ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដណ្តើមគ្នាចុះបញ្ជីផ្លែទុរេន ជាផ្លែឈើរបស់ជាតិ

ក្រុងប៉េតាលីងចាយ៉ា៖ ផ្លែទុរេន ដែលជាស្តេចផ្លែឈើ គឺជាពាក្យមានន័យដូចគ្នា ស្របពេលប្រជាជនម៉ាឡេស៊ីគ្រប់រូបនឹងយល់ស្របដូច្នេះដែរ ប៉ុន្តែសម្រាប់ប្រជាជនឥណ្ឌូណេស៊ីវិញ កំពុងតវ៉ាប្រឆាំងម៉ាឡេស៊ីក្នុងការចុះបញ្ជីផ្លែទុរេន ជាផ្លែឈើជាតិរបស់ខ្លួន។

កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី មិនឯកភាពតាមសំណើរបស់ម៉ាឡេស៊ីទេ ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីមានចម្ការទុរេនច្រើនជាងប្រទេសម៉ាឡេស៊ី ដូច្នេះគួរតែចុះបញ្ជីជាផ្លែឈើជាតិរបស់ឥណ្ឌូណេស៊ី។

លោកបានមានប្រសាសន៍ថា «ប្រទេសឥណ្ឌូណេស៊ី បានផលិតផ្លែទុរេនជិតពីរលានតោន ក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។ ជាមួយនឹងការពិតបែបនេះ ខ្ញុំជឿថា ផ្លែទុរេន គឺជាផ្លែឈើជាតិរបស់ប្រទេសឥណ្ឌូណេស៊ី»។

លោកបានគូសបញ្ជាក់ពីទិន្នន័យ ដែលបង្ហាញថា ទិន្នផលផ្លែទុរេនរបស់ឥណ្ឌូណេស៊ី បានឈានដល់ ១,៩៦លានតោន កាលពីឆ្នាំ២០២៤ ដែលជាបរិមាណខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះសម្រាប់ចម្ការទុរេនដាំនៅកោះជ្វា កោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងកោះស៊ូឡាវេស៊ី។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ផ្ទុយទៅវិញ ការផលិតរបស់ប្រទេសម៉ាឡេស៊ី គឺទាបជាង ទោះបីជាតម្លៃនាំចេញបានកើនឡើងដោយសារពូជល្អៗ ដូចជាពូជទុរេន មូសាង ឃ់ីង (Musang King) ក៏ដោយ»។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមាគមអ្នកផលិតទុរេនរបស់ម៉ាឡេស៊ី បានស្នើសុំឱ្យក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី​​ ទទួលស្គាល់ទុរេន មូសាង ឃីង ជាផ្លែឈើជាតិ និងប្រកាសយករៀងរាល់ថ្ងៃទី៧ ខែកក្កដា ជាទិវាផ្លែទុរេនជាតិ។

ការផ្តល់ឋានៈផ្លែទុរេន មូសាង ឃីង ជាដំណាំសម្គាល់ភូមិសាស្ត្ររបស់ម៉ាឡេស៊ី​ តាមរយៈវិញ្ញាបនបត្របញ្ជាក់ពីសាជីវកម្មកម្មសិទ្ធិបញ្ញានៃប្រទេសម៉ាឡេស៊ី ដោយមានសុពលភាព១០ឆ្នាំម្តង និងបន្តរយៈពេល១០ឆ្នាំទៀត រហូតដល់ខែមីនា ឆ្នាំ២០៣៤ ដោយបញ្ជាក់ជាថ្មីថា ផ្លែទុរេន​ មូសាង ឃីង ជាផលិតផលជាតិរបស់ម៉ាឡេស៊ី​​ ដែលការពារមិនឱ្យប្រទេសដទៃទៀតទាមទារ ឬប្រើប្រាស់ឈ្មោះដូចគ្នានេះ។

ក្រសួងកសិកម្មម៉ាឡេស៊ី បានបញ្ជាក់ថា ក្រសួងបានទទួលពាក្យសុំចុះបញ្ជីបន្តសុពលភាពរបស់សមាគមអ្នកដាំទុរេន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ប្រធានសមាគមអ្នកដាំទុរេន បាននិយាយថា សំណើនេះគឺនិយាយអំពីការទទួលស្គាល់អំពីទំនាក់ទំនងពិសេសរបស់ប្រទេសម៉ាឡេស៊ីទៅនឹងផ្លែទុរេន ប៉ុន្តែមិនអះអាងពីភាពជាម្ចាស់កម្មសិទ្ធិលើទុរេននោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា «ផ្លែ​ទុរេន​ជា​ផ្នែកដ៏​សំខាន់​មួយ​នៃ​បេតិកភណ្ឌ​វប្បធម៌ ទេសភាព​កសិកម្ម និងជា​អត្តសញ្ញាណ​របស់​ប្រទេស​ម៉ាឡេស៊ី​ជា​យូរ​មក​ហើយ។ សំណើ​របស់​យើង​សុំលើកតម្កើង​ផ្លែឈើ​មួយ​ប្រភេទ ​ដែល​បាន​បង្កើតជា​សហគមន៍​របស់​យើង គាំទ្រ​កសិករ​របស់​យើង និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​កសិពាណិជ្ជកម្ម ​របស់​យើង»។

លោក​ប្រធានសមាគមន៍ បាន​កត់សម្គាល់​ពី​កេរ្តិ៍ឈ្មោះល្បីល្បាញលើ​សកលលោក​របស់​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ពូជទុរេន​ល្អ​ៗ ​ដូចជាពូជ មូសាង ឃីង និងពូច ប្លែកថន (Black Thorn)។

លោក​បាន​បន្ថែម​ថា «ការ​ធ្វើ​ឲ្យ​ផ្លែ​ទុរេនក្លាយ​ជា​ផ្លែឈើ​ជាតិ​របស់​យើង​ជា​ផ្លូវការ​នឹង​ពង្រឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជស្លាកសញ្ញា កែលម្អ​ជីវភាព​កសិករ និង​បង្កើន​តំណែង​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ទូទាំង​ពិភពលោក»។

ទោះបីជាយ៉ាងណាក៏ដោយ លោក​បាន​សង្កត់ធ្ងន់​ថា ប្រទេស​ម៉ាឡេស៊ី​គោរពឋានៈ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្នុងការទាមទារសិទ្ធិជាម្ចាស់ផ្លែទុរេន ដោយលោកមានប្រសាសន៍ថា​ «ទាំង​ប្រទេស​ម៉ាឡេស៊ី និងប្រទេស​ឥណ្ឌូណេស៊ី ​មាន​ចំណង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ផ្លែ​ទុរេន។ ឧស្សាហកម្មផ្លែទុរេនបាន​រីកចម្រើន​នៅទូទាំង​តំបន់​របស់​យើង»។

លោកបានបញ្ជាក់បន្ថែមថា ការធ្វើឱ្យផ្លែទុរេនក្លាយជាផ្លែឈើជាតិរបស់ប្រទេសម៉ាឡេស៊ី គឺមិនបានធ្វើឱ្យបាត់សិទ្ធិរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការចុះបញ្ជីជាផ្លែឈើជាតិឡើយ ព្រោះឥណ្ឌូណេស៊ីមានសិទ្ធិដូចប្រទេសម៉ាឡេស៊ីដែរ។

លោកបានមានប្រសាសន៍ថា «យើងចង់បញ្ជាក់ពីចំណុចខ្លាំងរបស់ប្រទេសម៉ាឡេស៊ី និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសចាប់តាំងពីតំបន់អាស៊ីអាគ្នេយ៍ គឺជាចំណុចកណ្តាលនៃផ្លែទុរេន។ ការជ្រើសរើសយកផ្លែទុរេនជានិមិត្តសញ្ញាជាតិ ពិតជាមានសារៈសំខាន់ខាងវប្បធម៌ ឫសគល់ប្រវត្តិសាស្ត្រ និងសហគមន៍សកល។ ប្រទេសម៉ាឡេស៊ី បានកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិសម្រាប់ផ្លែទុរេន ដែលមានគុណភាពខ្ពស់ និងមានវត្តមានពិសេសនៅទូទាំងពិភពលោក»៕


photo_2026-01-28_11-12-56
ក្រុមហ៊ុនមួយគ្រោងប្រមូលកាកសំណល់ពីលាមកជ្រូក កែច្នៃធ្វើជីកំប៉ុស ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រុមហ៊ុនមួយគ្រោងសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក មកផលិតជាជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន និងផ្គត់ផ្គង់ជីកំប៉ុសមានគុណភាពខ្ពស់ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។ ក្រុមហ៊ុន ខាបូន ខេភីថល បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដើម្បីសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក សម្រាប់កែច្នៃធ្វើជាជីកំប៉ុស្តិ៍ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ជាពិសេស គាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប។ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ​​ ក្រុមហ៊ុន ខាបូន ខេភីថល នឹងធ្វើវិភាគទានប្រាក់ចំណូលមួយផ្នែកសម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។ ទាក់ទងនិងបរិមាណផលិត ក៏ដូចជាកាលបរិច្ឆេតដំណើរការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក ដើម្បីយកមកធ្វើជីកំប៉ុស្តិ៍នេះ ត្រូវបានលោក ចាន់ សុផល សមាជិកគណៈកម្មការនាយកក្រុមហ៊ុន ខាបូន ខេភីថល ប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ពេលវេលាជាក់លាក់ និងចំនួនផលិតពិតប្រាកដ ក្រុមហ៊ុន កំពុងធ្វើការ​សិក្សាឱ្យបានច្បាស់លាស់សិន មុននឹងដាក់ឱ្យដំណើរការ។ ជាមួយគ្នានេះ លោកសង្ឃឹមថា ដំណើរការផលិត អាចនឹងចាប់ផ្តើមសាកល្បងនាចុងឆ្នាំ២០២៦នេះ។ លោកបានគូសបញ្ជាក់ថា តាមរយៈគម្រោងនេះ នៅពេលដំណើរការ អ្នកទទួលផល គឺម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងកសិករប្រើប្រាស់ជីកំប៉ុស។ នៅកម្ពុជា […]

cashew-7
កសិករនៅរដ្ឋកាណាតាកា របស់ឥណ្ឌាប្រកាសអាសន្ន ខណៈដំណាំស្វាយចន្ទីស្ទើរតែមិនអាចដាំដុះបាន

រដ្ឋកាណាតាកា៖ កសិករដាំស្វាយចន្ទីនៅក្នុងរដ្ឋកាណាតាកា (Karnataka) ស្ថិតនៅភាគនិរតីនៃប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទិន្នផលដំណាំស្វាយចន្ទីរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារអាកាសធាតុមិនទៀងទាត់ និងកង្វះការគាំទ្រពីទីផ្សារ ទើបបញ្ហានេះជំរុញឱ្យកសិករឥណ្ឌាជាច្រើនគ្រួសារបោះបង់ចោលការដាំដុះដំណាំប្រភេទនេះ។ តាមប្រភពព័ត៌មានក្នុងរដ្ឋកាណាតាកា បានឱ្យដឹងថា​ កសិករក្នុងរដ្ឋនេះតែងតែផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ៥០០ ០០០តោនក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥កន្លងមកថ្មីៗនេះ ការផលិតគ្រាប់ស្វាយចន្ទីរបស់ពួកគាត់បានត្រឹមតែប្រហែល៥០ ០០០តោនប៉ុណ្ណោះ ដែលនេះមានន័យថា ប្រហែល៩០ភាគរយនៃតម្រូវការគ្រាប់ស្វាយចន្ទីរនៅក្នុងប្រទេសឥណ្ឌាត្រូវពឹងផ្អែកលើការនាំចូល។ ស្ថានភាពនេះបានបង្ហាញយ៉ាងច្បាស់ពីការរងគ្រោះនៃវិស័យកសិកម្មក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុពិភពលោក។ ទោះបីជាស្វាយចន្ទីជាដំណាំសំខាន់មួយនៅតំបន់ឆ្នេរភាគនិរតីនៃប្រទេសឥណ្ឌាក៏ដោយ កសិករនៅរដ្ឋកាណាតាកា កំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារទិន្នផលទាប ប្រាក់ចំណេញមិនប្រាកដប្រជា និងខ្វះទីផ្សារទិញ-លក់ ដែលមានស្ថិរភាពយូរអង្វែង។ បើតាមអ្នកជំនាញ កត្តាសំខាន់ៗដែលបណ្ដាលឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ រួមមានរលកកំដៅ សីតុណ្ហភាពខ្ពស់ និងការប្រែប្រួលរដូវភ្លៀង។ ទាក់ទិននឹងបញ្ហានេះ អង្គការឧតុនិយមពិភពលោក បានព្រមានថា បាតុភូតនៃការប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពកសិករ និងប្រព័ន្ធស្បៀងអាហារពិភពលោក។ វិបត្តិនេះមិនត្រឹមតែប៉ះពាល់ដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែអាចនាំឱ្យតម្លៃគ្រឿងទេសកើនឡើង និងធ្វើឱ្យការផ្គត់ផ្គង់អាហារខ្វះខាត។ លើសពីនេះ សត្វព្រៃមួយចំនួន ដូចជាស្វា ដែលពឹងផ្អែកលើគ្រាប់ស្វាយចន្ទីជាអាហារ ក៏អាចរងផលប៉ះពាល់ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីរងការរំខានផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ មជ្ឈមណ្ឌលស្រាវជ្រាវស្វាយចន្ទី (Cashew Research Centre) របស់ឥណ្ឌា បានចាប់ផ្តើមផ្គត់ផ្គង់ដល់កសិករឥណ្ឌានូវពូជស្វាយចន្ទីថ្មីៗ ដែលមានទិន្នផលខ្ពស់ និងធន់នឹងសត្វល្អិត។ ព្រមទាំងលើកទឹកចិត្តឱ្យកសិករប្រើប្រាស់ពូជស្វាយចន្ទីថ្មីនេះ ដែលអាចបរិភោគបាន […]

photo_2026-01-28_16-08-10
ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ ជំរុញក្រុមហ៊ុនអាមេរិក  Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន Maple Leaf Farms ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការសម្របសម្រួលពីការិយាល័យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទទាសប៉េកាំង «White Pekin Duck» យ៉ាងពេញលេញ។ គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម និងការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Maple Leaf Farms។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសិក្សា និងចាប់ផ្តើមដំណើរការវិនិយោគលើខ្សែចង្វាក់ផលិតកម្មសាច់ទាសប៉េកាំងនេះឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជួយបំពេញតម្រូវការសាច់ទានៅក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ […]

image_2026-01-28_09-19-48
សាច់គោកាណាដា ត្រលប់មកទីផ្សារចិនវិញ ក្រោយពីផ្អាកនាំចូលតាំងពីឆ្នាំ២០២១

អូតាវ៉ា៖ ប្រទេសចិន បានសម្រេចលុបចោលបម្រាមនាំចូលសាច់គោរបស់កាណាដា ដែលត្រូវបានហាមឃាត់អស់រយៈពេលមួយឆ្នាំកន្លងមកហើយ ដោយមន្ត្រីឧស្សាហកម្មសាច់គោសង្ឃឹមថា នឹងរួមចំណែកដល់កំណើនរបស់វិស័យនេះ និងគាំទ្រដល់ការធ្វើពិពិធកម្មទីផ្សារនាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងកសិកម្មកាដាណា លោក ហៀត ម៉ាដូណាល់ (Heath MacDonald) បានមានប្រសាសន៍ថា ប្រកាសដកបម្រាមនេះ បានកើតឡើងកាលពីដើមសប្តាហ៍មុន បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីពេលថ្មីៗកន្លងមកនេះ ដោយបន្ថែមថា លោកបានដឹងពីក្រុមហ៊ុនកាណាដា ដែលគ្រោងដឹកជញ្ជូនសាច់គោទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ។ ចំណែកលោក ដេនីស ឡេក្រាហ្វ (Dennis Laycraft) អនុប្រធានប្រតិបត្តិនៃសមាគមចិញ្ចឹកគោកាណាដា បានមានប្រសាសន៍ថា ការដកចេញនូវបម្រាមនេះ គឺជាពេលវេលាដ៏វែងឆ្ងាយ ដែលអ្នកផលិត និងអ្នកកែច្នៃសាច់គោ កំពុងខ្នះខ្នែងវិលត្រលប់ចូលទៅក្នុងទីផ្សារប្រទេសចិនឡើងវិញ។ លោកបានមានប្រសាសន៍បន្ថែមថា ឥឡូវនេះយើងមានសិទ្ធិចូលទីផ្សារចិនម្តងទៀត យើងទន្ទឹងរង់ចាំមើលការលក់របស់យើងកើនឡើងដូចមុនការផ្អាកនាំចូល។ ប្រទេសចិន បានបិទការនាំចូលសាច់គោពីរោងចក្រកែច្នៃរបស់កាណាដា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មកម្លេះ បន្ទាប់ពីមានករណីផ្ទុះជំងឺរលាកខួរក្បាលគោ (Bovine Spongiform Encephalopathy) នៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្នុងខេត្តអាល់ប៊ើតា (Alberta)​ ភាគខាងលិចកាណាដា។ ព្រមជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន ក៏បានហាមឃាត់ដូចគ្នានេះផងដែរ ប៉ុន្តែពីរខែក្រោយមកបានលុបបម្រាមនោះទៅវិញ។ ចំណែកប្រទេសចិន ដែលនៅឆ្នាំ២០២១ […]

កាលវិភាគផ្សព្វផ្សាយ