ឡាវផ្តល់អាទិភាពលើសន្តិសុខស្បៀង និងធ្វើទំនើបកម្មកសិកម្មសម្រាប់អនាគត

image_2026-03-05_11-07-43

វៀងច័ន្ទន៍៖ នាយករដ្ឋមន្ត្រីឡាវ លោក សូនិសៃ ស៊ីផាន់ដន (Sonexay Siphandone) បានអំពាវនាវឱ្យខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខស្បៀង ព្រមទាំងធ្វើទំនើបកម្មផលិតកម្មកសិកម្ម និងកែលម្អការគ្រប់គ្រងដីធ្លី ព្រៃឈើ និងធនធានទឹក។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានឡាវ បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោក សូនិសៃ ស៊ីផាន់ដន បានថ្លែងសារបែបនេះក្នុងអំឡុងកិច្ចប្រជុំមួយ ដែលធ្វើឡើងដើម្បីពិនិត្យឡើងវិញនូវវិស័យកសិកម្ម និងព្រៃឈើរបស់ឡាវ នៅឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផលិតកម្មកសិកម្មរបស់ឡាវត្រូវតែដើរតាមមាគ៌ាសេដ្ឋកិច្ច ដែលពឹងផ្អែកលើខ្លួនឯង ដោយផ្តល់អាទិភាពដល់ការពង្រឹងសមត្ថភាពក្នុងស្រុក ក្នុងការបង្កាត់ពូជរុក្ខជាតិ និងសត្វ នវានុវត្តន៍ និងធាតុចូលផលិតកម្មសំខាន់ៗ។

លោកបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការកែលម្អដី ការការពារដីស្រែ មានជីជាតិ និងការអភិវឌ្ឍតំបន់ផលិតកម្មប្រមូលផ្តុំ ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធសមស្រប។ ការពង្រីកផលិតកម្មក្នុងស្រុកផ្នែកចំណីសត្វ ជី ថ្នាំសម្លាប់សត្វល្អិត និងឱសថព្យាបាលសត្វ ក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

ការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព ត្រូវបានគូសបញ្ជាក់ថាមានសារៈសំខាន់ក្នុងការបង្កើនទិន្នផល រួមទាំងពង្រីកការដាំដុះស្រូវរដូវវស្សា និងការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើដំណាំរដូវប្រាំង ដែលមានតម្លៃខ្ពស់។

ការពង្រឹងផ្នែកកែច្នៃស្បៀងអាហារ ស្តង់ដារអនាម័យ ចរាចរពាណិជ្ជកម្ម ធនាគារពូជ និងទុនបម្រុងផ្នែកស្បៀងអាហារ នឹងធ្វើឱ្យប្រសើរឡើងនូវភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ៕

រដ្ឋាភិបាលឡាវធ្លាប់បានប្រកាសពីផែនការបង្កើនការផលិតសាច់ ត្រី និងស៊ុតរបស់ប្រទេសឡាវ ឱ្យកើនដល់បរិមាណ៥៧៧,០០០តោន នៅឆ្នាំ២០២៥ ដើម្បីពង្រឹងសន្តិសុខម្ហូបអាហារ និងក្នុងគោលបំណងធានាថា ក្នុងមួយឆ្នាំប្រជាជនឡាវគ្រប់រូបអាចទទួលបានយ៉ាងតិច៧៣គីឡូក្រាមនៃម្ហូបអាហារចំបាច់។

កាលពីឆ្នាំ២០២៤ កសិករឡាវនៅទូទាំងប្រទេស បានផលិតម្ហូបអាហារចំនួន៧៨៦​ ០០០តោន គឺលើសពីតម្រូវការទូទាំងប្រទេសចំនួន៥៣១ ០០០តោន។ គោលដៅជាតិសម្រាប់ឆ្នាំ២០២៥ រួមមានការផលិតសាច់ឱ្យបានចំនួន២៨៤ ៦០០តោន ត្រីចំនួន២៣៧ ០០០តោន និងស៊ុតចំនួន៥៥ ៤០០តោន។

ផលិតផលសត្វបក្សីមានបរិមាណចំនួន១៣៤ ០៨១តោន ដែលកើនឡើងជិតស្មើពីរដងនៃតួលេខប៉ាន់ស្មានចំនួន៦៧​ ៥៧៤តោន សម្រាប់តម្រូវការក្នុងឆ្នាំ២០២៤។  ចំណែកផលិតសាច់គោ ក៏បានកើនលើសពីការរំពឹងទុកផងដែរ ដោយមានបរិមាណចំនួន៣៩ ៦៨៥តោន លើសតម្រូវការចំនួន៣២​ ៤៤៦តោន ចំណែកផលិតផលសាច់ជ្រូកវិញ បានកើនដល់ចំនួន១៣៧ ៩០៨តោន ដែលលើសពីតម្រូវការចំនួន១២៩ ២៥១តោន។

រីឯផលិតផលសាច់ក្របី និងសាច់ត្រី ក៏កើនលើសតម្រូវការក្នុងស្រុកផងដែរ ដោយសាច់ក្របីលើសពីតម្រូវការជាង១​ ២០០តោន ហើយផលិតផលត្រីបានកើនឡើងដល់៤០៨ ៦៤២តោន គឺកើនឡើងលើសជិតពីរដងនៃការប៉ាន់ស្មាន ដែលមានត្រឹមតែជាង២០៥ ០០០តោនប៉ុណ្ណោះ។

ការផ្គត់ផ្គង់ម្ហូបអាហារភាគច្រើនរបស់ប្រទេសឡាវ គឺបានមកពីការផលិតដោយគ្រួសារកសិករនៅតាមតំបន់ជនបទ ដែលបានរួមចំណែកចំនួន៥០៣ ០០០តោន ឬស្មើនឹង៦៤ភាគរយនៃតម្រូវនៅក្នុងប្រទេស។

ប្រទេសឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបើកឱកាសនាំចេញផលិតផលកសិកម្ម ក្រោមជំនួយទឹកប្រាក់ចំនួន៦៨,៥លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូដើម្បីធ្វើទំនើបកម្មកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។

គម្រោងថ្មីសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ដែលដំណើរការពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ នឹងផ្តោតសំខាន់លើការកែលម្អប្រព័ន្ធសន្តិសុខស្បៀង អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ នៅក្នុងខេត្តភាគខាងជើងចំនួនបី គឺខេត្តសាយ៉ាបូលី ផុងសាលី និងខេត្តហួផាញ ចំណែកនៅភាគខាងត្បូងវិញ មានខេត្តចំនួនបី គឺខេត្តសាលវ័ន្ត សេកុង និងខេត្តចំប៉ាសាក់ ដែលមានព្រំដែនជាប់ខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជា។

គម្រោងលើកកម្ពស់វិស័យកសិកម្មនេះទទួលបានការគាំទ្រក្រោមឥណទានប្រាក់កម្ចី និងជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងឥណទានបៃតងរបស់សហគមន៍អឺរ៉រុប រួមជាមួយមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន គម្រោងកសិកម្មឆ្លាតវៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែច្រើន ដើម្បីការពារប្រព័ន្ធសន្តិសុខស្បៀងឱ្យរួចពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងបង្កើនទិន្នផលកសិកម្ម និងសក្តានុពលសម្រាប់នាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស។

ចំណែកសហគមន៍កសិករខ្នាតតូចនឹងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ ដើម្បីចេះសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតសំខាន់លើការដាំដុះដំណាំ ដែលផ្តល់កសិផលមានតម្លៃខ្ពស់ដូចជា ទំពាំង កាហ្វេ និងផ្លែទុរេន ដែលសាកសមនឹងតម្រូវការទីផ្សារ និងលក្ខខណ្ឌក្នុងស្រុក។

គម្រោងនេះក៏ផ្តល់ជម្រើសផ្នែកមីក្រូហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ ដើម្បីជួយកសិករ និងអាជីវកម្មនៅតាមជនបទ អាចស៊ូបានក្នុងអំឡុងពេលជួបបញ្ហាអាកាសធាតុប្រែប្រួលខ្លាំង។  ចំណែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមជនបទ នឹងត្រូវបានកែលម្អលើកកម្ពស់គុណឡើង ដើម្បីអនុញ្ញាតឱ្យសហគមន៍កសិករអាចធ្វើកសិកម្មពេញមួយឆ្នាំ និងងាយស្រួលដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ។

ការចូលរួមរបស់សហគមន៍ និងការដាក់បញ្ចូលសមភាពយេនឌ័រ ក៏មានចំណែកដ៏សំខាន់នៃផែនការក្នុងគម្រោងនេះផងដែរ។  ទាំងបុរសទាំងស្ត្រី អាចចូលរួមជួយដឹកនាំ និងថែរក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដើម្បីធានានូវភាពជោគជ័យយូរអង្វែង និងការទទួលខុសត្រូវរួមគ្នា។

តាមរយៈ​ការ​ដោះស្រាយ​ហានិភ័យផ្នែក​អាកាសធាតុប្រែប្រួល កង្វះស្បៀង​អាហារ និង​របាំង​ពាណិជ្ជកម្ម​ គម្រោង​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ការ​រៀបចំ​សេដ្ឋកិច្ច​ជនបទ​របស់​ឡាវ ​សម្រាប់​អនាគត ​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ