ប្រទេសតង់ហ្សានីពង្រីកការនាំចេញផ្លែប៊ឺរទៅកាន់ទីផ្សារក្នុងប្រទេសចិន

សៀងហៃ៖ ក្រុមហ៊ុននាំចេញផ្លែប៊ឺររបស់តង់ហ្សានី បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនកំពុងតែបង្កើនការដាំដុះផ្លែប៊ឺរសរីរាង្គ និងពង្រីកផ្ទៃដីដាំដុះថែមទៀត សម្រាប់ផ្គត់ផ្គង់ខ្សែសង្វាក់នាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារក្នុងប្រទេសចិន។

យោងតាមសារព័ត៌មានរបស់ចិន បានឱ្យដឹងថា ក្រុមហ៊ុនមួយ ដែលបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយដំបូងឡើយមានចម្ការប៊ឺរទំហំជិតពីរហិកតា ប៉ុន្តែឥឡូវក្រុមហ៊ុនបានពង្រីកដល់ផ្ទៃដីដាំដុះរហូតដល់ទំហំ១១ហិកតា និងមានគម្រោងពង្រីកបន្ថែមទៀត។ ចម្ការនេះស្ថិតនៅតំបន់ខ្ពង់រាបភាគខាងត្បូងប្រទេសតង់ហ្សានី ដែលដីមានជីជាតិល្អសម្រាប់ផលិតផ្លែប៊ឺរមានគុណភាពល្អសម្រាប់នាំចេញទីក្រៅប្រទេស។

ប្រធានក្រុមហ៊ុននាំចេញផ្លែប៊ែររូបនេះ បានមានប្រសាសន៍ថា «យើងបានចាប់ផ្តើមដាំប៊ឺរតាំងពីចម្ការមានទំហំតូច ប៉ុន្តែឥឡូវនេះយើងបានពង្រីកដល់ថ្នាក់កសិដ្ឋានមានដីទំហំ១១ហិកតា ហើយកំពុងស្វែងរកដីបន្ថែមទៀត។ គោលដៅរបស់យើង គឺនាំចេញផ្លែប៊ឺរដោយផ្ទាល់ទៅកាន់ទីផ្សារពិភពលោក ជាពិសេសប្រទេសចិន ដោយមិនពឹងផ្អែកលើឈ្មួញកណ្តាលឡើយ»។

ចម្ការប៊ឺរ ដែលគ្រោងនាំចេញផ្លែទៅកាន់ទីផ្សារអន្តរជាតិនេះ ស្ថិតនៅកម្ពស់ប្រហែល ១ ៨០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយដីមានជីជាតិល្អ និងអាកាសធាតុអំណោយផលសមស្របសម្រាប់ការផលិតផ្លែប៊ឺរ។

លោកស្រីប្រធានក្រុមហ៊ុន បានអះអាងថា «ផ្លែប៊ឺរពីតំបន់នេះ គឺជាផលិតផលសរីរាង្គ១០០ភាគរយ។ យើងមិនប្រើជីគីមី ឬថ្នាំគីមីសម្លាប់សត្វល្អិតទេ។ យើងពឹងផ្អែកលើជីធម្មជាតិធ្វើពីលាមកគោរបស់យើង ដែលផ្តល់សារធាតុចិញ្ចឹមសម្រាប់ដើមប៊ែរ»។

លោកស្រីបានបន្ថែមថា ក្រុមហ៊ុនមានគោលបំណងស្វែងយល់បន្ថែម ដើម្បីបំពេញតាមចំណង់ចំណូលចិត្តទីផ្សារប្រទេសចិន។

លោកស្រីបានមានប្រសាស៍ទៀតថា «អ្នកប្រើប្រាស់ចិនមានភាពវៃឆ្លាត និងដឹងរសជាតិផ្លែប៊ែរច្បាស់លាស់។ យើងនឹងស្តាប់អ្វីដែលពួកគេចូលចិត្ត ហើយសម្របខ្លួនយើងទៅតាមតម្រូវការ»។

ក្រុមហ៊ុននេហក៏មើលឃើញសក្តានុពលសម្រាប់ផលិតផល ដែលមានតម្លៃបន្ថែមផងដែរ ដោយសង្ឃឹមថា នឹងផ្លាស់ប្តូរជំនាញ និងទាក់ទាញការវិនិយោគពីប្រទេសចិន ចូលមកបង្កើតរោងចក្រកែច្នៃ នាពេលអនាគត សម្រាប់នាំចេញផលិតផលផ្លែប៊ឺរកែច្នៃ មានដូចជាប្រេងប៊ែរ ឬផ្លែប៊ែរបង្កកផងដែរ។

បើយោងតាមពាណិជ្ជករចិន បានឱ្យដឹងថា មានក្រុមហ៊ុនតង់ហ្សានីចំនួន១៥ នឹងមកចូលរួមពិព័រណ៍ពាណិជ្ចកម្មអន្តរជាតិ ឆ្នាំ២០២៥នេះ ដែលគ្រោងរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីបង្ហាញពីផលិតផលរបស់ខ្លួន មានផ្លែប៊ែរ សណ្តែកសៀង ទឹកឃ្មុំ និងតែផងដែរ។

ពាណិជ្ជករចិនរូបនេះ បាននិយាយថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញផ្លែប៊ឺរតង់ហ្សានីនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ឆ្នាំនេះ ដែលធ្វើមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ចិន»៕


carne-brasil
ប្រទេសប្រេស៊ីល នៅតែនាំចេញសាច់គោច្រើនបំផុតលើពិភពលោក នៅឆ្នាំ២០២៥

ក្រុងសៅប៉ាវឡូ៖ យោងតាមទិន្នន័យពីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រទេសប្រេស៊ីល ត្រូវបានគេរំពឹងថា នឹងរក្សាតំណែងជាអ្នកនាំចេញសាច់គោធំជាងគេបំផុតរបស់ពិភពលោក នៅឆ្នាំ២០២៥។ ការព្យាករណ៍ ដែលគិតត្រឹមខែមេសា ឆ្នាំ២០២៥ បានលើឡើងថា ប្រទេសប្រេស៊ីលនឹងនាំចេញសាច់គោចំនួន៣,៧៥លានតោន នៅក្នុងឆ្នាំ២០២៥នេះ។ ចំណែកប្រទេសជាប់លំដាប់ថ្នាក់បន្ទាប់ក្នុងការនាំចេញសាច់គោ នៅឆ្នាំ២០២៥ គឺប្រទេសឥណ្ឌា ដែលនាំចេញសាច់គោទៅកាន់សហរដ្ឋអាម៉េរិក និងអូស្ត្រាលី។ ទោះបីជាអាណត្តិទីពីររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trup)បានបង្កើនអត្រាពន្ធបដិការថ្មីជាច្រើន ហើយបានចូលជាធរមានហើយក៏ដោយ ក៏ទីផ្សារពាណិជ្ជកម្មសាច់គោ មិនមានការរំខានធំដុំណាមួយទេ ក្នុងរយៈពេលមួយឆ្នាំនេះ។ សហរដ្ឋអាម៉េរិកមិនត្រឹមតែជាអ្នកផលិត និងនាំចេញសាច់គោដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកទិញសាច់គោដ៏ច្រើនពីប្រទេសអូស្ត្រាលី ប្រេស៊ីល និងនូវែលសេឡង់ផងដែរ។ ប៉ុន្តែដោយសារតែអត្រាពន្ធដិការថ្មីរបស់លោក ដូណាល់ ត្រាំ ស្របពេលមានកង្វះខាតសាច់គោក្នុងស្រុក នៅឆ្នាំ២០២៥នេះ សហរដ្ឋអាម៉េរិកបានបន្តនាំចូលសាច់គោពីក្រៅប្រទេស។ ចាប់តាំងពីការដំឡើងពន្ធលើទំនិញរបស់ប្រេស៊ីលបានកើនឡើងរហូតដល់៥០ភាគរយ នៅដើមខែសីហា ឆ្នាំ២០២៥ ធ្វើឱ្យប្រទេសប្រេស៊ីល ត្រូវស្វែងរកអ្នកទិញផ្សេងទៀត ក្រៅពីសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ ប្រទេសប្រេស៊ីល គឺជាប្រទេសនាំចេញសាច់គោធំជាងគេបំផុត ដោយផ្គត់ផ្គង់តម្រូវការលើពិភពលោកបាន២៣ភាគរយ ព្រមទាំងមានគោចំនួនជាង ២១៣,៦លានក្បាល។ ចំណែកការនាំចេញសាច់គោវិញ នៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការរក្សាតម្លៃនៅទូទាំងវិស័យចិញ្ចឹមសត្វរបស់ប្រទេសប្រេស៊ីល។ នៅក្នុងឆ្នាំ២០២៥នេះ តម្រូវការសាច់គោប្រេស៊ីលនៅទូទាំងពិភពលោក នៅតែខ្ពស់ជាងគេ […]

7be7bb1bb5cd5a62dfbee856d7f7b5bcf2777b2b38a29bcae95869971f5a7eb9 (1)
សិង្ហបុរី និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករ ប្រកបដោយនិរន្តរភាព

ទីក្រុងជឿងជូ៖ សិង្ហបុរី និងវៀតណាម កាលថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលវៀតណាមនឹងគាំទ្រការនាំចេញអង្ករក្នុងបិរមានគ្មានដែនកំណត់ ដែលបានព្រមព្រៀងគ្នាទៅវិញទៅមក ក្នុងការនាំចេញទៅកាន់ប្រទេសសិង្ហបុរីតាមពាក្យ នៅពេលមានការស្នើសុំពីរដ្ឋាភិបាល។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន channel news asia បានឱ្យដឹងថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មអង្ករ ត្រូវបានចុះហត្ថលេខានៅក្នុងជំនួបដាច់ដោយឡែក នៅឯឱកាសកិច្ចប្រជុំកំពូលមេដឹកនៃសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងជឿងជូ ប្រទេសកូរ៉េខាងត្បូង កាលសប្តាហ៍មុន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរ បាននិយាយថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ កសាង “មូលដ្ឋានគ្រឹះដ៏រឹងមាំ” សម្រាប់លើកកម្ពស់ពាណិជ្ជកម្មអង្ករប្រកបដោយស្ថិរភាព និងនិរន្តរភាព។ កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងសន្តិសុខស្បៀងទ្វេភាគីដោយជៀសវាងការរឹតបន្តឹងពាណិជ្ជកម្មមិនចាំបាច់។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី ហ្គ្រេស ហ្វូ (Grace Fu) ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្មសិង្ហបុរី លោកស្រី និងលោក ង្វៀង ហុងទៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ លោកស្រី ហ្គ្រេស ហ្វូ បានមានប្រសាសន៍ថា “នេះគឺជាអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើកដំបូងរបស់សិង្ហបុរីលើពាណិជ្ជកម្មអង្ករ ដែលបានចុះហត្ថលេខាជាមួយដៃគូពាណិជ្ជកម្ម ហើយយើងរីករាយក្នុងការធ្វើដូច្នេះជាមួយវៀតណាម ដែលជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានប្រភពអង្ករធំជាងគេរបស់សិង្ហបុរី”។ […]

photo_2025-10-30_10-48-55
ឧកញ៉ា សុង សារ៉ន កំពុងតែជំរុញទាក់ទាញទុនវិនិយោគគម្រោងកែថ្នៃផលិតផលចំណីអាហារ និងខ្សែសង្វាក់ស្រូវអង្ករ ដើម្បីលើកកម្ពស់តម្លៃបន្ថែម

ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន​ អេមរុ រោយស៍ កំពុងតែជំរុញទាក់ទាញទុនវិនិយោគគម្រោងកែច្នៃផលិតផលចំណីអាហារ និងខ្សែច្រវាក់ស្រូវអង្ករ ដើម្បីលើកកម្ពស់តម្លៃបន្ថែម ជំរុញកំណើនសេដ្ឋកិច្វកសិកម្មទាំងមូលពីការផលិតដល់ទីផ្សារ។ នៅក្នុងជំនួបជាមួយនឹងអ្នកវិនិយោគថ្មីៗនេះ លោកឧកញ៉ា បានលើកឡើងថា កម្ពុជាយើងគួរមានសួនឧស្យាហកម្ម ដែលមានរោងចក្រសំខាន់ៗដូចជា អភិវឌ្ឍន៍ពូជ និង ផលិតពូជស្រូវ កិច្ចសន្យាផលិតកម្មស្រូវ រោងចក្រសម្ថួតស្រូវ រោងម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃ វិចខ្ចប់អង្ករ រោងចក្រកែច្នៃកន្ទក់ អង្កាម អុសអង្កាម និងជីសរីរាង្គ ។ លើសពីនេះលោកឧកញ៉ា សុង សារ៉ន បាន​បញ្ជាក់ទៀត រោងចក្រកែច្នៃកន្ទក់សម្រាប់ធ្វើជាអាហាររបស់មនុស្ស រោងចក្រកែច្នៃម្សៅអង្ករសម្រាប់អាហារកុមារ និងគ្រឿងទេសសម្រាប់អាហារ រោងចក្រផលិតគុយទាវ រោងចក្រផលិតបាយ  ព្រមទាំងរោងចក្រផលិតបាយងាយស្រួលដាំ រោងចក្រកែច្នែអាហារពេលព្រឹកផលិតពីអង្ករ ពោត រោងចក្រផលិតនំអង្ករ ដែលអាចបង្កើនតម្លៃបន្ថែមខ្ពស់។ កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនអាមរិក បានរួមគ្នាលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក ហើយក្រុមហ៊ុន អេមរុ រ៉ាយស៍  និងក្រុមហ៊ុន Stabil Nutrition […]

photo_2025-10-30_09-37-05 (3)
ប្រទេសវៀតណាមត្រូវការនាំដំឡូងមីពីកម្ពុជា ក្នុងបរិមាណប្រាំបួនលានតោនក្នុងមួយឆ្នាំ

ដោយ ឡុងសារេត ភ្នំពេញ៖ បើពុំមានការប្រែប្រួលនោះទេ គម្រោងនៃការនាំចេញដំឡូងមីស្រស់របស់កម្ពុជាប្រមាណប្រមាណលានតោនក្នុងមួយឆ្នាំ ទៅកាន់ប្រទេសវៀតណាម សម្រាប់រយៈពេលប្រាំឆ្នាំ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥នេះ បន្ទាប់ពីសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ មមានប្រសាសន៍ថា ដំឡូងមីកម្ពុជានៅពេលកន្លងមក ក្រៅពីនាំចេញទៅប្រទេសថៃ គឺនាំចេញទៅប្រទេសវៀតណាម។ សម្រាប់ការចុះអនុស្សរណៈនៃកការយោគយល់គ្នា​រវាងសហព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាមពេលនេះ គឺបង្ហាញពីសក្ខីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងការនាំចេញ នាំចូលដំឡូងមី។ បន្ថែមលើសពីនេះ ការចុះអនុស្សរណៈថ្ងៃនេះ គឺជាការប្តេជ្ញាចិត្តថា នឹងនាំចេញដំឡូងមីកម្ពុជាឱ្យបានប្រាំបួនលានតោន ក្នុងមួយឆ្នាំផងដែរ។ ឯកឧត្តមបានបន្តថា ក្នុងបរិមាណដំឡូងមី ដែលគ្រោងនាំចេញចំនួនប្រាំបួនលានតោនក្នុងមួយឆ្នាំទៅប្រទេសវៀតណាម មានការចុះហត្ថលេខាជាក់ស្តែងលក់ដំឡូងមីស្រស់ជាង៣,៣លានតោន ពីមួយក្រុមហ៊ុនកែច្នៃដំឡូងមីវៀតណាមចំនួនបួន ក្នុងនោះ មានក្រុមហ៊ុន ហុង ដូទី (Hung Duty) ទទួលទិញចំនួន១,៥លានតោន,ក្រុមហ៊ុន សាម ញុត (Sam Nhut) ទទួលទិញ៧៥០ពាន់តោន, ក្រុមហ៊ុន រោងចក្រកែច្នៃដំឡូងមី ស៊ុយ […]

កាលវិភាគផ្សព្វផ្សាយ