ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានបួនទីតាំង នៅខេត្តតាកែវ និងជំរុញឲ្យពង្រីកផលិតកម្ម ព្រមទាំងផ្តល់ទុនប្រាក់កម្ចីពី ARDB

photo_2025-12-14_16-56-33 (3)

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យកសិដ្ឋានចំនួនបួនទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវ។

ដំណើរចុះពិនិត្យនេះ មានគោលបំណងលើកទឹកចិត្ត ក្តាប់ស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។

១- ដំណើរទស្សនកិច្ចកសិដ្ឋានគំរូចំនួនបួនទីតាំងរួមមាន៖

* កសិដ្ឋាន លោក យក់ ចំរើនឫទ្ធិ ដែលកំពុងពង្រីក និងដាំដុះបន្លែចម្រុះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

* កសិដ្ឋាន លោក ស៊ន ចាន់បូរ ដែលកំពុងចិញ្ចឹមមេមាន់យកពង ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

* កសិដ្ឋាន លោក សាប់ សារុន ដែលកំពុងចិញ្ចឹមបង្កង និងត្រី ស្ថិតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

* កសិដ្ឋាន លោក សួង សង្ហា ដែលកំពុងចិញ្ចឹមត្រី ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

២- ការលើកទឹកចិត្ត និងការជំរុញផលិតកម្ម

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានទាំងបួន ឲ្យបន្តពង្រឹង និងពង្រីកការដាំដុះ និងការចិញ្ចឹមសត្វបន្ថែមទៀត ឲ្យបានកាន់តែច្រើន និងមានទំហំធំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឲ្យបានពេញលេញ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលកសិកម្មពីបរទេស។

៣- កញ្ចប់ហិរញ្ញប្បទានពី ARDB

ទន្ទឹមនឹងការជំរុញផលិតកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានទាំងអស់ អាចធ្វើការទាក់ទងមកធនាគារ ARDB ដើម្បីទទួលបានទុនវិនិយោគបន្ថែម ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ពិសេសសម្រាប់ពង្រីកខ្សែសង្វាក់ផលិតកម្ម។ នេះជាយន្តការមួយរបស់រាជរដ្ឋាភិបាល តាមរយៈ ARDB ក្នុងការគាំទ្រដល់កសិករ និងកសិដ្ឋានខ្នាតតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម។

៤- ការចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានចូលរួមចងក្រងជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីងាយស្រួលក្នុងការតភ្ជាប់គ្នា រវាង៖

* ទទួលបានកម្ចី ដើម្បីយកទៅពង្រីកមុខរបរ

* ទទួលបានបច្ចេកទេសពីអ្នកជំនាញតាមផ្នែក

* ភ្ជាប់ទៅកាន់ទីផ្សារ

សមាគមបណ្តាញកសិករតេជោនឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួល និងធានានូវចីរភាពនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់កសិករ និងកសិដ្ឋានកម្ពុជា។

ដំណើរចុះពិនិត្យនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជីវភាពកសិករ តាមរយៈការគាំទ្រទាំងទុន ទាំងបច្ចេកទេស និងទីផ្សារ៕


photo_2026-08-26_13-07-11 (2)
ចិញ្ចឹមក្ងានជាមុខរបរបន្ថែម៖ អ្នកចិញ្ចឹមម្នាក់នៅខេត្តតាកែវជំរុញការចិញ្ចឹមតាមផ្ទះ

ភ្នំពេញ៖ លោក ស្រ៊ី សំនិត អ្នកប្រកបរបរចិញ្ចឹមក្ងាន ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីមេផ្ទះ ឱ្យចាប់ផ្តើមចិញ្ចឹមក្ងានតាមលំនៅឋាន ដើម្បីបង្កើតមុខរបរបន្ថែម និងបង្កើនចំណូលសម្រាប់គ្រួសារ ខណៈការចិញ្ចឹមក្ងានមិនមានភាពស្មុគស្មាញ និងមានទីផ្សារ។ លោក ស្រ៊ី សំនិត ដែលធ្លាប់ជាបុគ្គលិកចិញ្ចឹមជ្រូកនៅកសិដ្ឋានរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការចិញ្ចឹមក្ងានមិនមានភាពលំបាកក្នុងការថែទាំនោះទេ ព្រោះក្ងានជាប្រភេទសត្វដែលមានភាពធន់នឹងជំងឺ ហើយអាចឱ្យវាដើរស៊ីស្មៅនៅជុំវិញផ្ទះបាន ក្រៅពីការផ្តល់ចំណីបន្ថែម។ លោកបន្តថា ចំណីសម្រាប់ក្ងានក៏អាចផ្សំដោយខ្លួនឯងបាន ដោយប្រើកន្ទក់ ស្រូវ និងស្មៅ យកមកលាយបញ្ចូលគ្នា ដែលអាចជួយកាត់បន្ថយការចំណាយលើចំណី និងប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន។ ដោយមើលឃើញភាពងាយស្រួលបែបនេះ លោក ស្រ៊ី សំនិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេផ្ទះ ដែលមានទីធ្លានៅជុំវិញផ្ទះ អាចពិចារណាចាប់ផ្តើមចិញ្ចឹមក្ងានក្នុងចំនួនសមស្របតាមលទ្ធភាព ដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ និងបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ បើតាមលោក ស្រ៊ី សំនិត នៅដំណាក់កាលដំបូង កសិករអាចចាប់ផ្តើមចិញ្ចឹមក្ងានដោយប្រើដើមទុនប្រមាណ ៣០ម៉ឺនរៀល ដោយចាប់ផ្តើមពីក្ងានមេ២ក្បាល និងឈ្មោល ១ក្បាល។ បន្ទាប់មកក្ងាននឹងចាប់ផ្តើមមានពង និងកូនជាបន្តបន្ទាប់ […]

image_2026-08-26_13-06-26
ប្រជាជនបួនខេត្ត ជិត២ម៉ឺនគ្រួសារកំពុង​រងផលប៉ះពាល់ពីទឹកជំនន់ ខណៈស្ថានភាពទឹក​កំពុងស្រកបណ្ដើរៗ

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ទឹកទន្លេមេគង្គនៅ​ផ្នែកខេត្ត​ស្ទឹង​ត្រែង ក្រចេះ និងកំពុងចាម កំពុងតែស្រកជាបណ្ដើរៗ ហើយ ខណៈដែលបានកំពុង​បង្កជាទឹកជំនន់ ប៉ះពាល់ប្រជាពលរដ្ឋ និងផលដំណាំ រហូតដល់ទៅ​បួនខេត្ត ។ នេះបើយោងតាមការ​បញ្ជាក់ពី​ លោក សូត គីមកុលមុន្នី មន្ត្រីនាំពាក្យ​អាជ្ញាធរជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ។ លោក​បាន​ឲ្យដឹងថា អាជ្ញាធរ​កំពុងតែតាមដានស្ថានភាព​ទឹកជំនន់នេះ ហើយត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។ ប្រជាជនប្រមាណជិត២ម៉ឺនគ្រួសារ​​ នៅក្នុងខេត្តចំនួនបួនតាមដង​ទន្លេមេគង្គ មានស្ទឹង​ត្រែង ត្បូងឃ្មុំ កំពង់ចាម កំពុងតែរងផលប៉ះពាល់ដោយសារតែទឹកជំនន់ជនលិច ខណៈខេត្ត​ក្រចេះ ជា​ខេត្ត​ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ក្នុងចំណោមប្រជាពលរដ្ឋ​ដែលរងផលប៉ះបាល់ទាំងនោះ មាន​ជិត២ពាន់គ្រួសារ​ត្រូវបានជម្លៀសចេញពី​លំនៅដ្ឋាន ខណៈទឹកជំនន់កំពុង​តែ​ប៉ះពាល់ដល់ផ្ទះសម្បែង​របស់ពួកគាត់រហូតដល់ទៅជិត១៤ ០០០ខ្នង។ យោងតាមរបាយការណ៍បានឲ្យដឹងថា ផលដំណាំស្រូវរបស់កសិករ​ប្រមាណ​ជិត៥ហិកតា កំពុងតែ​រងការ​លិច​លង់ និងប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ក៏បានអំពាវនាវ​ដល់អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ត្រៀមលក្ខណៈ ដើម្បី​ជួយសង្គ្រោះប្រជាពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ។ សម្ដេច​បាន​បញ្ជាឲ្យត្រៀម​គ្រឿងបរិក្ខារសំខាន់ៗ ក៏ដូចជា ទីជម្រក​សម្រាប់ជម្លៀសប្រជាពលរដ្ឋចេញពី​គ្រោះថ្នាក់ និងដើម្បីឆ្លើយតបទៅនឹង​តម្រូវការ​របស់ពលរដ្ឋដែលរងផលប៉ះពាល់៕

image_2026-08-26_11-35-12
ឥណ្ឌូណេស៊ី នាំចេញត្រីអណ្តែងប្រឡាក់អំបិល ជាលើកដំបូងទៅកាន់កោះតៃវ៉ាន់

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញត្រីប្រាប្រឡាក់អំបិលទម្ងន់ ជាង១០តោន ទៅកាន់កោះតៃវ៉ាន់ជាលើកដំបូង ក្នុងទំហំទឹកប្រាក់ប្រហែល២៥ ០០០ដុល្លារ។ នេះបើយោងតាមការ​ប្រកាស​របស់​ក្រសួងកិច្ចការសមុទ្រ និងជលផល។ ត្រីប្រាប្រឡាក់អំបិលសម្រាប់ការនាំចេញនេះ ផលិតដោយក្រុមហ៊ុនឥណ្ឌូណេស៊ី ដែលមានស្នាក់នៅទីក្រុងបានឌុង ។ លោកស្រី អ៊ីហ្សាទីនី (Ishartini) ប្រធានភ្នាក់ងារត្រួតពិនិត្យ និងគ្រប់គ្រងគុណភាព បានឱ្យដឹងថា ការនាំចេញនេះត្រូវបានឆ្លងកាត់ និងបំពេញតាមស្តង់ដារសុវត្ថិភាពយ៉ាងហ្មត់ចត់ ព្រមទាំងទទួលបានវិញ្ញាបនបត្រ​បញ្ជាក់ពីការវិភាគ និងពិនិត្យ​គ្រោះថ្នាក់ ដែលតម្រូវដោយអាជ្ញាធរតៃវ៉ាន់ផងដែរ។ លោកស្រីបានប្រាប់ថា កត្តានេះអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅប្រទេសគោលដៅទទួលស្គាល់គុណភាពផលិតផល និងអនុញ្ញាតឱ្យនាំចូលទីផ្សារបាន ព្រោះត្រីប្រា និងត្រីទីឡាព្យ៉ាប្រឡាក់អំបិល កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅទីផ្សារបរទេស។ ចំណែកការនាំចេញលើកទីពីរ ត្រូវបានគ្រោងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានបរិមាណរហូតដល់២០តោន ព្រមទាំងមានត្រីទីឡាព្យ៉ាផងដែរ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ខេត្តជ្វាខាងលិចរបស់​ឥណ្ឌូនេស៊ី បាននាំចេញផលិតផលជលផលចំនួន ១​ ៨០០តោន ទៅកាន់ទីផ្សារសំខាន់ៗ រួមមានសហរដ្ឋអាម៉េរិក ជប៉ុន ចិន និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសឥណ្ឌូណេស៊ីបាននាំចេញត្រីទៅកាន់ទីផ្សារអឺរ៉ុបឡើងវិញ បន្ទាប់ពីត្រូវបានលុបឈ្មោះចេញពីបញ្ជីអនុញ្ញាតឱ្យនាំចេញផលិតផលវារីវប្បកម្ម កាលពីខែមិថុនា ឆ្នាំ២០២៦៕ (ផាន់ អាណា)

កូនមាន់​
លក់កូនមាន់ចេញ ទិញមាន់សាច់ចូល​៖ ​កសិករ​​ចិញ្ចឹមមាន់​ខ្នាតតូច​ធ្វើតាមបច្ចេកទេស​​ទទួលបាន​ជោគជ័យ​

ដោយ ឡុង សារេត​ ខេត្តកណ្តាល៖ លោក កន ប៊ុនធឿន នៅភូមិស្រែតាម៉េ​ង ឃុំទំនប់ធំ ស្រុកពញាឮ ​ខេត្តកណ្តាល​​ ប្រកបមុខរបរ​ចិញ្ចឹមមេមាន់​យកស៊ុតភ្ញាស់កូនមាន់​លក់ជូនដល់កសិករ​នៅក្នុងសហគមន៍​នៅតាមបណ្តាខេត្ត​ តាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និង​​គម្រោងជំរុញទីផ្សារសម្រាប់កសិកម្ម​ខ្នាតតូច ​(អេមស៍-AIMS) កំពុងទទួលបានជោគជ័យ​បន្ទាប់ពីប្រើបច្ចេកទេស​ ផលិតកូនពូជលក់​ ហើយប្រមូលទិញមាន់សាច់​ពីកសិករ​ត្រឡប់មកវិញ​ យកទៅផ្គង់ផ្គង់ទីផ្សារ​នៅក្រុងភ្នំពេញ​។​ លោក កន ប៊ុនធឿន ​បាន​ឱ្យ​ដឹង​ថា​ក្នុងរយៈពេលមាន​វិបត្តិជំងឺកូវីដ​១៩ នៅស្រុកពញាឮមានកសិករចងក្រងបណ្តុំ​អ្នក​ចិញ្ចឹមមាន់លក្ខណៈគ្រួសារ​ចំនួន​១០​ក្រុម។ ប៉ុន្តែ​ក្រោយពីជំងឺកូវីដ​១៩​ កសិករ​​​ចំនួន​៩ក្រុម​ផ្សេងទៀត​បានបរាជ័យទាំងអស់​ ដោយសារមិនបាន​​បានធ្វើតាម​បច្ចេកទេសដែលលោក​បានប្រាប់ “បើចង់ធ្វើឱ្យជោគជ័យ​ត្រូវ​ផលិតកូនលក់​ ហើយប្រមូលទិញមាន់សាច់ពីអ្នកចិញ្ចឹមត្រឡប់មកវិញ”​ តាមរយៈការស្វែងរក​ទីផ្សារដើម្បីផ្គត់ផ្គង់មានសាច់​។​ លោកបន្តថា “ខ្ញុំបានជោគជ័យ​ដូចថ្ងៃនេះ គឺខ្ញុំផលិតកូនចែកចាយដល់កសិករ​ ហើយប្រមូលទិញមាន់សាច់ត្រឡប់មកវិញ​ និងស្វែងរកទីផ្សារ​ពីគម្រោងអេមស៍-AIMS និងគម្រោង​ ​​ASPIRE-AT។ គំនិតផ្តួចផ្តើម​​ដោយខ្លួនឯងផ្ទាល់​រហូតដល់ខាងមន្ទីរកសិកម្ម​ យកគំនិត​ទៅផ្សព្វផ្សាយ​ដល់កសិករនៅស្រុកពញាឮ ប៉ុន្តែ​អ្នកចិញ្ចឹមមាន់នៅក្នុងបណ្តុំ​នានា​គាត់អត់អាចធ្វើ​បានឬមិនចេះធ្វើទីផ្សារ​​”​។  លោក កន ប៊ុធឿន បាន​ទទួលស្គាល់ថា ​បើសិន​មិនទាន់មានអង្គការដៃគូ​ទាំង២ខាងលើ​ចូលមកជួយ​គាំទ្រ​ដល់មុខរបរចិញ្ចឹមមាន់លក្ខណៈគ្រួសារ​ដូចសព្វថ្ងៃនេះ​ទេ​​។  ការលក់សាច់មាន់​​សាច់មាន់ចូលទៅរាជធានីភ្នំពេញក៏ជួបការពិបាកដែរ​​។​ពោល​​​អង្គការទាំង២​ជួយធ្វើជាសាក្សី​នៃការចុះកិច្ចសន្យាទិញលក់​ជាមួយផ្សារ​នៅក្រុងភ្នំពេញ​។​ សូមជម្រាបជូនថា លោក កន ប៊ុនធឿន ចាប់ផ្តើមចិញ្ចឹមមេមាន់​ លក្ខណៈគ្រួសារ​​នៅឆ្នាំ​២០១៥​ចំនួន​៣០ក្បាល​មាន់ឈ្នោល​៥ក្បាល​ ហើយ​បានប្រែក្លាជាអ្នកចិញចិញ្ចឹមមាន់ខ្នាតអាជីវកម្ម​ក្នុង​ឆ្នាំ​២០១៨​​ […]

កាលវិភាគផ្សព្វផ្សាយ