ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំសមាជិកជួបពិភាក្សាជាមួយក្រុមហ៊ុននាំចូលអង្ករ នៅប្រទេសអ៊ីតាលី

ប្រទេសអ៊ីតាលី៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិកសហព័ន្ធ ដោយមានក្រុមហ៊ុននាំអង្ករចេញចំនួនប្រាំមួយណជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី។

បន្ទាប់ពីដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួនប្រាំមួយក្រុមហ៊ុន ក្នុងនោះ មាន ១) ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ២) ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ៣) ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត ៤) ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត ៥) ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក និង ៦) ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក ជួបពិភាក្សាជាមួយលោក Bruno Sempio ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Euricom S.P.A និងលោកស្រី Lombado Paolina ប្រធានគ្រប់គ្រងនាំចេញរបស់ក្រុមហ៊ុន។

គោលបំណងនៃការជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម លើការបញ្ជាទិញអង្ករពីកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។

នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រុមហ៊ុន Euricom Group បានបង្ហាញអំពីការពេញចិត្តចំពោះអង្ករកម្ពុជា ដែលមានគុណភាពល្អ ជាពិសេសអង្ករផ្ការំដួល និងអង្ករសែនក្រអូប ដែលក្រុមហ៊ុនបានបញ្ជាទិញនាពេលកន្លងមក ដោយក្រុមហ៊ុនបានចាប់ផ្តើមទិញអង្ករកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុបដំបូងគេ នៅក្នុងឆ្នាំ២០០៩ ស្របពេលកម្ពុជាចាប់ផ្តើមនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងកិច្ចពិភាក្សានេះដែរ តំណាងក្រុមហ៊ុន Euricom Group ក៏បានលើកអំពីបញ្ហា និងកង្វល់មួយចំនួន ដែលសំណូមពរឱ្យភាគីកម្ពុជាត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណល់ថ្នាំពុលកសិកម្មលើសកម្រិតកំណត់របស់ច្បាប់សហគមន៍អឺរ៉ុប និងបញ្ហាដែលកសិករនៅអឺរ៉ុបកំពុងទាមទារឱ្យមានការដាក់វិធានរក្សាការពារឡើងវិញ (Safeguard) ចំពោះអង្ករកម្ពុជា និងមីយ៉ាន់ម៉ា ដោយសារអង្កររបស់ប្រទេសទាំងពីរនេះកំពុងចរាចរច្រើននៅលើទីផ្សារសហគមន៍អឺរ៉ុប ដែលធ្វើឱ្យតម្លៃស្រូវរបស់កសិករនៅសហគមន៍អឺរ៉ុបមានការធ្លាក់ថ្លៃ។

ទីផ្សារសហគមន៍អឺរ៉ុបមានតម្រូវការអង្ករប្រចាំឆ្នាំប្រមាណជាមួយលានបួនម៉ឺនតោន ក្នុងមួយឆ្នាំ ហើយអង្ករកម្ពុជាបានគ្របដណ្តប់ទីផ្សារសហគមន៍អឺរ៉ុបទាំងមូលប្រមាណជាជាង ៣០ភាគរយ។

ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់តំណាងក្រុមហ៊ុន ដែលបានលើកឡើង ឧកញ៉ា ឡាយ ឈុនហួ ក៏បានលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការកំណត់នូវវិធានការបន្ទាន់ មធ្យម និងរយៈពេលវែងលើការគ្រប់គ្រងសំណល់ថ្នាំពុលកសិកម្ម តាមរយៈការបែងចែកតំបន់ដាំដុះ វិធានការត្រួតពិនិត្យថ្នាំនាំចូល និងការបង្រៀនកសិករក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្មឱ្យបានត្រឹមត្រូវ។

ចំពោះបញ្ហាកង្វល់របស់កសិករនៅសហគមន៍អឺរ៉ុប សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាលផ្នែកបច្ចេកទេសរបស់សហព័ន្ធដើម្បីពន្យល់ដល់ភាគីពាក់ព័ន្ធទាំងអស់អំពីអង្ករកម្ពុជា ដោយអង្ករកម្ពុជា ដែលលក់នៅក្នុងទីផ្សារសហគមន៍អឺរ៉ុប គឺជាប្រភេទអង្ករក្រអូបគ្រាប់វែង (Jasmine Rice-Long Grain) ដែលមានលក្ខណៈខុសពីអង្ករស មិនក្រអូបគ្រាប់កណ្តាល (White Rice-Medium Grain) របស់ប្រជាកសិករនៅក្នុងសហគមន៍អឺរ៉ុប។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Euricom Group ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងសហគមន៍អឺរ៉ុប មានអាយុកាលជាង៦០ឆ្នាំ ដែលមានជំនាញខាងដាំដុះស្រូវ កិនស្រូវ ជួញដូរអង្ករ ផលិតអង្ករ នំ និងទឹកដោះគោធ្វើអំពីអង្ករ (Rice Milk) ។ល។ ដែលមានក្រុមហ៊ុនឧបសម្ព័ន្ធចំណុះចំនួន២៣ គ្របដណ្តប់លើទីផ្សារចំនួន ១៤ នៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសផ្សេងៗ ដោយប្រាក់ចំណូលនៅក្នុងឆ្នាំ២០២៤ របស់ក្រុមហ៊ុនមានចំនួន៩៥០លានអឺរ៉ូ៕


photo_2025-12-04_10-37-13
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាង៦៣ភាគយ ប្រកបមុខបរ​ក្នុងវិស័យកសិកម្ម

ដោយ ឡុង សារេត ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យ​នៃប្រទេសកម្ពុជា​ មានចំម្ងាយ​៩១គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ​ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ​​ ខេត្តកំពង់ឆ្នាំង​មានប្រជាពលរដ្ឋ​ប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង​៦៣ភាគរយ​នៃចំនួន​ប្រជាពលរដ្ឋសរុបចាប់​ពីអាយុ១៨ឆ្នាំ​ឡើងទៅ​ជាង​​៣៩៥ពាន់នាក់​។ លោកស្រី ប៊ន សុភី អភិបាល​រង​នៃគណៈអភិបាល​ខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំង​មាន​ប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។ លោកស្រីលើកឡើង​ថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំ​ងបាននិងកំពុង​យកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ​ និងលើកផែនការអភិវឌ្ឍន៍​ថ្មីៗសម្រាប់ខេត្ត ស្របតាម​ផែនការអភិឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាល​ដើម្បីរួមចំណែកសម្រេចឱ្យបាន​ជោគជ័យតាមកម្មវិធីនយោបាយ​ យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល​នីតិកាលទី​៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត​ និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជា​ពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព និងគុណភាព​។ លោកស្រីបន្តទៀតថា កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់រដ្ឋបាលខេត្ត​ គឺ​ផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និងការបញ្ចូលកិច្ចសហ​ប្រតិបត្តិការផ្នែកសង្គមកិច្ច​ ការពារនិងអភិរក្សបរិស្ថាន វប្បធម៌​ សុខាភិបាល ការបណ្តុះបណ្តាល​ធនធានមនុស្ស ការធានា​សុវត្ថិភាព​ សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្ម​ឆ្លងដែននិងការរក្សាតុល្យភាពរវាង​ការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន​។ បើតាមលោកស្រី ប៊ន សុភី ​​​ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍​ដ៏សំបូរបែបនៅទូទាំងខេត្ត​មានរមណីយដ្ឋានទេសចរណ៍ចំនួន​៣៥កន្លែង​ ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន​១៤កន្លែង​ ទេសចរណ៍ធម្មជាតិ​១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន​៦កន្លែង ក្នុងនោះរមណីយដ្ឋាន​ទេសចរណ៍ និងសហគមន៍ទេសចរណ៍​ដែលមានសកម្មភាពទទួលទេសចរកម្សាន្ត​ប្រចាំឆ្នាំ​ចំនួន១៣កន្លែង​ រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ […]

photo_2025-12-04_10-37-22
សមាគមស្វាយចន្ទីកម្ពុជាសម្តែងការព្រួយបារម្ភការប្រែប្រួលអាកាសធាតុរំខានដល់វិស័យស្វាយចន្ទី

ភ្នំពេញ៖ ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមនឹងការរំខានកាន់តែខ្លាំងឡើង ខណៈដែលការប្រែប្រួលអាកាសធាតុបន្តផ្លាស់ប្តូរគំរូអាកាសធាតុ និងប៉ះពាល់ដល់ដំណាំនៅទូទាំងតំបន់ផលិតសំខាន់ៗបង្កឡើងដោយ ព្យុះទីហ្វុងបណ្តាលឱ្យស្វាយចន្ទីលូតលាស់យឺត និងទិន្នផលថយចុះ។ ការវាយតម្លៃរបស់អ្នកជំនាញបង្ហាញថា ភ្លៀងធ្លាក់មិនទៀងទាត់ មេឃស្រទុំ និងព្យុះទីហ្វុងចុងរដូវ បានប៉ះពាល់ខ្លាំងដល់ដំណាំស្វាយចន្ទី ដែលបណ្តាលឱ្យមានការលូតលាស់យឺត និងទិន្នផលថយចុះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២៥។ យោងអ្នកជំនាញចន្ទីលើកឡើងថា ឆ្នាំ២០២៥ បានឃើញភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា រួមជាមួយនឹងពន្លឺព្រះអាទិត្យតិចរយៈពេលយូរ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់របស់ស្វាយចន្ទី ដោយការបង្កើតពន្លកយឺត ការចេញផ្កាយឺត ទឹកលើដីខ្សាច់-ដីឥដ្ឋ និងស្មៅដុះលើសលប់ក្នុងដំណាក់។ សេចក្តីប្រកាសបានណែនាំថា កសិករនៅក្នុងខេត្តសំខាន់ៗ ដូចជាខេត្តកំពង់ធំ និងខេត្តរតនគិរី គួរប្រុងប្រយ័ត្នចំពោះការខាតបង់ ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ ដែលមិនអាចទាយទុកជាមុនបាន ខ្យល់បក់ខ្លាំង និងសកម្មភាពសត្វល្អិតកើនឡើង។ អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមបែបនេះទំនងជាកាន់តែខ្លាំងឡើង ខណៈការប្រែប្រួលអាកាសធាតុកាន់តែមិនទៀតទាត់ នៅក្នុងឆ្នាំខាងមុខ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មកសមាគមស្វាយចន្ទីកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៤០លើក ដល់កសិករជាង៧៤០០នាក់ មកពី១០ខេត្ត ដោយវគ្គនីមួយៗមានអ្នកចូលរួមជាមធ្យម៩០នាក់ និងផ្តល់អាទិភាពដល់ការរៀនសូត្រជាក់ស្តែង […]

photo_2025-12-02_17-19-00
ធនាគារ  ARDB ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនចិន ដើម្បីកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ (CICC-CAFED, YDD)ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Cambodia International Chamber of Commerce – Cambodia-China Councils Association for Economic Development, Youth Development Department (CICC-CAFED, YDD)។ នៅក្នុងពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធនាគារ ARDB និងបុគ្គលិកពាក់ព័ន្ធមួយចំនួន និងតំណាង Cambodia-China Councils Association for Economic Development […]

9edd6b8e-e26f-48fc-b56e-e23a67c44c03
ឡាវចាប់ផ្តើមនាំចេញម្សៅដំឡូងមី​ដឹកតាមរទេះភ្លើង ទៅកាន់ប្រទេសចិនដោយផ្ទាល់

វៀងច័ន្ទន៍៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែ ដែលផ្ទុកម្សៅដំឡូងមី ចំនួន១​ ០០០តោន បានចេញដំណើរពីស្ថានីយ៍រថភ្លើង នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីចុងសប្តាហ៍មុន ដែលគេរំពឹងថា នឹងទៅដល់ក្រុង​ឆេងជូ (Zhengzhou) ខេត្ត ហឺណាន (Henan) ប្រទេសចិន ដោយប្រើរយៈពេល៨០ម៉ោង។ សារព័ត៌មាន ក្លូបលថែមៃ៍ របស់ចិនបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ម្សៅដំឡូងមីចំនួនជាង១​ ០០០តោន ផលិតដោយរោងចក្រកែច្នៃម្សៅដំឡូងមី នៅក្នុងប្រទេសឡាវ​ ត្រូវបានដឹកទៅដល់កំពង់ផែ ក្រុងឆេងជូ​ ភាគកណ្តាលប្រទេសចិន។ ការនាំចេញម្សៅដំឡូងមីនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនចិនដឹកជញ្ជូនតាមទូកុងតឺនើរថភ្លើង (China Railway Container Transport) ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមរថភ្លើងផ្ទាល់រវាងចិន និងអឺរ៉ិប (China-Europe Railway Express) ហើយបានផ្តល់ជូនអតិថិជននូវផែនការដឹកជញ្ជូនទូកុងតឺន័រតាមរថភ្លើង។ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដែលដំណើរការផ្លូវដែកចិន-ឡាវ បាននិយាយថា ចាប់តាំងពីផ្លូវដែកបើកដំណើរការមក វាបានផ្តល់ជូនអ្នកនាំចេញផលិតផលកសិកម្មឡាវនូវកុងតឺន័រ សម្រាប់ដឹកជញ្ជូនទំនិញទាន់ពេលវេលា ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានដឹកជញ្ជូនទំនិញជាង១៦លានតោន រួមទាំងផលិតផលកសិកម្មជាង១,៧លានតោន ដែលនាំចេញទៅកាន់ប្រទេសចិន។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរផ្លូវដែកចិន […]

កាលវិភាគផ្សព្វផ្សាយ