អ៊ីរ៉ង់បង្កើនសក្តានុពលនាំចេញកសិផល ក្នុងទឹកប្រាក់៣០ពាន់លានដុល្លារ

តេអ៊ីរ៉ង់៖ ទោះបីជាប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ ធម្មជាតិអំណោយផលរបស់អ៊ីរ៉ង់ និងតំបន់កសិអេកូឡូស៊ីចម្រុះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មដ៏រឹងមាំ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស ព្រមទាំងអាចបង្ហាញឱ្យឃើញឡើងវិញ នូវតួនាទីរបស់ប្រទេសអ៊ីរ់ង់ នៅក្នុងប្រព័ន្ធស្បៀងអាហារក្នុងតំបន់ និងលើពិភពលោក។

សារព័ត៌មាន អ៊ីរ៉ង់ បានចេញផ្សាយថា ក្នុងចំណោមផ្ទៃដីសរុបជាង១៦៤លានហិកតារបស់ប្រទេសអ៊ីរ៉ង់ ផ្ទៃដីទំហំប្រមាណ១៩លានហិកតា គឺជាដីកសិកម្ម ដែលស្មើនឹង១២ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេស។ ក្នុង​ចំណោម​នោះ ផ្ទៃដី​ប្រមាណ១៨,៥លាន​ហិកតា ​បច្ចុប្បន្ន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​កសិកម្ម។ ខណៈពេលប្រហែលមួយភាគបីនៃផ្ទៃដីសរុបរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានចាត់ទុកជាដីល្អសមរម្យសម្រាប់ធ្វើស្រែចម្ការបាន។

អាកាសធាតុល្អនៅក្នុងប្រទេសអ៊ីរ៉ង់ គឺជាអំណោយផលឱ្យកសិករអាចដាំដុះដំណាំជាច្រើនប្រភេទ ពេញមួយឆ្នាំ ដែលធ្វើឱ្យអ៊ីរ៉ង់អាចផលិតធញ្ញជាតិសំខាន់ៗ បន្លែផ្លែឈើ រុក្ខជាតិឱសថ និងផលិតផលសត្វដែលសម្របខ្លួនទៅនឹងបរិស្ថានផ្សេងៗគ្នា លើផ្ទៃដីលាតសន្ធឹងពីភាគអាគ្នេយ៍ដ៏ស្ងួតហួតហែងទៅតំបន់ភាគខាងជើងដ៏ខៀវស្រងាត់ នៅជាប់ព្រំដែនសមុទ្រកាសព្យែន។

ចំណែកចំណុចខ្លាំងជាយុទ្ធសាស្ត្រមួយទៀតរបស់ប្រទេសអ៊ីរ៉ង់មួយទៀត គឺការធ្វើកសិកម្មមានទឹកភ្លៀងគ្រប់គ្រាន់ ដែលបច្ចុប្បន្នគ្របដណ្តប់លើផ្ទៃដីប្រមាណ៦លានហិកតា។

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងភាពជឿនលឿនក្នុងការគ្រប់គ្រងទឹក និងការអនុវត្តកសិកម្មបែបទំនើប ផ្ទៃដីដាំដុះដ៏សក្តានុពលអាចកើនឡើងចំនួនបួនដង ដែលនាំមកនូវផ្ទៃដីកសិកម្មរហូតដល់ទំហំ១៤ លានហិកតា ក្រោមការប្រើប្រាស់ប្រកបដោយផលិតភាព។ កត្តានេះអាចជំរុញផលិតកម្មស្បៀងក្នុងស្រុកកើនឡើងយ៉ាងច្រើនដោយមិនពឹងផ្អែកខ្លាំងពេកលើធនធានធារាសាស្ត្រ។

ម្យ៉ាងវិញទៀត ការធ្វើកសិកម្មក្នុងផ្ទះសំណាញ់កំពុងបង្ហាញពីភាពជោគជ័យថ្មីមួយទៀត។  ទោះបីជាផ្ទៃដីផ្ទះសំណាញ់មានទំហំសរុបប្រហែល១៨ ០០០ហិកតា ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ផែន ការអភិវឌ្ឍន៍នឹងពង្រីករហូតដល់៦៤ ០០០ហិកតា នៅក្នុងឆ្នាំ២០២៥នេះ។

ការធ្វើកសិកម្មក្នុងផ្ទះសំណាញ់របស់អ៊ីរ៉ង់អាចបង្កើនទិន្នផលយ៉ាងច្រើន ហើយជួយកាត់បន្ថយការប្រើប្រាស់ទឹកច្រើនផងដែរ ដែលជួយសម្រាលបន្ទុករបស់ប្រទេសប្រឈមនឹងបញ្ហាខ្វះខាតទឹក ដែលជាតម្រូវការសម្រាប់ផលិតកម្មដាំបន្លែផ្លែឈើឱ្យបានពេញមួយឆ្នាំ។

ជីវចម្រុះដ៏សម្បូរបែបរបស់ប្រទេសអ៊ីរ៉ង់នេះហើយ ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេសមួយ រួមទាំងប្រភេទរុក្ខជាតិជាង៨ ០០០ប្រភេទ រួមទាំងរុក្ខជាតិឱសថសម្រាប់ព្យាបាលជំងឺជាង២​ ៣០០ប្រភេទ។

សក្ដានុពលរបស់ប្រទេសអ៊ីរ៉ង់ក្នុងការបង្កើនការដាំដុះ និងការកែច្នៃរុក្ខជាតិឱសថ និងគ្រឿងក្រអូបអាចនាំឱ្យអីរ៉ង់ក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងទីផ្សារពិភពលោក ដែលកំពុងតែត្រូវការផលិតផលធម្មជាតិសម្រាប់សុខភាព ផ្តល់ការវិនិយោគលើបច្ចេកវិទ្យា និងកែច្នៃជាផលិតផលអាទិភាពផងដែរ។

រីឯការចិញ្ចឹមសត្វវិញ ទទួលបានអំណោយផលយ៉ាងល្អដោយមានវាលស្មៅដ៏ធំល្វឹងល្វើយ ដែលមានផ្ទៃដីជាង៨០លានហិកតា ល្អសម្រាប់ការចិញ្ចឹមចៀម និងចិញ្ចឹមពពែរាប់លានក្បាលរបស់កសិករអ៊ីរ៉ង់។

ការធ្វើទំនើបកម្មប្រព័ន្ធទាំងនេះ ដើម្បីបង្កើនផលិតភាព និងរួមបញ្ចូលលំហូរប្រាក់ចំណូលចម្រុះ មានដូចជាផលិតផលទឹកដោះគោ រោមចៀម ស្បែក និងទេសចរណ៍ជនបទ  អាចជួយពង្រឹងជីវភាពរស់នៅតាមជនបទ និងកាត់បន្ថយការនាំចូលផលិតផលសត្វពីបរទេសផងដែរ៕


PRESS RELEASE_V234-1-01
ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]

photo_2025-12-25_12-36-59 (9)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ខេត្តកណ្ដាល៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង៥០នាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស […]

68
បម្រាមនាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ ធ្វើឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ

ហ្សាការតា៖ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ កាលពីដើមសប្តាហ៍មុនថា គោលនយោបាយហាមឃាត់ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោក។ លោក ហ្សូលគីហ្វលី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានអះអាងដូច្នេះថា «នៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម តម្លៃអង្ករពិភពលោកមានតម្លៃ៦៥០ដុល្លារក្នុងមួយតោន។ បន្ទាប់ពីយើងអនុវត្តការហាមឃាត់ការនាំចូល តម្លៃអង្ករបានធ្លាក់ចុះមកក្រោម៤០០ដុល្លារ ក្នុយមួយតោន។ គោលនយោបាយរបស់យើងបានជះឥទ្ធិពលដល់ពិភពលោក»។ លោកបានមានប្រសាសន៍ទៀតថា ឥណ្ឌូណេស៊ីពីមុន គឺជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន។ យទិន្នន័យពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ បានបង្ហាញថា ផលិតកម្មអង្ករឥណ្ឌូណេស៊ី​ បានឡើងដល់ចំនួន៣៤,៧៧លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន១៣,៥៤ភាគរយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងក៏បានកត់ត្រាផលិតកម្ម ពោតចំនួន១៦,៥៥លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន៩,៣៤ភាគរយ។ លោក ហ្សូលគីហ្វលី ហាសាន់ បានសន្មតថា ប្រាក់ចំណេញទាំងនេះ បានមកដោយសារតែការបន្ធូរបន្ថយផ្លូវផ្លូវច្បាប់ ជាពិសេសនៅក្នុងការផ្គត់ផ្គង់ […]

Rice-DTI-20January2025-1
ហ្វីលីពីនដំឡើងពន្ធ២០ភាគរយលើអង្ករនាំចូល ចាប់ផ្តើមក្នុងខែមករា ២០២៦

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីដើមសប្តាហ៍មុន បានប្រកាសថា ពន្ធលើអង្ករនាំចូលពីបរទេសនឹងកើនឡើងពី១៥ភាគរយ ដល់២០ភាគរយ ដោយចាប់ផ្តើមចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។ ការដំឡើងពន្ធនេះ កើតឡើងនៅពេលរដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករជាថ្មីឡើងវិញ នៅក្នុងឆ្នាំ២០២៦ ដែលបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារប្រាក់ចំណូលរបស់កសិករក្នុងស្រុក ព្រោះរដូវប្រមូលផលស្រូវនឹងចូលមកដល់ឆាប់ៗនេះ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដំឡើងពន្ធនេះឆ្លុះបញ្ចាំងពីការពិតជាច្រើន  ដូចជាការធ្លាក់ចុះតម្លៃប្រាក់ប៉េសូហ្វីលីពីន និងការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោ»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្មក៏នឹងលើកលែងតម្រូវការបង់ប្រាក់កក់ចំនួន១០ភាគរយ សម្រាប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចូល និងបញ្ជាក់ពីភូតគាមអនាម័យ ដើម្បីបន្ធូរបន្ថយសម្ពាធលំហូរសាច់ប្រាក់របស់អ្នកនាំចូលអង្ករ។ ចំណែកការិយាល័យឧស្សាហកម្មរុក្ខជាតិ ក៏នឹងចាប់ផ្តើមទទួលពាក្យសុំចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូលអង្ករ និងវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ លើបរិមាណនាំចូលអង្ករចំនួន៥០០ ០០០តោន។ លោកបានមានប្រសាសន៍ថា «ជំនួសឱ្យការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសវៀតណាម យើងលើកទឹកចិត្តអ្នកនាំចូលអង្ករ ឱ្យពិចារណានាំចូលពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ្នកផ្គត់ផ្គង់មកពីប្រភពផ្សេងទៀត»។ ការដឹកជញ្ជូនអង្ករនាំចូលទាំងអស់ ត្រូវតែមកដល់ប្រទេសហ្វីលីពីនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីធានាបាននូវតម្លៃសមរម្យនៅពេលចូលដល់មរដូវប្រមូលផលស្រូវថ្មី និងការពារអ្នកផលិតអង្ករក្នុងស្រុកកុំឱ្យជួបបញ្ហាធ្លាក់ថ្លៃ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ឆ្នាំ២០២៥នេះ […]

កាលវិភាគផ្សព្វផ្សាយ