តៃវ៉ាន់ផ្អាកការនាំចូលផ្លែទុរេនវៀតណាម ព្រោះមានសំណល់គីមីលើសកម្រិត

តៃប៉ិ៖ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បាននិយាយកាលពីដើមសប្តាហ៍នេះថា អាជ្ញាធរកោះតៃវ៉ាន់បានផ្អាកការនាំចូលពីអ្នកផ្គត់ផ្គង់ផ្លែទុរេនវៀតណាមចំនួនបីសម្រាប់រយៈពេលមួយខែ បន្ទាប់ពីបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត​ ដែលត្រូវបានហាមឃាត់នៅក្នុងកោះតៃវ៉ាន់។

ប្រភេទថ្នាំសម្លាប់សត្វល្អិតខាងលើនេះ រួមមានថ្មាំឈ្មោះ មេទីដាទីយ៉ុង (Methidathion) ឌីធីយ៉ូកាបាម៉ាត (Dithiocarbamates) និងកាបូហ្វូរ៉ាន់ (Carbofuran) ត្រូវបានរកឃើញនៅលើផ្លែទុរេននាំចូលពីប្រទេសវៀតណាម។

រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បានឱ្យដឹងថា គ្រាន់តែក្នុងចន្លោះពីថ្ងៃទី១៥ ខែមីនា និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ផ្លែទុរេនវៀតណាមនាំចូលតាមកប៉ាល់ចំនួន២២ជើង នៃ៧១៦ជើង ភាគច្រើនមានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនលើសកម្រិត និងមានសារធាតុគីមី កាដមីញ៉ុម (Cadmium) ដែលបង្កឱ្យកើតជំងឺមហារីកដល់អ្នកទទួលទាន។

ចាប់តាំងពីខែកក្កដារហូតមក ក្រោយពីការរកឃើញសារធាតុថ្នាំពុលបែបនេះ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បានពង្រឹកការត្រួតពិនិត្យ១០០ភាគរយ លើផ្លែទុរេនវៀតណាម។

មន្ត្រីត្រួតពិនិត្យរបស់តៃវ៉ាន់បាននិយាយថា វិធានការត្រួតពិនិត្យនេះនឹងបន្តអនុវត្តរហូតដល់ថ្ងៃទី២២ ខែតុលា បន្ទាប់ពីអ្នកផ្គត់ផ្គង់ផ្លែទុរេនវៀតណាម ត្រូវបានផ្អាកឈប់ឱ្យនាំចូលចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ។

ភ្នាក់ងារនាំចូលផ្លែទុរេនវៀតណាមទៅកាន់កោះតៃវ៉ាន់ ក៏មានជាប់សង្ស័យករណីបំពាននីតិវិធីត្រួតពិនិត្យនៅតាមព្រំដែន ដូចជាផលិតផលចំណីអាហារចំនួន១៧ប្រភេទផ្សេងទៀត ដូចជាភេសជ្ជៈកូឡេជេនរបស់អាល្លឺម៉ង់ និងផ្លែក្រូចឃ្វិចរបស់អូស្ត្រាលី។  ផលិតផលទាំងនេះត្រូវបង្ខំឱ្យដឹកទៅវិញ ឬត្រូវបំផ្លាញចោល។

សូមរំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម ក្នុងខេត្តដាក់ឡាក់ បានស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ ចំណែកកម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់វិញ ក៏បាននិយាយអំពីជនសង្ស័យឈ្មោះ ង្វៀង ថៃង្វៀង អាយុ៤២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តទៀងយ៉ាង ត្រូវជាប់ឃុំក្នុងផ្ទះ និងឈ្មោះ ត្រាន វ៉ាន់ង៉ោ អាយុ៤៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហាទិញ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីខុសច្បាប់ ចូលប្រទេសវៀតណាម។

បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នា ធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព។​

នៅទូទាំងប្រទេសវៀតណាមមានផ្ទៃដីដាំដំណាំទុរេន ជាង១៧៨ ០០០ហិកតា ក្នុងឆ្នាំ២០២៤ គឺកើនឡើងប្រាំដង ពីទំហំ៣២ ០០០ហិកតា ក្នុងឆ្នាំ២០២៥។ តំបន់ដីសណ្តទន្លេមេគង្គ មានផ្ទៃដីដាំទុរេនទំហំ៣៥ ០០០ហិកតា ដែលជិត៧០ភាគរយនៃផ្ទៃដីទាំងនេះ គឺស្ថិតនៅក្នុងខេត្តទៀនយ៉ាង។  ទិន្នផលផ្លែទុរេន នៅទូទាំងប្រទេសវៀតណាម មានបរិមាណជាង១,៥លានតោនក្នុងមួយឆ្នាំ។

ចំណែកតម្លៃផ្លែទុរេននាពេលបច្ចុប្បន្ន គឺបានត្រឹមតែមួយភាគបីប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២៤ ដែលភាគច្រើនបណ្តាលមកពីការរឹតបន្តឹងស្តង់ដារនាំចូលរបស់ចិន ហើយឥឡូវនេះ តម្រូវឱ្យមានការធ្វើតេស្តរកសារធាតុគីមី អូរ៉ាមីនអូ (Auramine O) ដែលជាសារធាតុគីមីបង្កឱ្យកើតជំងឺមហារីកដល់អ្នកទទួលទាន។

វៀតណាមបាននាំចេញផ្លែទុរេន ទទួលបានចំណូលទឹកប្រាក់សរុប៣,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយ៩៧ភាគរយ នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ប៉ុន្តែការនាំចេញបានធ្លាក់ចុះ៦៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥នេះ មកនៅសល់ត្រឹម៥២,៧លានដុល្លារប៉ុណ្ណោះ ដោយសារការនាំចេញទៅកាន់ប្រទេសចិន បានធ្លាក់មកនៅត្រឹម៨៣ភាគរយ៕


Photo-2025-12-24T150616.200
កសិករឥណ្ឌាវ័យក្មេងម្នាក់ ចាប់ផ្តើមពីមេគោពីរក្បាលរហូតមានមេគោ៣៥ក្បាល

រដ្ឋប៉ុនចាប់៖ នៅអាយុត្រឹមតែ២៧ឆ្នាំ ស្ត្រីកសិករឥណ្ឌាម្នាក់ សម្រេចបាននូវស្នាដៃដ៏កម្រនៅក្នុងភូមិរបស់នាង។ ជានិស្សិតបញ្ចប់ការសិក្សាផ្នែករដ្ឋបាលពាណិជ្ជកម្ម នៅរដ្ឋប៉ុនចាប់ (Punjab) ប្រទេសឥណ្ឌា នាង អាម៉ានឌីប គូរ (Amandeep Kaur) កំពុងទទួលបានជោគជ័យតាមរយៈកសិដ្ឋានចិញ្ចឹមមេគោយកទឹកដោះរបស់នាង ដែលឥឡូវនេះមានមេគោសរុបចំនួន៣៥ក្បាល និងផលិតទឹកដោះគោបានប្រហែល២០០លីត្រជារៀងរាល់ថ្ងៃ។ លោកាស្រី អាម៉ានឌីប គូរ ដែលមានដើមកំណើតមកពីគ្រួសារសាមញ្ញ និងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ គឺជាអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោតែម្នាក់ឯង ហើយជាកសិករចិញ្ចឹមគោសកម្មម្នាក់នៅក្នុងស្រុកកំណើត។ លោកបាននិយាយថា «អ្វីៗមិនដែលស្រួលសម្រាប់គ្រួសារយើងទេ។ ក្រៅពីការធ្វើស្រែចម្ការលើដីជួលគេ គ្រួសារខ្ញុំបានចិញ្ចឹមមេគោពីរក្បាលដើម្បីរកប្រាក់ចំណូលបន្ថែម។ បន្ទាប់ពីបងប្រុសរបស់ខ្ញុំបានទទួលមរណភាព ខ្ញុំត្រូវទទួលខុសត្រូវកាន់តែច្រើនឡើងដើម្បីជួយឪពុកម្តាយរបស់ខ្ញុំ»។ ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង មន្ត្រីជាន់ខ្នស់ម្នាក់របស់រដ្ឋប៉ុនចាប់ បានមានប្រសាសន៍ថា «នាង អាម៉ានឌីប គូរ បានក្លាយជាកសិករគំរូមួយរូបមិនត្រឹមតែសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុរសផងដែរ។ នាងបានធ្វើជាកសិករស្ត្រីគំរូផងដែរ ហើយក៏ជាគំរូមួយសម្រាប់កសិករបុរសចិញ្ចឹមគោ ដែលអាចសុំរៀនជំនាញផ្នែកគ្រប់គ្រងសត្វពីនាងដែរ»។ លោកបានមានប្រសាសន៍ថា លោកស្រី អាម៉ានឌីប គូរ បានចាប់ផ្តើមអាជីវកម្មរបស់នាង កាលពីបីឆ្នាំ២០២៤ ដោយមានមេគោតែពីរក្បាលប៉ុណ្ណោះ។ សព្វថ្ងៃនេះ នាងមានមេគោរហូតដល់៣៥ក្បាល នៅក្នុងកសិដ្ឋានរបស់នាង ហើយមេគោខ្លះអាចផ្តល់ទិន្នផលទឹកដោះគោ រហូតដល់ពី៤០ ទៅ៤៥លីត្រ ជារៀងរាល់ថ្ងៃ។ នៅពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន […]

photo_2025-12-24_15-52-02
បន្លែព្រៃ និងបន្លែដាំតាមសហគមន៍ កំពុងពេញនិយមដល់ភ្ញៀវទេសចរនៅតំបន់ ទឹកធ្លាក់ថ្មក្រាល

ដោយ ជិន ម៉ាដេប៉ូ កំពង់ឆ្នាំង៖ បន្លែព្រៃ និងបន្លែដែលដាំដោយផ្ទាល់ពីប្រជាពលរដ្ឋរស់នៅតំបន់ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានក្លាយជាទីពេញនិយមចូលចិត្តទិញពីសំណាក់ភ្ញៀវទេសចរ ជាពិសេសភ្ញៀ់វទេសចរខ្មែរ ដែលទៅកម្សាន្តនៅទីនោះតែងមិនភ្លេចទេក្នុងការទិញមកផ្ទះសម្បែងវិញ។ គួរបញ្ជាក់ថា ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយ​ប្រមាណ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេស​ចរ​អាចទៅទស្សនា និងលំ​ហែ​កាយ នៅពេលសម្រាកពីការ​ងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួប​ជុំ​មិត្ត​ភក្តិ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយ​នូវទឹក​ធ្លាក់​​ដ៏សែ​នត្រជាក់ ជាពិសេស ក្រៅពីបានភ្លក្សរសជាតិអាហារជាបន្លែព្រៃភ្នំ និងបន្លែដាំតាមសហគមន៍យ៉ាងឆ្ងាញ់ពិសាហើយ នៅអាចទិញប្រភេទជាបន្លែស្រស់ៗសម្រាប់ទុកមកធ្វើម្ហូបពេលត្រឡប់មកផ្ទះសម្បែងវិញផងដែរ។ លោក អ៊ឺត អូន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង ដែលស្ថិតនៅតំបន់ទឹកធ្លាក់ថ្មក្រាល បានបញ្ជាក់ប្រាប់ ARDB TVឱ្យដឹងថា៖បច្ចុប្បន្ន សមាជិកសហគមន៍មានចំនួន៨៤គ្រួសារ ស្មើនឹង៣៤៨ នាក់។ ផ្ទៃដីតំបន់ទេសចរមានសរុបចំនួនជាង៥៣០ហិកតា ក្នុងនោះដីព្រៃឈើជាង២០០ហិកតា។សហគមន៍របស់លោកមួយនេះបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៦ ហើយបានអភិវឌ្ឍន៍ជាបណ្តើរៗរហូតបានក្លាយជាតំបន់ទេសចរណ៍មានឈ្មោះបោះសំឡេងក្នុងស្រទាប់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ។ លោកបានប្រាប់ថា ក្នុងចំណោមពលរដ្ឋក្នុងសហគមន៍នេះភាគច្រើនបានបម្រើលើវិស័យទេសចរ ក្នុងនោះបានធ្វើម្ហូបអាហារសម្រាប់លក់ជូនភ្ញៀវទេសចរតែម្តង។ ក្រៅពីនេះ ពួកគាត់ជាច្រើននាក់តែងដើររកបន្លែតាមព្រៃភ្នំ ដូចជា ស្លឹកបាស់ ទំពាំង ស្លឹកងប់ […]

photo_2024-09-18_16-27-07
ការបង្កើតមុខរបរកសិកម្មបានកំពុងជួយរកចំណូលបន្ថែមយ៉ាងសំខាន់របស់ប្រជាពលរដ្ឋតាមសហគមន៍ នៅដែនជម្រកសត្វព្រៃកែវសីមា

ដោយ ជិន ម៉ាដេប៉ូ មណ្ឌលគិរី៖ របរកសិកម្មតាមសហគមន៍មូលដ្ឋានមិនត្រឹមជួយឱ្យប្រជាពលរដ្ឋបង្កើតមុខរបរដូនតាខ្មែរទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់គាត់បានល្អប្រសើរជាបន្តបន្ទាប់។ ជាងនេះទៅទៀត នៅពេលមុខរបរគាត់រឹងមាំ ហើយជីវភាពធានាបាននូវភាពល្អប្រសើរនោះការចូលរួមអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និងអរូបិយក្នុងសហគមន៍របស់គាត់ក៏ល្អប្រសើរទៅតាមនោះថែមទៀត។ លោក ខៀវ សំណាង ទីប្រឹក្សាទទួលបន្ទុក​លើក​ស្ទួយ​ជីវភាព​សហគមន៍​របស់​អង្គការ​សមាគមន៍អភិរក្ស​សត្វព្រៃ​កម្ពុជា ​បាន​ឱ្យ​ដឹងថាចាប់តាំងតែពីមុនមក និងបច្ចុប្បន្ននេះ គម្រោងអង្គការរបស់លោកបានជួយផ្នែកកសិកម្ម មានដូចជាដំណាំស្រូវ ដាំបន្លែ និងចិញ្ចឹមសត្វ ក្នុងនេះដូចជាចិញ្ចឹមជ្រូក មាន់ និងត្រី។ ក្នុងនេះក៏មានក្រុមគាំទ្រទៅលើក្រុមសន្សំ ដែលមានចំនួនសរុប២១ក្រុម ដោយមានថវិការជាង១៧ម៉ឺនដុល្លារ។ ថវិការទាំងនេះសមាជិកក្នុងសហគមន៍អាចមកខ្ចី ដើម្បីបង្កើតមុខនៅតាមភូមិឃុំ ក្នុងនេះការខ្ចីមានភាពងាយស្រួល ហើយការប្រាក់ក៏ទាបដែរ។ ក្រៅពីនេះក៏មានក្រុមស្រ្តីតម្បាញក្រមា ក្រុមផលិតទឹកត្រឡាច ទឹកសណ្តែក ទឹកល្ពៅ ជាពិសេសក្រុមប្រមូលអនុផលព្រៃឈើ ប្រមូលជ័រទឹក ប្រមូលទឺកឃ្មុំជាដើម។ គម្រោងនេះបានចាប់ផ្តើមពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្ប​ន្ន។ លោកបានបញ្ជាក់ប្រាប់ដែរថា មុខរបរដែលបង្កើតដោយសហគមន៍កាន់តែមានច្រើន និងការពង្រីកទីផ្សារកាន់តែទូលំទូលាយ។ ក្នុងចំណោមមុខរបរបង្កើតឡើងដោយប្រជាពលរដ្ឋ នៅដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ដ៏កម្រ ជាច្រើនពិសេស ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ មុខរបរទាំងនោះមានដូចជាការបង្កើតសម្ភារៈប្រើប្រាស់ធ្វើពីឫស្សី សិប្បកម្មតម្បាញក្រមា ការធ្វើនំស្រួយ ភេសជ្ជះធ្វើពីបន្លែ ផ្លែឈើ […]

Benguet-frost-30December2025
អាកាសធាតុចុះត្រជាក់ខ្លាំងរហូតកកដំណាំបន្លែក្នុងប្រទេសហ្វីលីពីន

ឡាទ្រីនីដាត៖ សីតុណ្ហភាពនៅតែបន្តចុះត្រជាក់ខ្លាំងនៅតំបន់ភ្នំក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងខេត្ត បេងហ្គេត (Benguet) ត្រូវបានរាយការណ៍ថា ធ្វើឱ្យចំហាយទឹកនៅក្នុងខ្យល់ប្រែទៅជាទឹកកក ធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំនៅក្នុងចម្ការបន្លែរបស់កសិករ។ កសិករដាំបន្លែនៅក្នុងតំបន់នេះ បាននិយាយថា ពួកគាត់បានកត់សម្គាល់ឃើញទឹកកក នៅលើដំណាំរបស់គាត់។ នៅពេលគាត់បានពិនិត្យមើលកសិដ្ឋាននៅពេលព្រឹក បានឃើញស្លឹកបន្លែរបស់គាត់គ្របដណ្តប់ដោយទឹកកក។ លោក​បានបន្ត​ថា អាកាសធាតុ​ចុះត្រជាក់រហូតដល់ធ្វើឱ្យកកនេះ ​បាន​បង្ក​ក្តី​បារម្ភ​ដល់​ ​កសិករ​ហ្វីលីពីន ព្រោះ​ទឹកកក​អាច​បំផ្លាញ​ដំណាំ និង​ប៉ះពាល់​ដល់​ការ​ប្រមូល​ផល។ ការតាមដានសីតុណ្ហភាពរបស់ការិយាល័យអាកាសធាតុ រដ្ឋនៅសាកលវិទ្យាល័យខេត្តបេងហ្គេត បានកត់ត្រាសីតុណ្ហភាពទាបបំផុត គឺ១២,១អង្សា។ ចំណែកយោងតាមមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា តំបន់ខ្ពស់ៗទំនងជាជួបប្រទះនឹងការចុះត្រជាក់ខ្លាំងពេករហូតដល់កកតែម្តងនៅរដូវកាលនេះ។ ពួកគេបានណែនាំកសិករឱ្យចាត់វិធានការសាមញ្ញៗ ដើម្បីការពារដំណាំរបស់ខ្លួន ដូចជាការគ្របបន្លែនៅពេលសីតុណ្ហភាពទាប និងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ។ ចំែណកការិយាល័យកសិកម្ម ក្នុងខេត្តបេងហ្គេត បាននិយាយថា កសិករអាចប្រោះទឹកលើកសិដ្ឋានរបស់ខ្លួន ឬធ្វើរោងគ្របពីលើបន្លែ ដើម្បីកាត់បន្ថយោលប៉ះពាល់ដោយសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ ទីប្រជុំជន​ភាគខាងជើង​នៃ​ទីក្រុង បេងហ្គេត នៅតែជា​អ្នកផលិត​បន្លែ​ តំបន់ខ្ពង់រាប​ធំជាងគេ​របស់ប្រទេសហ្វីលីពីន ដោយផ្គត់ផ្គង់​យ៉ាងហោចណាស់បាន៨៥ភាគរយ​នៃតម្រូវការ​ទីផ្សារនៅក្នុងតំបន់៕

កាលវិភាគផ្សព្វផ្សាយ