កសិករក្នុងស្រុកចង់ប្រែក្លាយតំបន់អូរសោមទៅជាតំបន់ដាំខ្ញី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ដោយ ឡុង សារេត

ភ្នំពេញ៖ កសិករនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយពីសាកល្បងដាំខ្ញីចិន លើកដំបូងលើផ្ទៃដីទំហំជាង១០ហិកតា ទទួលបានការគាំទ្រ និងប្រើប្រាស់ពីប្រជាពលរដ្ឋ ក៏បានបង្កើនផ្ទៃដីដាំដុះបន្ថែមឱ្យកើនដល់ជាង៥០ហិកតា នៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ក៏ដូចចង់ប្រែក្លាយតំបន់អូរសោមទៅជាតំបន់ដាំខ្ញីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលអនាគត។

អ្នកស្រី លៀង ស៊ុយហ៊ួរ នាយកគ្រប់គ្រងទូទៅនៃកសិដ្ឋានខ្ញីអូរសោម បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២៥នេះ អ្នកស្រីបានដាំ​ និងប្រមូលផលខ្ញីបានចំនួនពីរលើក។ លើកទីមួយសាកល្បងដាំខ្ញីលើផ្ទៃដីជាង១០ហិកតា  ហើយក្នុងមួយហិកតាប្រមូលផលខ្ញីជាមធ្យមប្រមាណ៧០តោន។ សម្រាប់លើកទីពីរ ក៏បានចាប់ផ្តើមប្រមូលផល កាលពីខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ខែវិច្ឆិកានេះ ការប្រមូលផលសម្រេចបានប្រហែល៦០ភាគរយនៃផ្ទៃដីសរុប។

អ្នកស្រី បានឱ្យដឹងទៀតថា ខ្ញីអូរសោមឆ្នាំនេះ បើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ យើងឃើញថា ឆ្នាំនេះ ការគាំទ្រមានសន្ទុះខ្លាំង ស្របពេលប្រជាជនខ្មែរធ្វើពហិការឈប់ប្រើប្រាស់ផលិតនាំចូលពីប្រទេសជិតខាង ហើយខ្ញីដែលកសិដ្ឋានប្រមូលផលបានផ្គត់ផ្គង់ទៅទីផ្សារ នៅផ្សារក្នុងខេត្តបាត់ដំបងក្នុងមួយថ្ងៃជាមធ្យម១០តោន និងនៅខេត្តផ្សេងរួមនិងក្រុងភ្នំពេញផងដែរ។

អ្នកស្រីបន្ថែមថា ​«បើសិនប្រជាជនរបស់យើងបន្តព្យាយាមគាំទ្រខ្ញីអូរសោម បែបដូចសព្វថ្ងៃនេះជារៀងរហូត ខ្ញុំគិតថា នៅថ្ងៃក្រោយ យើងនឹងបន្តធ្វើការដាំដុះឱ្យបានច្រើនលើសនេះបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយការនាំចូលមកពីប្រទេសខាងក្រៅ»។

បើតាមម្ចាស់កសិដ្ឋានខ្ញីអូរសោម ក្រៅពីមានផែនការបង្កើនការដាំខ្ញី អ្នកស្រីចង់ឃើញប្រជាពលរដ្ឋក្នុងតំបន់ ងាកមកធ្វើការដាំខ្ញីឱ្យកើនឡើងច្រើនថែមទៀតក្នុងគោលបំណងចង់ប្រែក្លាយតំបន់មួយនេះទៅជាតំបន់ដាំខ្ញីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលអនាគតផងដែរ៕


photo_2026-01-28_16-08-10
ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ ជំរុញក្រុមហ៊ុនអាមេរិក  Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន Maple Leaf Farms ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការសម្របសម្រួលពីការិយាល័យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទទាសប៉េកាំង «White Pekin Duck» យ៉ាងពេញលេញ។ គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម និងការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Maple Leaf Farms។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសិក្សា និងចាប់ផ្តើមដំណើរការវិនិយោគលើខ្សែចង្វាក់ផលិតកម្មសាច់ទាសប៉េកាំងនេះឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជួយបំពេញតម្រូវការសាច់ទានៅក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ […]

image_2026-01-28_09-19-48
សាច់គោកាណាដា ត្រលប់មកទីផ្សារចិនវិញ ក្រោយពីផ្អាកនាំចូលតាំងពីឆ្នាំ២០២១

អូតាវ៉ា៖ ប្រទេសចិន បានសម្រេចលុបចោលបម្រាមនាំចូលសាច់គោរបស់កាណាដា ដែលត្រូវបានហាមឃាត់អស់រយៈពេលមួយឆ្នាំកន្លងមកហើយ ដោយមន្ត្រីឧស្សាហកម្មសាច់គោសង្ឃឹមថា នឹងរួមចំណែកដល់កំណើនរបស់វិស័យនេះ និងគាំទ្រដល់ការធ្វើពិពិធកម្មទីផ្សារនាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងកសិកម្មកាដាណា លោក ហៀត ម៉ាដូណាល់ (Heath MacDonald) បានមានប្រសាសន៍ថា ប្រកាសដកបម្រាមនេះ បានកើតឡើងកាលពីដើមសប្តាហ៍មុន បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីពេលថ្មីៗកន្លងមកនេះ ដោយបន្ថែមថា លោកបានដឹងពីក្រុមហ៊ុនកាណាដា ដែលគ្រោងដឹកជញ្ជូនសាច់គោទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ។ ចំណែកលោក ដេនីស ឡេក្រាហ្វ (Dennis Laycraft) អនុប្រធានប្រតិបត្តិនៃសមាគមចិញ្ចឹកគោកាណាដា បានមានប្រសាសន៍ថា ការដកចេញនូវបម្រាមនេះ គឺជាពេលវេលាដ៏វែងឆ្ងាយ ដែលអ្នកផលិត និងអ្នកកែច្នៃសាច់គោ កំពុងខ្នះខ្នែងវិលត្រលប់ចូលទៅក្នុងទីផ្សារប្រទេសចិនឡើងវិញ។ លោកបានមានប្រសាសន៍បន្ថែមថា ឥឡូវនេះយើងមានសិទ្ធិចូលទីផ្សារចិនម្តងទៀត យើងទន្ទឹងរង់ចាំមើលការលក់របស់យើងកើនឡើងដូចមុនការផ្អាកនាំចូល។ ប្រទេសចិន បានបិទការនាំចូលសាច់គោពីរោងចក្រកែច្នៃរបស់កាណាដា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មកម្លេះ បន្ទាប់ពីមានករណីផ្ទុះជំងឺរលាកខួរក្បាលគោ (Bovine Spongiform Encephalopathy) នៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្នុងខេត្តអាល់ប៊ើតា (Alberta)​ ភាគខាងលិចកាណាដា។ ព្រមជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន ក៏បានហាមឃាត់ដូចគ្នានេះផងដែរ ប៉ុន្តែពីរខែក្រោយមកបានលុបបម្រាមនោះទៅវិញ។ ចំណែកប្រទេសចិន ដែលនៅឆ្នាំ២០២១ […]

photo_2026-01-27_20-18-45
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមអបអរសាទរខួប៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមអបអរសាទរខួប៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC)ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងឱកាសអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ដែលគោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរខួប៥ឆ្នាំ និងដាក់សម្ពោធឱ្យដំណើរការនូវគម្រោងធានាឥណទានថ្មីរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏ដូចជាផ្ដល់ជូនលិខិតសរសើរដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មឆ្នើម។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ,សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕

bamboo-shoots
ភូមាសម្លឹងមើលទីផ្សាររុស្ស៊ី និងអឺរ៉ុប សម្រាប់ការនាំចេញទំពាំង

ណៃពិដោ ៖ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញផលិតផលទំពាំង ទៅកាន់ទីផ្សារអន្តរជាតិ ដោយផ្តោតជាពិសេសលើសហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប។ បច្ចុប្បន្នប្រទេសភូមាកំពុងត្រៀមនាំចេញទំពាំងស្រស់ចំនួនបីប្រភេទទៅកាន់ទីផ្សារសហព័ន្ធរុស្ស៊ី ខណៈដែលការធ្វើតេស្តគុណភាពក៏កំពុងដំណើរការដែរ ដើម្បីអាចនាំចេញទំពាំងស្រស់ ដែលគ្មានក្លិនទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ សមាគមអ្នកដាំ និងអ្នកកែច្នៃទំពាំងរបស់ភូមា បានឲ្យដឹងថា សហព័ន្ធរុស្ស៊ីបានលើកសំណើទិញទំពាំងស្រស់ចំនួនបីប្រភេទ រួមទាំងទំពាំងស្ងោរ។ ជាមួយគ្នានេះដែរ ក៏មានសំណើសម្រាប់ចែកចាយទំពាំងស្រស់ ដែលគ្មានក្លិនទៅកាន់ទីផ្សារបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ដោយបច្ចុប្បន្នកំពុងអនុវត្តការសាកល្បងគុណភាព និងស្តង់ដារនាំចេញ ។ ក្រៅពីនេះ ប្រទេសជប៉ុនក៏បានបញ្ជាទិញទំពាំងក្រៀមភូមារហូតដល់២០០តោន សម្រាប់ឆ្នាំ២០២៦នេះ ទោះបីជាមានតែប្រមាណ១០ភាគរយនៃបរិមាណ ដែលបានបញ្ជាទិញត្រូវបាននាំចេញរួចមកហើយក្តី។ សម្រាប់ការដឹកជញ្ជូនលើកដំបូង ទំពាំងក្រៀមចំនួនប្រាំតោន គ្រោងនឹងនាំចេញទៅកាន់ប្រទេសជប៉ុន នៅក្នុងខែកុម្ភៈ ខណៈបរិមាណនៅសល់នឹងត្រូវដឹកជញ្ជូនជាបន្តបន្ទាប់។ សម្រាប់ដំណើរការផលិតទំពាំងក្រៀម ទំពាំងស្រស់ត្រូវបានប្រមូលទិញជារៀងរាល់ឆ្នាំ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ហើយត្រូវដំណើរការសម្ងួតចាប់ពីខែវិច្ឆិកា រហូតដល់ចុងខែមីនា មុននឹងនាំចេញទៅកាន់ទីផ្សារបរទេស។ សមាគមអ្នកដាំ និងអ្នកកែច្នៃទំពាំងរបស់ភូមា បានបញ្ជាក់ថា ក្នុងការនាំចេញទំពាំងស្រស់ និងទំពាំងក្រៀមទៅកាន់ទីផ្សារអន្តរជាតិ ទំពាំងក្រៀមផលិតពីប្រភេទទំពាំងមួយចំនួន ដែលអាចឆ្លើយតបទៅនឹងស្តង់ដារទីផ្សារអន្តរជាតិ។ ទោះបីជាយ៉ាងណា ក្នុងដំណើរការកែច្នៃទៅជាផលិតផលសម្រេច គេត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាថា ទំពាំងមិនមានការប្រើប្រាស់សារធាតុគីមី ព្រោះសំណល់គីមីអាចបណ្តាលឱ្យបាត់បង់ឱកាសនាំចូលទីផ្សារអន្តរជាតិ៕ អ្នកឯកទេសសិប្បកម្មទំពាំងភូមា បានរាយការណ៍ថា តម្រូវការក្នុងស្រុកដ៏រឹងមាំបានរារាំងអ្នកនាំចេញមិនអាចបំពេញការបញ្ជាទិញពីអន្តរជាតិ ទោះបីជាមានការចាប់អារម្មណ៍ពីបរទេសលើផលិតផលទំពាំងភូមាក៏ដោយ។ […]

កាលវិភាគផ្សព្វផ្សាយ