ផលិតផល និងតំបន់កម្សាន្តល្បីៗក្នុងខេត្តក្រចេះកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ

ខេត្តក្រចេះ៖ បច្ចុប្បន្នផលិតផល និងតំបន់កម្សាន្តល្បីៗមួយចំនួន ដែលចាត់ទុកជាអត្តសញ្ញាណប្រចាំខេត្តក្រចេះ ត្រូវបានគេវាយតម្លៃថា បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈការលក់ផលិតផល និងសេវាកម្មរបស់ខ្លួនជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឱ្យដឹងថា នៅសង្កាត់កោះទ្រង់ សម្រាប់ផលិតផល និងទីតាំងកម្សាន្តល្បីៗ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិខ្លាំងជាងគេ៖ទី១)-ផ្លែក្រូចថ្លុងកោះទ្រង់, ទី២)-ក្រឡានថ្មគ្រែ, ទី៣)-អន្លង់ផ្សោតកាំពី និងទី៤)-វត្តវិហារសសរ១០០។

លោកគូសបញ្ជាក់ថា «តាមរយៈអត្តសញ្ញាណសម្គាល់ប្រចាំខេត្តក្រចេះទាំងបួនប្រភេទនេះ យើងឃើញថា ជីវភាពរបស់កសិករមានភាពប្រសើរជាងមុន។ យើងឃើញគាត់មានសម្ភារៈប្រើប្រាស់ទំនើបៗ មានម៉ូតូល្អៗ និងមានផ្ទះធំៗជាដើម។ ជាក់ស្តែនៅកោះទ្រង់កាលពីដើមឡើយអត់មានបង្កើតកន្លែងផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទៅកម្សាន្តនៅលើកោះទេ តែឥឡូវមានការបង្កើតកន្លែងផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរទៅកម្សាន្ត។ ដូច្នេះប្រជាពលរដ្ឋក្រៅពីទទួលបានចំណូលពីការដាំក្រូចថ្លុង គាត់នូវទទួលបានប្រាក់ចំណូលពីការផ្តល់សេវាដល់ភ្ញៀវទេសចរស្នាក់នៅបន្ថែមទៀត តាមរយៈការបង្កើតមុខរបរជាក់ស្តែងនៅលើកោះទ្រង់»។

បើតាមប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខាងលើ ​បានឱ្យដឹងទៀតថា ពីដើមឡើយនៅលើកោះទ្រង់ពិបាកក្នុងការធ្វើដំណើរ តែសព្វថ្ងៃផ្លូវនៅលើកោះទ្រង់ ត្រូវបានសាងសង់ពីបេតុងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តចេញចូលមានរាល់ថ្ងៃ។ ចំណែកអន្លង់ផ្សោតព្រែកកាំពីវិញ ចាប់ពីខែទឹកស្រក ឬចាប់ពិធីបុណ្យអ៊ុំទូតទៅ មានភ្ញៀវទេសចរមកកម្សាន្តមិនចេះដាច់ ហើយពេលខ្លះភ្ញៀវរកកន្លែងអង្គុយអត់បាន។ ដូច្នេះផ្អែកទៅលើផលិតផលសម្គាល់ប្រចាំខេត្ត និងតំបន់ទាក់ទាញ់ខាងលើ បានចូលរួមផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ កន្លែងលក់ដូរ និងរមណីយដ្ឋានផ្ទាល់នៅក្នុងខេត្តក្រចេះសព្វថ្ងៃ។

ចំណែកលោក ពៅ ខេមរា អ្នកប្រកបមុខរបរផ្តល់សេវាដឹកភ្ញៀវទេសចរតាមរទះសេះនៅលើកោះទ្រង់បានឱ្យដឹងថា នៅក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ​​ លោកអាចរកបានចំណូលពីការដឹកភ្ញៀវកម្សាន្តនៅលើកោះទ្រង់ក្នុងមួយខែបានជិត៤០ម៉ឺនរៀល ឬលើសពីនេះអាស្រ័យលើភ្ញៀវមកកម្សាន្តនៅលើកោះទ្រង់ជាក់ស្តែង។

លោកបានបន្តថា បច្ចុប្បន្ននៅលើកោះទ្រង់ មានអ្នកប្រកបមុខរបរដឹកភ្ញៀវតាមរយៈរទះសេះមានចំនួនប្រាំពីរនាក់ ប្រចាំថ្ងៃម្នាក់ម្តង ដោយជិះមួយជុំកោះថ្លៃ៤០ ០០០រៀល។ នៅពេលកន្លងមកភ្ញៀវទេសចរ ដែលលេងកម្សាន្តលើកោះ ភាគច្រើនជាជនជាតិខ្មែរមកពីបណ្តាខេត្តផ្សេងៗ។ ពួកគាត់ចូលចិត្តជិះរទះសេះជាងភ្ញៀវបរទេស ហើយកក្តាទាក់ទាញភ្ញៀវបានដោយសារនៅលើកោះទ្រង់មានក្រូចថ្លុងផ្អែម មានផ្ទះបែបបុរាណ មានដើមឈើធំៗ និងមានខ្យល់អាកាសបរិសុទ្ធ៕


8460ce81-5faf-41ed-bf47-d026320fd629_6b6b7a98
ឥណ្ឌូណេស៊ី​ចង់នាំ​ចូល​គោ​យកទឹកដោះមួយ​លាន​ក្បាល​ ដើម្បី​ផលិតទឹកដោះគោ​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង​ត្រឹម​ឆ្នាំ​២០២៩

ហ្សាកាតា៖ មន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន បានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងនឹងនាំចូលគោយកទឹកដោះពីបរទេសប្រមាណមួយលានក្បាល ក្នុងផែនការបង្កើតលទ្ធភាពផ្គត់ផ្គង់ទឹកដោះគោដល់ប្រជាជនខ្លួនឯងឱ្យបានគ្រប់គ្រាន់ នៅត្រឹមឆ្នាំ២០២៩។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរបស់ចិន បានរាយការណ៍ពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅដើមសប្តាហ៍នេះបានឱ្យដឹងថា លោក អាគុង សូកាន់ដា  (Agung Sukanda) អគ្គនាយកទីភ្នាក់ងារបសុសត្វ និងសុខមាលភាពសត្វ នៃក្រសួងកសិកម្មឥណ្ឌូណេស៊ី បានបង្ហាញថា រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគោលបំណងផលិតទឹកដោះគោឱ្យបានគ្រប់គ្រាន់ដោយខ្លួនឯង នៅត្រឹមឆ្នាំ២០២៩ ហើយគ្រោងនឹងនាំចូលគោយកទឹកដោះគោចំនួនមួយលានក្បាល ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ​រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបញ្ចូលផែនការបង្កើនផលិតកម្មទឹកដោះគោជាតិ នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ និងបានរៀបចំផែនការមេសម្រាប់ធ្វើលទ្ធកម្មទឹកដោះគោស្រស់ ចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ ប្រទេសឥណ្ឌូនេស៊ីត្រូវការនាំចូលគោយកទឹកដោះគោចំនួនមួយលានក្បាល ពីបរទេសដើម្បីសម្រេចបាននូវគោលដៅផលិតទឹកដោះគោក្នុងស្រុក។ ក្រៅពីការនាំចូលគោទឹកដោះគោ ក្រសួងកសិកម្មឥណ្ឌូណេស៊ីក៏កំពុងជំរុញការបង្កើនផលិតកម្មទឹកដោះគោ រួមទាំងគោយកទឹកដោះ តាមរយៈកម្មវិធីបង្កាត់ពូជសិប្បនិម្មិតផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានលើកទឹកចិត្តដល់កសិករក្នុងស្រុក ត្រូវខិតខំចិញ្ចឹមសត្វគោយកទឹកដោះប្រសើរជាងការនាំចូលពីបរទេស ដើម្បីលើកកម្ពស់គុណភាពផលិតទឹកដោះក្នុងប្រទេស។ ឧស្សាហកម្មទឹកដោះគោរបស់ឥណ្ឌូនេស៊ីកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនាំឱ្យមានការកើនឡើងនៃតម្រូវការក្នុងស្រុក និងបង្កើតបានជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ទោះបីជាបញ្ហាប្រឈមខ្លះៗក៏ដោយ ដូចជាការពឹងផ្អែកលើការនាំចូលទឹកដោះគោ និងផលិតកម្មក្នុងស្រុកនៅមានកម្រិតទាបក៏ដោយ។ តម្រូវការទឹកដោះគោសម្រាប់មនុស្សម្នាក់របស់ឥណ្ឌូនេស៊ីមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នៅពេលខាងមុខនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ ហើយប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក […]

P1
រដ្ឋាភិបាលឡាវ កំណត់ផែនការសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងដោះស្រាយបញ្ហាប្រឈមធំៗ

វៀងច័ន្ទន៍៖ រដ្ឋាភិបាលឡាវ បានអនុម័តលើគោលនយោបាយអាទិភាពសំខាន់ៗ និងផែនការសកម្មភាពរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ និងជំរុញកំណើនសេដ្ឋកិច្ចឡាវ បន្ទាប់ពីមានការរីកចម្រើនដ៏រឹងមាំ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥នេះ។ សារព័ត៌មានវៀងច័ន្ទន៍ ថែមស៍ របស់ឡាវ បានចេញផ្សាយថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡាវ ដែលមានវត្តមានអភិបាលខេត្ត និងតំណាងមកពីស្ថាប័នរដ្ឋសំខាន់ៗ ក្រោមអធិបតីនាយករដ្ឋមន្ត្រីឡាវ លោក សុនិសៃ ស៊ីផាន់ដន (Sonexay Siphandone) បានកត់សម្គាល់ថា សេដ្ឋកិច្ចឡាវបានកើនឡើងចំនួន៤,៥ ភាគរយ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥។ កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីឡាវ ក៏បានលើកឡើងថា កំណើននេះបានមកពីវិស័យសំខាន់ៗ រួមមាន សេវាកម្ម កសិកម្ម រុក្ខាប្រមាញ់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេស។ ទិន្នផលស្រូវប្រាំងរបសើឡាវ បានកើនឡើងដល់៤២៣ ៨០០តោន ឬស្មើនឹង៩៤ភាគរយនៃផែនការគ្រោងទុក សម្រាប់ឆ្នាំ២០២៥ ខណៈការនាំចេញកសិផល និងរុក្ខាប្រមាញ់ ទទួលបានប្រាក់ចំណូលជាង១,១២ពាន់លានដុល្លារ ឬស្មើនឹង៧៥ភាគរយនៃផែនការគ្រោងទុក។ ចំណែកការប្រមូលចំណូលរដ្ឋ បានកើនឡើងដល់៣៧,៧៥៨ពាន់លានគីប ឬស្មើនឹង៣,៩៧ពាន់លានដុល្លារ ត្រូវជា៥៥ភាគរយនៃផែនការឆ្នាំ២០២៥ ខណៈការចំណាយមានចំនួន២៨,២២៣ពាន់លានគីប ឬស្មើនឹង២,៩៧ពាន់លានដុល្លារ ត្រូវជា៣៩ភាគរយនៃផែនការសម្រាប់ឆ្នាំ២០២៥នេះ។ រដ្ឋាភិបាលឡាវ បានផ្តល់អាទិភាពចំពោះការចំណាយលើប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់សម្រាប់មន្ត្រីរដ្ឋការ […]

IMG_0522
ដំណាំក្រូចថ្លុងក្លាយជាមុខរបរស្នូលកាន់តែសំខាន់សម្រាប់ប្រជាកសិកររស់នៅលើកោះទ្រង់​ ខេត្តក្រចេះ

ក្រចេះ៖ ក្រូចថ្លុងកោះទ្រង់ បន្ទាប់បានក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅខែមិថុនា ឆ្នាំ២០១៨រួចមក ប្រជាកសិកររស់នៅលើកោះមួយនេះ បានងាកមកផ្តោតការយកចិត្តទុកដាក់លើការថែទាំ និងដាំដុះបន្ថែម មានកាន់តែច្រើននៅក្នុងគ្រួសារ រហូតមកដល់ឆ្នាំ២០២៥ បានក្លាយជាមុខរបរស្នូលកាន់តែសំខាន់សម្រាប់កសិករ តាមរយៈការទទួលបានប្រាក់ចំណូលសមរម្យ បើប្រៀបធៀបទៅនិងមុខរបរផ្សេងទៀត នាពេលសព្វថ្ងៃនេះ។ លោក នង ស៊ីណេ ប្រជាកសិកររស់នៅលើកោះទ្រង់បានដាំក្រូចថ្លុងចំនួន៧០ដើម បានឱ្យដឹងថា បន្ទាប់ពីចាប់ផ្តើមដាំក្រូចថ្លុងចំនួន៧០ដើមនៅឆ្នាំ២០១៦ រហូតមកទល់សព្វថ្ងៃនេះ បានជួយឱ្យក្រុមគ្រួសារមានប្រាក់ចំណូលសមរម្យ។ ជាក់ស្តែងកាលឆ្នាំ២០២៤ ក្រៅពីកាត់ចំណាយផ្សេងៗហើយ លោក នង ស៊ីណេ ទទួលបានចំណូលពីការដាំក្រូចថ្លុងប្រមាណ១០លានរៀល។ លោកបានបញ្ជាក់ថា «កាលឆ្នាំ២០២៤ ខ្ញុំប្រមូលផលផ្លែក្រូចថ្លុងបានចំនួន៣ ០០០ផ្លែ បើគិតជាចំណូលបានប្រហែល២០លានរៀល ក្រោយពីកាត់ចំណាយផ្សេងៗហើយ នៅសល់ចំណូល១០លានរៀលសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយរំពឹងថា នៅឆ្នាំ២០២៥នេះ នឹងទទួលបានប្រាក់ចំណូលខ្ពស់ជាងឆ្នាំ២០២៤»។ បើតាមលោក នង ស៊ីណេ ចូលមកដល់ខែកក្កដា ឆ្នាំ២០២៥នេះ ក្រូចថ្លុងរបស់លោកចាប់ផ្តើមប្រមូលផលបានបណ្តើរៗ និងលក់បានថ្លៃ៦០០០រៀលក្នុងមួយផ្លែសម្រាប់ប្រភេទផ្លែលេខ១ ។ ចំណែក គ្រួសារអ្នកស្រី គិត សុខហ៊ាង  បានឱ្យដឹងថា ការប្រមូលផលផ្លែក្រូចថ្លុង ក៏ដូចជាប្រាក់ចំណូលទទួលបានពីមុខរបរដាំក្រូចថ្លុងក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ មានការកើនឡើងសន្សឹមៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងកាលឆ្នាំ២០២៣ បានចំណូលពីការលក់ផ្លែក្រូចថ្លុងមួយលានរៀល, […]

518396866_1182269937276626_812953861257794904_n
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ

ទីក្រុងម៉ុមបៃ៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្មប្រទេសឥណ្ឌា (National Bank for Agriculture and Rural Development – NABARD) ដែលជាធនាគារអភិវឌ្ឍន៍ឥណ្ឌាផ្តោតលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅតំបន់ជនបទ។ អនុស្សរណៈយោគយល់នេះ ធ្វើឡើងនៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍នៃប្រទេសឥណ្ឌា ក្រោមទម្រង់ការបង្កើតជាថ្នាលសម្រាប់ការចែករំលែកឧត្តមានុវត្តន៍លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ជាពិសេសការធ្វើឌីជីថលូបនីយកម្មទៅក្នុងការផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។ លើសពីនេះទៅទៀត  អនុស្សរណៈយោគយល់នេះនឹងសហការលើការជំរុញសកម្មភាពនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) សំដៅចូលរួមការអភិវឌ្ឍក្នុងតំបន់ប្រកបដោយចីរភាព។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌានេះដែរ ដោយមានការសម្របសម្រួលពីធនាគារជាតិអភិវឌ្ឍន៍កសិកម្ម និងជនបទឥណ្ឌា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំគណៈប្រតិភូធនាគារ ARDB បំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋាន សាយ៉ាទ្រី ដែលជាកសិដ្ឋានដ៏ធំមួយក្នុងប្រទេសឥណ្ឌា ផ្តោតលើការធ្វើសមាហរណកម្មនៃខ្សែច្រវាក់តម្លៃផលិតកម្មបន្លែ និងផ្លែឈើ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសកសិកម្មផងដែរ។ […]

កាលវិភាគផ្សព្វផ្សាយ