ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគម ADFIAP ទទួលជួបគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មកពីទ្វីបអាហ្រ្វិក

photo_2025-10-23_18-10-17 (5)

ម៉ាកាវ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃពុធថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះបានទទួលជួប និងពិភាក្សាការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក ចំនួន ៣ រួមមាន៖ Development Bank of Southern Africa, Land and Agricultural Development Bank of South Africa, និងសមាគមគ្រឹះស្ថានហរិញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រិក។

ក្នុងជំនួបជាមួយគ្រឹះស្ថានអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងសមាគម ADFIAP ពិសេសការចែករំលែកនូវព័ត៌មានស្តីពីហិរញ្ញវត្ថុអភិវឌ្ឍន៍, ឧត្តមានុវត្តន៍,និងការពង្រឹងសមត្ថភាពស្ថាប័ន។

នៅសៀល ថ្ងៃពុធទី២២ ខែតុលា ឆ្នាំ២០២៥ ដដែលនោះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (ADFIAP)និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនក្នុងប្រធានបទស្តីពី “ក្រុមសិក្សាស្រាវជ្រាវពិសេស – Special Interest Groups”។

ក្នុងកិច្ចពិភាក្សានេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើបទបង្ហាញអំពីផែនការសិក្សាស្រាវជ្រាវចំនួន ពីរ រួមមាន៖ Special Interest Group in Sustainable Finance និង Special Interest Group in Agriculture and Food Security។

ក្រុមសិក្សាស្រាវជ្រាវពិសេស – Special Interest Groups គឺជាគំនិតផ្តួចផ្តើមថ្មីមួយដែលបានបង្កើតឡើងដោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាលនៃ ADFIAP ដែលការសិក្សាស្រាវជ្រាវពិសេសនេះ មានគោលដៅបង្កើតជាការស្រាវជ្រាវកម្រិតតំបន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់នានា តាមរយៈការផ្តល់អនុសាសន៍ជាគោលនយោបាយ និងឧត្តមានុវត្តន៍តាមបណ្តាប្រទេសក្នុងតំបន់។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមក្នុងក្រុមសិក្សាស្រាវជ្រាវពិសេស តាមរយៈការដើរតួនាទីសម្របសម្រួលការសិក្សាស្រាវជ្រាវជារួម (បង្កើតឱ្យមាន Focal Team) និងចូលរួមមូលធនមនុស្សដែលជាសមាជិកនៃ ក្រុមការងារស្រាវជ្រាវរបស់ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល (APM Research Center) និងក្រុមការងារនៃមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ីប៉ាស៊ីហ្វិក (ACE-GFA)  នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕


photo_2026-03-28_14-17-49 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមពិធីបើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦។ កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា,ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, ឯកឧត្តម ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ,លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម RCEP ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន […]

photo_2026-03-27_17-24-40
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព  ដែលរៀបចំឡើងដោយក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារណូវ៉ូតតែលភ្នំពេញ។ ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើការអនុវត្តផលិតកម្មកសិកម្មប្រកបដោយចីរភាព ពោលគឺការប្រើប្រាស់ដី ជី ថ្នាំ និងទឹក ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីរក្សាបាននូវការប្រើប្រាស់ដោយចីរភាព និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កេតឃើញថា ការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ហួសកម្រិត អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹកយ៉ាងធ្ងន់ធរ ហើយបើមិនមានការកាត់បន្ថយ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវទេ ធនធានដី និងធនធានទឹក នឹងក្លាយជាធនធានកម្រនៅថ្ងៃអនាគត។ ក្នុងន័យនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បាននិងកំពុងចូលរួមយ៉ាងពេញលេញក្នុងការការពារការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបញ្ជាក់អំពីការបន្តគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដោយសារតែវិស័យនេះ គឺជាវិស័យដ៏ចម្បងមួយក្នុងវិស័យកសិកម្មទាំងមូល និងជាដំណាំចម្បងសម្រាប់រក្សាសន្តិសុខស្បៀងរបស់កម្ពុជា។ […]

photo_2026-03-27_12-24-27
អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចូល​ផ្តល់​បទបាឋកថា​ ក្នុង​ឱកាស​កម្មវិធី​ខួប​១៥​ឆ្នាំ​ របស់​ក្រុមហ៊ុន​អេម​រុរ៉ាយស៍

ភ្នំពេញ​៖​ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បាន​អញ្ជើញ​ចូល​រួម​ផ្តល់​បទ​បាឋកថា​ខ្លី​ ក្នុង​កម្មវិធី​ខួប​១៥ឆ្នាំ​ នៃ​ការកកេីត​ ក្រុមហ៊ុន អេមរុរ៉ាយស៍​ (AMRU RICE)។ ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ អេមរុរ៉ាយស៍ ដែល​បាន​ចូល​រួម​ក្នុង​ការកែ​ច្នៃ​ និង​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ ប្រកបដោយ​ស្តង់ដារ​គុណភាព​ទទួល​ជា​អន្តរជាតិ​។ ក្នុង​ឱកាស​នេះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​បាន​លេីក​ឡេីង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​រួម​មាន អង្ករ​កម្ពុជា​ គឺ​មិន​មែន​ត្រឹម​តែ​ជា​ផលិត​កសិកម្ម​នោះ​ទេ​ ប៉ុន្តែ​ជាអង្ករតំណាងឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ ភាព​ខ្លាំង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​មោទនភាព​ជាតិ។ លើសពីនេះ អង្ករ​ខ្មែរមួយ​គ្រាប់​ៗ​ បាន​បង្ហាញ​អំពី​ភាព​អត់ធ្មត់​ និង​ការ​តស៊ូ​របស់​ប្រជា​កសិករ​ខ្មែរ​ ពី​វាល​ស្រែ​ ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ និង​ពី​កំពុង​ផែ​កម្ពុជា​ដល់ទីផ្សារ​អន្តរជាតិ​។ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច បានបន្ថែមទៀតថា វិស័យ​ស្រូវ​អង្ករ​ គឺ​ជាវិស័យ​មួយទាមទារ​ឲ្យ​មាន​ការ​អត់​ធ្មត់​ ការខិតខំប្រឹង​ប្រែង​ ការ​តស៊ូ​ និង​ការ​បត់បែន​តាម​ស្ថាន​ភាពនៃការប្រែប្រួល​អាកាសធាតុ​ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម​ ប្រកបដោយចីរភាព​ (Sustainable Agriculture)  សំដៅធានានូវសន្តិសុខស្បៀង៕

654440425_1375215654640916_375651046290228999_n
អង្គការ WCS និងក្រសួងកសិកម្ម បន្តកិច្ចសហការការពារសត្វជិតផុតពូជ និងធនធានជលផលនៅកម្ពុជា

ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេលប្រាំឆ្នាំ ដើម្បីបន្តការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងទន្លេមេគង្គ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីដៃគូអភិរក្សសំខាន់ៗផងដែរ រួមមានអង្គការអភិរក្សអន្តរជាតិ (CI) និងសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួង ក្នុងពេលតែមួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គកាសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងថា ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចក្ខុវិស័យរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សនៅក្នុងឆ្នាំខាងមុខផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តផ្តោតលើការការពារប្រភេទសត្វសំខាន់ៗ ដែលមានតម្លៃ និងសារៈសំខាន់ជាសកល រួមមាន សត្វអណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងត្រីបបែលយក្សទឹកសាប។ គោលបំណងសំខាន់មួយនៃគម្រោងនេះ […]

កាលវិភាគផ្សព្វផ្សាយ