កសិករឥណ្ឌាវ័យក្មេងម្នាក់ ចាប់ផ្តើមពីមេគោពីរក្បាលរហូតមានមេគោ៣៥ក្បាល

Photo-2025-12-24T150616.200

រដ្ឋប៉ុនចាប់៖ នៅអាយុត្រឹមតែ២៧ឆ្នាំ ស្ត្រីកសិករឥណ្ឌាម្នាក់ សម្រេចបាននូវស្នាដៃដ៏កម្រនៅក្នុងភូមិរបស់នាង។ ជានិស្សិតបញ្ចប់ការសិក្សាផ្នែករដ្ឋបាលពាណិជ្ជកម្ម នៅរដ្ឋប៉ុនចាប់ (Punjab) ប្រទេសឥណ្ឌា នាង អាម៉ានឌីប គូរ (Amandeep Kaur) កំពុងទទួលបានជោគជ័យតាមរយៈកសិដ្ឋានចិញ្ចឹមមេគោយកទឹកដោះរបស់នាង ដែលឥឡូវនេះមានមេគោសរុបចំនួន៣៥ក្បាល និងផលិតទឹកដោះគោបានប្រហែល២០០លីត្រជារៀងរាល់ថ្ងៃ។

លោកាស្រី អាម៉ានឌីប គូរ ដែលមានដើមកំណើតមកពីគ្រួសារសាមញ្ញ និងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ គឺជាអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោតែម្នាក់ឯង ហើយជាកសិករចិញ្ចឹមគោសកម្មម្នាក់នៅក្នុងស្រុកកំណើត។

លោកបាននិយាយថា «អ្វីៗមិនដែលស្រួលសម្រាប់គ្រួសារយើងទេ។ ក្រៅពីការធ្វើស្រែចម្ការលើដីជួលគេ គ្រួសារខ្ញុំបានចិញ្ចឹមមេគោពីរក្បាលដើម្បីរកប្រាក់ចំណូលបន្ថែម។ បន្ទាប់ពីបងប្រុសរបស់ខ្ញុំបានទទួលមរណភាព ខ្ញុំត្រូវទទួលខុសត្រូវកាន់តែច្រើនឡើងដើម្បីជួយឪពុកម្តាយរបស់ខ្ញុំ»។

ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង មន្ត្រីជាន់ខ្នស់ម្នាក់របស់រដ្ឋប៉ុនចាប់ បានមានប្រសាសន៍ថា «នាង អាម៉ានឌីប គូរ បានក្លាយជាកសិករគំរូមួយរូបមិនត្រឹមតែសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុរសផងដែរ។ នាងបានធ្វើជាកសិករស្ត្រីគំរូផងដែរ ហើយក៏ជាគំរូមួយសម្រាប់កសិករបុរសចិញ្ចឹមគោ ដែលអាចសុំរៀនជំនាញផ្នែកគ្រប់គ្រងសត្វពីនាងដែរ»។

លោកបានមានប្រសាសន៍ថា លោកស្រី អាម៉ានឌីប គូរ បានចាប់ផ្តើមអាជីវកម្មរបស់នាង កាលពីបីឆ្នាំ២០២៤ ដោយមានមេគោតែពីរក្បាលប៉ុណ្ណោះ។ សព្វថ្ងៃនេះ នាងមានមេគោរហូតដល់៣៥ក្បាល នៅក្នុងកសិដ្ឋានរបស់នាង ហើយមេគោខ្លះអាចផ្តល់ទិន្នផលទឹកដោះគោ រហូតដល់ពី៤០ ទៅ៤៥លីត្រ ជារៀងរាល់ថ្ងៃ។ នៅពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន នាងទទួលបានការបណ្តុះបណ្តាលផ្នែកកសិករចិញ្ចឹមគោ ពីនាយកដ្ឋានចិញ្ចឹមមេគោយកទឹកដោះ។

លោកស្រីបាននិយាយថា «ការបណ្តុះបណ្តាលពិតជាបានបង្រៀនខ្ញុំអំពីមូលហេតុដែលខ្ញុំមិនអាចទទួលបានទិន្នផលទឹកដោះគោខ្ពស់ ទោះបីជាបានផ្តល់ចំណី និងការថែទាំមេគោបានយ៉ាងល្អឥតខ្ចោះ ក៏ដោយ។ ខ្ញុំបានដឹងថា របបអាហារទៀងទាត់ និងការបង្កាត់ពូជល្អ ត្រូវតែអនុវត្ត»។

ចាប់តាំងពីទទួលបានការបណ្តុះបណ្តាលរួចមក ស្ត្រីកសិករ័យក្មេងរូបនេះ ប្រឹងធ្វើការដោយគ្មានពេលងាកក្រោយឡើយ។ ដោយមានជំនួយពីនាយកដ្ឋានចិញ្ចឹមគោយកទឹកដោះ នាងបានដាក់ពាក្យសុំប្រាក់ឧបត្ថម្ភ ព្រមទាំងទទួលបានប្រាក់កម្ចីពីធនាគារ ហើយសព្វថ្ងៃនេះដំណើរការអាជីវកម្មរបស់នាងទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកស្រីបាននិយាយថា ក្រសួងបានជួយលោកស្រីឱ្យទទួលបានប្រាក់កម្ចីក្នុងរយៈពេលប្រាំពីរថ្ងៃ។ លោកស្រីបានប្រើប្រាស់ប្រាក់កម្ចី និងប្រាក់ឧបត្ថម្ភមួយចំនួន ដើម្បីសាងសង់ទ្រុងមេគោ។

លោកស្រីបានបន្ថែមថា «ខ្ញុំមិនមានចំណេះដឹងអំពីរបៀបធ្វើក្រោលគោ និងសារៈសំខាន់នៃការរៀបចំក្រោលមេគោឱ្យបានត្រឹមត្រូវនោះទេ។ មន្ត្រីក្រសួងកសិកម្ម ជាអ្នកជួយធ្វើកិច្ចការទាំងនោះឱ្យខ្ញុំ ប្រកបដោយមានទស្សនៈវិស័យត្រឹមត្រូវ»។

សព្វថ្ងៃនេះ ផ្ទះដ៏តូចរបស់លោកស្រី ដែលមានពិដានលេចធ្លុះធ្លាយ ត្រូវបានជំនួសដោយផ្ទះថ្មីវិញ។ ចំណែកលោកស្រីកំពុងរវល់គ្រប់គ្រងកសិដ្ឋាន និងបម្រើការងារជាអ្នករកស៊ីចិញ្ចឹមគ្រួសារ។ កសិដ្ឋានចិញ្ចឹមគោរបស់លោកស្រីបានបំបែកគំរចាស់ ដែលមានតែកូនប្រុសទេ ទើបអាចផ្គត់ផ្គង់គ្រួសាររបស់ពួកគេបាន ប៉ុន្តែលោកស្រីជំរុញឱ្យយុវជនប្រែក្លាយមុខកសិក្មបែបគ្រួសារ ឱ្យទៅាជាកសិសហគ្រិន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ