ប៉ាគីស្ថាន​កំណត់​គោល​ដៅ​នាំ​ចេញ​គ្រឿង​សមុទ្រឱ្យបាន៦០០​លាន​ដុល្លារ ដោយសហការជាមួយចិន

image_2025-09-09_10-45-35

ប៉េកាំង៖ អ្នកនាំចេញអាហារសមុទ្រប៉ាគីស្ថាន បានជួបជាមួយរដ្ឋមន្ត្រីសហព័ន្ធសម្រាប់កិច្ចការដែនសមុទ្រ ក្នុងទីក្រុងប៉េកាំង ដោយបញ្ជាក់អំពីលទ្ធផលនៃការពិភាក្សាជាមួយសមភាគីចិន ស្របពេលរដ្ឋាភិបាលប៉ាគីស្ថាន កំពុងតែងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការនាំចេញផលិតផលជលផលរបស់ខ្លួន។

រដ្ឋមន្ត្រីសហព័ន្ធរបស់ប៉ាគីស្ថាន​ បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងអាជីវកម្ម នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការនាំចេញផលិតផលជលផល ពង្រឹងកិច្ចសហប្រតិបត្តិការវារីវប្បកម្ម និងលើកកម្ពស់ប្រទេសប៉ាគីស្ថាន ជាមជ្ឈមណ្ឌលអាហារសមុទ្រដ៏សំខាន់នៅក្នុងតំបន់។

លោក​បាន​បញ្ជាក់​ថា​ «​ប្រទេស​ប៉ាគីស្ថាន​មាន​បំណង​នាំ​ចេញ​គ្រឿង​សមុទ្រឱ្យទទួលបានប្រាក់ចំណូល​ចំនួន៦០០លាន​ដុល្លារ ​នៅពេល​ខាង​មុខ​នេះ»។

ក្នុងចំណោមអ្នកនាំចេញផលិតផលគ្រឿងសមុកទ្រប៉ាគីស្ថាន ក៏មានប្រធានផ្នែកលក់អន្តរជាតិនៅផលិតផលសមុទ្រអារ៉ាប់ បានចែករំលែកបទពិសោធថា ក្រុមហ៊ុនរបស់លោកកំពុងបង្កើតប្រព័ន្ធវារីវប្បកម្ម និងប្រព័ន្ធចិញ្ចឹមកម្រិតខ្ពស់ ដើម្បីប្រមូលផល និងអភិរក្សសត្វក្តាមថ្ម និងបង្កងសម្រាប់នាំចេញ។

លោកបាននិយាយថា គំនិតផ្តួចផ្តើមនេះ ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុនចិន ដើម្បីរកបច្ចេកទេសជលផលសមុទ្ររស់បានយូររហូតដល់ពីរបីសប្តាហ៍ សម្រាប់នាំចូលទៅកាន់ទីផ្សារឆ្ងាយៗ ដូចជាប្រទេសចិនជាដើម។

លោកបានគូសបញ្ជាក់ទៀតថា ភាពជោគជ័យត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ និងជំនាញផ្នែកវារីវប្បកម្មពីដៃគូចិន។

លោករដ្ឋមន្ត្រីសហព័ន្ធរបស់ប៉ាគីស្ថាន បានកត់សម្គាល់ថា វិស័យនាំចេញអាហារសមុទ្ររបស់ប្រទេសប៉ាគីស្ថាន រួមទាំងក្តាមថ្ម និងបង្កង កំពុងមានការរីកចម្រើនជាវិជ្ជមាន ដោយបានរួមចំណែកជាច្រាក់ចំណូលជាង៤៦៥លានដុល្លារ ដល់ការនាំចេញសរុបក្នុងឆ្នាំ២០២៤-២០២៥។

លោកបានបន្ថែមថា«ប្រទេសប៉ាគីស្ថានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញក្តាមថ្មច្រើនជាងគេលំដាប់ទី៣ លើពិភពលោក ដោយដឹកជញ្ជូនក្តាមថ្មរស់ជាង៣ ០០០តោនទៅកាន់ប្រទេសចិន ដែលជាអ្នកនាំចូលដ៏ធំបំផុតរបស់ខ្លួន»។

ចំណែកលោកនាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផលិតផលជលផល បានស្នើសុំការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនមកពីប្រទេសចិន ដោយផ្តោតលើតម្លៃបន្ថែមលើអាហារសមុទ្របង្កក និងផលិតផលបសុបក្សី ដូចជាជើងមាន់ជាដើម។  មានទីតាំងនៅ ការ៉ាជី ក្រុមហ៊ុននេះកំពុងគ្រប់គ្រងរោងចក្រទំហំជិតពីរម៉ឺនម៉ែត្រការ៉េ និងមានសមត្ថភាពកែច្នៃផលិតផលគ្រឿងសមុទ្របាន៤០តោនក្នុងមួយថ្ងៃ ហើយទទួលបានការយល់ព្រមពីរដ្ឋបាលគយរបស់ចិនរួចរាល់អស់ហើយ។

លោកនាយកប្រតបត្តិ បានពន្យល់ថា កិច្ចសហប្រតិបត្តិការនេះនឹងជួយភាគីទាំងពីរកាត់បន្ថយការចំណាយ សម្រេចបាននូវសេដ្ឋកិច្ចក្នុងទំហំធំ និងពង្រីកការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប និងនៅក្នុងតំបន់​ បន្ទាប់ពីក្រុមហ៊ុនជាដៃគូមួយ បានចូលរួមពង្រីកការនាំចេញទៅកាន់ប្រទេសចិន និងតំបន់ជិតខាង។

លោកបានលើកឡើងពីសក្តានុពល ដែលមិនអាចកែច្នៃបានសម្រាប់អាហារស្ងួតត្រជាក់ ដែលជាបច្ចេកវិទ្យាអភិរក្សបង្កើតឡើងដំបូងដោយសម្រាប់អវកាសយានិក ប៉ុន្តែឥឡូវនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងអាស៊ីសម្រាប់ផលិតផលចំណីអាហារ។

បានចង្អុលបង្ហាញថា ទោះបីជាប្រទេសមួយចំនួនដូចជាប្រទេសវៀតណាម និងចិនផ្គត់ផ្គង់បន្លែ និងផ្លែឈើស្ងួតក៏ដោយ ក៏ប្រទេសប៉ាគីស្ថាននៅតែខ្វះគ្រឿងបរិក្ខារបែបនេះ បើទោះបីជាមានតម្រូវការអន្តរជាតិច្រើនសម្រាប់ផលិតផលបន្លែផ្លែឈើ រួមមានផ្លែស្វាយ ផ្លែពោតបារាំង ផ្លែម្រះ និងត្របែកក៏ដោយ។

លោកបានសន្មតថា ប្រទេសប៉ាគីស្ថានមិនមានរោងចក្រសម្ងួតផ្លែឈើ ដោយសារតម្លៃឧបករណ៍ខ្ពស់ ពេក និងរយៈពេលដំណើរការប្រើពេលយូរ ប៉ុន្តែលោកបាននិយាយថា អ្នកទិញអន្តរជាតិបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះកិច្ចសន្យាទិញប្រចាំឆ្នាំ ប្រសិនបើប៉ាគីស្ថានមានសមត្ថភាពផលិត ​ឱ្យបានច្រើនឡើង ជាពិសេសអាហារស្ងួតសម្រាប់សហគមន៍ជនភៀសខ្លួន និងទីផ្សារអាហារពិសេសនៅបរទេស។

រដ្ឋមន្ត្រីសហព័ន្ធប៉ាគីស្ថាន បានសង្កេតឃើញថា ទីផ្សារអាហារបង្ករបស់ប្រទេសប៉ាគីស្ថានកំពុងរីកចម្រើន បន្ទាប់ពីការវិនិយោគសំខាន់ៗនៅក្នុងហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់ត្រជាក់ និងបច្ចេកវិទ្យាត្រជាក់កម្រិតខ្ពស់ ដែលអាចជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍រោងចក្រសម្ងួតអាហារសមុទ្រណាមួយ នាពេលអនាគត៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ