ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ  ARDB និងសហការីអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ  ARDB នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកា និងពិព័រណ៍កសិកម្ម ឆ្នាំ២០២៥។

វេទិកា និងពិព័រណ៍កសិកម្ម ឆ្នាំ២០២៥ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ដេរ៉េល យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀត។

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូសំខាន់បំផុត ក្នុងការបង្កើតការងារ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងការលើកកម្ពស់គុណភាព និងសុវត្ថិភាព ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារតំបន់ និងសកលលោក តាមរយៈអភិវឌ្ឍន៍កសិកម្មល្អ ប្រកបដោយគុណភាព និងបរិយាបន្ន។

សូមបញ្ជាក់បន្ថែមថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ ឬ CAFE 25 បានបង្កើតវេទិកាពិភាក្សាកម្រិតខ្ពស់ស្តីពី៖

-ការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ កាលានុវត្តភាពសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។

-ការប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅដ៏គួរឱ្យទាក់ទាញបំផុតក្នុងតំបន់ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគកសិកម្ម។

-បញ្ហាប្រឈម និងភាពជោគជ័យ បទពិសោធន៍របស់អ្នកវិនិយោគក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ ឬ CAFE 25 បានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការតាំងបង្ហាញកសិផល ផលិតផល របស់កម្ពុជា តាមរយៈកម្មវិធីនេះ វិស័យឯកជន ក្នុងនិងក្រៅប្រទេស ជាពិសេសវិនិយោគិន មានឱកាសស្វែងយល់កាលានុវត្តភាពនៃការវិនិយោគវិស័យកសិកម្ម កសិពាណិជ្ជកម្ម និងកសិស្បៀងអាហាររបស់កម្ពុជា៕


2025-12-30 19.04.14
ការចិញ្ចឹមជ្រូកកណ្តុរ និងជ្រូកស្រែរបស់​ពលរដ្ឋតាមទីជនបទមានកំណើនឡើងវិញ

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ពលរដ្ឋរស់នៅតាមទីជនបទខ្មែរដែលនិយមចូលចិត្ត ចិញ្ចឹមជ្រូកតាមផ្ទះសម្បែងគ្រាន់រកចំណូលសម្រាប់គ្រួសារនោះបានកំពុងថែរក្សាទំនៀមទំលាប់នេះឥតបោះបង់ចោលនោះឡើយ។ ជ្រូកដែលពួកគាត់ចូលចិត្តចិញ្ចឹមបំផុតនោះគឺជ្រូកស្រែធម្មតា ឬជ្រូកពូជសម័យថ្មី និងសម្រាប់អ្នករស់នៅព្រៃភ្នំដែលជាជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមជ្រូកកណ្តុរ ឬជ្រូកកាត់ព្រៃដែលមានសាច់រសជាតិឆ្ងាញ់ពិសារ។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ARDB ថា៖ជ្រូកកណ្តុរគឺ ជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមតាំងតែពីដូនតាមក។ជ្រូកប្រភេទនេះបើទោះមាឌតូចៗជាងជ្រូកកសិដ្ឋាន ឬជ្រូកស្រែដទៃទៀតពិតមែន តែតម្លៃវាខ្ពស់គួរសមដោយមួយក្បាលគេអាចលក់បានថ្លៃពីជាង៣០ទៅ៥០ម៉ឺនរៀល។ ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាងរូបនេះបានប្រាប់បន្ថែមថាអ្នកភូមិភាគច្រើនបានចិញ្ចឹមជ្រូកកណ្តុរក្នុងមួយផ្ទះៗប្រមាណ២ទៅ១០ក្បាល។ពួកគាត់អាចរកចំណូលតាមរយៈជ្រូកដូនតានេះសម្រាប់ជួយគ្រួសារក្រៅពីធ្វើស្រែចំការ និងការលក់ដូរ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ លើខ្នងភ្នំគូលេន ខេត្តសៀមរាបវិញ បានបញ្ជាក់ប្រាប់ដែរថា ជ្រូកកណ្តុរ ជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិដូចជាដើមចេក ឬសឈើ ផ្លែឈើជ្រុះពីដើម ឬអ្វីផ្សេងពីនេះ ហើយនៅពេលជ្រូកទម្ងន់ចាប់ពី ៦គីឡូដល់ជាង១០គីឡូក្រាម កសិករនៅសហគមន៍នេះអាចចាប់លក់ក្នុងមួយក្បាលតម្លៃ៣០ទៅ៤០ម៉ឺនរៀល ប៉ុន្តែបើគេទិញអាំងឬខ្វៃគេលក់ក្នុងតម្លៃចាប់ពី ជាង៥០ទៅ៦០ម៉ឺនរៀល។ ប្រធានសហគមន៍ព្រៃធំអន្លង់ធំរូបនេះបានប្រាប់បន្ថែមថាក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋរស់នៅ៣២៨គ្រួសារ ហើយក្នុងចំណោមនេះមានប្រមាណជិត១០០គ្រួសារបានចិញ្ចឹមជ្រូកកណ្តុរ និងខ្លះទៀតចិញ្ចឹមជ្រូកសាច់លក់។ជ្រូករបស់ប្រជាសហគមន៍លើខ្នងភ្នំគូលេននេះគឺភាគច្រើនបំផុតលក់ឱ្យភ្ញៀវទេសចរ និងមួយចំនួនទៀតលក់ទៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ ទាក់ទិនក្នុងការចិញ្ចឹមជ្រូកនេះដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ការចិញ្ចឹមជ្រូករបស់បងប្អូនប្រជាពលរដ្ឋតាមផ្ទះសម្បែងតាមទីជនបទ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានហក់ឡើងបន្តបន្ទាប់ ពោលគឺ ក្រោយការបិទការនាំចូលជ្រូកទាំងស្រុងពីបណ្តាប្រទេសជិតខាង​ដែលជាមូលហេតុចម្បងបំផុតដែលជ្រូកមានតម្លៃថោក ហើយកសិករចិញ្ចឹម […]

598280623_1262221889268964_7900329931354818415_n
ក្រសួងពាណិជ្ជកម្មប្រជុំក្រុមការងារបច្ចេកទេសលើកទី២ ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេចនាព្រឹកថ្ងៃសុក្រ ទី១២ខែធ្នូឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី២ដោយមានការចូលរួមពីសមាជិក សមាជិកា មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងតំណាងក្រុមការងារគម្រោង EU-German CAPSAFE ជាច្រើនរូប។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបឋមនៃគោលនយោបាយម្រេចនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ មន្រ្តីជាន់ខ្ពស់ខាងលើបញ្ជាក់ថា ម្រេចត្រូវបានចាត់ទុកជាផលិតដែលមានសក្តានុពលមួយរបស់ដែលកម្ពុជា ដែលក្រសួងបានយកចិត្តទុកដាក់ក្នុងការជំរុញការនាំចេញ។ នៅពេលគោលនយោបាយជាតិស្តីពីម្រេចដាក់ឱ្យអនុវត្តនៅពេលខាងមុខ នឹងជំរុញការនាំចេញ និងពង្រីកទីផ្សារម្រេចបន្ថែម​ ខណៈបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងពង្រឹងលើការដាំដុះ ការកែច្នៃ និងការទទួលបានឥណទាន សម្រាប់កសិករ ឬអ្នកកែច្នៃយកទៅពង្រីកអាជីវកម្ម។​ ​ក្នុង​រយៈពេល​ ១០ ខែ ឆ្នាំ ២០២៥ កម្ពុជា​រក​ចំណូល​បាន​ជិត ៣០ ​លានដុល្លារ ​ពីការនាំចេញ​ម្រេច ដោយបាន​​​ធ្លាក់ចុះ ១១,៣៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ ២០២៤ ​ដែលមាន​ទំហំ​ទឹក​ប្រាក់ប្រ​មា​ណ​ជាង ៣៣ ​លានដុល្លារ។ […]

PRESS RELEASE_V234-1-01
ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]

photo_2025-12-25_12-36-59 (9)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ខេត្តកណ្ដាល៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង៥០នាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស […]

កាលវិភាគផ្សព្វផ្សាយ