កម្ពុជាទទួលបានការទិញអង្ករប្រមាណ ៤០០០តោនពីប្រទេសទីម័រលេស្ត

ក្នុងរយៈពេល​១០ខែ ឆ្នំា​២០២៣​ ព្រះរាជាណា​ចក្រកម្ពុជា សម្រេច​បានការនាំចេញ​អង្ករ​ចំនួន​ ជាង​៥២ម៉ឺនតោន ទៅកាន់គោលដៅ​ចំនួន​៥៩ ទូទំាងពិភពលោក ដែលក្នុងនោះ​ទីផ្សារថ្មី​មួយ​ ត្រូវបាន​ទើបនឹងទទួលទិញ​ងង្ករកម្ពុជា  គឺទីផ្សារ​ប្រទេស​ទីម័រលេស្ត​ ដែលកម្ពុជា បាន​នាំចេញ​អង្ករជាលើកដំបូង​ក្នុង​បរិមាណ​ចំនួន ៤០០០តោន។ ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេសទីម័រលេ

ស្ត​ជាលើកទី១នេះ ត្រូវបាន​អនុវត្ត​រវាង​ ក្រុមហ៊ុន ហ្គ្រីន​ត្រេដ​នៃ​ក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌល​ជាតិ ភ័ស្តុភាកម្ម នៃប្រទេស​ទីម័រលេស្ត​។

យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដំណើរ​ការនៃការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ទីម័រលេស្ត​នេះ កើតចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ដែលមាន​សម្តេច​ធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ដេលតែងតែ​ខិតខំ​រក​ទីផ្សារ​ដើម្បី​លក់អង្ករ​កម្ពុជា ពិសេស​នៅគ្រប់​កិច្ចសវនការ និង​ការប្រជុំ​នានា ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និងប្រមុខ​ការទូត​នៃប្រទេសនានា​ សម្តេច​តែងតែ​ស្នើឱ្យ​ប្រទេសទំាងនោះ​ជួយទិញ​អង្ករកម្ពុជា ឱ្យកាន់តែបានច្រើន​។​

ស្ថិត​ក្រោមទស្សនៈវិស័យ​ដ៏ភ្លឺស្វាង​របស់សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ក្រសួងពាណិជ្ជកម្ម ដែលមាន​ក្រុមហ៊ុន ហ្គ្រីន​ត្រេដ​ជាសេនា​ធិការ​ក្នុងកិច្ច​ការស្រូវអង្ករ បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​គណប្រតិភូ​មកពីប្រទេស​ទីម័រលេស្ត​ ដែលដឹកនាំដោយ លោក Anibal Carvalho Martinez តំណាង​ជាន់ខ្ពស់ មកពីក្រសួង កិច្ចការសេដ្ឋកិច្ច​ និងសហការី​មកពីមជ្ឈមណ្ឌល​ជាតិ​ភ័ស្តុភារកម្ម​នៃប្រទេស​ទីម័រលេស្ត​ ស្តីពីការធ្វើការ​ពាណិជ្ជកម្ម អង្ករ​រវាង​ប្រទេសទំាងពីរហូតឈាន​ដល់ការ​ចុះកិច្ច​សន្យា​ទិញ លក់ និងគ្រោង​ធ្វើការនាំចេញអង្ករ​ នាពេលខាងមុខក្នុងបរិមាណ ​៤០០០តោន។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានគំាំទ្រ និង​ជំរុញ​លើក​ទឹកចិត្ត​ដល់ក្រុមហ៊ុន ហ្គ្រីន ត្រេដ​ និង​សហព័ន្ធស្រូវអង្ករ​កម្ពុជា ឱ្យខិតខំ​បំពេញការងារ និងបន្ត​សកម្មភាព​នេះ​ដើម្បី​ជំរុញ​ការនាំ​ចេញ​ងង្ករ តាមរយៈការបើច្រក​ទីផ្សារថ្មី​បន្ថែម​ទៀត​។​

លោកជំទាវ បានណែនាំ​ឱ្យក្រុមហ៊ុន និងស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​អនុវត្ត​តាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល​ដើម្បី​ធ្វើឱ្យ​វិស័យ​ស្រូវអង្ករ​កម្ពុជា មានភាពប្រកួតប្រជែង ដែលក្នុង​នោះមាន​ការលើកទឹកចិត្ត​ផ្នែកពន្ធដា​រដោយ​លើកលែងពន្ធ​ និងអាករ​គ្រប់ប្រភេទ ដល់រោងម៉ាស៊ីន​កិនស្រូវ និងអ្នកនាំចេញ​ចាប់តំាងពីឆ្នំា​២០១១ ហើយថ្មី​ៗនេះបាន​បន្តជូនរយៈពេល​៥ឆ្នំាបន្ថែម​ទៀតសម្រាប់សហគ្រាស​ទំាងឡាយ ដែលផុត​សពុលភាព​៕ Sareth ARDB


image_2025-10-07_08-57-08
កុងតឺន័ររាប់ពាន់ដឹកបង្គា​ឥណ្ឌូណេស៊ី​ ទទួលបានការអនុញ្ញាតនាំ​ចូល​ទីផ្សារអាម៉េរិក

ហ្សាការតា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមដំណើរការនាំចេញឡើងវិញ នូវផលិតផលបង្គាឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាម៉េរិក។ ប្រធានទីភ្នាក់ងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកុងតឺន័ររាប់ពាន់គ្រឿងដឹកបង្គារឥណ្ឌូណេស៊ី ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក អាចចូលចតបាន បើទោះបីជាបទប្បញ្ញត្តិនាំចូលថ្មីនឹងចូលជាធរមាននៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោកស្រីបាននិយាយទៀតថា រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាម៉េរិកបានផ្តល់ការលើកលែងពិសេសសម្រាប់កុងតឺន័រដឹកបង្គារាប់ពាន់គ្រឿង ដែលនឹងទៅដល់សហរដ្ឋអាម៉េរិក នៅចុងខែតុលា​ ឬដើមវិច្ឆិកា។ ការនាំចូលថ្មីនេះ ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត លើការដឹកជញ្ជូនបង្គាពីប្រទេសឥណ្ឌូនេស៊ី ជាពិសេសផលិតផលបង្គាមានប្រភពមកពីកោះ​ជ្វា និងកោះឡាំពុង ដើម្បីធានាថា គ្មានសារធាតុវិទ្យុសកម្មសេស្យូម​១៣៧ (Cesium-137)។  ផលិតផលបង្គាទាំងអស់ក៏តម្រូវឱ្យមានវិញ្ញាបនបត្រផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលបញ្ជាក់បន្ថែមថា មិនមានសារធាតុវិទ្យុសកម្មឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអាម៉េរិកបានបដិសេធការនាំចូលបង្គាឥណ្ឌូណេស៊ី ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនាំចេញ និងបង្កឱ្យមានការចរចាជាបន្ទាន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងចុងក្រោយបំផុតបានបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះ ដោយសារអ្នកនាំចេញជាច្រើនបានបញ្ជូនកុងតឺន័ររួចហើយ ដែលនឹងទៅគោលដៅនាពេលឆាប់ៗនេះ ប៉ុន្តែដោយសារគ្មានវិញ្ញាបនប័ត្របញ្ជាក់បន្ថែម ដែលតម្រូវដោយរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។ លោកស្រីបាននិយាយថា «យើងបានបញ្ចុះបញ្ចូលដោយជោគជ័យនូវរដ្ឋបាលចំណីអាហារ និងឱសថថា កុងតឺន័រជាងមួយពាន់បានឆ្លងកាត់ប្រព័ន្ធបញ្ជាក់គុណភាពដ៏តឹងរឹងរបស់ប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានបញ្ជាក់រួចហើយនៅក្រោមក្របខណ្ឌត្រួតពិនិត្យគុណភាពជលផលថ្នាក់ជាតិរបស់យើង»។ លោកស្រីបានបន្ថែមថា នៅពេលកុងតឺន័រទាំងនោះមកដល់សហរដ្ឋអាម៉េរិក […]

6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ