ភូមាគ្រោងនាំចេញអង្ករតាមផ្លូវទឹកចំនួន៧ ៥០០តោន ទៅបង់ក្លាដែស

image_2025-12-09_09-54-13

ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បានបញ្ជាក់ថា អង្ករបាក់ប្រាំភាគរយចំនួន៧ ៥០០តោន ដែលផលិតចេញពីតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyawady) នឹងត្រូវនាំចេញទៅកាន់ប្រទេសបង់ក្លាដែស ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។

អង្ករសរុបចំនួន២ ៥០០តោន នឹងត្រូវដឹកជញ្ជូនក្រោមផែនការនាំចេញជើងដំបូង ទៅកាន់ប្រទេសបង់ក្លាដែស តាមសមុទ្រតែប៉ុណ្ណោះ។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងភូមា និងបង់ក្លាដែស ក្រុមហ៊ុនចំនួន៣១ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនអង្ករទៅកាន់ប្រទេសបង់ក្លាដែស ក្នុងបរិមាណអង្ករសរុបចំនួន៧ ៥០០តោន តាមរយៈកំពង់ផែសមុទ្រប៉ាថេន (Pathein Seaport)។

ចំណែកកំពង់ផែយ៉ាងហ្គោន ក៏មានការដឹកជញ្ជូនអង្ករចេញទៅកាន់ប្រទេសបង់ក្លាដែសផងដែរ កាលពីក្នុងចុងខែវិច្ឆិកា និងដើមសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៥ តាមរយៈកប៉ាល់ពីរគ្រឿង។

សហព័ន្ធស្រូវអង្ករភូមា មានគោលបំណងសម្រេចគោលដៅនាំចេញអង្ករចំនួនបីលានតោននៅក្នុងឆ្នាំ ២០២៥-២០២៦។  ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងអំឡុងពេលខែមេសា ដល់ខែតុលា ឆ្នាំ២០២៥ មានបរិមាណជាង១,៥លានតោន ដោយទទួលបានប្រាក់ចំណូលចំនួន៤៩៩លានដុល្លារ។

អង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារបង់ក្លាដែស ត្រូវបានកិនវេចខ្ចប់ នៅតំបន់ឧស្សាហកម្ម ប៉ាថេន ដែលរោងម៉ាស៊ីនកិនស្រូវនៅទីនោះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៤០០គីឡូវ៉ាត់ ដោយធានាបាននូវគុណភាពផលិតផល ដែលមានស្ថេរភាព និងប្រសិទ្ធភាពផ្គត់ផ្គង់ទីផ្សារ។

 ព្រមជាមួយគ្នានេះដែរ រដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី ដែលស្ថិតនៅភាគខាងត្បូងប្រទេសភូមា ក៏កំពុងសម្របសម្រួលដល់ការនាំចេញអង្ករក្នុងរយៈពេលកំណត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ស្ថាប័នក្រសួងពាក់ព័ន្ធ។

យោងតាមផែនការរដ្ឋបាលតំបន់អាយ៉េយ៉ាវ៉ាឌី បានឱ្យដឹងថា តំបន់ដាំស្រូវនេះកំពុងតែអនុវត្តផែនការបង្កបង្កើនស្រូវលើផ្ទៃដីទំហំ១០០​ ០០០ហិកតា ក្រោមប្រព័ន្ធកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនទនិន្នផលស្រូវសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

មន្ត្រីរដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី បានមានប្រសាសន៍ថា «ដោយមានគោលបំណងផលិតអង្ករមានគុណភាពខ្ពស់ កសិករដាំស្រូវក្នុងតំបន់សម្រាប់នាំចេញនឹងធ្វើការតាមគោលការណ៍សំខាន់ៗចំនួនបួន គឺ គ្រាប់ពូជ ដី ទឹក និងបច្ចេកទេស។ កសិករផលិតស្រូវកំពុងតែខិតខំប្រឹងប្រែង ដើម្បីធានាថា សហគមន៍កសិករដាំស្រូវក្នុងស្រុកទទួលបានប្រាក់ចំណេញសមរម្យ និងសមស្របស្របតាមតម្លៃអង្ករលើសកលលោក»។

រដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី ក៏ត្រួតពិនិត្យជាប្រចាំលើប្រតិបត្តិការរបស់រោងម៉ាស៊ីនកិនស្រូវ នៅក្នុងតំបន់ផងដែរ ដើម្បីធានាបាននូវស្តង់ដារខ្ពស់ និងនឹងត្រួតពិនិត្យការគ្រប់គ្រងកាកសំណល់ ដែលផលិតដោយប្រព័ន្ធឧស្ម័នឥន្ធនៈចេញពីដុតអង្កាម ដើម្បីកុំឱ្យវាបង្កគ្រោះថ្នាក់ ឬបំពុលបរិស្ថានធម្មជាតិ ហើយសកម្មភាពទាំងអស់ ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។  តំបន់ អាយ៉េយ៉ាវ៉ាឌី គឺជាតំបន់វាលទំនាបមួយ ស្ថិតនៅជាប់សមុទ្រភាគខាងត្បូងប្រទេសភូមា ដែលបានអនុវត្តប្រកបដោយជោគជ័យនូវវិស័យកសិកម្ម ចិញ្ចឹមសត្វ និងឧស្សាហកម្ម៕


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ