ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជាង​៣៨​ម៉ឺនតោន គិតជាទឹកប្រាក់ជាង២៨៣​លានដុល្លារ

ភ្នំពេញ៖ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ប្រទេស​កម្ពុជាបាននាំចេញអង្ករចំនួនជា៣៨៧ ០៧០​តោន​ គិតជាទឹកប្រាក់ចំនួន២៨៣លានដុល្លារ ដោយនាំយកទៅកាន់ទីផ្សារចំនួន៦៣ នៅជុំវិពិភពលោក​។​

ក្នុងនោះកម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន៩០ ៦៦៥តោន គិតជាទឹកប្រាក់ចំនួន៥៣,២៥លានដុល្លារ និងនាំចេញទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ានចំនួនប្រាំពីរប្រទេស បានបរិមាណចំនួន៥២ ៨៩០តោន​ គិតជាទឹកប្រាក់ចំនួនជាង៣៧លានដុល្លារ ព្រមទាំងនាំចេញទៅកាន់គោលដៅចំនួន៣២ប្រទេសផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  និងប្រទេសនូវែលហ្សេឡងើ បានចំនួន៤៨ ៧៨៥តោន ដោយគិតជាទឹកប្រាក់ចំនួន៤២,៤២លានដុល្លារ។

ក្នុងរយៈពេលនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន៣ ១៧៦ ៥៦១តោន ដោយគិតជាទឹកប្រាក់បានប្រមាណ៧៥៧,៤៩លានដុល្លារ។

រាជរដ្ឋាភិបាលកម្ពុជានៅតែផ្ដល់អាទិភាពខ្ពស់លើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា និងបានដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងនៅលើទីផ្សារ តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិត ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សូមរំឭកថា កាលពីក្នុងនៅត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ជាង២១១ពាន់តោន ហើយបើគិតជាទឹកប្រាក់ជាង១៦០លានដុល្លារ​​ ក្នុងនោះបាននាំចេញអង្ករចំនួន២១១ពាន់តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៥ ដែលក្នុងនោះ មាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បានបរិមាណអង្ករចំនួន១០៦ពាន់តោន គិតជាទឹកប្រាក់ចំនួន៨៤,៨៣លានដុល្លារ។

នៅក្នុងរយៈពេលនោះ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង ចំនួន៣៧ ៨២១តោន គិតជាទឹកប្រាក់ចំនួន២២,៥៩លានដុល្លារ។ ចំណែកការនាំចេញទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ាន ចំនួនបួនប្រទេសបានបរិមាណជាង៣៤ពាន់តោន គិតជាទឹកប្រាក់ចំនួន២៤,៩៥លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៤ ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក  មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា  អូស្ត្រាលី  និងប្រទេសណូវែលហ្សេឡង់  បានជាង៣១ពាន់តោន គិតជាទឹកប្រាក់ចំនួន២៨,១៤លានដុល្លារ។

នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥នេះ ចំពោះប្រភេទអង្ករ ដែលកម្ពុជាបាននាំចេញ មានដូចជាអង្ករក្រអូបជាង៨១ភាគរយ ប្រភេទអង្ករសគ្រាប់វែងជាង១៣ភាគរយ អង្ករចំហ៊ុយជាងពីរភាគរយ អង្ករសរីរាង្គជាងមួយភាគរយ និងអង្ករផ្សេងៗចំនួន០,៤៩ភាគរយ៕


image_2025-12-09_09-56-33
តម្លៃអង្ករលើសកលលោកធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ២០១៧

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ដោយសារប្រទេសនានា បានព្យាយាមបង្កើនទិន្នផលក្នុងស្រុករបស់ពួកគេ ដូច្នេះធ្វើឱ្យតម្រូវការសម្រាប់ការផ្គត់ផ្គង់ពីបរទេសថយចុះ។ សារព័ត៌មានរបស់ប្រទេសហ្វីលីពីន បានដកស្រង់ផ្សាយសន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារ និងកសិកម្ម ដែលបានផ្តល់មធ្យមភាគនៅត្រឹមតែ៩៦,៩ពិន្ទុ នៅក្នុងខែវិច្ឆិកា គឺធ្លាក់ចុះពី៩៨,៤ពិន្ទុ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។ សន្ទស្សន៍នេះតាមដាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែសីហា ហើយស្ថិតនៅកម្រិតទាបបំផុតសម្រាប់ឆ្នាំ២០២៥នេះ ដែលគួរតែមានការជួយរក្សាតម្លៃអង្ករក្នុងស្រុកឱ្យមានស្ថិរភាព។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសន្មតថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃអង្ករ គឺដោយសារតែតម្លៃអង្ករគ្រាប់វែង និងអង្ករក្រអូប ដែលរួមមានតម្លៃអង្ករបាស្មាទី និងតម្លៃអង្ករផ្កាម្លិះកាន់តែធ្លាក់ទាប។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅរបាយការណ៍នេះថា «នៅត្រឹមកម្រិតតម្លៃសន្ទស្សន៍នេះ បានន័យថា តម្លៃអង្ករស្ថិតនៅទាបជាងតម្លៃក្នុងឆ្នាំ២០២៤ ចំនួន១៩,៧ភាគរយ និងនៅកម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧។ សម្រង់តម្លៃអង្ករគ្រាប់វែងបានធ្លាក់ចុះមកត្រឹម៩៨,៥ពិន្ទុ ខណៈពេលតម្លៃអង្ករក្រអូបបានធ្លាក់ចុះមកត្រឹម៩២,៥ពិន្ទុ។ ផ្ទុយទៅវិញ តម្លៃអង្ករគ្រាប់ខ្លី បានកើនឡើងដល់៩២,៧ពិន្ទុ។ ចំណែកតម្រូវការអង្ករដំណើបរបស់ប្រទេសចិន បានជំរុញឱ្យតម្លៃអង្ករនេះកើនឡើងដល់៩៥,៧ពិន្ទុ។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយទៀតថា សម្រង់តម្លៃអង្ករគ្រាប់វែងសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​ ត្រូវបានបូកបញ្ចូលគ្នាក្នុងចំណោមសម្រង់តម្លៃអង្ករនៅក្នុងប្រទេសអាស៊ីមួយចំនួន ដែលបានចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃ និងដំណើរការផ្គត់ផ្គង់តម្រូវការអង្ករក្នុងស្រុក។ […]

image_2025-12-10_08-56-59
ជប៉ុនចង់កែច្នៃអំពៅហ្វីលីពីនសម្រាប់ផលិតជីវអេតាណុល នាពេលអនាគត

ម៉ានីល៖ ជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករប្រទេសហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុលថ្មី ស្របពេលរដ្ឋាភិបាលជប៉ុនកំពុងតែបង្កើនកិច្ចសហការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាកែច្នៃអំពៅ និងការផលិតឥន្ធនៈបញ្ចេញកាបូនទាប។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃការដាំដុះអំពៅ កាលពីដើមខែធ្នូ ឆ្នាំ២០២៥នេះ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន លោក អេនដូ កាហ្សួយ៉ា (Endo Kazuya) បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនមើលឃើញសក្តានុដ៏សំខាន់សម្រាប់ពលរយៈពេលវែងនៅក្នុងវិស័យអំពៅរបស់ប្រទេសជប៉ុន។ លោកបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាពជោគជ័យនៃគម្រោងនេះនឹងបង្កើតលទ្ធផលល្អយូរអង្វែង តាមរយៈការពង្រឹងសន្តិសុខស្បៀង ការជំរុញភាពធន់ផ្នែកកសិកម្ម និងលើសពីនេះទៅទៀត ការលើកកម្ពស់កសិករ និងសហគមន៍របស់យើង»។ លោកមានប្រសាសន៍បែបនេះ​ ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងសហការស្រាវជ្រាវអស់រយៈពេលប្រាំឆ្នាំរវាងជប៉ុន និងហ្វីលីពីន ដែលដឹកនាំដោយសាកលវិទ្យាល័យ និងស្ថាប័នក្នុងស្រុករបស់ជប៉ុន។ រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែង​របស់ហ្វីលីពីន។ ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន បានមានប្រសាសន៍ទៀតថា ការសិក្សាជាបន្តបន្ទាប់លើពូជអំពៅ ដែលធន់នឹងអាកាសធាតុ បច្ចេកទេសដាំដុះល្អ និងការបំប្លែងអំពៅទៅជាអេតាណុលមានគុណភាពល្អ អាចជួយបង្កើនផលិតភាពស្ករអំពៅនៅក្នុងប្រទេសហ្វីលីពីន ស្របពេលប្រទេសជប៉ុនកំពុងតែកសាងមូលដ្ឋានគ្រឹះសម្រាប់បង្កើតខ្សែសង្វាក់តម្លៃថ្មី ដែលផ្តោតលើការនាំចេញ។ លោកបានបន្ថែមថា អ្នកស្រាវជ្រាវជប៉ុនក៏កំពុងធ្វើការជាមួយភ្នាក់ងារហ្វីលីពីន ដើម្បីរៀបចំផែនទីពង្រីកតំបន់ដាំដុះអំពៅ សម្រាប់ផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែសង្វាក់ជីវអេតាណុល និងដើម្បីវាយតម្លៃការចូលរួមរបស់កសិករខ្នាតតូច នៅក្នុងកិច្ចសន្យាផ្គត់ផ្គង់អំពៅនាពេលអនាគត។ […]

image_2025-12-09_16-20-06
ការនាំចេញផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង កើនឡើងនៅអាស៊ីអាគ្នេយ៍

សេអូល៖ ការនាំចេញផ្លែស្ត្របឺរីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៤ បានដឹកជញ្ជូនទៅក្រៅប្រទេសមានតម្លៃទំហំទឹកប្រាក់សរុបប្រហែល៩៩,៣ពាន់លានវ៉ុន ស្មើនឹង៧៤,៨លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ផ្លែស្ត្របឺរីលំដាប់លេខមួយ ក្នុងចំណោមទំនិញនាំចេញកសិកម្មរបស់កូរ៉េ។ ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ មានបានស្រូបយកចំនួន៩០ភាគរយនៃបរិមាណនាំចេញ ហើយនៅតែរក្សាបានជាទីផ្សារធំចម្បងគេ ក្នុងនោះប្រទេសសិង្ហបុរី វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានចាត់ទុកផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង ជាផលិតផលកសិកម្មលំដាប់ខ្ពស់។ នៅទូទាំងពិភពលោក ប្រទេសនាំចេញផ្លែស្ត្របឺរីធំជាងគេបំផុត គឺប្រទេសម៉ិកស៊ិក អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្រូវការនៅទីផ្សារអាស៊ីអាគ្នេយ៍ ក៏មាននិន្នាការពេញចិត្តលើការផ្គត់ផ្គង់របស់កូរ៉េខាងត្បូង។ អ្នកនាំចេញផ្លែស្ត្របឺរីកូរ៉េខាងត្បូង​ បាននិយាយថា «ផ្លែស្ត្របឺរីដាំមិនលូតលាស់ល្អទេ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ។ ចំណែកនៅសហរដ្ឋអាម៉េរិក និងអូស្ត្រាលី ស្ត្របឺរី ត្រូវបានដាំដុះនៅតាមចម្ការក្នុងវាលស្រែ ដូច្នេះគុណភាពគុណភាពផ្លែស្ត្របឺរី មិនដូចគ្នាទេ។ ប៉ុន្តែ មិនអាចប្រៀបបានទេ ចំពោះគុណភាព និងជាតិផ្អែមរបស់ផ្លែស្ត្របឺរីប្រទេសកូរ៉េខាងត្បូង»។ ផ្លែស្ត្របឺរី នាំចេញនាបច្ចុប្បន្នរបស់កូរ៉េខាងត្បូង គឺជាផលិតផលផ្លែស្ត្របឺរីរបស់ពូជទើបបង្កាត់ក្នុងស្រុក ដែលបានចាប់ផ្តើមបង្កើតនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលនៅពេលនោះ៩០ភាគរយនៃផ្លែស្ត្របឺរី ដែលផលិតបាននៅក្នុងប្រទេសកូរ៉េ គឺជាពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ (Akihime)។ ប៉ុន្តែ នៅពេលប្រទេសជប៉ុនស្វះស្វែងប្រឹងទាមទារថ្លៃសួយសារអាករពីប្រទេសកូរ៉េ អំពីពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ​ ពេលនោះស្ថាប័នស្រាវជ្រាវរបស់កូរ៉ បានពន្លឿនកម្មវិធីបង្កាត់ពូជថ្មី ដែលជាពូជរបស់ខ្លួន។ ក្រុមអ្នកស្រាវជ្រាវ […]

cover image
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករណ៍ថា នឹងមានកំណើន៤,៨ភាគរយ

ដោយ ហៃ សីណា​ ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន៤,៨ភាគរយ គឺធ្លាក់ចុះពី៦ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការណ៍ប្រឈមខាងក្នុង និងក្រៅស្រុក បានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយ កំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចទៅថ្ងៃមុខ។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា ជម្នះការប្រឈម ធ្វើការពិនិត្យមើលថាតើការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈពេលភាពតានតឹងនៅតាមព្រំដែនបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍។ លោកស្រី  តានីញ៉ា មីយើ ​ (Tania Meyer) នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។ លោកស្រីបន្ថែមទៀតថា «វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធ ដែលកំពុងមានមកលើសេដ្ឋកិច្ច។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកទើបនឹងវិលត្រឡប់ចូលស្រុកវិញ គឺជាកិច្ចការ ចាំបាច់ណាស់ ។ […]

កាលវិភាគផ្សព្វផ្សាយ