សហព័ន្ធដំឡូងមីកម្ពុជាចេញសេចក្តីណែនាំ អំពីក្រមប្រតិបត្តិរួម និងនិតិវិធីនៃការទិញ-លក់ដំឡូងមីនៅកម្ពុជា

ភ្នំពេញ៖សហព័ន្ធដំឡូងមីកម្ពុជា ចេញសេចក្តីណែនាំអំពីក្រមប្រតិបត្តិរួម និងនិតិវិធីនៃការទិញ-លក់ដំឡូងមីនៅកម្ពុជា សម្រាប់តាមដានត្រួតពិនិត្រ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

យោងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំឡូងមី លេខ១១០ព.ណ អវឯ.សសរ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សហព័ន្ធដំឡូងមីកម្ពុជាបានសង្កេតឃើញថា ការធ្វើអាជីវកម្មទិញ-លក់ដំឡូងមី នៅក្នុង ព្រះរាជាណាចក្រកម្ពុជា កន្លងមកពុំទាន់មាននីតិវិធីសមស្រប ធ្វើឲ្យគុណភាពដំឡូងមី ធ្លាក់ចុះ ដោយការលាយដី ឬសស្នែង ការកាត់ភាគរយ អំពើបន្លំ ឬលួចភ្នែកជញ្ជីង និងការបិទស្លាក តម្លៃលើមុខទំនិញមិនទាន់បានល្អប្រសើរនៅឡើយ ដែលបណ្តាលឲ្យកសិករ ពាណិជ្ជករមួយចំនួន ទទួលរងការខាត់បង់ប្រាក់ចំណេញ ខូចកេរ្តិ៍ឈ្មោះប្រទេស បាត់ទីផ្សារក្នុងការនាំចេញ អាចបង្កឱ្យវិស័យដំឡូងមីទាំងមូលជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ។

សេចក្តីជូនដំណឹង បានណែនាំថា សហព័ន្ធដំឡូងមីកម្ពុជាសូមធ្វើសេចក្តីណែនាំស្តីពីនីតិវិធីស្តង់ដានៃការទិញ-លក់ ដំឡូងមី ដល់សមាជិកសហព័ន្ធដំឡូងមីកម្ពុជា អ្នកប្រកបមុខរបរទិញ-លក់ដំឡូងមី និងកសិករដាំដុះដំឡូងមី នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានកំណត់យថាប្រភេទដូចខាងក្រោម៖

ទី១-ប្រភេទលេខ១ ប្រភេទលេខ២ កម្រិតជាតិម្សៅ (Starch)តិចបំផុត៦៧ភាគរយ តិចបំផុត ៥៥ភាគរយ។ ទី២-សំណើម (Moisture)ច្រើនបំផុត ១៤ភាគរយ ច្រើនបំផុត ១៧ភាគរយ។ ទី៣-ជាតិសរសៃ (Crude Fiber)ច្រើនបំផុត៥ភាគរយ ច្រើនបំផុត៥ភាគរយ។ ទី៤-ខ្សាច់ (Sand)ច្រើនបំផុត៣ភាគរយ ច្រើនបំផុត៣ភាគរយ។ ទី៥-ជាតិផេះ (Ash)ច្រើនបំផុត៥ភាគរយច្រើនបំផុត៥ភាគរយ។

ចំពោះ កាតព្វកិច្ចរបស់អ្នកទិញដំឡូងមី ត្រូវដាក់តាំងបង្ហាញស្លាកតម្លៃដំឡូងមីស្រស់ និងចំណិតដំឡូងមីស្ងួតជាប្រាក់រៀលតាមយថាប្រភេទនិមួយៗខាងលើ នៅមុខច្រកចូល ទីតាំងលានទិញដំឡូង។

រាល់ការទិញដំឡូងមីស្រស់ និងចំណិតដំឡូងមីស្ងួត ត្រូវមានវិក្កយបត្រត្រឹមត្រូវ ដែលមានបញ្ជាក់ អំពីយថាប្រភេទ ថ្លៃទិញរាយ និងថ្លៃទិញសរុបឱ្យបានច្បាស់លាស់។ ចំណែកកាតព្វកិច្ចរបស់អ្នកលក់ដំឡូងមីស្រស់ និងចំណិតដំឡូងមីសួត ត្រូវសម្រិតសម្រាំងដំឡូងមីរបស់ខ្លួនឪ្យបានសមស្របតាមយថាប្រភេទខាងលើ។

ដោយឡែកខាង គណៈកម្មការលើកកម្ពស់ផលិតកម្ម គណៈកម្មការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ គណៈកម្មការទីផ្សារក្នុងស្រុក គណៈកម្មការជំរុញការនាំចេញ និងសមាជិកសហព័ន្ធដំឡូងមីកម្ពុជា អ្នកប្រកបមុខរបរ ទិញ -លក់ដំឡូងមី និងកសិករដាំដុះដំឡូងមី ត្រូវទទួលបន្ទុកអនុវត្តសេចក្តីណែនាំនេះ។

សូមជម្រាបថា សហព័ន្ធដំឡូងមីកម្ពុជា (CFC) បង្កើតឡើងដើម្បីលើកកម្ពស់វិស័យដំឡូងមីកម្ពុជាសំដៅធ្វើឲ្យទីផ្សារពិភពលោកគាំទ្រ និងទទួលស្គាល់ថា កម្ពុជាជាប្រភពផ្គត់ផ្គង់ដំឡូងមីដ៏សំខាន់ប្រកបដោយគុណភាព និងមាននិរន្តរ៍ភាព៕


Rice_plantation_in_Java
ឥណ្ឌូណេស៊ីត្រៀមថវិកា៦០០លានដុល្លារ ដើម្បីពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស​

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរៀបចំជំនួយឥតសំណង ជាទឹកប្រាក់ជិត៦០០លានដុល្លារ ដើម្បីបង្កបង្កើនផលលើផ្ទៃដីទំហំជិតមួយលានហិកតា ដើម្បីបបង្កើនផលិតកម្ម និងពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស។ ក្នុងអំឡុងពេលសន្និសីទជាតិ លើកទី១១ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការដឹកនាំរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីបង្កើនទិន្នផលកសិកម្មឱ្យកើនឡើងខ្ពស់ តាមរយៈការកែច្នៃគុណភាពដីទំនេរនៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ រដ្ឋាភិបាលនឹងយកចិត្តទុកដាក់លើ ដីណា ដែលត្រូវបានពិនិត្យរួចរាល់សម្រាប់ការដាំដុះ ដោយកត់សម្គាល់ថា កម្មវិធីពង្រីកផ្ទៃដីកសិកម្មនេះ គឺមានសារៈសំខាន់ក្នុងការរក្សាស្ថេរភាពតម្លៃស្បៀងអាហារ ដែលជាសសរស្តម្ភយ៉ាងសំខាន់នៃភាពធន់របស់ជាតិ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា «សន្តិសុខស្បៀងអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពធន់របស់រដ្ឋ ពីព្រោះបញ្ហានៅក្នុងវិស័យស្បៀងអាហារ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ»។ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន បានបន្ថែមថា រដ្ឋាភិបាលបើកចំហចំពោះកិច្ចសហការជាមួយសហគមន៍កសិកម្ម អង្គការ និងម្ចាស់ដី ដើម្បីប្រើប្រាស់ដីនៅសល់ទំនេរសម្រាប់ផលិតកម្មដំណាំ។ លោកបានមានប្រសាសន៍ដូច្នេះថា​ «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យដីរបស់យើងមានគុណភាពកាន់តែល្អប្រសើរ។ ក្រសួងរបស់យើងត្រៀមខ្លួនរួចជាស្រេច […]

photo_2025-11-28_09-28-54
ឯកឧត្តមបណ្ឌិត កៅ ថាច៖ នៅពេល​សហគ្រិនផ្តល់ប្រាក់​ឈ្នួលសមរម្យ និងការពារបរិស្ថាន សហគ្រិនកំពុងកសាងមូលដ្ឋាន​គ្រឹះនៃសង្គមដ៏ត្រឹមត្រូវ និងចីរភាព

ពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជា សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់ទុកថា សហគ្រិនមានតួនាទីសំខាន់លើសពីម្ចាស់អាជីវកម្ម ដែលមានន័យថា សហគ្រិន គឺជាអ្នកកសាងភាពធន់ អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្ស។ ប្រសាសន៍លើកឡើងដូច្នេះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិន ស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដើម្បីចែកជូនចំណេះដឹងដល់ផែនសហគ្រិនវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តពោធិ៍សាត់ ដែលរៀបចំឡើងនៅសណ្ឋាគារពោធិ៍សាត់រីវើសាយ។ កម្មវិធីសិក្ខាសិលានេះ ត្រូេះបានប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក នាង ពុទ្ធារ៉ា អនុប្រធាននាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងម្ពុជា ក្នុងនោះរួមមានសមាជិកផែនសហគ្រិនវ័យក្មេងរបស់គណបក្សខេត្តពោធិ៍សាត់ សរុបប្រមាណ២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត […]

download
ភូមាពង្រឹងការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបង្កើនប្រាក់ចំណូល

ណៃពិដោ៖ ប្រធានសមាគមអ្នកផលិត និងនាំចេញផ្លែទុរេនភូមា បាននិយាយកាលពីសប្តាហ៍មុនថា ដំណើរការចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិនកំពុងតែដំណើរការក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលផ្លែទុរេនស្រស់ និងកែច្នៃ ដោយគ្រោងចាប់ផ្តើមនាំចេញផ្លែទុរេននៅឆ្នាំក្រោយ ឬនៅឆ្នាំ២០២៧ ដើម្បីបង្កើនប្រាក់ចំណូលពីបរទេស និងអភិវឌ្ឍឧស្សាហកម្មផ្លែឈើនៅក្នុងស្រុកប្រទេស។ លោកបានមានប្រសាសន៍ថា សមាគមរបស់លោកមានគោលបំណងទាក់ទាញការវិនិយោគិនបរទេស អ្នកជំនាញ និងដៃគូអាជីវកម្ម ដើម្បីគាំទ្រដល់ការកែច្នៃផ្លែទុរេន និងបង្កើនតម្លៃបន្ថែមនៅក្នុងប្រទេស។ លោកប្រធានសមាគមបានកត់សម្គាល់ថា ឧស្សាហកម្មទុរេនរបស់ភូមាត្រៀមខ្លួនរួចជាស្រេច​ ដើម្បីជំរុញកំណើនឱ្យបានលឿនតាមការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលថ្មីពីបរទេស ជាពិសេសទីផ្សារប្រទេសចិន ដែលជាអ្នកទិញផ្លែទុរេនធំជាងគេបំផុតនៅលើពិភពលោក។ កាលពីឆ្នាំ២០២៤ ចិនបាននាំចូលផ្លែទុរេនក្នុងបរិមាណចំនួន១៥,៦លានតោន ដែលមានតម្លៃទឹកប្រាក់ចំនួន៦,៩៩ពាន់លានដុល្លារ ភាគច្រើនមកពីប្រទេសវៀតណាមប្រមាណ៤១,៥ភាគរយ និងទិញនាំចូលពីប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែ បើយោងតាមទិន្នន័យគយរបស់ប្រទេសចិន​ បានឱ្យដឹងថា តម្រូវការផ្លែទុរេននៅក្នុងប្រទេសចិន បានធ្លាក់ចុះទៅវិញ នៅឆ្នាំ២០២៥នេះ គឺធ្លាក់ចុះ១៥ភាគរយធៀបនឹងឆ្នាំ២០២៤ ដោយមកនៅត្រឹមបិរមាណ៧០៨,១៩០តោន។ ចំណែកទីផ្សារផ្លែទុរេននៅក្នុងប្រទេសចិន ក៏មានការប្រកួតប្រជែងថ្មីៗផងដែរ រួមទាំងប្រទេសកម្ពុជា ដែលបានដឹកជញ្ជូនផ្លែទុរេនដំបូងរបស់ខ្លួន ចូលទៅក្នុងទីផ្សារប្រទេស កាលពីខែកក្កដា ឆ្នាំ២០២៥។ រីឯប្រទេសឡាវ ក៏បានបង្ហាញថា ខ្លួនមានបំណងចូលរួមការប្រណាំងប្រជែងក្នុងទីផ្សារផ្លែទុរេននេះដែរ ខណៈប្រទេសឥណ្ឌូនេស៊ី បានប្រកាសពីផែនការនាំចេញផ្លែទុរេនដោយផ្ទាល់ទៅកាន់ប្រទេសចិន។ ប្រទេសភូមាមានផ្ទៃដីដាំដុះដំំណាំទុរេនប្រហែល២៤,២៨១ហិកតា ដោយមានផ្ទៃដីដាំដុះជាង៤,០០០ ហិកតានៅក្នុងទីក្រុងយ៉ាងហ្គោន ដែលជាតំបន់ដាំដុះទុរេនធំជាងគេបំផុតរបស់ប្រទេសភូមា។ យោងតាមសារព័ត៌ភូមារបស់ភូមា បានចេញផ្សាយថា […]

image_2025-11-25_09-45-53
ផ្លែស្វាយរបស់អូស្ត្រាលី មានតម្លៃខ្ពស់នៅតាមទីផ្សារក្នុងប្រទេសវៀតណាម

ហូជីមិញ៖ ផ្លែស្វាយនាំចូលពីប្រទេសអូស្ត្រាលី កំពុងតែលក់ក្នុងតម្លៃខ្ពស់នៅក្នុងប្រទេសវៀតណាម ដោយមានតម្លៃប្រហែល៦០០,០០០ដុងក្នុងមួយគីឡូក្រាម ស្មើនឹង២២,៨ ដុល្លារ ដែលខ្ពស់ជាងតម្លៃផ្លែស្វាយដាំដុះក្នុងប្រទេសវៀតណាមជិតប្រាំបីដង។ គេហទំព័របន្លែ និងផ្លែឈើ បានរាយការណ៍ថា អ្នកលក់រាយម្នាក់នៅតាមដងផ្លូវ ក្នុងទីក្រុងហូជីមិញ បាននិយាយថា ផ្លែស្វាយអូស្ត្រាលីមួយប្រអប់ទម្ងន់ប្រាំពីរគីឡូក្រាម អាចមានតម្លៃដល់៣,៧លានដុង ឬស្មើនឹង១៤០ដុល្លារ។ អ្នកលក់រាយនៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមនាំចូលផ្លែស្វាយអូស្ត្រាលី នៅចុងខែតុលា ឆ្នាំ២០២៥ ក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដោយសារតែថ្លៃដឹកជញ្ជូន និងថ្លៃទូត្រជាក់ខ្ពស់ពេក។ ផ្លែស្វាយមួយផ្លែ អាចមានទម្ងន់ប្រហែលប្រាំ ទៅប្រាំមួយខាំ ហើយត្រូវបានគេពិពណ៌នាថា មានសាច់រឹង និងមានជាតិស្ករខ្ពស់។ ពូជស្វាយអូស្ត្រាលី ត្រូវបាននាំចូលតាមការដឹកជញ្ជូនតាមផ្លូវអាកាស។ ពូជស្វាយអូស្ត្រាលីនេះ ក៏មានដាំនៅក្នុងប្រទេសវៀតណាមផងដែរ ជាពិសេសនៅក្នុងខេត្ត ទៀនយ៉ាង​ និងខេត្តដុងថាប់ ដែលជាតំបន់ដីសណ្តទន្លេមេគង្គ។ ប៉ុន្តែ ផ្លែស្វាយពូជអូស្ត្រាលីនេះដាំនៅក្នុងប្រទេសវៀតណាម ​គេលក់ដុំក្នុងតម្លៃ ពី២០​ ០០០ ទៅ២៥​ ០០០ដុង ក្នុងមួយគីឡូក្រាម ឬពីប្រហែល០,៧៦ដុល្លារ ទៅ០,៩៦ដុល្លារ ហើយលក់រាយក្នុងតម្លៃប្រហែល៨០ ០០០ដុង ក្នុងមួយគីឡូក្រាម ឬស្មើនឹង៣ដុល្លារ។ នៅប្រទេសអូស្ត្រាលី ផ្លែស្វាយពូជនេះគេដាំនៅក្នុងតំបន់ក្តៅស្ងួតនៃរដ្ឋ ឃ្វីនឡែន​ (Queensland) […]

កាលវិភាគផ្សព្វផ្សាយ