ម្សៅប្រហុកកម្ពុជាកំពុងត្រូវបានផលិត១តោនក្នុងមួយថ្ងៃ ខណៈមានការជំរុញឱ្យនាំចេញទៅកាន់ទីផ្សារអឺរ៉ុប

ភ្នំពេញ៖ ប្រហុកជាអាហារចាំបាច់មួយរបស់ចាស់បុរាណខ្មែរដ៏យូរលង់  ហើយក៏ជាអាហារផ្អាប់ ដែលអាចរក្សាទុកបានយូរផង។ ក្រៅពីកែច្នៃធ្វើម្ហូបបានច្រើនមុខ អាហារផ្អាប់ ដែលចាស់ទុំតាមស្រុកស្រែចម្ការមិនអាចខ្វះបានមួយនេះ គេនៅប្រើជាគ្រឿងផ្សំបានច្រើនបែបយ៉ាងណាស់ទៀតផង។

មកដល់ពេលបច្ចុប្បន្នអាហារដ៏ល្បីឈ្មោះរបស់ខ្មែរមួយនេះ មិនត្រឹមតែពលរដ្ឋខ្មែរពេញនិយមបរិភោគទេ សូម្បីតែនៅតាមទីផ្សារក្រៅប្រទេសក៏អាចលក់កាន់តែដាច់កើនឡើងជាបន្តបន្ទាប់។

បើតាមការឱ្យដឹងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល (CONFIREL) ដែលជាអ្នកកែច្នៃម្សៅប្រហុក សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ បានឱ្យដឹងថា បច្ចុប្បន្នផលិតកម្មបានកែច្នៃម្សៅប្រហុកបាន៥ ០០០កែវ ស្មើនឹងទម្ងន់មួយតោនប្រហុក ក្នុងមួយថ្ងៃ។ ប្រហុកម្សៅ ត្រូវបានបញ្ចុះក្លិន បញ្ចុះជាតិអំបិល និងបញ្ចុះសារធាតុហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពផ្សេងទៀត។

ឧកញ៉ាឱសថបណ្ឌិត បានប្រាប់ឱ្យដឹងដែរថា មកទល់នឹងបច្ចុប្បន្ននេះ ក្រុមហ៊ុនខនហ្វីរេល មានអាយុ ២៥ឆ្នាំហើយ។ ចាប់តាំងពីពេលបង្កើតឡើង នៅឆ្នាំ២០០១មក ខនហ្វីរេល មានទស្សនវិស័យច្បាស់លាស់ ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍគ្រប់ផលិតផលដូនតា ដែលជាសម្បត្តិបេតិកភ័ណ្ឌរបស់ជាតិយើង ដោយប្រើប្រាស់សមត្ថភាព និងធនធានថវិកាផ្ទាល់ខ្លួន ជាមួយនឹងទំនុកចិត្តប្រកបដោយភាពជឿជាក់ ដើម្បីផ្តល់តម្លៃដល់ស្នាដៃបុព្វបុរសបន្សល់ទុកឱ្យ។ លើសពីនេះទៅទៀត ក្រុមហ៊ុនខនហ្វីរេល ទទួលបានវិញ្ញាបនប័ត្រ HACCP ដែលជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព។

បញ្ជាក់ក្នុងពិធីបើកសម្ពោធម្សៅប្រហុករបស់ក្រុមហ៊ុន ខនហ្វីរេល នៅរសៀលថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២៥លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់UNIDO ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ប្រហុកម្សៅនេះ ត្រូវបានធ្វើតេស្តសុវត្ថិភាពម្ហូបអាហារ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីធានាដល់គុណភាព និងសុវត្ថិភាពម្ហូបអាហារ។

ជាមួយគ្នានេះឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា សិប្បកម្មផលិត និង កែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុនខនហ្វីរេល ដែលត្រូវបានធ្វើទំនើបកម្មនិងកែលម្អយ៉ាងល្អប្រសើរប្រកបដោយមោទនភាព ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក គឺប្រហុកសៀមរាបដែលជាម៉ាកស្គាល់ភូមិសាស្រ្តទំនិញ (GI)។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជាគម្រោង CAPFISH ដែលបានជួយដល់សិប្បកម្មកែច្នៃម្សៅប្រហុកទទួលបាននូវវិញ្ញាបនបត្រហាសឹប (HACCP) ដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។ ម៉្យាងវិញទៀត តាមរយៈការចងក្រង និង ផ្សារភ្ជាប់រវាងក្រុមអ្នកផលិត  ជាមួយនឹងសហគ្រាសកែច្នៃ នឹងជួយរក្សាបាននូវលំនឹងតម្លៃ និង ការផ្គត់ផ្គង់សម្រាប់ទីផ្សារ ដែលជាផ្នែកមួយក្នុងការចូលរួមសម្រេចនូវគោលនយោបាយស្តីពី”សហគមកសិកម្មទំនើប” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានបង្កើតឱកាសការងារ  ជាពិសេសសម្រាប់ពលករមាតុភូមិនិវត្តន៍ដែលជាទិដ្ឋភាពមួយថ្មី និង សំខាន់ចំពោះមុខផងដែរ។

ឯកឧត្តមបានថ្លែងឱ្យដឹងដែរថាតាមរបាយកការណ៍របស់គម្រោង CAPFISH-Capture បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ដល់សហគ្រាសជលផលខ្នាតតូចនិងមធ្យមជាង ៦០សហគ្រាស និងតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃជលផលប្រមាណ ៤០០តួអង្គ តាមរយៈកម្មវិធីគាំទ្រវិនិយោគក្នុងខ្សែច្រវាក់តម្លៃ (Value Chain Investment Support- VCIS)។ ជាលទ្ធផល សហគ្រាសបានកែលម្អទីតាំង បរិក្ខារកែច្នៃ និងពង្រឹងការអនុវត្តសុវត្ថិភាពម្ហូបអាហារនិងការត្រៀមលក្ខណៈចូលទៅកាន់ទីផ្សារអន្តរជាតិ។  កិច្ចគាំទ្រនេះបានជួយបង្កើតការងារបានចំនួនប្រហែល ១៤ ០០០នាក់ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិនិងការកាត់បន្ថយភាពក្រីក្រ។

ដោយឡែកឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា៖ នាពេលបច្ចុប្បន្នលើទីផ្សារក្នុងប្រទេសកម្ពុជា ប្រហុកម្សៅកម្ពុជា ក៏ទទួលបានការគាំទ្រ ដោយប្រហុកម្សៅកម្ពុជា ទទួលបានការគាំទ្រសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប បន្ទាប់ពីមានការជួយជ្រោមជ្រែងពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture) ដែលគាំទ្រថវិកាពីសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្ម ការវេចខ្ចប់ និងការអនុវត្តប្រព័ន្ធគុណភាព សុវត្ថិភាពម្ហូបអាហារ។

ការគាំទ្រជាបន្ត បន្ទាប់ ត្រូវបានផ្តល់ជូនដល់សមាគមប្រហុកសៀមរាបស្តីពីការគ្រប់គ្រងបទបញ្ជាផ្ទៃក្នុង តួនាទីគណៈកម្មាធិការ ម៉ាកយីហោ ការផ្សព្វផ្សាយ និងកិច្ចការពាក់ព័ន្ធទៀតផង៕


image_2026-02-06_15-20-49
ម៉ាឡេស៊ីទម្លាក់កញ្ចប់មូលនិធិជាង២៥ដុល្លារដល់សហគមន៍ចិន-ម៉ាឡេ ដើម្បីពង្រឹងសហគ្រាស

គូឡាឡាំពួរ ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសអំពីគំនិតផ្តួចផ្តើមផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានរីងគីត ឬស្មើនឹងជាង២៥លានដុល្លារ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សហគមន៍ម៉ាឡេស៊ីដើមកំណើតចិន ដើម្បីពង្រីកលទ្ធភាពទទួលបានដើមទុនបន្ថែម។ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត ចិន ជី សឹង (Dr. Chin Chee Seong ) បានពិពណ៌នាគម្រោងមូនិធិនេះថា ហិរញ្ញប្បទាននេះល្អណាស់ មានអត្រាការប្រាក់ទាប មិនមានលក្ខខណ្ឌស្មុគស្មាញ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំជាដើម។ លោកបានថ្លែងថា «នេះជាប្រភេទហិរញ្ញប្បទាន ដែលអាចជួយសហគ្រិនបានយ៉ាងជាក់ស្តែង ដែលពីមុនអាជីវកម្មភាគច្រើនត្រូវឆ្លងកាត់ដំណើរការដ៏ស្មុគស្មាញតាមធនាគារ។ បច្ចុប្បន្នដំណើរការត្រូវបានសម្រួលឱ្យកាន់តែងាយស្រួលជាមុន។ ខ្ញុំសង្ឃឹមថា ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាច្រើន នឹងដាក់ពាក្យស្នើសុំមូលនិធិនេះ»។ លោកប្រធានសមាគមបានបន្ថែមទៀតថា លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានមូលនិធិ មានភាពបត់បែន ដោយអនុញ្ញាតឱ្យអាជីវកម្ម ដែលជនជាតិម៉ាឡេស៊ីដើមកំណើតចិន មានភាគហ៊ុនតិចជាង៥១ភាគរយ អាចដាក់ពាក្យសុំបាន ដរាបណាម្ចាស់ភាគហ៊ុនភាគធំ គឺជាជនជាតិម៉ាឡេស៊ី។ លោកក៏បានអំពាវនាវឱ្យធនាគារពិនិត្យមើលពាក្យស្នើសុំឱ្យបានឆាប់រហ័ស ហើយបញ្ជាក់ថា បើមានបញ្ហាណាមួយ អាចបញ្ជូនមកសមាគមវិញ ដើម្បីជួយសម្របសម្រួលបន្ថែមទៀត។ ព្រមជាមួយគ្នានេះដែរ លោក គូង លីនឡុង (Koong […]

image_2026-02-06_16-00-03
ឥណ្ឌាទម្លាក់កញ្ចប់ថវិកា២៤លានដុល្លារ ដើម្បីកែលម្អផ្លូវថ្នល់សម្រាប់ដឹកផ្លែប៉ោមទៅកាន់ទីផ្សារ

ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រសួងដឹកជញ្ជូន និងផ្លូវថ្នល់ បានអនុម័តជាគោលការណ៍នូវទឹកប្រាក់ប្រមាណ ២៤លានដុល្លារ ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់គម្រោងសាងសង់ និងកែលម្អផ្លូវ នៅក្នុងរដ្ឋហ៊ីម៉ាចាល់ ប្រទេស (Himachal Pradesh) ដែលស្ថិតនៅជាប់តំបន់ភ្នំហិមពាន្ត ដើម្បីលើកកម្ពស់ការដឹកជញ្ជូនផលិតផលផ្លែប៉ោម នៅក្នុងតំបន់ត្រជាក់នេះ។ ការអនុម័តកញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវដេលី រវាងអភិបាលរដ្ឋហ៊ីម៉ាចាល់ ប្រទេស និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងផ្លូវថ្នល់ឥណ្ឌា ដែលបានពិភាក្សាអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងរដ្ឋ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា បានឱ្យដឹងថា ផ្លូវទាំងនេះឆ្លងកាត់ស្រុកមួយចំនួន ដែលគេរំពឹងថា នឹងជួយកែលម្អការតភ្ជាប់ផ្នែកដឹកជញ្ជូនផលិតផលសាកវប្បកម្ម ជាពិសេសផ្លែប៉ោម ដោយបង្កើនលទ្ធភាពចូលទៅដល់ទីទីផ្សារ និងកាត់បន្ថយការចំណាយដឹកជញ្ជូនរបស់កសិករ។ ក្នុងឱកាសជួបពិភាក្សាគ្នានេះដែរ លោកអភិបាលរដ្ឋហិម៉ាចាល់ ប្រទេស ក៏បានស្នើសុំថវិកាបន្ថែមសម្រាប់ការជួសជុល និងថែទាំផ្លូវ និងស្ពានមួយចំនួនទៀត ដោយសារតែស្ថានភាពភូមិសាស្ត្រដីដាំដំណាំប៉ោមនេះ គឺជាតំបន់ភ្នំ ហើយផ្លូវងាយឆាប់ខូចឡើងវិញ នៅក្នុងរដូវវស្សា។ ជាមួយគ្នានេះ លោកបានផ្តល់ព័ត៌មានថ្មីៗអំពីផ្លូវជាតិសំខាន់ៗនៅក្នុងរដ្ឋ ដែលតភ្ជាប់កាន់ទីប្រជុំស្រុក ខេត្តក្រុង និងភ្ជាប់ជាមួយរដ្ឋជិតខាង ហើយបានលើកឡើងពីតម្រូវការក្នុងការបង្កើនចំនួនផ្លូវរូងក្រោមដី នៅក្នុងគម្រោងកែលម្អផ្លូវផងដែរ។ លោកអភិបាលរដ្ឋក៏បានស្នើឱ្យពន្លឿនការរៀបចំរបាយការណ៍គម្រោងលម្អិត សម្រាប់ផ្លូវបួនគន្លងក្នុងកញ្ចប់គម្រោងទី៥ ចំពោះផ្លូវវាងសំខាន់ៗមួយចំនួនទៅកាន់តំបន់ភាគខាងជើង។ […]

90522058_551758955445168_727816834333540352_n
រដូវបុណ្យចូលឆ្នាំចិន-វៀតណាម តម្លៃផ្លែមៀនស្រស់អាចនឹងហក់ឡើងជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម

ដោយ នៅ ស៊ីវុត្ថា ភ្ហំពេញ៖ តម្លៃផ្លែមៀនស្រស់នៅកោះក្របី និងកោះអន្លង់ចិន  ខេត្តកណ្តាល អាចនឹងហក់ឡើងដល់ជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តិទៅនៅក្នុងអំឡុងសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ លោក ពៅ តូច កសិករដាំផ្លែមៀននៅកោះក្របី បានប្រាប់ទូរទស្សន៍ ARDB ថា ការផ្គត់ផ្គង់ផ្លែមៀនសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ នឹងមានការខ្វះខាតច្រើនព្រោះការប្រមូលផលផ្លែមៀនក្នុងតំបន់ មានចំនួនតិចតួច បើធៀបនឹងឆ្នាំទៅ។ លោកពន្យល់ថា  ការប្រមូលផលផ្លែមានមៀនស្រស់មានចំនួនតិច ក៏ដោយសាដើមមៀនមួយចំនួនបានងាប់ ព្រោះតែទឹកជន់លិច កាលពីប៉ុន្មានឆ្នាំមុន ហើយបច្ចុប្បន្នកសិករផ្សេងទៀតកំពុងតែដាំដុះថ្មី បន្ថែម ដែលអាចនឹងទទួលបានផលក្នុងរយៈពេលពីរឬបីឆ្នាំទៀត ។ លោកសង្កត់ធ្ងន់ទៀតថា  តាមការរំពឹងទុករបស់លោក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ តម្លៃផ្លែមៀនស្រស់អាចនឹងកើនឡើងដល់ជាង៥០​ ០០០រៀលក្នុងមួយគីឡូក្រាម ព្រោះមានតម្រូវការច្រើន និងការខ្វះខាតការផ្គត់ផ្គង់ពីកសិករ ជាពិសេសពីតំបន់ដាំដុះទៅកាន់ទីផ្សារ។ បើតាមលោក ពៅ តូច, ការប្រមូលផលផ្លែមៀនមានពីរដូវកាល គឺនៅខែវស្សាគេហៅផ្លែមៀនតាមរដូវកាល។ ចំណែកខែប្រាំង គេហៅថា មៀនចន្លក់ ឬមៀនខុសរដូវ។ ចំពោះដើមមៀនខុសរដូវនេះ ងាយនឹងងាប់ បើសិនជាមានទឹកជនជោរច្រើនហួសប្រមាណ។ ចំណែកកសិករដាំមៀននៅកោះអន្លង់ចិន […]

image_2026-02-05_10-03-07
តម្លៃបន្លែកាន់តែឡើងខ្ពស់នៅម៉ាឡេស៊ី ក្នុងឱកាសបុណ្យសាសនហិណ្ឌូ និងបុណ្យចូលឆ្នាំចិន​

ប៉េណាំង៖ នៅប្រទេសម៉ាឡេស៊ី អ្នកប្រើប្រាស់នៅរដ្ឋប៉េណាំងកំពុងរាយការណ៍ពីតម្លៃខ្ពស់សម្រាប់បន្លែ និងអាហារផ្សេងទៀត មុនពិធីបុណ្យសាសនាហិណ្ឌូសម្រាប់ប្រជាជនម៉ាឡេដើមកំណើតឥណ្ឌា និងបុណ្យចូលឆ្នាំឆ្នាំប្រពៃណីចិន។ សមាគមសាសនិកហិណ្ឌូ នៅរដ្ឋប៉េណាំង ភាគខាងលិចប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារតាមផ្ទះ និងអ្នកកាន់សាសនាហិណ្ឌូ ដែលរៀបចំពិធីបុណ្យបែបសាសនានេះ។ យោងតាមសមាគមនេះ បានឱ្យដឹងថា​ ការស្ទង់មតិនៅតាមហាងលក់រាយ និងទីផ្សារធម្មតា បានរកឃើញថា តម្លៃរបស់របរចាំបាច់ចំនួន១៥មុខ បានកើនឡើងក្នុងរយៈពេលមួយខែ ចន្លោះពី១៤ភាគរយ ទៅ១០០ភាកករយ។ ប្រធានសមាគមបានប្រាប់កាសែតរបស់ម៉ាឡេស៊ីថា “ផ្លែប៉េងប៉ោះបានកើនឡើងថ្លៃទ្វេដង ក្នុងតម្លៃពី២,៥រីងគីត ទៅ៥រីងគីត ដែលស្មើនឹងប្រហែល០,៥៣ដុល្លារ ទៅ១,០៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកមើមខ្ញី និងផ្លែត្រប់ បានឡើងថ្លៃ៨៧,៥ភាគរយ និង៧១,៤ភាគរយ។ លោកបានមានប្រសាសន៍ថា ចំណែកបន្លែផ្សេងទៀត រួមមានពោតបារាំង ផ្កាខាត់ណា សណ្តែកកួរ និងផ្លែម្រុំ បានឡើងថ្លៃចន្លោះពី៤០ភាគរយ ទៅ៥០ភាគរយ។ ម្ទេសខ្ចី និងម្ទេសទុំ ខ្ទឹមបារាំង ស្ពៃក្តោប ក្រូចឆ្មារ និងការ៉ុត បានកើនឡើងថ្លៃចន្លោះពី១៣ភាគរយ ទៅជាង៣៣ភាគរយ។ ផ្លែស្វាយ និងផ្លែដូងទំហំមធ្យម ដែលត្រូវបានគេពេញនិយមប្រើនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ បានកើនឡើងថ្លៃ១០០ភាគរយ និង៤០ភាគរយ។ លោកប្រធានសមាគមបាននិយាយថា […]

កាលវិភាគផ្សព្វផ្សាយ