រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមនិងសហការី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ចើញចូលរួមជាកិត្តិយសនៅក្នុងវេទិការជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។
សូមជម្រាបជូនថា នៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥នេះ បុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារជូនដល់អ្នកចូលរួមនៅក្នុងវេទិកានេះផងដែរ៕ ដោយ ឡុង សារេត