ក្រសួងពាណិជ្ជកម្មចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Alibaba ជំរុញការលក់ផលិតផលកម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុន Alibaba ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ក្នុងពិធីចុះ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រុមហ៊ុន Alibaba របស់ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា បានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba ក៏ដូចជាគាភីពាក់ព័ន្ធ។
យោងតាមសារព័ត៌មាន ស៊ីស៊ី ថាមស៍ បានឱ្យដឹង

ថា លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និង ជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group បានបញ្ជាក់ថា គម្រោងនៃការចុះ MOU នេះ បានទទួលការគាំទ្រផងដែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹងកោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧។
មួយវិញទៀត លោកស្រី ក៏បានជម្រាបជូន សម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន Alibaba ដោយបច្ចុប្បន្ននេះ មានអតិថិជនសរុបចំនួនប្រមាណ ១៣០០ លាននាក់ នៅទូទាំងសកលលោក ហើយក្រុមហ៊ុនក៏បានដាក់លក់ផងដែរនូវផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន ដូចជា អង្ករ និង ផ្លែមាន ជាដើម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានថ្នាលតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ផងដែរ ហើយសេវាកម្មនេះទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ និង មានចំនួនអ្នកស្នើសុំកើនទ្បើងគួរឱ្យកត់សម្គាល់ខ្លាំង ។
ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសប្បាយរីករាយ និង ការស្វាគមន៍គាំទ្រដល់ក្រុមហ៊ុន Alibaba ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន-សហគ្រាស ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តាមរយៈការនាំយកផលិតផល និង សេវាកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ហើយ សម្តេចធិបតី ក៏មានសុទិដ្ឋិនិយមផងដែរថា សហគ្រិនកម្ពុជានឹងប្រើប្រាស់ថ្នាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា ៕


image_2025-10-07_08-57-08
កុងតឺន័ររាប់ពាន់ដឹកបង្គា​ឥណ្ឌូណេស៊ី​ ទទួលបានការអនុញ្ញាតនាំ​ចូល​ទីផ្សារអាម៉េរិក

ហ្សាការតា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមដំណើរការនាំចេញឡើងវិញ នូវផលិតផលបង្គាឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាម៉េរិក។ ប្រធានទីភ្នាក់ងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកុងតឺន័ររាប់ពាន់គ្រឿងដឹកបង្គារឥណ្ឌូណេស៊ី ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក អាចចូលចតបាន បើទោះបីជាបទប្បញ្ញត្តិនាំចូលថ្មីនឹងចូលជាធរមាននៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោកស្រីបាននិយាយទៀតថា រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាម៉េរិកបានផ្តល់ការលើកលែងពិសេសសម្រាប់កុងតឺន័រដឹកបង្គារាប់ពាន់គ្រឿង ដែលនឹងទៅដល់សហរដ្ឋអាម៉េរិក នៅចុងខែតុលា​ ឬដើមវិច្ឆិកា។ ការនាំចូលថ្មីនេះ ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត លើការដឹកជញ្ជូនបង្គាពីប្រទេសឥណ្ឌូនេស៊ី ជាពិសេសផលិតផលបង្គាមានប្រភពមកពីកោះ​ជ្វា និងកោះឡាំពុង ដើម្បីធានាថា គ្មានសារធាតុវិទ្យុសកម្មសេស្យូម​១៣៧ (Cesium-137)។  ផលិតផលបង្គាទាំងអស់ក៏តម្រូវឱ្យមានវិញ្ញាបនបត្រផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលបញ្ជាក់បន្ថែមថា មិនមានសារធាតុវិទ្យុសកម្មឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអាម៉េរិកបានបដិសេធការនាំចូលបង្គាឥណ្ឌូណេស៊ី ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនាំចេញ និងបង្កឱ្យមានការចរចាជាបន្ទាន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងចុងក្រោយបំផុតបានបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះ ដោយសារអ្នកនាំចេញជាច្រើនបានបញ្ជូនកុងតឺន័ររួចហើយ ដែលនឹងទៅគោលដៅនាពេលឆាប់ៗនេះ ប៉ុន្តែដោយសារគ្មានវិញ្ញាបនប័ត្របញ្ជាក់បន្ថែម ដែលតម្រូវដោយរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។ លោកស្រីបាននិយាយថា «យើងបានបញ្ចុះបញ្ចូលដោយជោគជ័យនូវរដ្ឋបាលចំណីអាហារ និងឱសថថា កុងតឺន័រជាងមួយពាន់បានឆ្លងកាត់ប្រព័ន្ធបញ្ជាក់គុណភាពដ៏តឹងរឹងរបស់ប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានបញ្ជាក់រួចហើយនៅក្រោមក្របខណ្ឌត្រួតពិនិត្យគុណភាពជលផលថ្នាក់ជាតិរបស់យើង»។ លោកស្រីបានបន្ថែមថា នៅពេលកុងតឺន័រទាំងនោះមកដល់សហរដ្ឋអាម៉េរិក […]

6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ