ផ្សារចុងសប្តាហ៍ខេត្តកណ្តាលកំពុងជំរុញឱ្យកសិករបង្កើនការដាំដុះនិងផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់

កណ្តាល៖ ផ្សារចុងសប្តាហ៍ខេត្តកណ្តាល ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលបានដាក់ឱ្យដំណើរក្នុងឆ្នាំ២០០០ រហូតមកទល់សព្វថ្ងៃនេះបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យកសិករបង្កើនការដាំដុះ និងចូលរួមផ្តល់ទំនុកចិត្តខ្ពស់ទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលជាអ្នកទទួលទានបន្លែ ផ្លែឈើ និងផលិតផលកសិកម្មផ្សេង ដែលបានដាក់លក់រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

អ្នកស្រី យ៉ែម ណារី អាជីវករលក់ដូរនៅផ្សារចុងសប្តាហ៍ ខេត្តកណ្តាល បានឱ្យដឹងថា បច្ចុប្បន្ននេះនៅរៀងរាល់ចុងសប្តាហ៍ មានថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អ្នកស្រីតែងតែប្រមូលបន្លែ និងផ្លែឈើ ដែលទិញពីកសិកក្នុងតំបន់ និងក្រៅតំបន់ យកមកដាក់លក់នៅទីនេះមានច្រើនប្រភេទ ហើយការលក់មានកំណើនកើនឡើងជាប្រចាំ បើប្រៀបធៀបទៅនិងពេលមុនៗ។ ជាពិសេសនៅពេលមានការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ បានធ្វើឱ្យមានអ្នកទិញកើនឡើងបន្ថែមប្រមាណ៣០ភាគរយ។

តាមអាជីវករខាងលើ ស្របពេលប្រជាពលរដ្ឋក្នុងស្រុកងាកមកគាំទ្រ និងប្រើប្រាស់បន្លែ ផ្លែឈើ ដែលអាជីវករដាក់លក់នៅចុងសប្តាហ៍ តែងតែមានមន្ត្រីជំនាញចុះមកត្រួតពិនិត្យគុណភាពផលិតផលជាប់ប្រចាំ ហើយអាជីវករលក់ដូរនៅទីនេះ តែងតែទទួលបានការណែនាំពីប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ឱ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌ល្អ។ តួយ៉ាងនៅចុងសប្តាហ៍ទី៣ នៃខែកក្កដាកន្លងទៅនេះ អ្នកស្រីលក់បន្លែ និងផ្លែឈើប្រមាណ១០០គីឡូក្រាម។

អ្នកស្រីបានបន្តឱ្យដឹងទៀតថា ផ្សារចុងសប្តាហ៍ខេត្តកណ្តាលនេះ នាពេលសព្វថ្ងៃនេះ បាននិងកំពុងចូលរួមផ្តល់អត្ថប្រយោជន៍ទៅដល់អ្នកពាក់ព័ន្ធ ដែលសម្រាប់កសិករអាចចាប់យកការដាំដុះធ្វើជាមុខរបរចិញ្ចឹមជីវិត ចំណែកអាជីវករមានភាពងាយស្រួលក្នុងការស្វែងរកសិផលយកមកផ្គត់ផ្គង់លើទីផ្សារ និងសម្រាប់អ្នកប្រើប្រាស់ អាចរកទិញបានផលិតផលមានគុណភាព និងមានតម្លៃសមរម្យ។

ចំណែក លោក ប៉ុន វណ្ណា បានទទួលស្គាល់ថា ការលក់បន្លែនៅផ្សារចុងសប្តាហ៍ខេត្តកណ្តាល នាពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុក ព្រោះពលរដ្ឋដឹងច្បាស់ពីការផលិតបន្លែសុវត្ថិភាព មិនប្រើប្រាស់សារធាតុគីមីធ្វើឱ្យប៉ះពាល់ទៅដល់សុខភាព។ ដូច្នេះហើយនៅរៀងរាល់ចុងសប្តាហ៍ម្តងៗ តែងមានប្រជាពលរដ្ឋចូលមកទិញជាប់ជាប្រចាំ។

ស្រដៀងគ្នានេះដែរ អ្នកស្រី ហ៊ឹម សំណាង បានឱ្យដឹងថា «បើគិតពីរយៈពេលពីមុនរហូតមកដល់សព្វថ្ងៃនេះ ការលក់ដូរនៅផ្សារចុងសប្តាហ៍នេះ  គឺមានការកើនឡើង ដោយសារមានបងប្អូនគាត់ជួយគាំទ្រប្រភេទបន្លែសុវត្ថិភាព ហើយបន្លែ ដែលយើងយកមកដាក់លក់នៅទីនេះ មានប្រភពច្បាស់លាស់ ពេលគាត់បានដឹង គាត់ប្រាប់តគ្នាឱ្យមកទិញនៅទីនេះ»។

រីឯអ្នកស្រី ជា សុភាព ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ បានឱ្យដឹងថា «ក្នុងនាមជាស្ត្រីមេផ្ទះមួយរូប កាលពីមុនមិនសូវមានទំនុកចិត្តក្នុងការទិញបន្លែ ផ្លែឈើ យកមកប្រើប្រាស់ក្នុងគ្រួសារ ដោយសារអត់ដឹងពីប្រភពច្បាស់លាស់។ តែនៅពេលបង្កើតឱ្យមានផ្សារចុងសប្តាហ៍នៅទីនេះ ខ្ញុំមានទំនុកចិត្តច្រើនក្នុងការទិញយកទៅធ្វើម្ហបប្រចាំគ្រួសារ ហើយពលរដ្ឋផ្សេងទៀត ក៏មានទំនុកចិត្តច្រើនដូចគ្នា ដោយសារផលិតផលដាក់លក់នៅទីនេះតែងមានការត្រួតពិនិត្យគុណភាពជាប្រចាំពីមន្ត្រីបច្ចេកទេស»។

អ្នកស្រីបានបន្តទៀតថា  «មេផ្ទះអ្នកធ្វើម្ហូបសំខាន់ណាស់ ជាឫសគល់មួយសម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ។ កាលណាចំណីអាហារ ដែលយើងបរិភោគចូលទៅក្នុងខ្លួនប្រាណយើងមិនល្អ វាធ្វើឱ្យប៉ះពាល់ដល់សុខភាពយើង។ ដូច្នេះស្ត្រីមេផ្ទះនេះ ត្រូវគិតអំពីសុខភាពជាចម្បង កុំមើលរំលងសុខភាពខ្លួនឯង និងគ្រួសារ។ យើងត្រូវយកចិត្តទុកដាក់ឱ្យខ្ពស់ចំពោះចំណីអាហារ ដែលយើងបរិភោគរាល់ថ្ងៃ ត្រូវប្រាកដថា វាជួយដល់សុខភាព មិនមែនហូបដើម្បីបំផ្លាញសុខភាពរបស់យើងទេ»។

បើតាមអ្នកស្រី បានឱ្យដឹងទៀតថា ផ្សារចុងសប្តាហ៍ខេត្តកណ្តាលនេះ ក្រៅពីបានចូលរួមផ្តល់ភាពងាយស្រួលច្រើនសម្រាប់អ្នកស្រី ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់ផ្សេងទៀត ផ្សារចុងសប្តាហ៍នេះអាចជួយកាត់បន្ថយការព្រួយបារម្ភលើផលិតផលមិនដឹងប្រភពច្បាស់លាស់  ជួយឱ្យពលរដ្ឋមានទំនុកចិត្តច្រើន និងទិញយកទៅធ្វើម្ហូបអាហារសម្រាប់បរិភោគនៅតាមក្រុមគ្រួសារ៕


k-2-600x360
ក្រូអាស៊ីចាប់ខ្លួនអ្នកនាំ​ចូល​ប៉េងប៉ោះ​ពី​អាល់បានី ដោយសារមានសារធាតុថ្នាំសម្លាប់សត្វល្អិតហួសកម្រិត

ហ្សាក្រេប៖ នគរបាលរដ្ឋក្នុងប្រទេសអាល់បានី បានប្រកាសថា មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការរារាំង និងបំផ្លាញផ្លែប៉េងប៉ោះអស់ប្រហែលប្រាំបីតោនដោយអាជ្ញាធរក្រូអាស៊ី។  ផ្លែប៉េងប៉ោះនាំចូលពីប្រទេសអាល់បានី ត្រូវបានរកឃើញមានផ្ទុកសារធាតុកាកសំណល់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះក្ល័រហ្វេណាពៀ (Chlorfenapyr) កម្រិតខ្ពស់ខុសពីច្បាប់កំណត់។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលប្រទេសក្រូអាស៊ី បានឱ្យដឹងថា អ្នកគ្រប់គ្រងអង្គភាពផលិត និងនាំចូលបន្លែ ដែលដឹកជញ្ជូនប៉េងប៉ោះត្រូវបានចាប់ខ្លួន រួមជាមួយនឹងអធិការពីរនាក់មកពីទីភ្នាក់ងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជាតិ។  ការចាប់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់ការិយាល័យព្រះរាជអាជ្ញាប្រចាំតុលាការ។ សេចក្តីប្រកាសបានពន្យល់ថា អ្នកឯកទេសមកពីផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយកម្លាំងប្រតិបត្តិការពិសេស បានអនុវត្តប្រតិបត្តិការបង្ក្រាបម្តងទៀត បន្ទាប់ពីទទួលបានព័ត៌មានអំពីភាពមិនប្រក្រតីនៃការនាំចូលបន្លែ។ ការចាប់ខ្លួននេះ រួមមាន បុរសម្នាក់អាយុ៤០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រមូលទិញ និងនាំចូលបន្លែស្រស់ៗ។  បុរសរូបនេះបាននាំចូលផ្លែប៉េងប៉ោះចំនួនប្រាំបីតោនទៅកាន់ប្រទេសក្រូអាត ដែលបន្លែទាំងនេះត្រូវបានវិភាគរកឃើញកម្រិតខ្ពស់សារធាតុគីមី ក្ល័រហ្វេណាពៀ។ ផលិតផលបន្លែទាំងនេះត្រូវបានអាជ្ញាធរក្រូអាស៊ីបំផ្លាញចោល ចំណែកអ្នកគ្រប់គ្រងក្រុមហ៊ុននាំចូលបន្លែក៏ត្រូវតុលាការចោទប្រកាន់ថា បានប្រើប្រាស់វិក្កយបត្រទិញក្លែងក្លាយពីកសិករផ្សេងទៀត ដើម្បីជៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់។ មនុស្សពីរនាក់ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មានបុរសអាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ២៥ឆ្នាំ ជា​អ្នកត្រួតពិនិត្យមើលទំនិញ។  សេចក្តីថ្លែងការណ៍រាយការណ៍ថា ក្នុងអំឡុងពេលត្រួតពិនិត្យសំណាក ម្ចាស់ក្រុមហ៊ុននាំចូលមិនអាចយកសំណាកប៉េងប៉ោះណាមួយនៅក្នុងកន្លែងលើកដាក់ទំនិញឡើយ ព្រមទាំងប្រើវិក្កយបត្រទិញក្លែងក្លាយដូចគ្នា។ កំណត់ត្រារបស់ក្រុមត្រួតពិនិត្យត្រូវបានគេរាយការណ៍ថា បានបញ្ចប់ដោយមិនបានអនវត្តតាមនីតិវិធីឱ្យបានត្រឹមត្រូវ ដោយបកស្រាយខុសអំពីស្ថានភាពជាក់ស្តែងទាក់ទងនឹងផ្លែប៉េងប៉ោះ ដែលរកឃើញមានសារធាតុថ្នាំសម្លាប់សត្វល្អិតខ្ពស់ហួសកម្រិតអនុញ្ញាត។ ក្នុងអំឡុងពេលឆែកឆេរឃ្លាំងស្តុកបន្លែផ្សេងទៀត អាជ្ញាធរក្រូអាស៊ី ក៏ត្រូវបានរឹបអូស ហើយយកសំណាកមកធ្វើតេស្តនៅមន្ទីរពិសោធន៍ ដោយសង្ស័យថា […]

image_2025-09-16_08-39-18
កសិដ្ឋានចិញ្ចឹមត្រីស្ពង់ដ៏ធំ នៅអូស្ត្រាលី មានទោសពីបទបំពានច្បាប់បរិស្ថាន

ឃ្វីនឡែន៖​ ក្រុមហ៊ុនវារីវប្បកម្មដ៏ធំមួយ នៅក្នុងរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី  ត្រូវ​តុលាការ​រក​ឃើញ​ថា​ មានទោស​ក្នុង​ការ​ធ្វើ​កសិដ្ឋានចិញ្ចឹមត្រីស្ពង់ ដោយ​មិន​សមស្របតាម​ប្រព័ន្ធ​បរិស្ថាន​ជា​ចាំ​បាច់ និង​ការរំលោភ​បំពាន​ផ្សេងៗ​ទៀត​ពាក់ព័ន្ធនឹង​ច្បាប់​ការពារ​បរិស្ថាន​របស់​ប្រទេសអូស្ត្រាលី។ តុលាការរដ្ឋឃ្វីនឡែនរបស់អូស្ត្រាលី បានបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមហ៊ុនចិញ្ចឹមត្រីស្ពង់ និងរកឃើញថា ក្រុមហ៊ុនពិតជាបានបង្ហូរទឹកកខ្វក់មានសារធាតុពុលស្ពាន់ស៊ុលហ្វាត ដោយខុសច្បាប់ចូលទៅក្នុងព្រែកធម្មជាតិនៅជិតកសិដ្ឋានចិញ្ចឹមត្រី។ តុលាការបានបើកសវនាការ និងបានរកឃើញថា ក្រុមហ៊ុនវារីវប្បកម្ម មួយនេះបានបញ្ចេញប្រតិកម្មតបវិញនៅពេលសម្រេចចិត្តស្តុកទុកទឹកនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីស្ពង់ ដោយគ្មានការយល់ព្រមពីផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវជាមុនសិន។ នាយកដ្ឋានបរិស្ថានរបស់រដ្ឋឃ្វីនឡែន បានប្តឹងចោទប្រកាន់ចំនួនប្រាំបីបទល្មើសលើក្រុមហ៊ុនវារីវប្បកម្ម ជុំវិញសកម្មភាពរបស់ខ្លួន ដែលពីមុនជាកសិដ្ឋានចិញ្ចឹមបង្គា ប៉ុន្តែក្រុមហ៊ុនបានទិញ កាលពីឆ្នាំ២០២១​​ ហើយធ្វើជាកសិដ្ឋានចិញ្ចឹមត្រីស្ពង់។ ចៅក្រមតុលាការរដ្ឋឃ្វីនឡែន បានជំនុំជម្រះអំពីទីតាំងកសិដ្ឋានចិញ្ចឹមត្រីនេះ ដែលមានសិទ្ធិផ្នែកបរិស្ថានក្នុងការចិញ្ចឹមសត្វបង្គាបង្កងក្តាម នៅពេលក្រុមហ៊ុនបានចាប់ផ្តើមស្តុកទឹកក្នុងទុកស្រះសម្រាប់ចិញ្ចឹមត្រីស្ពង់ កាលពីឆ្នាំ២០២២។ ក្រុមហ៊ុនគ្រប់គ្រងកសិដ្ឋាន​បាន​បដិសេធថា ខ្លួនមិន​មាន​ទោស​ចំពោះ​បទ​ល្មើស​ចំនួនប្រាំបីករណី  រួម​មាន​ការ​អនុវត្ត​សកម្មភាព​ពាក់ព័ន្ធ​បរិស្ថាន​ដោយ​គ្មាន​សមត្ថកិច្ច និងពីរករណីផ្សេងទៀត ពាក់ព័ន្ធនឹងការ​មិន​គោរព​តាម​ការ​ណែនាំ​ពី​មន្ទីរ​បរិស្ថាន។ កាលពីចុងសប្តាហ៍មុន​ ចៅក្រមជំនុំជម្រះបានរកឃើញថា ក្រុមហ៊ុនមានពិរុទ្ធភាពក្នុងបទល្មើសនីមួយៗ ដែលបានកើតឡើងក្នុងរង្វង់ឆ្នាំ២០២២ និង២០២៣។ សវនាការបានពិនិត្យលើភស្តុតាងរបស់ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកវារីវប្បកម្មប្រចាំរដ្ឋឃ្វីនឡែន រួមទាំងឃ្លីបវីដេអូនិយាយជាមួយអ្នកស៊ើបអង្កេត ដែលក្នុងនោះ ប្រធានកសិដ្ឋានបាននិយាយថា ក្រុមហ៊ុនគឺជាពលរដ្ឋធ្វើអាជីវកម្មដ៏ល្អ មិនធ្វើសកម្មភាពបំពានច្បាប់ឡើយ។ នៅក្នុងពេលជំនុំជម្រះ ក្រុមហ៊ុនបាននិយាយថា ការរំដោះទឹកចេញពីស្រះចិញ្ចឹមត្រីស្ពង់ គឺធ្វើឡើងដោយស្របច្បាប់ ពីព្រោះទឹកនឹងចូលទៅក្នុងស្រះសម្រាប់ចិញ្ចឹមបង្គា សិន មុននឹងបង្ហូរដោយផ្ទាល់ចូលទៅក្នុងប្រឡាយ ដែលហូរចាក់ចូលទៅក្នុងព្រែកធម្មជាតិនៅក្បែរនោះ។ លោកចៅក្រម […]

IMG_0028 (2)
ក្រុមហ៊ុននៅខេត្តកំពង់ស្ពឺមួយ គ្រោងផលិតជីធម្មជាតិឱ្យកើនដល់៣០០តោនក្នុងមួយខែ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម

ដោយ៖ឡុង សារេត កំពង់ស្ពឺ៖ ក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម មានទីតាំងនៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បង្កើតឡើងមានមួយខ្សែច្រវាក់ផលិតកម្ម នៅឆ្នាំ២០២៤។ តែចូលមកដល់ឆ្នាំ២០២៥នេះ មានគម្រោងបំពាក់ខ្សែច្រវាក់ផលិតកម្មបន្ថែមចំនួនពីរទៀតនៅខែតុលាខាងមុខនេះ ដើម្បីផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោន ក្នុងមួយខែ សម្រាប់ចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពកសិករនៅតាមតំបន់ជនបទ។ ឧកញ៉ា កៅ មុយលីម ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម បានឱ្យដឹងនៅក្នុងពិព័រណ៍ផលិតផលខ្មែរកាលថ្មីៗនេះថា មូលហេតុដែលនាំឱ្យមានការផលិតជីធម្មជាតិនេះឡើង យើងឃើញថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ពួកគាត់ពិបាករកជី ដែលដឹងពីប្រភពផលិតច្បាស់យកទៅប្រើប្រាស់នាពេលកន្លងមក ហើយប្រជាកសិករភាគច្រើនប្រើប្រាស់សុទ្ធតែជីគីមី។ ខណៈប្រទេសកម្ពុជាបច្ចុប្បន្នសម្បូរទៅដោយវត្ថុធាតុដើមច្រើន ដែលអាចយកមកកែច្នៃធ្វើជាជីធម្មជាតិសម្រាប់បម្រើដល់មុខដំណាំគ្រប់ប្រភេទ។ សព្វថ្ងៃនេះកម្ពុជាមានខ្សែច្រវាក់ផលិតកម្មស្វ័យប្រវត្តិមួយខ្សែ មានលទ្ធភាពផ្គត់ផ្គង់ជីធម្មជាតិបានចំនួន១០០តោនក្នុងមួយខែ ហើយនៅពេលខាងមុខនេះនឹងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមពីរខ្សែបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោនក្នុងមួយខែ។ ឧកញ៉ាលើកឡើងថា បច្ចុប្បន្នដោយមានការបិទច្រកព្រំដែន ហើយប្រជាពលរដ្ឋពុំមានជីសម្រាប់ប្រើប្រាស់ ហើយការផលិតជីធម្មជាតិរបស់ក្រុមហ៊ុន មិនទាន់បំពេញតម្រូវការរបស់ប្រជាកសិករ ទើបក្រុមហ៊ុនខិតខំព្យាយាមពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមឱ្យបានទាន់ពេលវេលាឱ្យស្របទៅតាមផែនការរបស់ក្រុមហ៊ុន ដែលបានគិតគូរទុកកាលពីដើមឆ្នាំ២០២៤។។ ឧកញ៉ា មានប្រសាសន៍ថា “នៅពេលដែលក្រុមហ៊ុនផលិតជីបានពេញលេញ ខ្ញុំសង្ឃឹមថា ប្រជាកសិករក្នុងស្រុកនឹងគាំទ្រជីធម្មជាតិរបស់ក្រុមហ៊ុនច្រើន។ ដោយសារតែយើងមានរោងចក្រ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង មន្ទីរពាក់ព័ន្ធ ខុសពីជីគីមី ដែលនាំចូលមកពីបរទេសផលិតផ្សំឡើង មិនសូវមានសុច្ចរិតភាពសម្រាប់កសិករ។ តែចំណែកជីធម្មជាតិ ដែលក្រុមហ៊ុនផលិតឡើងនេះ […]

image_2025-09-15_11-41-20
ខ្ញីចិនធ្លាក់ថ្លៃ១១,៧ភាគរយ នៅក្នុងទីផ្សារប្រទេសហូឡង់ ដោយសារសម្បូរពេក

អាំស្ទែដាំ៖ ទីផ្សារខ្ញីនៅក្នុងសហភាពអឺរ៉ុបស្ថិតនៅក្រោមសម្ពាធពីការផ្គត់ផ្គង់លើសតម្រូវការ ដែលជំរុញដោយលក្ខខណ្ឌសកល និងការកើនឡើងនៃបរិមាណខ្ញីប្រេស៊ីលដែលមានតម្លៃទាប។ ដូច្នេះ តម្លៃនាំចេញខ្ញី ដែលស្តុកទុករបស់ចិនបានធ្លាក់ចុះ ស្របពេលរដូវប្រមូលផលថ្មីខិតជិតមកដល់ ធ្វឱ្យខ្វះតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ខ្ញីនាំចូលពីប្រទេសប៉េរូ បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង ដោយសារបញ្ហាគុណភាព និងទំហំ ស្របពេលការនាំចេញកាន់តែច្រើនឡើងៗចូលទៅទីផ្សារសហរដ្ឋអាមេរិក។ ការនាំចេញខ្ញីក្នុងបរិមាណខ្ពស់ និងតម្លៃទាបរបស់ប្រទេសប្រេស៊ីល ព្រមទាំងពេលវេលាដឹកជញ្ជូនលឿនជាងមុន បានធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាមួយខ្ញីរបស់ចិន នៅលើទីផ្សារអឺរ៉ុប ដែលនាំឱ្យមានសម្ពាធធ្លាក់ចុះបន្ថែមទៀតលើតម្លៃ។ យោងតាមទិន្នន័យគយចិន បានបង្ហាញថា នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃជាមធ្យមនៃការនាំចេញខ្ញីរបស់ចិនគឺ១,២៤១ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះ ១០,៧៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅប្រទេសហូឡង់ ដែលជាគោលដៅចម្បងសម្រាប់ខ្ញីរបស់ចិន តម្លៃជាមធ្យមបានធ្លាក់ចុះ១១,៧៤ភាគរយ មកនៅត្រឹមតម្លៃ១ ៤៨១ដុល្លារក្នុងមួយតោន។ តម្លៃខ្ញីនៅទីផ្សារអឺរ៉ុប នៅតែមានកម្រិតទាបដដែល ដោយប្រភពឧស្សាហកម្មបានកត់សម្គាល់ថា តម្រូវការអ្នកប្រើប្រាស់ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ បានផ្តោតលើផ្លែឈើនៅរដូវក្តៅ ខណៈពេលខ្ញីមកដល់បន្តបន្ទាប់ពីប្រទេសប្រេស៊ីល និងប្រទេសចិន ត្រូវរក្សាទុកក្នុងស្តុកទុកកាន់តែច្រើន។ យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុននាំចេញខ្ញីចិន បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ផលិតកម្មរបស់ប្រទេសចិន មានស្ថេរភាពល្អនៅឆ្នាំ២០២៥នេះ ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការប្រមូលផលក្នុងបរិមាណខ្ពស់។ លោកបានកត់សម្គាល់ថា នៅពេលខ្ញីចិនរដូវកាលថ្មីចូលទីផ្សារក្នុងបរិមាណច្រើន សម្ពាធនៃការផ្គត់ផ្គង់ និងតម្រូវការអាចប៉ះពាល់ដល់តម្លៃខ្ញីលើទីផ្សារអឺរ៉ុបបន្ថែមទៀត។ […]

កាលវិភាគផ្សព្វផ្សាយ