ស្វាយចន្ទីកំពង់ធំក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នឹងជួយឱ្យទីផ្សារកាន់តែល្អនិងលក់បានតម្លៃខ្ពស់

rsz_watermak_03175.2e16d0ba.fill-960x540

កំពង់ធំ៖ អ្នកជំនាញការខាង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងស្រុកបានឱ្យដឹងថា ស្វាយចន្ទីកំពង់ធំនឹងក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដោយរំពឹងថា អាចរៀបចំចុះបញ្ជីបាននៅដើមឆ្នាំ២០២៦ និងជួយឱ្យផលិតផល (GI)នេះមានទីផ្សារកាន់តែល្អប្រសើរ និងតម្លៃលក់កើនឡើងនៅពេលខាងមុខ។

លោក សុខ សារ៉ង អ្នកជំនាញការខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឱ្យដឹងថា ទាក់ទងនិងការកំណត់ផលិតផលអ្វីមួយ ធ្វើម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ  ជាដំបូងត្រូវសិក្សាអំពីលទ្ធភាពនៃការចុះបញ្ជីជាមុនសិន ហើយការចុះបញ្ជីវាចំណាយពេលតិច ឬច្រើនអាស្រ័យលើប្រភេទផលិតផល រួមនិងផលប្រយោជន៍កសិករ និងអាជីវករ។

តួយ៉ាងពាក់ព័ន្ធនិងផលិតផល ដែលបាននិងកំពុងធ្វើ ដូចករណីរឿងស្វាយចន្ទីកំពង់ធំនេះ វាស្ថិតក្នុងដំណាក់កាលនៃការចុះបញ្ជី ។ បើតាមបទពិសោធន៍នៃការចុះបញ្ជីនេះនៅប្រទេសបារាំង គេចំណាយពេលបីឆ្នាំ។ តែនៅកម្ពុជាតាមបទពិសោធន៍កន្លងមកត្រូវការចំណាយពេលជាងមួយឆ្នាំ អាចរៀបចំចុះបញ្ជីបាន។

លោក សុខ សារ៉ង មានសុទិដ្ឋិនិយមថា “ស្វាយចន្ទីកំពង់ធំ យើងគ្រោងចុះបញ្ជីឱ្យបានយ៉ាងយូរអាចនៅដើមឆ្នាំ២០២៦។ ការចុះបញ្ជីស្វាយចន្ទីកំពង់ធំនេះ យើងរំពឹងថា វានឹងជួយពង្រីកទីផ្សារបានបន្ថែមទៅលើផ្សារ ដែលយើងមានស្រាប់ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ហើយតម្លៃនឹងកើនឡើងជាងមុន”។

បើតាម លោក សុខ សារ៉ង អ្នកជំនាញការខាងម៉ាកសម្គាល់ភូមិសាស្ត្របច្ចេកទេសនីតិវិធីនៃកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI), នៅកម្ពុជាច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ ប្រកាសលេខ ១៤៧ MoC/SM 2010 ស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាជាតិសម្រាប់បញ្ជាក់ និងបិទលើទំនិញសម្គាល់ភូមិសាសាស្ត្រកម្ពុជា ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០។

លោក សុខ សារ៉ង គូសបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលបានចុះបញ្ជីរួចនៅកម្ពុជា និងអន្តរជាតិបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា មាន៖(១)-ម្រេចកំពត បានចុះបញ្ជីនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១០, (២)-ស្ករត្នោតកំពង់ស្ពឺបានចុះបញ្ជីនៅថ្ងៃទី២ ខែមេសាឆ្នាំ២០១០, (៣)-ក្រូចថ្លែងកោះទ្រង់បានចុះបញ្ជីនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៨, (៤)-ទឹកឃ្មុំព្រៃមណ្ឌលគិរី បានចុះបញ្ជីនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០, (៥)-អំបិលកំពតកែបបានចុះបញ្ជីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣, (៦)-ទឹកត្រីកំពតកែបបានចុះបញ្ជីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣, (៧)-បង្កងតាកែវ បានចុះបញ្ជីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣,និង (៨)-ប្រហុកសៀមរាប ចុះបញ្ជីនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

សូមជម្រាបជូនថា កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញកសាងកេរ្តិ៍ឈ្មោះ និងចុះបញ្ជីស្វាយចន្ទីកំពង់ធំ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅពេលខាងមុខនេះ។

កិច្ចប្រជុំនេះ បានធ្វើឱ្យភាគពាក់ព័ន្ធ បានយល់ដឹងអំពីនីតិវិធីនៃការកំណត់ឈ្មោះ និងតំបន់ផលិតកម្មនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ, ឯកសារផ្លូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនិងនីតិវិធីនៃការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ព្រមទាំងការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ, ការរៀបចំបង្កើតគណៈកម្មការបណ្តោះអាសន្ន និងសេចក្តីព្រាងលក្ខន្តិកៈសមាគម ឬសហភាពសហគមន៍ ដែលបានរៀបចំ និងធ្វើបទបង្ហាញដោយជំនាញការជាតិ និងអន្តរជាតិ និងបានចុះពិនិត្យទីតាំងផលិត និងកែច្នៃស្វាយចន្ទីកំពង់ធំ៕ ដោយ ឡុង សារេត


image_2026-03-31_07-51-38
វៀតណាម ដាក់គោលដៅនាំចេញកសិផល ឈើ និងជលផល ឱ្យបានពី៧៣ ទៅ៧៤ពាន់លានដុល្លារនៅឆ្នាំ២០២៦នេះ

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា វិស័យកសិកម្មរបស់វៀតណាម នៅតែរក្សា​បាននូវកំណើនថេរ ក្នុងអំឡុងឆ្នាំ២០២១-២០២៥ ដែលលើសពីមធ្យមភាគជាសកល ដោយសារតម្រូវការ​ក្នុងស្រុក និងអន្តរជាតិ​បានបន្តកើនឡើង។ ការចូលរួម និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនរបស់ប្រទេសវៀតណាម បានជួយពង្រីកខ្លួនចូល​ទៅកាន់​​ទីផ្សារ ដែលធ្វើឱ្យផលិតផលកសិកម្មវៀតណាម កាន់តែស៊ីជម្រៅនៅក្នុងទីផ្សារដ៏សក្តានុពលនៅលើពិភពលោក។ ក្រសួងបានកត់សម្គាល់ថា វិស័យនេះ នៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេស ស៊ីជម្រៅនៅក្នុង​ផលិតផល​កែច្នៃទំនិញ ដែលមានតម្លៃបន្ថែមខ្ពស់ និងការអនុវត្តបច្ចេកវិទ្យាទំនើបអាចជួយបង្កើនការប្រកួតប្រជែង​ជាសកល​របស់កសិផលវៀតណាម។ ឥឡូវនេះ ផលិតផលកសិកម្មវៀតណាម មានវត្តមាននៅលើទីផ្សារភាគច្រើន​ទូទាំងពិភពលោក។ ក្រសួងកសិកម្ម និងបរិស្ថាន បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងហូជីមិញ កាលពីថ្ងៃទី២៣ ខែមករាថា ប្រទេសវៀតណាម កំពុងកំណត់គោលដៅសម្រាប់ការនាំចេញកសិផល ផលព្រៃឈើ និងជលផល ឱ្យទទួលបានចំណូលសរុបពី៧៣ ទៅ៧៤ពាន់លានដុល្លារ នៅឆ្នាំ២០២៦នេះ។ ទោះបីជាមានការប្រែប្រួលជាសកល ដែលបណ្តាលមកពីជំងឺរាតត្បាត ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ការនាំចេញកសិផល ផលព្រៃឈើ និងជលផលរបស់ប្រទេសវៀតណាម នៅតែរក្សាបាននូវសន្ទុះកំណើនក្នុងប៉ុន្មានឆ្នាំថ្មីកន្លងមកៗនេះ ដោយបន្តដើរតួជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ស្ថិរភាពជញ្ជីងពាណិជ្ជកម្ម និងការលើកកម្ពស់ប្រាក់ចំណូលនៅតាមជនបទ។ ទាក់ទងនឹងអាទិភាពសម្រាប់ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានមានប្រសាសន៍ថា […]

image_2026-03-31_07-22-13
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន១០ពាន់លានដុល្លារ ដល់ប៉ាគីស្ថាន ក្រោមយុទ្ធសាស្ត្រថ្មីរយៈពេលប្រាំឆ្នាំ

អ៊ីស្លាមបាដ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានគេរំពឹងថា នឹងពង្រីកហិរញ្ញប្បទាន​ជាទឹកប្រាក់​ប្រហែល​១០ពាន់​លាន​ដុល្លារដល់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០២៦-២០៣០ ដែលបានចាប់ផ្តើមកាលសប្តាហ៍មុន។ ធានាគារបានប្រកាសថា ផែនទីបង្ហាញផ្លូវដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសប៉ាគីស្ថានឆ្ពោះទៅរកកំណើន​ប្រកប​ដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍន៍ដោយវិស័យឯកជន។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ នឹងផ្តោតលើមាគាចំនួនបី គឺការជំរុញការអភិវឌ្ឍវិស័យឯកជន ការជំរុញបរិយាបន្ន និងការពង្រឹងភាពធន់ និងមាននិរន្តរភាព ដោយអាទិភាពទាំងនេះនឹងត្រូវជួយពង្រឹងបញ្ហាអន្តរវិស័យ រួមមាន អភិបាល​កិច្ចល្អ និងការពង្រឹងស្ថាប័ន សមភាពយេនឌ័រ និងបរិយាបន្នសង្គម បរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការ និងសមា​ហរណកម្មក្នុងតំបន់។ លោកស្រី អេម៉ា ហ្វាន (Emma Fan) នាយកប្រចាំប្រទេសប៉ាគីស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ី បានមាន​ប្រសាសន៍ថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីនេះត្រូវបានរៀបចំឡើង​ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែក​រចនា​សម្ព័ន្ធ​របស់ប្រទេសប៉ាគីស្ថាន និងលើកកម្ពស់កំណើនដ៏រឹងមាំ និងយូរអង្វែង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងមូល ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ក្រោមយុទ្ធសាស្ត្រនេះក៏ជួយលើកកម្ពស់ការវិនិយោគជាយុទ្ធសាស្ត្រ និងកំណែទម្រង់នៅទូទាំងវិស័យសំខាន់ៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និងបង្កើតការងារធ្វើ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រវិស័យសាធារណៈ និងឯកជនរបស់ប៉ាគីស្ថាន ក្នុងការអនុវត្តតាមរបៀបវារៈដ៏មានមហិច្ឆតានេះ។ យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស បានកត់សម្គាល់ថា ប៉ាគីស្ថានបានធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​របស់ខ្លួន​មានស្ថិរភាព បន្ទាប់ពីមានវិបត្តិខាងក្រៅជាបន្តបន្ទាប់ ហើយបានផ្តួចផ្តើមកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំឆ្លើយតបទៅនឹងបរិបទប្រទេសកំពុងវិវឌ្ឍ ដោយសង្កត់ធ្ងន់លើកំណើននៃការនាំចេញ និងការវិនិយោគ […]

photo_2026-04-01_13-12-15 (9)
សហភាពអឺរ៉ុបផ្តល់ទឹកប្រាក់ពីរលានអឺរ៉ូ សម្រាប់បង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មកម្ពុជាសម្រាប់នាំចេញ

ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សហភាពអឺរ៉ុប ប្រកាសផ្តល់ទឹក ប្រាក់ ២លានអឺរ៉ូ សម្រាប់ការបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មចំនួនបី ដើម្បីគាំទ្រដល់វិស័យកសិពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយជួយផលិតករក្នុងស្រុកក្នុងការផ្លាស់ប្តូរពីផលិតផលឆៅទៅជាការនាំចេញដែលមានគុណភាពខ្ពស់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បញ្ជាក់ថា មន្ទីរពិសោធន៍ថ្មីនេះ ត្រូវបានផ្តល់មូលនិធិដោយកម្មវិធីភាពជាដៃគូ EU–German Cambodia សម្រាប់កសិកម្មប្រកបដោយនិរន្តរភាព និងប្រព័ន្ធស្បៀងអាហារ (CAPSAFE) ដែលមានកញ្ចប់ថវិកាចំនួន  ២៤.៣ លានអឺរ៉ូ ស្មើនឹង ប្រមាណ ២៨.១ លានដុល្លារអាមេរិក។ ប្រភពដដែលបន្តថា  មន្ទីរធ្វើតេស្តទំនើបនេះ ដែលទទួលស្គាល់តាមស្តង់ដារ ISO នឹងជួយឱ្យការនាំចេញស្បៀងអាហាររបស់កម្ពុជា អនុលោមតាមស្តង់ដារអន្តរជាតិ និងលើកកម្ពស់សមត្ថភាពក្នុងពាណិជ្ជកម្មពិភពលោក។ លើសពីនេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជាចំនួន ២៩ មកពីវិស័យស្វាយចន្ទី ម្រេច និងស្វាយ ត្រូវបានជ្រើសរើស ដើម្បីទទួលបានជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ អាជីវកម្មទាំងនេះបង្ហាញពីសក្តានុពលខ្ពស់ ក្នុងការពង្រឹងផលិតកម្ម បង្កើនប្រាក់ចំណូល បង្កើតការងារ និងឆ្លើយតបតម្រូវការទីផ្សារ ជាមួយនឹងការគាំទ្របន្ថែម។ គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃកម្មវិធី EU–German GATE […]

image_2026-03-30_15-22-36
ភូមាខិតខំនាំចេញគ្រាប់ពូជស្រូវ ទៅក្រៅប្រទេស

ណៃពិដោ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករភូមា កំពុងខិតខំប្រឹងប្រែងក្នុងការនាំចេញពូជស្រូវរបស់ខ្លួនទៅកាន់បរទេស រួមមានប្រទេសហ្វីលីពីន បង់ក្លាដែស និងប្រទេសឥណ្ឌូណេស៊ី។ ក្រសួងកសិកម្ម សហការជាមួយសហព័ន្ធស្រូវអង្ករភូមា បាននិងកំពុងរៀបចំផែនការនាំចេញពូជស្រូវទៅកាន់ប្រទេសបង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី។ ប្រធានសហពន្ធស្រូវអង្ករភូមា បានមានប្រសាសន៍ថា «ស្រូវមានតម្លៃខ្លាំងណាស់។ នៅពេលស្រូវស្រស់សម្រាប់កិនជាអង្ករមានតម្លៃប្រហែល៣០០ ទៅ៤០០ដុល្លារ ក្នុងមួយតោន ចំណែកគ្រាប់ពូជអាចទទួលបានតម្លៃរហូតដល់៧០០ ទៅ៨០០ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករភូមាត្រូវគិតពីប្រាក់ចំណេញក្នុងមួយហិកតា និងកំណត់ផែនការផលិតស្រូវ ឬផលិតគ្រាប់ស្រូវពូជឱ្យបានល្អ»។ ប្រទេសហូឡង់ និងប្រទេសបែលហ្ស៊ិក គឺជាប្រទេសឈានមុខគេក្នុងការផលិតគ្រាប់ពូជស្រូវ និងការបង្កាត់ពូជរុក្ខជាតិ ដោយកាន់តំណែងកំពូលក្នុងការនាំចេញគ្រាប់ពូជនៅលើឆាកអន្តរជាតិ។ រីឯប្រទេសភូមាបានផលិតគ្រាប់ពូជស្រូវគ្រប់គ្រាន់ដោយខ្លួនឯង។ ហេតុដូច្នេះហើយ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញគ្រាប់ពូជស្រូវមួយចំនួន។ ប៉ុន្តែគ្រាប់ពូជស្រូវមួយចំនួននៅតែត្រូវបាននាំចូល។ លើសពីនេះទៀត ប្រទេសភូមាក៏កំពុងផលិតគ្រាប់ពូជសណ្តែកផងដែរ។ ប៉ុន្តែគ្រាប់ពូជសណ្តែក និងគ្រាប់ពូជពោតមួយចំនួនត្រូវបាននាំចូល។ ពូជពោតភូមាមានពីរប្រភេទ គឺពូជពោតយកគ្រាប់ទុំ និងពោតផ្អែម។ ពោតយកគ្រាប់ទុំ គឺសម្រាប់ផលិតជាចំណីសត្វ និងអាហារកែច្នៃ មានតម្លៃត្រឹមតែ២០០ដុល្លារ ក្នុងមួយតោន ខណៈពោតផ្អែមមានតម្លៃរហូតដល់៥០០ ទៅ៦០០ ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករចាំបាច់ត្រូវដាំដុះទាំងពោតគ្រាប់យកគ្រាប់ទុំ និងពោតផ្អែម […]

កាលវិភាគផ្សព្វផ្សាយ