ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីផ្តល់ទិន្នផលជាង៨តោនក្នុង១ហិកតា

4

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការីបានចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលប្រភេទពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ជាង៨តោនក្នុង១ហិកតាស្ថិតនៅទីតាំងស្រែគំរូ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលើកទី២ ខណៈការសាកល្បងលើកទី១ បានចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញាឆ្នំា២០២៣។
ពាក់ព័ន្ធនឹងការប្រមូលផលទៅលើប្រភេទពូជស្រូវថ្មីជាលើកទី២, ឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏ដូចជាម្ចាស់ស្រែគំរូបានឱ្យដឹងថា ពូជស្រូវថ្មីនេះចំណាយពេលថែទំាមានរយៈពេលពី៩០ ទៅ ៩៥ថ្ងៃ នឹងទទួលបានផល ហើយមកដល់ថ្ងៃនេះ ក៏នៅមិនទាន់មានការកំណត់ឬដាក់ឈ្មោះអ្វីឱ្យច្បាស់លាស់នៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងការដំាដុះសាកល្បងឡើយ។

ឧកញ៉ាបញ្ជាក់ថា ពូជស្រូវថ្មីនេះកាល ខ្ញុំសាកល្បងដំាដុះលើកទី១ ប្រើប្រាស់ពូជតែ៣០គីឡូលើផ្ទៃដីស្រែមួយហិកតា ហើយទទួលបានទិន្នផលចំនួន៨តោន២៤០គីឡូក្រាម,លើកទី២ ប្រើប្រាស់ពូជ ១០០គីឡូក្រាមហើយដល់ពេលប្រមូលផលបានចំនួន៨តោន ២០០គីឡូក្រាមលើផ្ទៃដីមួយហិកតា ហើយលើសពីស្រូវពូជថ្មីនេះ យើងអាចលក់បានថ្លៃប្រហាក់ប្រហែលទៅនឹងប្រភេទស្រូវ ៥៤៥១ ដែលក្នុងមួយគីឡូក្រាមថ្លៃ១ ១០០រៀល។
ស្របពេលការសាកល្បងដំាដុះ និងការប្រមូលផលពូជស្រូវថ្មីលើកទី២ នៅតែទទួលបានទិន្នផលខ្ពស់ជាង៨តោនក្នុងមួយហិកតាដូចទៅនឹងការសាកល្បងលើទី១, ឧកញ៉ា ឈិត ប៊ុនថន មានគម្រោងចែកចាយពូជស្រូវថ្មីនេះទៅដល់ប្រជាកសិករផងដែរ ខណៈកន្លងមកពូជស្រូវថ្មីនេះទទួលបានការចាប់អារម្មណ៍ជាខ្លំាងពីប្រជាកសិករ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរការសាកល្បងដំាដុះពូជស្រូវថ្មីនេះសម្រាប់ផ្ទៃដីក្នុងមួយ ឧកញ៉ា ឈិត ប៊ុនថន ដែលបានអនុវត្តជាក់ស្តែងលើស្រែគំរូ បានចំណាយអស់ប្រាក់២លានរៀល ទៅលើជី និងថ្នាំកសិកម្មសម្រាប់ការពារសត្វល្អិតផងដែរ៕

ដោយ៖Long Sareth


762629826_1601636518217101_4741864112440561604_n
កម្ពុជា និង ADB ចុះហត្ថលេខាលើកម្ចីសម្បទាន២៥០លានដុល្លារ គាំទ្រកម្មវិធីរក្សាស្ថិរភាពសេដ្ឋកិច្ច

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងទំហំទឹកប្រាក់២៥០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy Program – RISE) ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជា ចំពោះផលប៉ះពាល់ពីពហុវិបត្តិ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោក នៀនសាន ចាង (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB ផងដែរ។ កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចត្រូវបានអនុវត្តក្រោមក្របខណ្ឌយន្តការហិរញ្ញប្បទានប្រឆាំងវិបត្តិ (Countercyclical Support Facility-CSF) របស់ ADB […]

photo_2026-08-04_13-38-22 (4)
រាជរដ្ឋាភិបាលអន្តរាគមន៍ជួយសង្គ្រោះស្រូវជិត១៥ម៉ឺនហិកតា ខណៈភាពរាំងស្ងួតប៉ះពាល់ប្រាំបីខេត្ត

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវប្រមាណជិត១៥ម៉ឺនហិកតា បន្ទាប់ពីភាពរាំងស្ងួតបានប៉ះពាល់ដល់ផ្ទៃដីដាំដុះនៅក្នុងខេត្តចំនួនប្រាំបីសរុបជិតបីម៉ឺនហិកតា។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខេត្តរងផលប៉ះពាល់ដោយសារភាពរាំងស្ងួតមានចំនួនប្រាំបីខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ ចំណែកផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់សរុបមានជាង២៨៩ ០០០ហិកតា។ លោកបានឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយអាចជួយសង្គ្រោះផ្ទៃដីដំណាំស្រូវបានប្រមាណ១៤៧ ០០០ហិកតា ដែលធ្វើឱ្យស្ថានភាពដំណាំមានភាពប្រសើរឡើងវិញ។ លោកបានបន្តថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការរបស់ប្រជាពលរដ្ឋ និងការធ្លាក់ភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក បានធ្វើឱ្យដំណាំស្រូវភាគច្រើនចាប់ផ្តើមលូតលាស់ឡើងវិញ។ ទោះជាយ៉ាងណា ដំណាំស្រូវមួយចំនួនអាចរងផលប៉ះពាល់ដល់គុណភាព និងទិន្នផល ដោយសារការខ្វះខាតទឹកក្នុងអំឡុងពេលកន្លងមក។ លោកបានបញ្ជាក់ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅតាមតំបន់ទាំងនោះក៏អាចឆ្លងផុតពីស្ថានភាពរាំងស្ងួតបានដែរ។ បើតាមអ្នកនាំពាក្យរូបនេះ ភាពរាំងស្ងួតលើកនេះបណ្តាលមកពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) […]

image_2026-08-04_09-34-43
រដ្ឋាភិបាលឥណ្ឌូណេស៊ីចែកពូជដំណាំដោយឥតគិតថ្លៃសម្រាប់ដាំដុះលើផ្ទៃដីជិតមួយលានហិកតា

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីនឹងចែកពូជដំណាំកសិឧស្សាហកម្ម និងពូជដំណាំមានគុណភាពខ្ពស់ ដោយឥតគិតថ្លៃ សម្រាប់ដាំដុះលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេស ស្របពេលលោកប្រធានាធិបតីឥណ្ឌូណេស៊ីកំពុងតែប្រឹងប្រែងបង្កើនផលិតភាពផ្នែកវិស័យកសិកម្ម។ កម្មវិធីផ្តល់ពូជដំណាំនេះ គឺផ្តោតលើដំណាំយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ដូង អំពៅ កាកាវ កាហ្វេ ស្វាយចន្ទី ចន្ទន៍ទេស និងម្រេច ដោយស្របទៅនឹងអាទិភាពផ្នែកកសិកម្មរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដែលគិតគូរដល់សន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ ថ្លែងនៅក្នុងអំឡុងពេលពិនិត្យមើលកសិដ្ឋានបណ្តុះកូនដូងរបស់រដ្ឋ លើផ្ទៃដីទំហំ១៥ហិកតា នៅតំបន់បាតាំង (Batang) ខេត្តជ្វាកណ្តាល (Central Java) លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន បានឱ្យដឹងថា ការចែករំលែកពូជដំណាំនឹងធ្វើឡើងទៅតាមស្ថានភាពអាកាសធាតុសម្រាប់ធ្វើកសិកម្មក្នុងស្រុក និងស្របតាមទម្លាប់បង្កបង្កើនផលរបស់ប្រជាកសិករ។ លោកបានថ្លែងកាលពីថ្ងៃទី៣០ ខែកក្កដាថា «នេះជាកម្មវិធីអាទិភាពមួយរបស់លោកប្រធានាធិបតី។ គោលដៅសរុបរបស់យើងសម្រាប់មុខដំណាំសំខាន់ៗ គឺលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ហើយកូនពូជដំណាំទាំងនេះកំពុងត្រូវបានចែកជូនដោយមិនគិតថ្លៃឡើយ»។ […]

cover image
កសិករនៅចម្ការគិរីកាហ្វេនៃខេត្តមណ្ឌលគិរី បង្ហាញពីសក្តានុពលខ្ពស់នៃទិន្នផលកាហ្វេរ៉ូប៊ូស្តា

ដោយ៖ អៀវ ឈៀងនី មណ្ឌលគិរី៖ ដំណាំកាហ្វេប្រភេទរ៉ូប៊ូស្តា (Robusta) កំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ជាមួយនឹងការផ្តល់ទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់ នៅក្នុងចំការគីរីកាហ្វេមួយកន្លែង ដែលស្ថិតនៅក្នុងភូមិពូឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោក សៀម ធារ៉ា អ្នកគ្រប់គ្រងចំការគិរី និងជាអ្នកបច្ចេកទេស ថែទាំចំការកាហ្វេគិរី បានឱ្យដឹងថា ចំការគីរីកាហ្វេ ដែលឈានចូលដល់ឆ្នាំទី៤ នៃការដាំដុះ អាចផ្តល់ទិន្នផលចន្លោះពី ៥ ទៅ ៦ តោន ក្នុងមួយហិកតា។ សម្រាប់ដើមកាហ្វេ ដែលមានអាយុចន្លោះពី ៤ ទៅ ៧ ឆ្នាំ ក្នុងមួយដើមៗ អាចប្រមូលផលផ្លែកាហ្វេទុំបានមិនក្រោម ២០ គីឡូក្រាម នោះឡើយ ដែលផ្លែត្រូវការរយៈពេលប្រមាណ ៤ ខែ ក្នុងការទុំ និងប្រមូលផល។ ដើម្បីទទួលបានទិន្នផលខ្ពស់ និងផ្លែកាហ្វេណែនល្អ លោក សៀម ធារ៉ា បានចែករំលែកនូវបច្ចេកទេសសំខាន់ៗមួយចំនួន៖ ដូចជា ប្រព័ន្ធស្រោចស្រព និងការផ្តល់ទឹក គឺជាកត្តាសំខាន់បំផុត ដោយក្នុងនោះ […]

កាលវិភាគផ្សព្វផ្សាយ