៅឡើយទេ គាត់ចិញ្ចឹមតាមបែបធ្លាប់ធ្វើដូចសព្វមួយដង ហើយបើពួកគាត់ចង់នាំចេញត្រូវចាប់ផ្តើមស្នើសុំស្តង់ដារចាប់ពីពេលនេះទៅទើបអាចនាំចេញបាននៅពេលខាងមុខ»។

បើតាមប្រធានប្រតិបត្តិសមាគមវារីវប្បករកម្ពុជា ផលិតករក្នុងស្រុកដែលទទួលបានស្តង់ដារបញ្ជាក់ពីការរអនុវត្តវារីវប្បកម្មនៅមានចំនួនតិចតួច តែបើសិនជាមានទីផ្សារនៅអឺរ៉ុបមែន នឹងមានអ្នកដាក់ពាក្យយកស្តង់ដារបញ្ជាក់គុណភាពផលិតផលនឹងមានច្រើន ស្របពេលសមាគមវារីវប្បករកម្ពុជារួមជាមួយគម្រោងដៃគូបានសហការគ្នាជំរុញឱ្យកសិករធ្វើការចិញ្ចឹមត្រីតាមបែបស្តង់ដារឱ្យបានច្រើន វាមិនមែនមានប្រយោជន៍ត្រឹមតែប្រកួតប្រជែងលើទីផ្សារនោះទេ វាជួយកាត់បន្ថយហានិភ័យបានមួយចំនួនរបស់កសិករផងដែរ៕
ដោយ៖Long Sareth


photo_2025-12-16_09-24-42
សិប្បកម្ម​លីហួន ហ្វូដ​ ឈរជើងរឹងមាំ​​​​បាន​ដោយសារ​​ប្រាក់កម្ចី​ពីធនាគារ ARDBធ្វើជាទុនបង្វិល​ក្នុងអាជីវកម្ម​

ដោយ ឡុង សារេត​ ភ្នំពេញ៖ ម្ចាស់សិប្បកម្ម​ លីហួន ហ្វូដ​ មានទីតាំងនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ​បាន​ទទួលស្គាល់​ថា បន្ទាប់​ពីទទួល​បានប្រាក់កម្ចី​ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធ្វើជាទុន​បង្វិល​នៅក្នុងអាជីវកម្ម​អស់រយៈពេលជាច្រើនឆ្នាំ​កន្លមកនេះ​ បាន​ជួយឱ្យ​មុខរបររបស់ខ្លួន​បន្ត​ឈរជើងយ៉ាងរឹងមាំ​រហូតមកដល់បច្ចុប្បន្ន​​ ពោលចាប់តាំងវិបត្តិជំងឺកូវីដ​១៩មក​។​​ អ្នកស្រី សុង លីហួន ម្ចាស់សិប្បកម្ម​ខាងលើ​បានឱ្យដឹង​ថា​ មុន​នឹងឈានដល់​ការ​បង្កើតជាសិប្បកម្ម​កែច្នៃផលិតផលផ្សេងៗ​ចេញពីសាច់ជ្រូកមាន​​​​ដូច​ថ្ងៃនេះ​ ​​គឺ​​កើតចេញមក​ពី​ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ​ខ្នាតតូច​ មានជ្រូកបួនប្រាំក្បាល​​នៅឆ្នាំ​២០០៣​ និងជាអ្នកប្រកបមុខរបរ​លក់សាច់ជ្រូ​ក​នៅក្នុងខេត្ត​សៀមរាប​។​ ពីឆ្នាំ​២០១៦ ដល់​២០១៨​ បន្ទាប់ពីទទួលបានកម្ចីពីធនាគារ ARDB​ អ្នកស្រីបាន​សម្រេចចិត្ត​បើកជាកសិដ្ឋាន​ចិញ្ចឹមជ្រូកខ្នាតពាណិជ្ជកម្ម​មួយ ដែលអាចចិញ្ចឹមជ្រូក​រស់បានចន្លោះពី៨០០ ដល់​១០០០ក្បាល​ ដោយសារមើលឃើញអំពីតម្រូវការសាច់ជ្រូកកើនឡើង​ នៅតាម​ភោជនីយដ្ឋាន សណ្ឋាគារ ​​​នៅក្នុងខេត្តសៀមរាប​។​ អ្នកស្រីបន្តថា ចូលដល់​ឆ្នាំ​២០១៩ កម្ពុជា​​មានវិបត្តិជំងឺកូវីដ​១៩កើតឡើង​ ធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារ ក្នុងខេត្ត​ត្រូវបានបិទទ្វារ ធ្វើឱ្យកប់ដើមទុន​មួយចំនួន​​​។ ប៉ុន្តែអ្នកស្រី​បានបង្វែរពីការផ្គត់ផ្គង់សាច់ជ្រូកទៅភោជនីយដ្ឋាន​ ងាក​មកកែច្នៃសាច់ជ្រូធ្វើជាផលិតផល​ផ្សេងដោយ​ខ្លួនឯង និងមានការគាំទ្រ​ពីពលរដ្ឋក្នុងស្រុកកើនឡើងជាបន្តបន្ទាប់​ ជាហេតុ​ធ្វើឱ្យអាជីវកម្ម​ឈរជើងរឹងមាំរហូតមកដល់បច្ចុប្បន្ន​។​ ទន្ទឹមនិងសិប្បកម្ម​បន្តមានភាពរឹងមាំ​ សុខភាព​ផ្នែកហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម​មានដំណើរការល្អប្រសើរ​ អ្នកស្រី សុង លីហួន បាន​សម្តែងនូវការអំណរគុណ និងដឹងគុណ​​​ទៅដល់ការទទួលបានប្រាក់កម្ចីរបស់ធនាគារ​ […]

595196436_1325035749669055_1767996748253632100_n
​សិប្បកម្មសំណាងសុធា ទទួលបានជ័យលាភីលេខ១ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំ​២០២៥​

​ដោយ ឡុង សារេត​ ភ្នំពេញ​៖ ម្ចាស់សិប្បកម្មយីហោ សំណាងសុធា មានទីតាំងនៅក្រុមទី​៧ ភូមិអារញ្ញ សង្កាត់​សៀមរាប ខេត្តសៀមរាប​ ទទួបាលជ័យលាភីចំណាត់ថ្នាក់លេខ​១ ក្នុងកម្មវិធីប្រឡងប្រជែង​អ្នកកែច្នៃប្រហុកឆ្នើម​ឆ្នាំ​២០២៥ ​រៀបចំ​ដោយ​នាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលបានប្រកាស​លទ្ធផលឱ្យដឹងកាលថ្ងៃទៅ​៩ ខែធ្នូ ឆ្នាំ​២០២៥។​ លោក យន់ សំណាង ម្ចាស់សិប្បកម្ម​សំណាងសុធា ​ក្រៅពីសម្តែងការរំភើប​រីករាយ​នូវលទ្ធផល​ ដែលសិប្បកម្ម​របស់​ខ្លួន​ទទួលបានពេលនេះ លោកក៏មាន​ក្តីរំពឹង​ផងដែរថា​ ជ័យលាភីចំណាត់ថ្នាក់លេខ​១​ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំឆ្នាំ​២០២៥នេះ​ នឹង​ធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេស​បាន​ស្គាល់​សិប្បកម្ម​​​កាន់តែច្រើន និងមានទំនុកចិត្ត​ខ្ពស់មកលើផលិតផលរបស់ខ្លួន​ ខុសប្លែក​ពីពេលមុន​ៗ អ្នកប្រើប្រាស់នៅមានចិត្តរារែក​ក្នុងការគាំទ្រផលិតផល ​ដែលកែច្នៃដោយសិប្បកម្ម​សំណាងសុធា​។​ ​លោក យន់ សំណាង​ បញ្ជាក់ថា​​​ «បច្ចុប្បន្ននេះផ្អែកលើ​ផលិតផលយើង (​ប្រហុក)ចូលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)​​ ហើយពេលនេះសិប្បកម្ម​ជាប់ចំណាត់ថ្នាក់លេខ១​ ជាអ្នកកែច្នៃប្រហុកឆ្នើម​ប្រចាំ​២០២៥ទៀត​​ ខ្ញុំសង្ឃឹមថា ​អាជីវកម្មរបស់យើងនឹងរីកចម្រើន​បន្ថែមទៀត​នៅពេលខាងមុខ​»។​ តាម​ម្ចាស់សិប្បកម្ម​កែច្នៃ​ខាងលើ កម្មវិធីប្រកួតប្រជែង​អ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ​២០២៥ បានចំណាយពេល​វេលា​៣៩ថ្ងៃ​ គិតចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃប្រកាសលទ្ធផល​ កាលថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២៥​ ដែលរៀបចំដោយ​នាយកដ្ឋានកសិឧស្សាហកម្ម​។​​ យោងតាម​នាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

photo_2025-12-14_16-56-33 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានបួនទីតាំង នៅខេត្តតាកែវ និងជំរុញឲ្យពង្រីកផលិតកម្ម ព្រមទាំងផ្តល់ទុនប្រាក់កម្ចីពី ARDB

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យកសិដ្ឋានចំនួនបួនទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវ។ ដំណើរចុះពិនិត្យនេះ មានគោលបំណងលើកទឹកចិត្ត ក្តាប់ស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។ ១- ដំណើរទស្សនកិច្ចកសិដ្ឋានគំរូចំនួនបួនទីតាំងរួមមាន៖ * កសិដ្ឋាន លោក យក់ ចំរើនឫទ្ធិ ដែលកំពុងពង្រីក និងដាំដុះបន្លែចម្រុះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ * កសិដ្ឋាន លោក ស៊ន ចាន់បូរ ដែលកំពុងចិញ្ចឹមមេមាន់យកពង ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ * កសិដ្ឋាន លោក សាប់ សារុន ដែលកំពុងចិញ្ចឹមបង្កង និងត្រី ស្ថិតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង […]

image_2025-12-09_09-56-33
តម្លៃអង្ករលើសកលលោកធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ២០១៧

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ដោយសារប្រទេសនានា បានព្យាយាមបង្កើនទិន្នផលក្នុងស្រុករបស់ពួកគេ ដូច្នេះធ្វើឱ្យតម្រូវការសម្រាប់ការផ្គត់ផ្គង់ពីបរទេសថយចុះ។ សារព័ត៌មានរបស់ប្រទេសហ្វីលីពីន បានដកស្រង់ផ្សាយសន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារ និងកសិកម្ម ដែលបានផ្តល់មធ្យមភាគនៅត្រឹមតែ៩៦,៩ពិន្ទុ នៅក្នុងខែវិច្ឆិកា គឺធ្លាក់ចុះពី៩៨,៤ពិន្ទុ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។ សន្ទស្សន៍នេះតាមដាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែសីហា ហើយស្ថិតនៅកម្រិតទាបបំផុតសម្រាប់ឆ្នាំ២០២៥នេះ ដែលគួរតែមានការជួយរក្សាតម្លៃអង្ករក្នុងស្រុកឱ្យមានស្ថិរភាព។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសន្មតថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃអង្ករ គឺដោយសារតែតម្លៃអង្ករគ្រាប់វែង និងអង្ករក្រអូប ដែលរួមមានតម្លៃអង្ករបាស្មាទី និងតម្លៃអង្ករផ្កាម្លិះកាន់តែធ្លាក់ទាប។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅរបាយការណ៍នេះថា «នៅត្រឹមកម្រិតតម្លៃសន្ទស្សន៍នេះ បានន័យថា តម្លៃអង្ករស្ថិតនៅទាបជាងតម្លៃក្នុងឆ្នាំ២០២៤ ចំនួន១៩,៧ភាគរយ និងនៅកម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧។ សម្រង់តម្លៃអង្ករគ្រាប់វែងបានធ្លាក់ចុះមកត្រឹម៩៨,៥ពិន្ទុ ខណៈពេលតម្លៃអង្ករក្រអូបបានធ្លាក់ចុះមកត្រឹម៩២,៥ពិន្ទុ។ ផ្ទុយទៅវិញ តម្លៃអង្ករគ្រាប់ខ្លី បានកើនឡើងដល់៩២,៧ពិន្ទុ។ ចំណែកតម្រូវការអង្ករដំណើបរបស់ប្រទេសចិន បានជំរុញឱ្យតម្លៃអង្ករនេះកើនឡើងដល់៩៥,៧ពិន្ទុ។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយទៀតថា សម្រង់តម្លៃអង្ករគ្រាប់វែងសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​ ត្រូវបានបូកបញ្ចូលគ្នាក្នុងចំណោមសម្រង់តម្លៃអង្ករនៅក្នុងប្រទេសអាស៊ីមួយចំនួន ដែលបានចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃ និងដំណើរការផ្គត់ផ្គង់តម្រូវការអង្ករក្នុងស្រុក។ […]

កាលវិភាគផ្សព្វផ្សាយ