ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចំនួន ២២ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងសប្តាហ៍នេះ បានបញ្ចេញសកម្មភាព ស្រូបទិញស្រូវពីប្រជាកសិករយ៉ាងសកម្មនៅតាមបណ្តាខេត្ត បរិមាណសរុប ចំនួន៩២៧០តោន។
របាយការណ៍ខាងលើឲ្យដឹងថា សកម្មភាពនៃការទិញស្រូវរបស់រោងម៉ាស៊ីនចំនួន២២ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ១- រោងម៉ាស៊ីន ហ្វាងលីទិញរំដួលចូល ៥០០តោន 2. Amru Rice ទិញចូលសរុប 1200 តោន 3. រោងម៉ាស៊ីនងួនហុង 300 តោន 4. Signature Rice ទិញចូល 170 តោន 5.រោងម៉ាស៊ីន ថន ជា 300តោន 6. 1688 Rice Mill 280តោន 7. ម៉ាស៊ីនស្រូវ យិន ម៉ាន់ 250តោន។
លើសពីនេះ រោងម៉ាស៊ីន ទី 8. រោងម៉ាស៊ីនកិនស្រូវ ហួង ឡុង 120 តោន 9.ម៉ាស៊ីនស្រូវ លី ឈាន 180 តោន10- រោងម៉ាស៊ីន សៀ ហេង 500 តោន 11.រោងម៉ាស៊ីនកិនស្រូវ រ៉ាន់ សារ 100តោន 12. រោងម៉ាស៊ីន ជីង មី 160 តោន 13. រោងម៉ាស៊ីន ផូវ ថូវ 200តោន 14. រោងម៉ាស៊ីន ភូមិយើង 250 តោន 15. សហគ្រាសកិនស្រូវ អៀង ហ៊ាង 400 តោន។
រោងម៉ាស៊ីទី 16គឺ ក្រុមហ៊ុន city rice 1200 T 17. រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ 300 តោន 18. រោងម៉ាសុីនស្រូវ ស៊ីវឡាយ 540តោន 19. រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន 520តោន 20. រោងម៉ាស៊ីន Khmer Foods Group សរុបទាំងពីរោងម៉ាស៊ីន 1,200តោន 21. រោងម៉ាស៊ីនកិនស្រូវ ភួ ប៉ូយ ៦០០ តោន22. Fedrice 300 តោន ដែលបរិមាណសរុប 9270 តោន។




