ឡាវចាប់ផ្តើមគម្រោងកសិកម្មឆ្លាតវៃ ស្របតាមអាកាសធាតុក្នុងខេត្តប្រាំមួយ ដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង

ក្រុងវៀងចន្ទន៍៖ ប្រទេសឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបើកឱកាសនាំចេញផលិតផលកសិកម្ម ក្រោមជំនួយទឹកប្រាក់ចំនួន៦៨,៥លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូដើម្បីធ្វើទំនើបកម្មកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។

សារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលឡាវ បានចេញផ្សាយថា​ គម្រោងថ្មីសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ដែលដំណើរការពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ នឹងផ្តោតសំខាន់លើការកែលម្អប្រព័ន្ធសន្តិសុខស្បៀង អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ នៅក្នុងខេត្តភាគខាងជើងចំនួនបី គឺខេត្តសាយ៉ាបូលី ផុងសាលី និងខេត្តហួផាញ ចំណែកនៅភាគខាងត្បូងវិញ មានខេត្តចំនួនបី គឺខេត្តសាលវ័ន្ត សេកុង និងខេត្តចំប៉ាសាក់ ដែលមានព្រំដែនជាប់ខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជា។

គម្រោងលើកកម្ពស់វិស័យកសិកម្មនេះទទួលបានការគាំទ្រក្រោមឥណទានប្រាក់កម្ចី និងជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងឥណទានបៃតងរបស់សហគមន៍អឺរ៉រុប រួមជាមួយមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន គម្រោងកសិកម្មឆ្លាតវៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែច្រើន ដើម្បីការពារប្រព័ន្ធសន្តិសុខស្បៀងឱ្យរួចពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងបង្កើនទិន្នផលកសិកម្ម និងសក្តានុពលសម្រាប់នាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស។

ចំណែកសហគមន៍កសិករខ្នាតតូចនឹងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ ដើម្បីចេះសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតសំខាន់លើការដាំដុះដំណាំ ដែលផ្តល់កសិផលមានតម្លៃខ្ពស់ដូចជា ទំពាំង កាហ្វេ និងផ្លែទុរេន ដែលសាកសមនឹងតម្រូវការទីផ្សារ និងលក្ខខណ្ឌក្នុងស្រុក។

គម្រោងនេះក៏ផ្តល់ជម្រើសផ្នែកមីក្រូហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ ដើម្បីជួយកសិករ និងអាជីវកម្មនៅតាមជនបទ អាចស៊ូបានក្នុងអំឡុងពេលជួបបញ្ហាអាកាសធាតុប្រែប្រួលខ្លាំង។  ចំណែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមជនបទ នឹងត្រូវបានកែលម្អលើកកម្ពស់គុណឡើង ដើម្បីអនុញ្ញាតឱ្យសហគមន៍កសិករអាចធ្វើកសិកម្មពេញមួយឆ្នាំ និងងាយស្រួលដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ។

ការចូលរួមរបស់សហគមន៍ និងការដាក់បញ្ចូលសមភាពយេនឌ័រ ក៏មានចំណែកដ៏សំខាន់នៃផែនការក្នុងគម្រោងនេះផងដែរ។  ទាំងបុរសទាំងស្ត្រី អាចចូលរួមជួយដឹកនាំ និងថែរក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដើម្បីធានានូវភាពជោគជ័យយូរអង្វែង និងការទទួលខុសត្រូវរួមគ្នា។

តាមរយៈ​ការ​ដោះស្រាយ​ហានិភ័យផ្នែក​អាកាសធាតុប្រែប្រួល កង្វះស្បៀង​អាហារ និង​របាំង​ពាណិជ្ជកម្ម​ គម្រោង​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ការ​រៀបចំ​សេដ្ឋកិច្ច​ជនបទ​របស់​ឡាវ ​សម្រាប់​អនាគត ​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន៕


image_2025-12-08_12-59-51
សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ ប្រារព្ធខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការចិន-ឡាវ

វៀងចន្ទន៍៖ សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ បានប្រារព្ធខួបលើកទី២០ របស់ខ្លួននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរយៈពេលពីរទសវត្សរ៍រវាងប្រទេសឡាវ និងប្រទេសចិន ព្រមទាំងបានគូសបញ្ជាក់ពីចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ព្រឹត្តិការណ៍នេះមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីឡាវ លោក សាឡឹមសៃ កុម៉ាស៊ីត (Saleumxay Kommasith) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោកស្រី ហ្វាង ហុង (Fang Hong) ប្រធានសភាពាណិជ្ជកម្មទូទៅចិនប្រចាំប្រទេសឡាវ លោក សិន ស៊ឺឈីន (Shen Xueqin) មន្ត្រីរដ្ឋាភិបាល តំណាងធុរកិច្ច និងភ្ញៀវកិត្តិយសផ្សេងទៀត។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ កាលពីដើមសប្តាហ៍មុន លោក សាឡឹមសៃ កុម៉ាសីត បានកោតសរសើរសភាពាណិជ្ជកម្ម និងសហគ្រាសចិន ចំពោះការចូលរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលឡាវស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនចិន នៅក្នុងវិស័យដូចជា សេដ្ឋកិច្ចបៃតង ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល ការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងផលិតកម្ម ដោយលោកបន្ថែមថា ប្រទេសឡាវនឹងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចរបស់ខ្លួន និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនចិន។ ចំណែក លោកស្រី ហ្វាង ហុង  ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ […]

image_2025-12-08_11-33-04
ហ្វីលីពីនត្រូវការអ្នកជំនាញកសិកម្ម២៣,០០០នាក់ ដើម្បីជួយកសិករក្នុងស្រុក

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០២៥នេះថា ខ្លួនត្រូវការអ្នកជំនាញកសិកម្មយ៉ាងហោចណាស់២៣,០០០នាក់ ដើម្បីបម្រើការជាបុគ្គលិកផ្សព្វផ្សាយ និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់កសិករហ្វីលីពីន។ ការប្រកាសនេះ ត្រូវបានកើតឡើងបន្ទាប់ពីការចេញផ្សាយលទ្ធផលប្រឡងយកអាជ្ញាប័ណ្ណកសិកម្ម នៅក្នុងខែវិច្ឆិការបស់គណៈកម្មការបទប្បញ្ញត្តិវិជ្ជាជីវៈ ដែលក្នុងនោះមានអ្នកប្រឡងជាប់ចំនួន៦,៦៧៨នាក់ ក្នុងចំណោមបេក្ខជន៩,៧៤២នាក់។ នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងសម្របសម្រួលជាមួយគណៈកម្មការឧត្តមសិក្សា ដើម្បីធានាបាននូវគុណភាពសិក្សា និងត្រូវគ្នានឹងតម្រូវការរបស់ទីភ្នាក់ងារកសិកម្ម។ លោកបានបន្ថែមថា វគ្គសិក្សាកសិកម្មក៏ត្រូវតែកែលម្អឡើងវិញ នៅក្នុងសាកលវិទ្យាល័យ និងមហាវិទ្យាល័យរដ្ឋចំនួន ក៏ដូចជាវគ្គបណ្តុះបណ្តាញជំនាញបសុពេទ្យ ដែលក្រោមច្បាប់ថ្មីស្តីពីឧស្សាហកម្មសត្វ។ លោកបានមានប្រសាសន៍ដូច្នេះថា «នៅពេលយើងមានបុគ្គលិកផ្សព្វផ្សាយទាំងនេះនៅនឹងកន្លែង ព័ត៌មានទាំងអស់របស់យើងឥឡូវនេះនឹងផ្សព្វផ្សាយទាន់ពេលវេលា និងត្រឹមត្រូវជាងមុន»។ ជាមួយនឹងការប្រមូលទិន្នន័យបានទាន់ពេលវេលាជាក់ស្តែង ក្រសួងកសិកម្មបាននិយាយថា ខ្លួននឹងបង្កើនប្រសិទ្ធភាពផ្នែកស្ថិតិរបស់ក្រសួងកសិកម្ម ហើយនឹងមានតែអាជ្ញាធរស្ថិតិហ្វីលីពីនសម្រាប់ផ្ទៀងផ្ទាត់ទិន្នន័យផ្នែកកសិកម្ម។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា បុគ្គលិកផ្នែកផ្សព្វផ្សាយកសិកម្មនឹងជួយកែលម្អយន្តការផ្តល់មតិកែលម្អ ជាពិសេសលើបញ្ហាវាលស្រែ ដូចជាការពន្យារពេលក្នុងការចែកចាយគ្រាប់ពូជ ជី និងតម្លៃស្រូវសើម។ ទាក់ទងនឹងប្រាក់ចំណេញវិញ លោករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានបង្ហាញទំនុកចិត្តចំពោះការគាំទ្ររបស់រដ្ឋាភិបាលដល់កសិករហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា «ការងារតាមវាលស្រែមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកទទួលបានប្រាក់ខែល្អត្រឹមត្រូវ នោះនឹងអាចជួយកសិករ និងអ្នកនេសាទបានច្រើន។ […]

photo_2025-12-05_19-57-11 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងកិច្ចពិភាក្សា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥

សៀមរាប៖  រសៀល ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Financing the Future: Connecting Capital to Impact on Climate” ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានចែករំលែកនូវស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត តាមរយៈការសង្កត់ធ្ងន់ទៅលើមូលបទចំនួន ៥ សំខាន់ៗ រួមមាន៖ ១- ស្ថាបត្យកម្មនៃហិរញ្ញប្បទានបៃតង (Green Finance Architecture) ២- ហានិភ័យពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងយន្តការកាត់បន្ថយហានិភ័យ (Risk Involvement in Green Financing and […]

photo_2025-12-06_19-02-52
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្តុកស្រូវ-អង្ករ នៅខេត្តសៀមរាប និងកំពង់ធំ

សៀមរាប-កំពង់ធំ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។ រោងម៉ាស៊ីនកិនស្រូវ ដែលបានចុះពិនិត្យរួមមាន រោងម៉ាស៊ីនកិនស្រូវ១៦៨, រោងម៉ាស៊ីនកិនស្រូវ ងួន ហុង និងរោងម៉ាស៊ីនកិនស្រូវ សេក មាស។ រោងម៉ាស៊ីនកិនស្រូវទាំងបីនេះ សុទ្ធសឹងតែបានទទួលឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស៤០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។ គិតត្រឹមថ្ងៃនេះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន៣១បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។ ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស៕

កាលវិភាគផ្សព្វផ្សាយ