ក្រុមហ៊ុន អេមរុ រ៉ាយស៍ ក្លាយជាគំរូអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាអ្នកត្រួសត្រាយផ្លូវក្នុងវិធីសាស្រ្តអាជីវកម្មប្រកបដោយបរិយាបន្ន

ភ្នំពេញ៖ យោងតាមឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ក្រុមហ៊ុន អេមរុ រ៉ាយស៍ ដែលត្រូវបានគេស្គាល់ថា ជាគំរូអាជីវកម្មមិនប៉ះពាល់ដល់បរិស្ថាន និងជាអ្នកត្រួសត្រាយផ្លូវក្នុងវិធីសាស្រ្តអាជីវកម្មប្រកបដោយបរិយាបន្ន។

យោងតាមក្រុមហ៊ុនខាងលើ គឺក្រុមហ៊ុនធ្វើការដោយផ្ទាល់ជាមួយកសិករខ្នាតតូច ដោយផ្តល់ជំនួយបច្ចេកទេស និងការធានាបាននូវទីផ្សារសម្រាប់ផលិតផលសរីរាង្គរបស់ពួកគេ។ វិធីសាស្រ្តនេះមិនត្រឹមតែធានាបាននូវការនាំចេញ ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យក្រុមហ៊ុនផ្តល់តម្លៃបុព្វលាភបន្ថែមដល់កសិករផងដែរ។

បើតាមរបាយការណ៍ពីក្រុមហ៊ុនបង្ហាញថា ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលជាដៃគូសំខាន់ក្នុងការធ្វើពិពិធកម្មការនាំចេញកសិផល ផ្តោតលើការជួយគាំទ្រកសិករខ្នាតតូចទៅជាសហគ្រិន។ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា គាំទ្រសហគមន៍កសិកម្មដោយផ្តល់ជំនួយបច្ចេកទេស លទ្ធភាពទទួលបានទីផ្សារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជួយពួកគេបន្ថែមតម្លៃដល់ដំណាំកសិកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគេ។

សហគមន៍កសិកម្មនៅខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅបាន​​ចុះហត្ថលេខាលើកិច្ចសន្យាជំរុញកសិកម្មសរីរាង្គដ៏សំខាន់មួយ ដោយពង្រឹងភាពជាដៃគូរវាងសហគមន៍កសិកម្មនៅខេត្តព្រះវិហារ ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា។

ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់វិស័យកសិកម្មសរីរាង្គរបស់កម្ពុជា ដោយធានាបាននូវស្ថិរភាពទីផ្សារសម្រាប់កសិករក្នុងស្រុក និងការពង្រឹងជំហរនៃវិស័យកសិកម្មរបស់ប្រទេសនៅក្នុងទីផ្សារពិភពលោក។

ព្រឹត្តិការណ៍នេះ ក៏ជាការបន្តនៃភាពជាដៃគូ ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យកសិកម្ម ដែលមានរចនាសម្ព័ន្ធ និងការគាំទ្រកាន់តែច្រើន។ភាពជោគជ័យនៃភាពជាដៃគូសាធារណៈ និងឯកជន ជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម។

ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវក្របខ័ណ្ឌគាំទ្រសម្រាប់ការធ្វើកសិកម្មតាមកិច្ចសន្យាតាមរយៈគោលនយោបាយ ការបណ្តុះបណ្តាល និងការសម្របសម្រួលទីផ្សារជាដើម។

តាមរយៈកិច្ចសហការជាមួយសហគមន៍កសិកម្ម២៩ និងកសិករជាង៣,៧០០នាក់ ក្រុមហ៊ុនអេមរុ រ៉ាយស៍ កំពុងធានាថា កសិករទទួលបានតម្លៃសមរម្យ ទីផ្សារមានស្ថិរភាព និងឱកាសនាំស្រូវសរីរាង្គកម្ពុជា ទៅកាន់ពិភពលោក។ ពួកយើងកំពុងកសាងមិនត្រឹមតែការរីកចម្រើនទេ ប៉ុន្តែថែមទាំងកសាងកិត្តិយស និងភាពរុងរឿងសម្រាប់សហគមន៍កសិកម្មរបស់យើងផងដែរ។

ក្រុមហ៊ុន អេមរុ រ៉ាយស៍ បាន​​ចុះកិច្ចព្រមព្រៀងទិញស្រូវសរីរាង្គចំនួន២៥,០០០តោន ពី២៩សហគមន៍កសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ជាង៣,៧០០គ្រួសារ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា នឹងចុះកិច្ចព្រមព្រៀងទិញដំឡូងមីសរីរាង្គប្រមាណ៥៥,០០០ តោនពីប្រាំបួនសហគមន៍កសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ជាង១,៤០០គ្រួសារ។

កិច្ចសន្យានេះមានតម្លៃសរុបប្រមាណជា១២លានដុល្លារ ក្នុងនោះប្រមាណជាប្រាំលានដុល្លារសម្រាប់ស្រូវ និងប្រាំពីរលានដុល្លារសម្រាប់ដំឡូងមីសរីរាង្គ ដែលមានប្រហែល១,៥លានដុល្លារ ជាបុព្វលាភ ដែលនឹងត្រូវបង់ទៅឲ្យសហគមន៍ និងកសិករ។ ការណ៍នេះ គឺជាលទ្ធផលផ្ទាល់នៃការប្តេជ្ញាចិត្តរួមគ្នា របស់ដៃគូទាំងអស់ ដើម្បីជម្នះបញ្ហាប្រឈមដូចជាការប្រែប្រួលអាកាសធាតុ និងការអនុលោមតាមស្តង់ដារសរីរាង្គថ្មីរបស់សហភាពអឺរ៉ុប (EU Reg ២០១៨/៨៤៨)៕


616380035_1341949161296403_1028050424500917689_n
គម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត មានសមាជិកកាន់តែច្រើន

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖អង្គការជីវិតធម្មជាតិនៅកម្ពុជា​បានឱ្យដឹងថា រហូតមក តាមរយៈគំនិតផ្តួចផ្តើមគម្រោងកសិករស្រូវមិត្តក្រៀល ចាប់តាំងពីឆ្នាំ២០២១សមាជិកបានកើនឡើងពី៤១គ្រួសារ ឬមានផ្ទៃដីដាំដុះ៣៥ហិកតា ហើយមកដល់ក្នុងឆ្នាំ២០២៥ បានកើនឡើងដល់១៤១គ្រួសារ និងមានផ្ទៃដីទំហំ១៨៥ហិកតា។ ក្រៅពីនេះកសិករក៏បានស្ម័គ្រចិត្តចូលរួមអនុវត្តកសិកម្មនិរន្តរភាព ដែលបានពង្រីកតំបន់មេត្រីភាពសម្រាប់សត្វក្រៀល និងសត្វស្លាបសំខាន់ៗផ្សេងទៀតសរុបចំនួន៤០៤ហិកតា ​ស្ថិតនៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។ គួរបញ្ជក់ថា គម្រោងស្រូវមិត្តក្រៀល ក្នុងខេត្តកំពត បានលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍ រួមទាំងសត្វក្រៀលផងដែរ។ គម្រោងស្រូវមិត្តក្រៀល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ និងដើម្បីជួយការពារទីជម្រក និងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។ អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាមរយៈរបាយការណ៍ បានបង្ហាញថា ៩៧ភាគរយនៃកសិករជាសមាជិកបានស្ម័គ្រចិត្តអនុញ្ញាតឱ្យមានបទសម្ភាសន៍ និងការត្រួតពិនិត្យទីតាំងវាលស្រែ ដែលពួកគាត់អនុវត្តនៅក្រោមគម្រោង។  ជាមួយគ្នានេះដែរ តាមរយៈកិច្ចសហការជាមួយមន្ត្រីឧទ្យានុរក្ស និងក្រុមជីវចម្រុះរបស់គម្រោង បានដើរល្បាតសរុបចំនួន ១៧៤លើក ប៉ុន្តែមិនឃើញមានករណីបរបាញ់សត្វព្រៃ ការកាប់ឈើ ឬការនេសាទខុសច្បាប់ក្នុងតំបន់ និងក្នុងវាលស្រែកសិករស្រូវមិត្តក្រៀលឡើយ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងបន្ថែមថា ចំពោះវត្តមានសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ជាអតិបរមារហូតដល់៨៧ក្បាល ត្រូវបានកត់ត្រា ក្នុងនេះលទ្ធផលជំរឿន កាលថ្ងៃទី៣១ […]

0192-16
បារាំងរឹតបន្តឹងច្បាប់ស្តីពីសំណល់ថ្នាំពុល តែអ្នកនាំចូលថាស្របតាមអនុលោមភាព

ប៉ារីស៖ ការចេញបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ដែលដាក់កម្រិតលើការនាំចូល និងលក់ផលិតផលបន្លែ និងផ្លែឈើ មានសំណល់សារធាតុថ្នាំគីមីលើសកម្រិតមួយចំនួន បានបង្កផលប៉ះពាល់ដល់ទីផ្សារ នៅក្នុងប្រទេសបារាំងនៅដើមឆ្នាំ២០២៦នេះ។ បទប្បញ្ញត្តិថ្មី ដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅរដ្ឋកិច្ចផ្លូវការរបស់រដ្ឋាភិបាលបារាំង កាលពីថ្ងៃទី៥ ខែមករា និងចូលជាធរមាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានកំណត់កម្រិតសំណល់អតិបរមាសម្រាប់សារធាតុថ្នាំគីមីពុល មានឈ្មោះដូច កាបង់ដាហ្សីម (Carbendazim) ត្យូផាណាត-មេទីល  (Thiophanate-methyl) គ្លុយហ្វូស៊ីណាត (Glufosinate) និងសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប (Mancozeb) ដែលប្រើធ្វើឱ្យផ្លែឈើស្រស់ៗ និងសម្រាប់កែច្នៃបន្លែជាច្រើនប្រភេទ។ ជាការឆ្លើយតបចំពោះបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ក្រុមហ៊ុននាំចូលបន្លែ និងផ្លែឈើដ៏ធំនៅអឺរ៉ុប ឈ្មោះ ម៉ុងតូសា (Montosa) បាននិយាយថា ផលិតផលរបស់ខ្លួនពិតជាបានអនុលោមតាមតម្រូវការ ដែលសហភាពអឺរ៉ុបកំណត់ឡើងនាពេលថ្មីៗនេះ។ ចំណែកសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប ត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់សហភាពអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ នាយកផ្នែកគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនម៉ុងតូសា បាននិយាយថា កាលពីក្នុងឆ្នាំ២០១៧ មន្ទីរពិសោធន៍មីក្រូជីវសាស្រ្តបានអនុញ្ញាតឱ្យប្រើលើផលិតផលបន្លែ និងផ្លែឈើរបស់ខ្លួន ហើយត្រូវបានអនុញ្ញាតឱ្យប្រើ ដើម្បីអនុវត្តការវិភាគសំណល់សារធាតុគីមីផងដែរ។ លោកស្រីបាននិយាយថា សារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប គឺស្ថិតក្នុងចំណោមសារធាតុសកម្ម ដែលត្រូវបានវិភាគជាផ្នែកមួយនៃផែនការត្រួតពិនិត្យរបស់ក្រុមហ៊ុន ហើយផលិតផលបន្លែ និងផ្លែឈើរបស់ក្រុមហ៊ុនមិនមានសំណល់នៃសារធាតុនេះទេ។ ស្ត្រីតំណាងក្រុមហ៊ុន […]

photo_2026-01-23_09-22-10 (4)
ខេត្តភូមិភាគឦសានកំពុងទាក់ទាញគម្រោងវិនិយោគលើវិស័កសិកម្ម ក្នុងទឹកប្រាក់៤០០លានដុល្លារ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បណ្តាខេត្តនៅភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី បាននឹងកំពុងទាក់ទញគម្រោងវិនិយោគចំនួន២២ ក្រោមទុនវិនិយោគសរុបប្រមាណ៤០០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ ១៦០កន្លែង។ កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំធ្វើនៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ បើតាមកិច្ចប្រជុំ ក្នុងចំណោមគម្រោងទាំង២២ មានគម្រោងប្រាំ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹងត្រែង, ពីរនៅខេត្តរតនគិរី និងប្រាំនៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម គ្រឹះស្ថានឧត្តមសិក្សា មន្ទីរពហុព្យាបាល សណ្ឋាគារ និងរីសតភូមិទេសចរណ៍វប្បធម៌ កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម និងកសិឧស្សាហកម្ម រោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ។ បន្ថែមលើការស្នើសុំការលើកទឹកចិត្ត, ក្រុមការងារក៏ទទួលបានស្នើសុំការសម្របសម្រួលនីតិវិធី […]

photo_2026-01-22_08-21-06 (5)
កម្ពុជា-អង្គការសហប្រជាជាតិ ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គម

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី សាវយ៉ាន ឈាន (Xiaoyan Qian) នាយិកាអង្គការពលកម្មអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជានេះ មានគោលបំណងពិភាក្សាអំពីផែនការរួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពីគម្រោងកាតាលីករសកល (Global Accelerator)។ ផែនទីបង្ហាញផ្លូវដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីខែធ្នូ ឆ្នាំ២០២៤ នឹងជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្លាំងពលកម្មខ្វះជំនាញ ព្រមទាំងការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម និងសុខុមាលភាពផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការការងាររួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (UN) គឺដើម្បីធានាឱ្យមានភាពស្របគ្នាជាមួយអាទិភាពជាតិ និងឯកភាពលើជំហានអនុវត្តជាក់ស្តែង។ ជាមួយគ្នានេះ ក៏ជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធ UN និងបណ្តាប្រទេសឈានមុខផ្សេងៗ ដើម្បីធានាថាគម្រោងកាតាលីករសកល អាចសម្រេចបានលទ្ធផលតាមគោលបំណងដែលបានកំណត់។ […]

កាលវិភាគផ្សព្វផ្សាយ