ប្រទេសភូមា នាំចេញផលិតផលនេសាទ ជាង១៥០០០តោន ទៅកាន់ប្រទេសចិន

យ៉ាំងហ្គោន៖ តាមរយៈទិន្នន័យផ្លូវការបង្ហាញថា ប្រទេសភូមា បាននាំចេញផលិតផលនេសាទជាង១៥០០០តោន ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងយ៉ាំងហ្គោន ប្រទេសភូមា នៅថ្ងៃទី១៧ ខែសីហាថា ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ភូមា ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ភូមាបាននាំចេញផលិតផលនេសាទជាង១៥០០០តោន ទៅកាន់ប្រទេសចិន ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៥នេះ។

របាយការណ៍ដដែល បាននិយាយថា ការនាំចេញ រួមមានផលិតផលនេសាទ ដែលចាប់បានទឹកធម្មជាតិចំនួន១៤០​ ០០០តោន ដែលមានតម្លៃទឹកប្រាក់ជាង១៩៥លានដុល្លារ និងផលិតផលជលផលជាង៥ ០០០តោន ដែលមានតម្លៃទឹកប្រាក់១៣លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍នាពេលកន្លងមករបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរាយការណ៍ថា ប្រទេសភូមា កំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការដួលរលំសេដ្ឋកិច្ច ជម្លោះកាន់តែខ្លាំង និងគ្រោះថ្នាក់អាកាសធាតុដ៏ស្មុគស្មាញ។

ក្នុងវិបត្តិនយោបាយរាប់ឆ្នាំរបស់ភូមា កំពុងបង្ហាញជារូបភាពដ៏ក្រៀមក្រំនៃប្រជាជាតិមួយ ដែលកំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិល ជាមួយនឹងចំនួនប្រជាជនជិតពាក់កណ្តាលកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ខណៈសេវាកម្មសំខាន់ៗបានដួលរលំ និងសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពលំបាក។

ទន្ទឹមនឹងនេះ គេព្យាករណ៍ថា វិបត្តិ​​នឹង​កាន់តែ​អាក្រក់ទៅៗ ​នៅប៉ុន្មាន​ឆ្នាំ​ខាង​មុខទៀត ដោយសារមើលមិនឃើញពីដំណោះស្រាយ​នយោបាយណាមួយឱ្យបានច្បាស់លាស់នោះទេ៕​ ដោយ ជិន ម៉ាដេប៉ូ

 


2025-10-19 09.10.17
អាម៉េរិកគំរាមឈប់ធ្វើអាជីវកម្មប្រេងឆាជាមួយចិន ដោយសារខឹងចិនមិនទិញសណ្តែកសៀង

ប៉េកាំង​៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងគិតឈប់ធ្វើអាជីវកម្មជាមួយប្រទេសចិន ទាក់ទងនឹងប្រេងឆា នៅក្នុងការសងសឹកចំពោះសកម្មភាពរបស់ចិន ដែលមិនទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក។ សារព័ត៌មាន ក្លូបល ថែមស៍​ របស់ចិន​ បានចេញផ្សាយដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ បាននិយាយថា គួរតែបន្ទោសពន្ធដ៏ច្រើនរបស់សហរដ្ឋអាម៉េរិក ចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន ហើយការរឹតបន្តឹង និងការគំរាមកំហែងមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះក្រុងប៉េកាំង នឹងមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់កសិករអាម៉េរិកតែប៉ុណ្ណោះ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថាប្រទេសចិនកំពុងប្រព្រឹត្ត “អំពើអរិភាពសេដ្ឋកិច្ច” ដោយ “មានចេតនាមិនទិញសណ្តែកសៀងរបស់យើង ហើយបង្កការលំបាកដល់កសិករសណ្តែកសៀងរបស់យើង”។ ការបញ្ចប់អាជីវកម្មរកស៊ីលក់ដូរប្រេងឆាជាមួយប្រទេសចិន និង “ធាតុផ្សេងទៀតនៃពាណិជ្ជកម្ម គឺជាទម្រង់នៃការសងសឹក” ដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកអាចនឹងថ្លឹងថ្លែង ដោយកត់សម្គាល់ថា  យើងអាចផលិតប្រេងឆាបានយ៉ាងងាយស្រួលដោយខ្លួនឯង យើងមិនចាំបាច់ទិញពីប្រទេសចិនទេ”។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសមាគមពាណិជ្ជកម្មអន្តរជាតិចិន បាននិយាយថា “ចំពេលមានសម្ពាធក្នុងស្រុកកើនឡើង រដ្ឋាភិបាលអាម៉េរិក នៅតែបន្តការគំរាមកំហែងដោយការរឹតបន្តឹងពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិន។ ចំពោះការទិញសណ្តែកសៀង ឬមិនទិញ ក៏ជាកត្តាទីផ្សារដែរ ព្រោះសណ្តែកសៀងពីប្រទេសផ្សេង ដូចជាប្រេស៊ីលមានតម្លៃថោកជាង និងមានគុណភាពល្អ ដូច្នេះហើយអ្នកនាំចូលសណ្តែកសៀងមួយចំនួនមានទំនោរចង់ផ្លាស់ប្តូរប្រភពនាំចូល។ កាលពីខែសីហា សមាគមសណ្តែកសៀងអាម៉េរិក បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបើកទីផ្សារដ៏សំខាន់នេះឡើងវិញសម្រាប់សណ្តែកសៀងអាម៉េរិក ដោយសង្កត់ធ្ងន់ថា កសិករសណ្តែកសៀងអាម៉េរិកមិនអាចរស់បានទេ ក្នុងជម្លោះពាណិជ្ជកម្មដ៏យូរជាមួយប្រទេសចិន​ ដែលជាអតិថិជនធំបំផុតរបស់ខ្លួន។ […]

2025-10-19 08.57.10
ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥

 ភ្នំពេញ៖​ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យ​ អំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE​ ដែលបានរៀបចំឡើងដោយ BNI Cambodia និងសមាជិក BNI ផ្សេងទៀត។ ក្នុងមហាសន្និបាតថ្នាក់ជាតិ ដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើទិដ្ឋភាពចម្បងៗចំនួនពីរ រួមមាន៖  (១) ដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គររហូតដល់បច្ចុប្បន្ន និងទំនោរសម្រាប់អនាគត ដោយបានបញ្ជាក់ថានាសម័យអាណាចក្រខ្មែរ ខ្មែរមានរបបសេដ្ឋកិច្ចបែបអាណាចក្រកសិកម្ម (Temple-State Agrarian Economy), សម័យក្រោយអង្គរ ខ្មែរមានរបបសេដ្ឋកិច្ចបែបកុលសម្ព័ន្ធ និងពាណិជ្ជករ (Tributary & Merchant Trade), សម័យអាណានិគមបារាំង សេដ្ឋកិច្ចបែប ដំណាំឧស្សាហកម្ម និងសម្បទាន (Concession […]

download27-1760598898-17605989-3515-9542-1760598920
វៀតណាម​បង្ក្រាបបណ្តាញផលិត​ និងចែកចាយ​ប្រេង​ឆា​ក្លែងក្លាយ នៅ​ទូទាំង​ប្រទេស

ហាណូយ៖ អាជ្ញាធរវៀតណាម បានបង្ក្រាបបណ្តាញផលិត​ និងលក់ចែកចាយប្រេងឆាក្លែងក្លាយដ៏ធំមួយ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហារវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តី ព្រមាននៅទូទាំងប្រទេសវៀតណាម ឱ្យប្រុងប្រយ័ត្នដល់សុខភាព។ នគរបាលវៀតណាម នៅក្នុងខេត្ត ហុង យ៉េន (Hung Yen) ស្ថិតនៅភាគខាងត្បូងក្រុងហាណូយ បានបំបែកសំណុំរឿងព្រហ្មទណ្ឌបង្ក្រាបរោងចក្រកែច្នៃម្ហូបអាហាររបស់ជនជាតិវៀតណាមមួយ ឈ្មោះ ជីអេហ្វ វៀតណាម ហ្វូដ (GF Vietnam Food) ដែលបានផលិតប្រេងឆាក្លែងក្លាយ និងលកចែកចាយនៅទូទាំងប្រទេសវៀតណាម។ ក្រុមនគរបាលស៊ើបអង្កេត បាននិយាយថា ប្រេងឆាផលិតដោយរោងចក្រ ជីអេហ្វ វៀតណាម ហ្វូដ ពិតជាមិនបានបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយបានផលិតចែកចាយផលិតផលចំណីអាហារក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។ ប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុននេះ ត្រូវបានលក់ចែកចាយជាបណ្តាញទៅដល់បណ្តាខេត្ត និងទីក្រុងនានា នៅទូទាំងប្រទេសវៀតណាម ក្រោមម៉ាកយីហោជាច្រើន រួមមាន ឈីកា តាមីនហ្គោល ហ្គោលម៉ាក តុត និង​មេហ្គាហ្វូដ (Chica, Tamin Gold, Goldmax, Tot​, Megafood)។ ពេលនេះអាជ្ញាធរវៀតណាម […]

photo_2025-10-17_07-52-11
សមាគមបណ្តាញកសិករតេជោ ប្ដេជ្ញាលើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងការជំរុញទីផ្សារលើកស្ទួយផលិតក្នុងស្រុក

ភ្នំពេញ៖ សមាគមបណ្តាញកសិករតេជោ បាន​​ប្តេជ្ញាថា នឹងបន្តលើកលើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ នៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងការជំរុញទីផ្សារលើកស្ទួយផលិតក្នុងស្រុកផងដែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គោលបំណង និងបេសកកម្មរបស់សមាគម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការតភ្ជាប់គ្នាជាបណ្តាញដ៏រឹងមាំ ដើម្បីលើកកម្ពស់លិតភាពផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ។ នៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា បញ្ហាប្រឈមសំខាន់ៗ ក្នុងការចិញ្ចឹមគោដូចជាបញ្ហាចំណី តម្លៃទីផ្សារ បច្ចេកទេសចិញ្ចឹម និងសុខភាពសត្វជាដើម។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ចក្ខុវិស័យរួមគ្នា និងប្ដេជ្ញាចិត្តក្នុងការចូលរួម រួមមាន៖ ១៖ លើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ២៖ បង្កើតបណ្តាញតភ្ជាប់គ្នារវាងអ្នកចិញ្ចឹមគោ និងភាគីពាក់ព័ន្ធ ៣៖ ជំរុញឱ្យមានទីផ្សារ និងទំនុកចិត្ត ៤៖ លើកស្ទួយផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនសន្តិសុខចំណីអាហារ ៥៖ រួមចំណែកអភិវឌ្ឍវិស័យចិញ្ចឹមគោ ជាផ្នែកសំខាន់មួយនៃវិស័យកសិកម្ម ជាពិសេសជួយបង្កើតការងារ និងបង្កើនចំណូលសម្រាប់កសិករ។ តាមរយៈកិច្ចប្រជុំនេះ […]

កាលវិភាគផ្សព្វផ្សាយ